Sunday, November 03, 2013

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ជ័យ​ជម្នះ​ធំ​បំផុត​នៃ​បាតុកម្ម​គឺ​ផ្នែក​សីលធម៌


RFA/Den Ayuthyea
បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​មនុស្ស​ច្រើន​ម៉ឺន​នាក់​ចូល​រួម ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣ ប្រកប​ដោយ​អហិង្សា គឺ​ត្រូវ​ចាត់​ទុក​ជា​មោទនភាព​មួយ​ថ្មី​ទៀត សម្រាប់​ប្រជាជាតិ​ខ្មែរ​ក្នុង​ដំណើរ​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី។ តើ​ជោគជ័យ​នៃ​បាតុកម្ម​អហិង្សា​នេះ បាន​បង្ហាញ​រូបភាព​ល្អ​អ្វី​ខ្លះ​សម្រាប់​សង្គម​កម្ពុជា? ក្នុង​បរិបទ​នេះ​ដែរ តើ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល គួរ​បន្ត​ធ្វើ​ដូចម្តេច​ទៀត​ដើម្បី​អោយ​កម្ពុជា កាន់​តែ​មាន​រូបភាព​ល្អ?

ដោយ យាង សុជាមេត្តា 2013-11-02

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ជោគជ័យ​ដ៏​ធំ​បំផុត​មួយ​នៃ​បាតុកម្ម​រយៈពេល​បី​ថ្ងៃ​របស់​ពួក​គេ គឺ​ជោគជ័យ​ផ្នែក​សីលធម៌ មាន​ន័យ​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​ខិតខំ​ក្នុង​ការ​បណ្ដុះ​ធម៌​អហិង្សា អោយ​លូតលាស់​ក្នុង​បេះដូង​បាតុករ បាន​ហុច​ផល​ដូច​ដែល​គេ​បាន​រំពឹង​ទុក។ ការ​ព្យាយាម​ប្រកប​ដោយ​ជោគជ័យ​នេះ​ហើយ ទើប​ធ្វើ​អោយ​គណបក្ស​ប្រឆាំង​ប្រកាស​ដោយ​មោទនភាព​ថា ពួក​គេ​បាន​បង្កើត​វប្បធម៌​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា នោះ​គឺ​វប្បធម៌​អហិង្សា។

ចំណែក​ពី​ខាង​គណបក្ស​កាន់​អំណាច​វិញ ពួក​គេ​ក៏​មិន​នៅ​ស្ងៀម​ដែរ។ មន្ត្រី​គណបក្ស​មួយ​នេះ ធ្លាប់​អះអាង​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក៏​មាន​ចំណែក​ពី​ខាង​រដ្ឋាភិបាល​ដែរ មាន​ន័យ​ថា រដ្ឋាភិបាល​បាន​បង្ក​លក្ខណៈ​ល្អ​សម្រាប់​បាតុកម្ម​បក្ស​ប្រឆាំង។

ទោះ​ជា​មាន​ការ​បកស្រាយ​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត។ ការ​ពិត​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​បាន​ខិតខំ​អប់រំ​អ្នក​គាំទ្រ​របស់​ខ្លួន មិន​អោយ​ប្រើ​ហិង្សា​ធ្វើ​ជា​ត្រី​មុខ​សម្រាប់​ដោះស្រាយ​បញ្ហា​នោះ​ឡើយ។ ការ​ខិតខំ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ស្ដែង​អោយ​ឃើញ​តាម​រយៈ​ការ​ប្រមូល​បាតុករ​អោយ​មក​អង្គុយ​ហាត់​សម​លុត​ដំ​ចិត្ត​មុន​ពេល​បាតុកម្ម ការ​បញ្ជ្រាប​មេរៀន​អហិង្សា ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​អំពី​វីរបុរស​ដែល​ប្រកាន់​មាគ៌ា​អហិង្សា និង​ការ​អប់រំ​មិន​អោយ​បាតុករ​ជេរ​ប្រមាថ​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ជាដើម។ ទាំងអស់​នេះ សុទ្ធតែ​សកម្មភាព​អប់រំ​ចិត្ត​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។


យ៉ាង​ណា​ក៏ដោយ​ចុះ ក៏​គេ​មិន​អាច​មើល​រំលង​ពី​ការ​រួម​ចំណែក​របស់​រដ្ឋាភិបាល​នោះ​ដែរ។ រដ្ឋាភិបាល​បាន​បន្ទន់​ឥរិយាបថ​មួយ​ចំនួន​គួរ​អោយ​កត់​សម្គាល់។ រដ្ឋាភិបាល​មិន​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ច្រូងច្រាង​ច្រើន​ដូច​ពេល​បាតុកម្ម​មុនៗ​ឡើយ លើក​លែង​តែ​ផ្លូវ​ចូល​កន្លែង​សំខាន់ៗ ដូច​ជា​ផ្លូវ​ចូល​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​ជាដើម។ ចរន្ត​ចុង​ក្រោយ​នេះ ស​បញ្ជាក់​អោយ​ឃើញ​ថា គណបក្ស​ប្រឆាំង និង​រដ្ឋាភិបាល​ហាក់​កំពុង​ដើរ​លើ​ផ្លូវ​រួម​គ្នា​មួយ នោះ​គឺ​ផ្លូវ​អហិង្សា។ ហើយ​នៅ​ទី​បំផុត អ្នក​ដែល​ទទួល​បាន​មុខ​មាត់​ពិត​ប្រាកដ​ពី​មាគ៌ា​អហិង្សា​នេះ គឺ​មិន​មែន​គណបក្ស​ប្រឆាំង​មួយ​ប៉ុណ្ណោះ​ទេ ហើយ​ក៏​មិន​សម្រាប់​តែ​រដ្ឋាភិបាល​ម្នាក់​ឯង​នោះ​ដែរ តែ​វា​ជា​តម្លៃ​រួម​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទំាង​មូល។

ទាក់ទង​នឹង​បញ្ហា​នេះ នាយិកា​អង្គការ​សីលការ (SILAKA) និង​ជា​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូល​រួម​ក្នុង​មហា​បាតុកម្ម​អហិង្សា​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​អំពី​ភាព​ថ្លៃថ្នូរ និង​វប្បធម៌​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា នោះ​គឺ​វប្បធម៌​អហិង្សា។

អ្នកស្រី ធីតា ឃិះ៖ «នេះ​គឺ​ជា​ករណី​ថ្មី​ដែល​យើង​បាន​សង្កេត​ឃើញ ហើយ​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខិតខំ​ច្រើន បង្រៀន​ហើយ​ធ្វើ​គោល​នយោបាយ​ដើម្បី​ធ្វើ​អោយ​មនុស្ស​មាន​ឱកាស​បញ្ចេញ​មតិ​យោបល់ នាំ​គ្នា​ធ្វើ​សកម្មភាព​ដូច​ជា​ដើរ​ប្រមូល​ស្នាម​មេដៃ​ចូល​រួម​ហែ​ទៅ​កន្លែង​ផ្សេងៗ ទោះ​បាន​ការ ឬ​បាន​លទ្ធផល​ភ្លាមៗ ឬ​យ៉ាង​ម៉េច ក៏ប៉ុន្តែ​បង្ហាញ​អោយ​ឃើញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​តវ៉ា​ទៅ​នឹង​អ្វី​ដែល​គាត់​ចង់​បាន។ យើង​បង្កើត​អោយ​មាន​វប្បធម៌​យល់​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក វប្បធម៌​មួយ​ទៀត គឺ​ចំណេះ​ចេះ​ដឹង​ពី​តួនាទី​របស់​អាជ្ញាធរ ក្នុង​ការ​សម្រួល​អោយ​ប្រជាពលរដ្ឋ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់»។

អ្នកស្រី​លើក​ឡើង​ថា កម្ពុជា ដែល​ពី​មុន​មក​ធ្លាប់​តែ​ឆ្លង​កាត់​អំពើ​ហិង្សា​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អំណាច បាន​ធ្វើ​អោយ​កម្ពុជា មាន​រូបភាព​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​នៅ​ពេល​នេះ ប្រជាជាតិ​ខ្មែរ​ដែល​គេ​ធ្លាប់​តែ​គិត​ថា មាន​ការ​កាប់​សម្លាប់​គ្នា បែរ​ជា​បាន​ប្រកាន់​យក​មាគ៌ា​អហិង្សា​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ប្រកប​ដោយ​ភាព​ម្ចាស់​ការ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ទៅ​វិញ។

ក្នុង​ប្រទេស​មួយ​ដែល​របប​លទ្ធិប្រជាធិបតេយ្យ​សេរី បាន​ចាក់​ឫស​ជ្រៅ​រួច​ហើយ វា​មិន​មែន​ជា​រឿង​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះ​ទេ ប្រសិន​បើ​បាតុកម្ម​មួយ​មាន​មនុស្ស​ចូល​រួម​ច្រើន ហើយ​គ្មាន​អំពើ​ហិង្សា តែ​សម្រាប់​ប្រទេស​ក្រីក្រ​ក្មេង​ខ្ចី​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ដូច​កម្ពុជា ការ​ធ្វើ​បាតុកម្ម​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​ម៉ឺន​នាក់ ហើយ​គ្មាន​អំពើ​ហិង្សា​ទៀត​នោះ គឺ​ជា​រឿង​មួយ​គួរ​ជា​ទី​មោទនភាព​សម្រាប់​ប្រជាជាតិ​ក្រីក្រ​មួយ​នេះ។ មួយ​វិញ​ទៀត ការ​ហ៊ាន​បង្ហាញ​មុខ​ជា​សាធារណៈ ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ក៏​ជា​សញ្ញា​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​មែន​កំសាក​ខ្លបខ្លាច​ដូច​ដែល​បរទេស​មួយ​ចំនួន​ធ្លាប់​តែ​វាយ​តម្លៃ​នោះ​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា មាន​បរទេស​មួយ​ចំនួន​ធ្លាប់​បាន​វាយ​តម្លៃ​ថា ខ្មែរ​ជា​ជាតិ​មួយ​ខ្លាច​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​នោះ​ទេ ប៉ុន្តែ​ឆ្លង​កាត់​ការ​ចូល​រួម​បាតុកម្ម​អហិង្សា​កន្លង​មក ខ្មែរ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជាតិ​មួយ​ដែល​មាន​ការ​យល់​ដឹង​ខ្ពស់​ពី​បញ្ហា​សង្គម និង​នយោបាយ ព្រម​ទាំង​ក្លាហាន​ហ៊ាន​ចេញ​មុខ​ទាមទារ​ជា​សាធារណៈ ហើយ​នេះ​គឺ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។

លោក កែម ឡី៖ «ជា​រ៉ូល ម៉ូឌែល (Role Model) ដែរ មាន​ប្រទេស​ជាច្រើន​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ខ្លាច​ណាស់ ទោះ​បី​ជា​មេ​ដឹក​នាំ​គ្រប់គ្រង ៣៤-៣៥​ឆ្នាំ​ក៏ដោយ ក៏​អត់​ហ៊ាន​តវ៉ា អត់​ហ៊ាន​តវ៉ា អត់​ហ៊ាន​ងើប​ឈរ​ឡើង ប៉ុន្តែ​គេ​ឃើញ​សន្ទុះ​នយោបាយ​ថ្មី​មួយ បាន​ន័យ​ថា ប្រជាពលរដ្ឋ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យល់​ដឹង​ពី​សង្គម ហើយ​មាន​ការ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ខ្ពស់ មាន​ការ​ទាមទារ​ខ្ពស់ ហើយ​ក៏​លុប​ចោល​នូវ​ភាព​បាក់​ស្បាត​ទាំង​ស្រុង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើត​នូវ​វប្បធម៌​ប្រជាធិបតេយ្យ​ពេញ​លេញ ប៉ុន្តែ​នៅ​តែ​អ្នក​នយោបាយ​ទេ​មិន​ទាន់​ជម្រុះ​ចោល​នូវ​វប្បធម៌​កុម្មុយនីស្ត និង​អាកប្បកិរិយា​មិន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»។

ប្រហែល​ជា​ដោយសារ​មូលហេតុ​ថា នៅ​តែ​អ្នក​នយោបាយ​ទេ​មិន​ទាន់​ជម្រុះ​ចោល​នូវ​វប្បធម៌​កុម្មុយនីស្ត និង​អាកប្បកិរិយា​មិន​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​ហើយ ទើប​រដ្ឋាភិបាល​កម្ពុជា នៅ​រឹត​បន្តឹង​សិទ្ធិ​ចូល​រួម​ក្នុង​នយោបាយ​ពលរដ្ឋ​របស់​ខ្លួន ដូច​ជា​ការ​មិន​បាន​ផ្តល់​សេរីភាព​ពេញ​លេញ​អោយ​ប្រជាពលរដ្ឋ ចូល​រួម​ផ្ដិត​ស្នាម​មេដៃ​ធ្វើ​ញត្តិ​គាំទ្រ ដើម្បី​ដាក់​ទៅ​កាន់​សហគមន៍​អន្តរជាតិ និង​ការ​កំណត់​ចំនួន​បាតុករ​ចូល​រួម​ធ្វើ​បាតុកម្ម និង​ចំនួន​អ្នក​ចូល​រួម​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ ហើយ​ក៏​ប្រហែល​ជា​មូលហេតុ​នេះ​ហើយ ទើប​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​កន្លង​មក​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

ចំពោះ​អ្នកស្រី ធីតា ឃិះ ការ​ដែល​រដ្ឋាភិបាល​បង្ក​លក្ខណៈ​អោយ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសើរ វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ដើម្បី​ធ្វើ​អោយ​កម្ពុជា មាន​រូបភាព​កាន់​តែ​ប្រសើរ រដ្ឋាភិបាល​គួរ​ស្តាប់​សំឡេង​ទាមទារ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​អសកម្ម​ផ្សេងៗ កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស។ រដ្ឋាភិបាល​មិន​អាច​និយាយ​ថា ខ្លួន​មិន​ខ្វល់ ខ្លួន​មិន​ព្រឺ ឬ​មិន​ខ្លាច​ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​ឡើយ ហើយ​ការ​លើក​ឡើង​បែប​នេះ វា​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​តែ​ផាត់​ចោល​សំឡេង​ពលរដ្ឋ​ស្ទើរ​តែ​មួយ​ចំហៀង​ប្រទេស​ដែល​គាំទ្រ​បក្ស​ប្រឆាំង។

ចំណែក លោក កែម ឡី វិញ ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។ សម្រាប់ លោក កែម ឡី រដ្ឋាភិបាល​គួរ​បង្កើត​អោយ​មាន​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​ស្តាប់​យោបល់ និង​ប្រមូល​យក​ព័ត៌មាន​ទាក់ទិន​ការ​បារម្ភ ព្រម​ទាំង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ យក​មក​សិក្សា​ស្វែង​រក​ដំណោះស្រាយ និង​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ ដោយ​ផ្អែក​លើ​មតិ​ប្រជាពលរដ្ឋ​ជា​មូលដ្ឋាន។

លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​គួរ​ចាត់​អោយ​មាន​ក្រុម​ការងារ​សង្គម​កិច្ច​អោយ​បាន​ច្រើន ដើម្បី​ចុះ​ជួយ​ពលរដ្ឋ​ក្នុង​ពេល​ធ្វើ​បាតុកម្ម ដូច​ជា​ក្រុម​ការងារ​មក​ពី​កាក​បាទ​ក្រហម​កម្ពុជា ក្រុម​ពេទ្យ​សង្គ្រោះ​បន្ទាន់ ក្រុម​សម្អាត​អនាម័យ និង​ក្រុម​ឧបត្ថម្ភ​ចំណី​អាហារ​ជាដើម។

បើ​តាម លោក កែម ឡី ដដែល ប្រសិន​បើ​រដ្ឋាភិបាល​អាច​ធ្វើ​ដូច​អ្វី​ដែល​បាន​លើក​ឡើង វា​រឹត​តែ​ធ្វើ​អោយ​រដ្ឋាភិបាល​កម្ពុជា មាន​រូបភាព​ល្អ​លើ​ឆាក​អន្តរជាតិ និង​មាន​ប្រជាប្រិយ​ភាព​នយោបាយ​ក្នុង​ប្រទេស​ទៀត​ផង។ ហើយ​តាម​រយៈ​ប្រជាប្រិយ​ភាព​នយោបាយ​នេះ រដ្ឋាភិបាល​នៅ​តែ​អាច​បន្ត​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​អាណត្តិ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​ទៀត៕

12 comments:

Anonymous said...

អាជនផ្តាច់ការមុខអាចម៍រុយ-ញញឹមបោក
សម រង្ស៊ី ហ្នឹង
ចចេសរឹងក្ត ចុយម្រាយហើយ!

វាជាអ្នកបង្កើត បញ្ហាភេរវកម្ម​នយោបាយ​
បោកយុវជន យុវនារីខ្មែរ-ចាម.........
មិនចេះចប់ មិនចេះហើយ!

គ្មានបុកគល់អង្គណា អាចទៅ
បំពានទទូលថ្មបាក់ពី អាស៊ីបានទ្បើយ!

*** អាPOLICEយួន វាសម្លាប់ខ្មែរ អ្នកស្នេហាជាតិតាមរយ:
អាគណបក្សចោរសង្គ្រោះយួន..សម រង្សី
អាក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរក នេះឯង


កុំញ៉ែច្រើនពេក

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

9:40 AM

PONG KDOR ANCH AH CHKE SI ARCH!

Anonymous said...

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

9:40 AM

ah chke gry ung si arch!

Anonymous said...

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

9:40 AM

------------

sthan kong sul pong dkor anch nis ah pler pler gary!

Anonymous said...

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

9:40 AM
-------------------

dumb ass gary always licks his mom's kandual that's why this guy know nothing about Mr. Sam Rainsy

Anonymous said...

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

9:40 AM
-------------

ah chor kwack hun sen is your boss soon will be just like ah youn hok lun dy....

Anonymous said...

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ជ័យ​ជម្នះ​ធំ​បំផុត​នៃ​បាតុកម្ម​គឺ​ផ្នែក​សីលធម៌

បាតុកម្ម រក យុត្តិធម៌នៃការបោះឆ្នោតឫ បាតុកម្ម​ ជាមេរៀនបែបថ្នាក់ រៀនផ្នែក​សីលធម៌????

​ជ័យ​ជម្នះ​ធំ​បំផុត​នៃ​បាតុកម្ម​គឺ​ផ្នែក​សីលធម៌

ហើយគ្មានជ័យ​ជម្នះ​អ្វីទាំងអស់ក្នុងការ
រក យុត្តិធម៌នៃការបោះឆ្នោត ឫ ????

សូមរក្សា ផ្នែក​សីលធម៌នេះ ជាតួនាទីនៃសាលារៀននឹងវត្តអារាម សាសនា ផ្សេងៗ។

កុំយកបាតុកម្ម​ ជាទីលានផ្តល់មេរៀនសីលធម៌។

បក្ស​ ឫ សាសនា???

បក្ស​សង្គ្រោះ​ជាតិ​​​ ឫ សាសនា សង្គ្រោះ​ជាតិ​​​ ???

បក្ស​សង្គ្រោះ​ជាតិ​​​ កំពុងបាត់បង់សតិ ស្មារតី ឫ ????

ជ័យ​ជម្នះ​ធំ​បំផុត​នៃ​បាតុកម្ម​គឺ​ផ្នែក​សីលធម៌

ឯជ័យ​ជម្នះ រក យុត្តិធម៌នៃការបោះឆ្នោត យ៉ាងណាទៅ??

នេះឫ ជារាយការណ៏ លទ្ធផល នៃ​បាតុកម្ម បក្ស​សង្គ្រោះ​ជាតិ​​​ដល់មហាជន???។



អមតះ

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។

ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

បើមិនជឿ ចាំមើលចុះ!!

Anonymous said...



ស្នៀតចោរ "អង្អែលបណ្ដើរ លួចបណ្ដើរ"

ស្នៀតកុម្មុយនិស្ត "ប្រយុទ្ធបណ្ដើរ ចរចាបណ្ដើរ"

ស្នៀតសម រង្ស៊ី " ចរចាបណ្ដើរ ចូលបណ្ដើរ"

យុទ្ធសាស្រ្ត ស្នៀតសម រង្ស៊ី ឈ្នះ-ឈ្នះ ' WIN WIN -GAGNANT) គឺ

១)ឈ្នះ បានលុយគាំទ្រពីក្រៅ
២)ឈ្នះ បានចែករំលែក អំណាច មិនមែន ឫ ?

ពោលគឺ ឈ្នះបានលុយផង ឈ្នះបាន អំណាចទៀត។



Anonymous said...

-អាឆ្កែយួនCPP សម រង្សី!

-អញឥឡូវស្អប់អាសម រង្សី ជាងអាចម៍ទៅទៀត!

-អាយួនមាន់សម្ល សម រង្សី អាមុខអាចម៍រុយ
ល្មមដល់ពេល​ចុះចេញទៅ ទុកឲ្យ
លោកសួន សេរីរដ្ឋា និង ពលរដ្ឋខ្មែរ គេធ្វើ​វិញម្តង។

-ប្រទេសខ្មែរ មិនមែនជារបស់ដាច់មុខ
សំរាប់ អាព្នងយួនសម រង្សីឡើយ ។ល។

កុំញ៉ែច្រើនពេក

Anonymous said...

ស្នៀតចរចា ប៉ះស្អិត-ហិតស្អុយរបស់សម រង្ស៊ី !

ស្នៀតចោរឆ្កែកន្ទុយខ្វៀនសម រង្ស៊ីពេលចរចុយ !

ស្នៀតចោរ "អង្អែលបណ្ដើរ លុញបណ្ដើរ"

ស្នៀតឪចែកអោយ "ចុយបណ្ដើរ ស្រែកបណ្ដើរ"

ស្នៀតសម រង្ស៊ី "ចរចាបណ្ដើរ ចូលរន្ធបណ្ដើរ"

ស្នៀតសើមហ៊ុនសែនសាប់ក្តិតសម រង្ស៊ីបណ្ដើរ-នោមដាក់ក្បាល នាយចរចា បណ្ដើរ !


*ឈ្នះ បានលុយនៅក្រៅគុក
*ឈ្នះ បានអំណាច ​ក្រោមពងយួនហ៊ុន សែន!