RFA/Den Ayuthyea |
ដោយ យាង សុជាមេត្តា 2013-11-02
គណបក្សសង្គ្រោះជាតិ បានប្រកាសថា ជោគជ័យដ៏ធំបំផុតមួយនៃបាតុកម្មរយៈពេលបីថ្ងៃរបស់ពួកគេ គឺជោគជ័យផ្នែកសីលធម៌ មានន័យថា អ្វីដែលគណបក្សប្រឆាំងបានខិតខំក្នុងការបណ្ដុះធម៌អហិង្សា អោយលូតលាស់ក្នុងបេះដូងបាតុករ បានហុចផលដូចដែលគេបានរំពឹងទុក។ ការព្យាយាមប្រកបដោយជោគជ័យនេះហើយ ទើបធ្វើអោយគណបក្សប្រឆាំងប្រកាសដោយមោទនភាពថា ពួកគេបានបង្កើតវប្បធម៌ថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា នោះគឺវប្បធម៌អហិង្សា។
ចំណែកពីខាងគណបក្សកាន់អំណាចវិញ ពួកគេក៏មិននៅស្ងៀមដែរ។ មន្ត្រីគណបក្សមួយនេះ ធ្លាប់អះអាងថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលអាចប្រព្រឹត្តទៅដោយរលូន ក៏មានចំណែកពីខាងរដ្ឋាភិបាលដែរ មានន័យថា រដ្ឋាភិបាលបានបង្កលក្ខណៈល្អសម្រាប់បាតុកម្មបក្សប្រឆាំង។
ទោះជាមានការបកស្រាយយ៉ាងណាក៏ដោយចុះ ការពិតវានៅតែជាការពិត។ ការពិតនោះ គឺគណបក្សសង្គ្រោះជាតិ ពិតជាបានខិតខំអប់រំអ្នកគាំទ្ររបស់ខ្លួន មិនអោយប្រើហិង្សាធ្វើជាត្រីមុខសម្រាប់ដោះស្រាយបញ្ហានោះឡើយ។ ការខិតខំរបស់គណបក្សប្រឆាំងមួយនេះ បានស្ដែងអោយឃើញតាមរយៈការប្រមូលបាតុករអោយមកអង្គុយហាត់សមលុតដំចិត្តមុនពេលបាតុកម្ម ការបញ្ជ្រាបមេរៀនអហិង្សា ការដាក់បញ្ចាំងខ្សែភាពយន្តអំពីវីរបុរសដែលប្រកាន់មាគ៌ាអហិង្សា និងការអប់រំមិនអោយបាតុករជេរប្រមាថកងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលជាដើម។ ទាំងអស់នេះ សុទ្ធតែសកម្មភាពអប់រំចិត្តដែលមិនអាចប្រកែកបានឡើយ។
យ៉ាងណាក៏ដោយចុះ ក៏គេមិនអាចមើលរំលងពីការរួមចំណែករបស់រដ្ឋាភិបាលនោះដែរ។ រដ្ឋាភិបាលបានបន្ទន់ឥរិយាបថមួយចំនួនគួរអោយកត់សម្គាល់។ រដ្ឋាភិបាលមិនបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចច្រូងច្រាងច្រើនដូចពេលបាតុកម្មមុនៗឡើយ លើកលែងតែផ្លូវចូលកន្លែងសំខាន់ៗ ដូចជាផ្លូវចូលផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យជាដើម។ ចរន្តចុងក្រោយនេះ សបញ្ជាក់អោយឃើញថា គណបក្សប្រឆាំង និងរដ្ឋាភិបាលហាក់កំពុងដើរលើផ្លូវរួមគ្នាមួយ នោះគឺផ្លូវអហិង្សា។ ហើយនៅទីបំផុត អ្នកដែលទទួលបានមុខមាត់ពិតប្រាកដពីមាគ៌ាអហិង្សានេះ គឺមិនមែនគណបក្សប្រឆាំងមួយប៉ុណ្ណោះទេ ហើយក៏មិនសម្រាប់តែរដ្ឋាភិបាលម្នាក់ឯងនោះដែរ តែវាជាតម្លៃរួមសម្រាប់ប្រជាជាតិខ្មែរទំាងមូល។
ទាក់ទងនឹងបញ្ហានេះ នាយិកាអង្គការសីលការ (SILAKA) និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដើម្បីលើកស្ទួយស្ត្រីនៅក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងមហាបាតុកម្មអហិង្សាគណបក្សសង្គ្រោះជាតិ បានបង្ហាញអំពីភាពថ្លៃថ្នូរ និងវប្បធម៌ថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា នោះគឺវប្បធម៌អហិង្សា។
អ្នកស្រី ធីតា ឃិះ៖ «នេះគឺជាករណីថ្មីដែលយើងបានសង្កេតឃើញ ហើយឃើញគណបក្សសង្គ្រោះជាតិ បានខិតខំច្រើន បង្រៀនហើយធ្វើគោលនយោបាយដើម្បីធ្វើអោយមនុស្សមានឱកាសបញ្ចេញមតិយោបល់ នាំគ្នាធ្វើសកម្មភាពដូចជាដើរប្រមូលស្នាមមេដៃចូលរួមហែទៅកន្លែងផ្សេងៗ ទោះបានការ ឬបានលទ្ធផលភ្លាមៗ ឬយ៉ាងម៉េច ក៏ប៉ុន្តែបង្ហាញអោយឃើញពីភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការតវ៉ាទៅនឹងអ្វីដែលគាត់ចង់បាន។ យើងបង្កើតអោយមានវប្បធម៌យល់គ្នាទៅវិញទៅមក ទុកចិត្តគ្នាទៅវិញទៅមក វប្បធម៌មួយទៀត គឺចំណេះចេះដឹងពីតួនាទីរបស់អាជ្ញាធរ ក្នុងការសម្រួលអោយប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់»។
អ្នកស្រីលើកឡើងថា កម្ពុជា ដែលពីមុនមកធ្លាប់តែឆ្លងកាត់អំពើហិង្សាកាប់សម្លាប់គ្នាទៅវិញទៅមក ដើម្បីអំណាច បានធ្វើអោយកម្ពុជា មានរូបភាពមិនល្អនៅលើឆាកអន្តរជាតិ ប៉ុន្តែនៅពេលនេះ ប្រជាជាតិខ្មែរដែលគេធ្លាប់តែគិតថា មានការកាប់សម្លាប់គ្នា បែរជាបានប្រកាន់យកមាគ៌ាអហិង្សាតាមបែបលទ្ធិប្រជាធិបតេយ្យប្រកបដោយភាពម្ចាស់ការ ដើម្បីទាមទារនូវអ្វីដែលខ្លួនចង់បានទៅវិញ។
ក្នុងប្រទេសមួយដែលរបបលទ្ធិប្រជាធិបតេយ្យសេរី បានចាក់ឫសជ្រៅរួចហើយ វាមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលនោះទេ ប្រសិនបើបាតុកម្មមួយមានមនុស្សចូលរួមច្រើន ហើយគ្មានអំពើហិង្សា តែសម្រាប់ប្រទេសក្រីក្រក្មេងខ្ចីផ្នែកលទ្ធិប្រជាធិបតេយ្យដូចកម្ពុជា ការធ្វើបាតុកម្មដែលមានមនុស្សចូលរួមច្រើនម៉ឺននាក់ ហើយគ្មានអំពើហិង្សាទៀតនោះ គឺជារឿងមួយគួរជាទីមោទនភាពសម្រាប់ប្រជាជាតិក្រីក្រមួយនេះ។ មួយវិញទៀត ការហ៊ានបង្ហាញមុខជាសាធារណៈ ទាមទារនូវអ្វីដែលខ្លួនចង់បាន ក៏ជាសញ្ញាបង្ហាញថា ពលរដ្ឋខ្មែរមិនមែនកំសាកខ្លបខ្លាចដូចដែលបរទេសមួយចំនួនធ្លាប់តែវាយតម្លៃនោះដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា មានបរទេសមួយចំនួនធ្លាប់បានវាយតម្លៃថា ខ្មែរជាជាតិមួយខ្លាចមិនហ៊ានចេញមុខតវ៉ាទាមទារនោះទេ ប៉ុន្តែឆ្លងកាត់ការចូលរួមបាតុកម្មអហិង្សាកន្លងមក ខ្មែរអាចត្រូវបានគេមើលឃើញថា ជាជាតិមួយដែលមានការយល់ដឹងខ្ពស់ពីបញ្ហាសង្គម និងនយោបាយ ព្រមទាំងក្លាហានហ៊ានចេញមុខទាមទារជាសាធារណៈ ហើយនេះគឺជាគំរូល្អមួយសម្រាប់ប្រជាជាតិខ្មែរទាំងមូល។
លោក កែម ឡី៖ «ជារ៉ូល ម៉ូឌែល (Role Model) ដែរ មានប្រទេសជាច្រើនបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរថា ខ្លាចណាស់ ទោះបីជាមេដឹកនាំគ្រប់គ្រង ៣៤-៣៥ឆ្នាំក៏ដោយ ក៏អត់ហ៊ានតវ៉ា អត់ហ៊ានតវ៉ា អត់ហ៊ានងើបឈរឡើង ប៉ុន្តែគេឃើញសន្ទុះនយោបាយថ្មីមួយ បានន័យថា ប្រជាពលរដ្ឋមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយល់ដឹងពីសង្គម ហើយមានការយល់ដឹងពីសិទ្ធិរបស់ខ្លួនខ្ពស់ មានការទាមទារខ្ពស់ ហើយក៏លុបចោលនូវភាពបាក់ស្បាតទាំងស្រុង ហើយប្រជាពលរដ្ឋខ្មែរបង្កើតនូវវប្បធម៌ប្រជាធិបតេយ្យពេញលេញ ប៉ុន្តែនៅតែអ្នកនយោបាយទេមិនទាន់ជម្រុះចោលនូវវប្បធម៌កុម្មុយនីស្ត និងអាកប្បកិរិយាមិនល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ»។
ប្រហែលជាដោយសារមូលហេតុថា នៅតែអ្នកនយោបាយទេមិនទាន់ជម្រុះចោលនូវវប្បធម៌កុម្មុយនីស្ត និងអាកប្បកិរិយាមិនល្អចំពោះប្រជាពលរដ្ឋខ្មែរ។ នេះហើយ ទើបរដ្ឋាភិបាលកម្ពុជា នៅរឹតបន្តឹងសិទ្ធិចូលរួមក្នុងនយោបាយពលរដ្ឋរបស់ខ្លួន ដូចជាការមិនបានផ្តល់សេរីភាពពេញលេញអោយប្រជាពលរដ្ឋ ចូលរួមផ្ដិតស្នាមមេដៃធ្វើញត្តិគាំទ្រ ដើម្បីដាក់ទៅកាន់សហគមន៍អន្តរជាតិ និងការកំណត់ចំនួនបាតុករចូលរួមធ្វើបាតុកម្ម និងចំនួនអ្នកចូលរួមដើរដង្ហែក្បួនតាមដងផ្លូវ ហើយក៏ប្រហែលជាមូលហេតុនេះហើយ ទើបអ្នកវិភាគមួយចំនួនគិតថា អ្វីដែលរដ្ឋាភិបាលបានធ្វើកន្លងមកនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
ចំពោះអ្នកស្រី ធីតា ឃិះ ការដែលរដ្ឋាភិបាលបង្កលក្ខណៈអោយបាតុកម្មប្រព្រឹត្តទៅដោយប្រសើរ វាមិនទាន់គ្រប់គ្រាន់នៅឡើយ។ ដើម្បីធ្វើអោយកម្ពុជា មានរូបភាពកាន់តែប្រសើរ រដ្ឋាភិបាលគួរស្តាប់សំឡេងទាមទាររបស់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាអសកម្មផ្សេងៗ កំពុងកើតមាននៅក្នុងប្រទេស។ រដ្ឋាភិបាលមិនអាចនិយាយថា ខ្លួនមិនខ្វល់ ខ្លួនមិនព្រឺ ឬមិនខ្លាចចំពោះការទាមទាររបស់ពលរដ្ឋឡើយ ហើយការលើកឡើងបែបនេះ វាបង្ហាញថា រដ្ឋាភិបាលកំពុងតែផាត់ចោលសំឡេងពលរដ្ឋស្ទើរតែមួយចំហៀងប្រទេសដែលគាំទ្របក្សប្រឆាំង។
ចំណែក លោក កែម ឡី វិញ ក៏មានទស្សនៈស្រដៀងគ្នានេះដែរ។ សម្រាប់ លោក កែម ឡី រដ្ឋាភិបាលគួរបង្កើតអោយមានក្រុមការងារពិសេសមួយ ដើម្បីស្តាប់យោបល់ និងប្រមូលយកព័ត៌មានទាក់ទិនការបារម្ភ ព្រមទាំងបញ្ហាប្រឈមផ្សេងៗដែលប្រជាពលរដ្ឋកំពុងជួបប្រទះ យកមកសិក្សាស្វែងរកដំណោះស្រាយ និងធ្វើកំណែទម្រង់គោលនយោបាយ ដោយផ្អែកលើមតិប្រជាពលរដ្ឋជាមូលដ្ឋាន។
លើសពីនេះទៀត រដ្ឋាភិបាលគួរចាត់អោយមានក្រុមការងារសង្គមកិច្ចអោយបានច្រើន ដើម្បីចុះជួយពលរដ្ឋក្នុងពេលធ្វើបាតុកម្ម ដូចជាក្រុមការងារមកពីកាកបាទក្រហមកម្ពុជា ក្រុមពេទ្យសង្គ្រោះបន្ទាន់ ក្រុមសម្អាតអនាម័យ និងក្រុមឧបត្ថម្ភចំណីអាហារជាដើម។
បើតាម លោក កែម ឡី ដដែល ប្រសិនបើរដ្ឋាភិបាលអាចធ្វើដូចអ្វីដែលបានលើកឡើង វារឹតតែធ្វើអោយរដ្ឋាភិបាលកម្ពុជា មានរូបភាពល្អលើឆាកអន្តរជាតិ និងមានប្រជាប្រិយភាពនយោបាយក្នុងប្រទេសទៀតផង។ ហើយតាមរយៈប្រជាប្រិយភាពនយោបាយនេះ រដ្ឋាភិបាលនៅតែអាចបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរក្នុងអាណត្តិបោះឆ្នោតជាបន្តបន្ទាប់ទៀត៕
12 comments:
អាជនផ្តាច់ការមុខអាចម៍រុយ-ញញឹមបោក
សម រង្ស៊ី ហ្នឹង
ចចេសរឹងក្ត ចុយម្រាយហើយ!
វាជាអ្នកបង្កើត បញ្ហាភេរវកម្មនយោបាយ
បោកយុវជន យុវនារីខ្មែរ-ចាម.........
មិនចេះចប់ មិនចេះហើយ!
គ្មានបុកគល់អង្គណា អាចទៅ
បំពានទទូលថ្មបាក់ពី អាស៊ីបានទ្បើយ!
*** អាPOLICEយួន វាសម្លាប់ខ្មែរ អ្នកស្នេហាជាតិតាមរយ:
អាគណបក្សចោរសង្គ្រោះយួន..សម រង្សី
អាក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរក នេះឯង
កុំញ៉ែច្រើនពេក
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
9:40 AM
PONG KDOR ANCH AH CHKE SI ARCH!
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
9:40 AM
ah chke gry ung si arch!
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
9:40 AM
------------
sthan kong sul pong dkor anch nis ah pler pler gary!
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
9:40 AM
-------------------
dumb ass gary always licks his mom's kandual that's why this guy know nothing about Mr. Sam Rainsy
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
9:40 AM
-------------
ah chor kwack hun sen is your boss soon will be just like ah youn hok lun dy....
បក្សសង្គ្រោះជាតិប្រកាសថាជ័យជម្នះធំបំផុតនៃបាតុកម្មគឺផ្នែកសីលធម៌
បាតុកម្ម រក យុត្តិធម៌នៃការបោះឆ្នោតឫ បាតុកម្ម ជាមេរៀនបែបថ្នាក់ រៀនផ្នែកសីលធម៌????
ជ័យជម្នះធំបំផុតនៃបាតុកម្មគឺផ្នែកសីលធម៌
ហើយគ្មានជ័យជម្នះអ្វីទាំងអស់ក្នុងការ
រក យុត្តិធម៌នៃការបោះឆ្នោត ឫ ????
សូមរក្សា ផ្នែកសីលធម៌នេះ ជាតួនាទីនៃសាលារៀននឹងវត្តអារាម សាសនា ផ្សេងៗ។
កុំយកបាតុកម្ម ជាទីលានផ្តល់មេរៀនសីលធម៌។
បក្ស ឫ សាសនា???
បក្សសង្គ្រោះជាតិ ឫ សាសនា សង្គ្រោះជាតិ ???
បក្សសង្គ្រោះជាតិ កំពុងបាត់បង់សតិ ស្មារតី ឫ ????
ជ័យជម្នះធំបំផុតនៃបាតុកម្មគឺផ្នែកសីលធម៌
ឯជ័យជម្នះ រក យុត្តិធម៌នៃការបោះឆ្នោត យ៉ាងណាទៅ??
នេះឫ ជារាយការណ៏ លទ្ធផល នៃបាតុកម្ម បក្សសង្គ្រោះជាតិដល់មហាជន???។
អមតះ
ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។
ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។
បើមិនជឿ ចាំមើលចុះ!!
ស្នៀតចោរ "អង្អែលបណ្ដើរ លួចបណ្ដើរ"
ស្នៀតកុម្មុយនិស្ត "ប្រយុទ្ធបណ្ដើរ ចរចាបណ្ដើរ"
ស្នៀតសម រង្ស៊ី " ចរចាបណ្ដើរ ចូលបណ្ដើរ"
យុទ្ធសាស្រ្ត ស្នៀតសម រង្ស៊ី ឈ្នះ-ឈ្នះ ' WIN WIN -GAGNANT) គឺ
១)ឈ្នះ បានលុយគាំទ្រពីក្រៅ
២)ឈ្នះ បានចែករំលែក អំណាច មិនមែន ឫ ?
ពោលគឺ ឈ្នះបានលុយផង ឈ្នះបាន អំណាចទៀត។
-អាឆ្កែយួនCPP សម រង្សី!
-អញឥឡូវស្អប់អាសម រង្សី ជាងអាចម៍ទៅទៀត!
-អាយួនមាន់សម្ល សម រង្សី អាមុខអាចម៍រុយ
ល្មមដល់ពេលចុះចេញទៅ ទុកឲ្យ
លោកសួន សេរីរដ្ឋា និង ពលរដ្ឋខ្មែរ គេធ្វើវិញម្តង។
-ប្រទេសខ្មែរ មិនមែនជារបស់ដាច់មុខ
សំរាប់ អាព្នងយួនសម រង្សីឡើយ ។ល។
កុំញ៉ែច្រើនពេក
ស្នៀតចរចា ប៉ះស្អិត-ហិតស្អុយរបស់សម រង្ស៊ី !
ស្នៀតចោរឆ្កែកន្ទុយខ្វៀនសម រង្ស៊ីពេលចរចុយ !
ស្នៀតចោរ "អង្អែលបណ្ដើរ លុញបណ្ដើរ"
ស្នៀតឪចែកអោយ "ចុយបណ្ដើរ ស្រែកបណ្ដើរ"
ស្នៀតសម រង្ស៊ី "ចរចាបណ្ដើរ ចូលរន្ធបណ្ដើរ"
ស្នៀតសើមហ៊ុនសែនសាប់ក្តិតសម រង្ស៊ីបណ្ដើរ-នោមដាក់ក្បាល នាយចរចា បណ្ដើរ !
*ឈ្នះ បានលុយនៅក្រៅគុក
*ឈ្នះ បានអំណាច ក្រោមពងយួនហ៊ុន សែន!
Post a Comment