Saturday, November 23, 2013

ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​និង​ដុត​គ្រឿងចក្រ​ឈូស​ដី​ប្រឆាំង​នឹង​ការ​លក់​ដី​វត្ត​នៅ​ព្រែកលៀប


ពលរដ្ឋ​នាំគ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដីឬ​អេស្កាវ៉ាទ័រ​មួយ​
គ្រឿង និង​បំពង់​ទីប​ជ័រ​បូម​ខ្សាច់​ជា​ច្រើន​ដើម ខាង​មុខ​ប៉ាឆា​នៃ​វត្ត​ខ្ទរ
 នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Mom Sophon
ដោយ សេក បណ្ឌិត RFA 2013-11-22

ប្រជាពលរដ្ឋ​ជាង ១.០០០​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ខ្ទរ ភូមិ​បាក់ខែង និង​ភូមិ​ព្រែកលៀប នៃ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ បាន​នាំ​គ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឬ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​បំពង់​ទីប​ជ័រ​ធំៗ​សម្រាប់​បូម​ខ្សាច់​ជា​ច្រើន​ដើម ព្រម​ទាំង​បាន​យក​រថយន្ត​ដឹក​សព​មួយ​គ្រឿង រនាំង​ដែក និង​បំពង់​ទីប​ជ័រ​ធំៗ​សម្រាប់​បូម​ខ្សាច់​ទៅ​គរ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា (6A) នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ត្រង់​ចំណុច​មុខ​វត្ត​ខ្ទរ ក្បែរ​សាលា​បឋមសិក្សា​ខ្ទរ។

ក្រុម​អ្នក​ភូមិ​តវ៉ា​ប្រឆាំង​នឹង​ការ​លក់​ដី​របស់​វត្ត និង​ការ​វាយ​បំផ្លាញ​ទី​ប៉ាឆា កាល​ពី​ម៉ោង ១២​អាធ្រាត្រ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។ ពួក​គេ​សង្ស័យ​ថា ចៅ​សង្កាត់​ព្រែកលៀប លោក ព្រាប មុន្នី និង​ព្រះចៅ​អធិការ​វត្ត​ខ្ទរ បាន​ឃុបឃិត​គ្នា​លក់​ដី​ទី​ប៉ាឆា​របស់​វត្ត និង​បាន​បើក​ដៃ​អោយ​អ្នក​ទិញ​ដី​នោះ​ទៅ​វាយ​បំផ្លាញ​ប៉ាឆា​ទាំង​យប់។
បន្ទាប់​ពី​បាន​តវ៉ា​បិទ​ផ្លូវ​ប្រហែល​មួយ​ម៉ោង អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​ចុះ​ទៅ​សម្រប​សម្រួល ដើម្បី​អោយ​ពលរដ្ឋ​បើក​ផ្លូវ​វិញ។ ក្រុម​អ្នក​ភូមិ​នៅ​តែ​មិន​ព្រម​បើក​ផ្លូវ​ឡើយ ដោយ​ពួក​គេ​ទាមទារ​អោយ​ចៅ​សង្កាត់​ព្រែកលៀប និង​ព្រះចៅ​អធិការ​វត្ត​ខ្ទរ ចេញ​មុខ​មក​ដោះស្រាយ​បញ្ហា គឺ​ត្រូវ​បញ្ចប់​កិច្ច​សន្យា​ទិញ​លក់​ដី​វត្ត និង​ជួស​ជុល​ប៉ាឆា​ឡើង​វិញ។

រហូត​ដល់​ម៉ោង ១០​ព្រឹក​នេះ អ្នក​ភូមិ​បាន​យល់​ព្រម​បើក​ផ្លូវ​វិញ នៅ​ពេល​ដែល​អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​លើក​ហេតុផល​បញ្ចុះ​បញ្ចូល​អោយ​អ្នក​ភូមិ​បើក​ផ្លូវ និង​សន្យា​ដោះស្រាយ​បញ្ហា។ យ៉ាង​ណា អ្នក​ភូមិ​បាន​ដាក់​ឱសានវាទ​អោយ​ត្រឹម​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ ហើយ​ប្រសិន​បើ​ពុំ​មាន​ដំណោះស្រាយ​ដូច​ការ​ទាមទារ​ទេ​នោះ ពួក​គេ​នឹង​មាន​វិធាន​ការ​ថ្មី​ទៀត។

ទី​ប៉ាឆា​នៃ​វត្ត​ខ្ទរ មាន​ទីតាំង​នៅ​ខាង​ក្រៅ​បរិវេណ​វត្ត គឺ​ឋិត​នៅ​កណ្ដាល​វាល​ខ្សាច់​ដែល​ក្រុមហ៊ុន​មួយ​បាន​បូម​ខ្សាច់​ចាក់​បំពេញ​ផ្ទៃ​បឹង​ក្នុង​ទំហំ​ជាង ១០​ហិកតារ៕

9 comments:

Anonymous said...

Do not work with or do business with the people who buy and sell our temple property.

I am very proud of the people who protect their community property.

Anonymous said...

Who have the right to sell the Temple land,must be youn slave.

Anonymous said...

Now, the CPP (slave Viet) ist trying to destroy Pagoda like Kampuchea Krom in the past. This is the only method that the Viet ever used till now, for instance in Champa,Khmer Krom and now in Kampuchea. Hun Sen is real traitor to give Khmer land to Viet. All Khmer must fight back from now before it will be late.

Anonymous said...

CNRP MUST GET INVOLVE TO SAVE THAT LAND.

Anonymous said...

Khmer people around all city need to be united and standup against the traitor who's sell this land. You khmer people do nothing and more to come. so weakness and it will not scare anyone.

Anonymous said...

Hey ah Kanjass Choy M'rai calling yourself "Kdamjor" (kdor Cham ក្ដ ចាម), quit before you get every one of your comment deleted by KI-Media staff. Go fuck your mother since you think so much of your "Kdor" which means prick/dick. Go stick your "kdor"/prick/dick in your mother's or daugther's ass. Khmer people does not need a sick person like you here on KI-Media.

Anonymous said...

You have the rights to protect and defend your lands. The evil people rob your lands, your houses, your properties and you have sole rights to defend them. This is NOT a crime. Those who committed wrong against you are criminals and they shall face their own grave consequences in the future.

Anonymous said...

Another interesting news item. Can someone translate it to English. Oh, how I wish KI_Media had a English version

Anonymous said...

Where comes the CPP from? CPP was created by Viet, so it muss be served for Viet. What the CPP said that CPP serves for Khmer interest is just lie, as proof CPP sell pagoda to foreigner and detsroy pagoda step by step like Viet did in Kampuchea Krom 100%.