Wednesday, November 06, 2013

បក្ស​ទាំង​ពីរ​នឹង​បន្ត​ការ​ចរចា​នៅ​សប្ដាហ៍​ក្រោយ


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ
(ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា
ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា
ឆ្នាំ​២០១៣។ RFA/Tin Zakariya
ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ពិចារណា​រៀង​ខ្លួន អំពី​លទ្ធផល​នៃ​ការ​ចរចា​ថ្នាក់​បច្ចេកទេស​នៃ​តំណាង​គណបក្ស​ទាំង​ពីរ នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-06

តំណាង​គណបក្ស​ទាំង​ពីរ នឹង​ជួប​គ្នា​ដើម្បី​ចរចា​បន្ត​ទៀត ដើម្បី​ទម្លុះ​ភាព​ទាល់ច្រក​នយោបាយ ក្រោយ​ពី​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ រហូត​មក​ទល់​ពេល​នេះ អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ​នោះ។

ការ​ជួប​គ្នា​ចរចា​បន្ត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យារ​ពេល​រហូត​ដល់​សប្ដាហ៍​ក្រោយ នឹង​ជួប​គ្នា​ពិភាក្សា​បន្ត​ជា​ថ្មី​ទៀត ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម រវាង​គណបក្ស​ទាំង​ពីរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ដឹក​នាំ​ការ​ចរចា​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ការ​ចរចា​នឹង​ពន្យារ​ពេល​ដល់​សប្ដាហ៍​ក្រោយ ដោយសារ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​រវល់​ក្នុង​ភារកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល។ តែ​ការ​កំណត់​ថ្ងៃ​ណា​មួយ​ពិត​ប្រាកដ​នោះ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​ជួប​គ្នា​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ៖ «គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ខិតខំ​ខិតខំ​ឲ្យ​មាន​ការ​ចរចា និង​ធ្វើ​ជា​ជំនួយ​ឲ្យ​មាន​ជំនួប​កំពូល​នៃ​គណបក្ស​ទាំង​ពីរ»។


លោក ព្រំ សុខា បញ្ជាក់​ថា មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​ជួប​គ្នា​ចរចា​បន្ត​ទៀត ដើម្បី​ឲ្យ​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​នៅ​ពេល​ខាង​មុខ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ ខាង​ក្រុម​បច្ចេកទេស​ចរចា​បាន​បញ្ជូន​ទៅ​ថ្នាក់​លើ​រួច​ហើយ។ លោក​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​បញ្ហា​នេះ​នៅ​ពេល​ក្រោយ៖ «តាម​ធម្មតា ត្រូវ​តែ​ជួប​គ្នា ត្រូវ​តែ​ដោះស្រាយ ដើម្បី​រក​ដំណោះស្រាយ មិន​ត្រូវ​ជាប់​គាំង​យូរ​អ៊ីចឹង​ទេ ប៉ុន្តែ លទ្ធផល​យ៉ាង​ណា​នោះ ចាំ​មើល​បន្ត​ទៀត»។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា បន្ទាប់​ពី​ការ​ចរចា​ភ្លាមៗ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លង​ទៅ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ស្មារតី​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ជា​អាយុ​ជីវិត​ជាតិ។ ដូច្នេះ ការ​ស្រាវជ្រាវ​រក​ការ​ពិត​ពី​ការ​បោះ​ឆ្នោត ជា​ករណី​ចាំបាច់​ដែល​ខាន​ពុំ​បាន មុន​នឹង​មាន​កិច្ច​ព្រមព្រៀង​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ ដែល​អា​ចចេញ​ជា​រូបរាង​បាន ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​នេះ។

ទោះ​បី​ជា​មិន​ទាន់​ទទួល​លទ្ធផល​ជា​វិជ្ជមាន​ក្ដី ក៏​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​បន្ត​ជួប​ចរចា​គ្នា​ត​ទៅ​ទៀត តាម​គ្រប់​កម្រិត ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ឲ្យ​បាន​ជោគជ័យ។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នេះ​ចំនួន​បី​លើក​មក​ហើយ ប៉ុន្តែ​បញ្ហា​សំខាន់​ដែល​នៅ​តែ​មិន​ទាន់​រក​ចំណុច​រួម​ឃើញ​នោះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៣ និង​ករណី​មួយ​ចំនួន​ទៀត៕

3 comments:

Anonymous said...

Mr le président de CNRP, la situation en cambodge ça ne permet pas de traîner avec une vitesse des escargots, car avec cette vitesse pour
Libéré le cambodge, pour confrontés avec les esclaves youns, et le youn,c est une mission
Impossible.
IL faut une vrai volonté, et une vrai courage sans frontière pour le pays et la nation.

Anonymous said...

កុំភ្លេចខ្លួនអែង CNRP ចាញ់ឆ្នោតតើ។ ម៉្យាងទៀត តើខ្លួនដំណាងអោយអ្នកណា ?
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

Anonymous said...

អាតិរិច្ឆានះអុឹមសួស្តី អានរកជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ