Tuesday, November 19, 2013
សង្គ្រោះជាតិប្រកាសធ្វើបាតុកម្ម ២ ដងនៅចុងឆ្នាំ
មាស សុខជា ភ្នំពេញប៉ុស្តិ៍ 19 NOVEMBER 2013
ភ្នំពេញៈ មួយសប្តាហ៍បន្ទាប់ពីមានការប៉ះទង្គិចបង្ហូរឈាមរវាងកម្មកររោងចក្រកាត់ដេរនិងកងកម្លាំងប្រដាប់អាវុធ ដែលបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មពីរលើកទៀត ក្នុងខែ ធ្នូ ខាងមុខនេះ ដោយអំពាវនាវឲ្យប្រជាជនចូលរួមដើម្បីឲ្យមានការផ្លាស់ប្តូរពិតប្រាកដ។
ថ្លែងទៅកាន់មនុស្សរាប់រយនាក់នៅ ភ្នំពេញ និងខេត្ត កំពត កាលពីចុងសប្តាហ៍មុន លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវដល់កម្មករនិង ប្រជាជនឲ្យចូលរួមក្នុងមហាបាតុកម្មទូទាំងប្រទេស ដែលនឹងរៀបចំដោយគណបក្សសង្គ្រោះជាតិក្នុងពេលឆាប់ៗ ខណៈដែលគណបក្សនេះកំពុងរង់ចាំកម្មវិធីចរចាជាថ្មីជាមួយនឹងគណបក្ស កាន់អំណាច ប៉ុន្តែ មេដឹកនាំទាំងពីរមិនបានបញ្ជាក់កាលបរិច្ឆេទពិតប្រាកដនៃការធ្វើមហាបាតុកម្មទេ ហើយបានបង្វែរសំណួរទៅលោកស្រី មូរ សុខហួរ អគ្គនាយកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោកស្រី មូរ សុខហួរ បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងរៀបចំមហាបាតុកម្មពីរដងនៅថ្ងៃ ទី១០ ខែ ធ្នូ និងចុងខែ ធ្នូ ម្តងទៀត ហើយបាតុកម្មនៅថ្ងៃ ទី១០ ខែ ធ្នូ នឹងធ្វើរយៈពេលមួយថ្ងៃនៅសួនសេរីភាព ជិត វត្តភ្នំ ដោយគ្មានការដើរដង្ហែក្បួនដើម្បីទាមទារយុតិ្តធម៌ជូនអ្នកបោះឆ្នោតនិងយុត្តិធម៌ជូនស្រ្តីដែលគេបាញ់សម្លាប់ដោយកងកម្លាំងរដ្ឋាភិបាលឡើយ។
លោកស្រីបានបន្ថែមថា មហាបាតុកម្មទូទាំងប្រទេសរយៈពេលវែងនឹងធ្វើនៅចុងខែ ធ្នូ ក្នុងករណីការចរចាដើម្បីដោះស្រាយការជាប់គាំងខាងនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាទទួលបរាជ័យ ហើយថា បាតុកម្មនេះនឹងដើរដង្ហែតាមផ្លូវសាធារណៈ។
ថ្លែងទៅកាន់មនុស្សរាប់រយនាក់នៅក្នុងស្រុក អង្គរជ័យ ខេត្ត កំពត នៅថ្ងៃអាទិត្យ លោក សម រង្ស៊ី បានបញ្ជាក់ជំហរជាថ្មីរបស់ខ្លួនថា ខ្លួនមិនឯកភាពចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតថ្ងៃ ទី២៨ ខែ កក្កដា ដរាបណាភាពមិនប្រក្រតីនៃការបោះឆ្នោតមិនទាន់ដោះស្រាយដើម្បី រកយុតិ្តធម៌ជូនអ្នកបោះឆ្នោតទេ ដោយលោកអះអាងថា គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មមួយទៀតដែលធំជាងមហាបាតុកម្មលើកមុន។
លោក សម រង្ស៊ី បានថ្លែងថា៖ «គណបក្សប្រជាជន ដឹងខ្លួនឯងថា ខ្លួនចាញ់ឆ្នោត ដូច្នេះចង់បង្ខំយើងឲ្យទទួលយកលទ្ធផល ដែលថាគណបក្សប្រជាជនជាអ្នកឈ្នះ គ្មានអ្នកណាយល់ព្រមទេ។ ជំហរគណបក្សសង្គ្រោះជាតិ គឺមានតែប្រមូលកម្លាំង ជំរុញប្រជាជននៅថ្នាក់មូលដ្ឋាន ដើម្បីទាមទារអំណាចមកវិញ។ ពេលនេះ ធ្វើធំណាស់ ធ្វើទូទាំងប្រទេស។ ត្រៀមក្រោកឈរឡើង»។
កាលពីថ្ងៃ ទី១៦ ខែ វិច្ឆិកា លោក សម រង្ស៊ី ដែលបានចុះទៅវត្ត ស្ទឹងមានជ័យ ដែលនៅជិតកន្លែងមានការប៉ះទង្គិចបង្ហូរឈាម រវាងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងកម្មកររោងចក្រ SL លោក សម រង្ស៊ី នៅចំពោះមុខព្រះសង្ឃ និងមនុស្សរាប់រយនាក់ បានថ្លែងអំពាវនាវដល់កម្មករ និងប្រជាជនឲ្យចូលរួមមហាបាតុកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ស្របទៅតាមសេចក្តីត្រូវការរបស់ប្រជាជន។
លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថា គណបក្សសង្គ្រោះជាតិនឹងរៀបចំបាតុកម្មមួយទៀត ហើយបាតុកម្ម ដែលយើងរៀបចំ គឺធំជាងមុន គឺសង្ក្រោះជាតិ ដើម្បីឲ្យមានការផ្លាស់ប្តូរពិតប្រាកដ»។
ប៉ុន្តែ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងថា មហាបាតុកម្មដើម្បីសម្តែងមតិត្រូវបានអនុញ្ញាតដោយច្បាប់ ប៉ុន្តែ ច្បាប់មិនអនុញ្ញាតឲ្យក្រុមណាធ្វើបាតុកម្មដើម្បីទាមទារ ឬដោះស្រាយបញ្ហាដែលកើតឡើង ទុកឲ្យតុលាការប្រើតួនាទីរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោកបានបន្ថែមថា៖ «ប្រសិនបើបាតុកម្មក្នុងទិសដៅសម្តែងឆន្ទៈនយោបាយ ឬសេរីភាពបញ្ចេញមតិ វាមិនថ្វីទេ។ ប៉ុន្តែ ប្រសិនបើបាតុកម្មដើម្បីកាន់កាប់ទ្រព្យសាធារណៈនិងផ្លូវ គឺខុសច្បាប់។ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើអ្វីដែលខ្លួនចង់នោះទេ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា គាំទ្របាតុកម្មធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ ហើយរដ្ឋាភិបាលគួរចូលរួមការពារសន្តិសុខឲ្យបានត្រឹមត្រូវក្នុងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ហើយជួយជំរុញឲ្យរកយុតិ្តធម៌ជូនជនរងគ្រោះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំស្វាគមន៍ [ការទាមទារនេះ]។ វាជាសិទិ្ធរបស់គាត់ដែលមិនខុសច្បាប់ទេ។ ក្នុងតុលាការខ្មែរ គ្មានអ្នកណាម្នាក់ជឿថា នេះចាំបាច់ដើម្បីទាមទារទេ។ ប្រសិនបើគ្មានអ្នកណាម្នាក់ទាមទារ វាគ្មានអ្វីទៀតទេ តុលាការនឹងជិះសេះលែងដៃ»។
ទាក់ទងនឹងការចរចា លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ទទួលបន្ទុកចរចា និងលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ដែលជាប្រធានក្រុមចរចាបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
នៅថ្ងៃ ទី៥ ខែ វិច្ឆិកា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានជួបចរចាគ្នា ប៉ុន្តែការចរចារវាងភាគីទាំងពីរពុំមានភាពជឿនលឿនទេ ហើយគណបក្សសង្គ្រោះជាតិបានកំណត់ឱសានវាទសម្រាប់ការចរចាជាមួយនឹងគណបក្សប្រជាជន ដោយព្រមានថា ខ្លួនទុកពេលចរចាជាថ្មីជាមួយនឹងគណបក្សប្រជាជន រហូតដល់ចុងឆ្នាំនេះ ប្រសិនបើការចរចានៅតែមិនជោគជ័យ គណបក្សសង្គ្រោះជាតិនឹងឈប់វិលត្រឡប់ទៅចរចាទៀតហើយ៕ TK
Subscribe to:
Post Comments (Atom)
5 comments:
Peaceful solution will not work and deal with HUN SEN. Must buy a small hand beg Nuclear or Chemical weapons for use to overthrow HUN SEN from the power, I appeal all Cambodian must be stand up all together this is the chance to liberate our country from Vietnamese communist and wish to live with peace, democracy, justice and good living in the furture
HUN SEN must bring Koh Tral back from Vietnam and send Vietnamese illegal back to live in Vietnam, if HUN SEN can not do this, HUN SEN must face the traitor and face the capital punishment in the future
Sam rainsy and Kem Sokha,they are good leaders and they are real nationalist. May GOD bless you. They never kill Khmer people like Hun Sen. But don't forget that Hun Sen,he is not honest people,he like to lie. The right hand of Hun Sen shake your hand,but don't forget his left hand hiding behind his back with the knife.
Rainsy your Leu Keu Demo. can be held thousand times will not make any difference and plus you joke around, you are a pretender and you spend most of your time at seashore.
Why you always want to be at Kep Rainsy? Because you want to enjoy seashore life at your supporter's expenses (in the country and hard earned money oversea people) Clearly you SangKruos yourself not Cheat! your true face begin to reveal, you are not serious what you are doing, you are playing around at your supporter's expenses with car, chauffeur,chef and body guards,being called Aek Oudom, Come on Rainsy stop cheating your supporters who sold everything for you and you are joking around since July 28.
មានយួនច្រើនណាស់បានដូរឈ្មោះមក
ជាខ្មែរហើយធ្វើCNRPជាល្បិចសាងគ្រោះដដែលៗ
ឲ្យជាតិរលាយរលត់រហូតមកដល់សព្វថ្ងៃនេះ។
អាយួនញញឹមបោក ទាំងនេះគឺ៖
១ -អាយួនពាក់ដួន ៧មករា សម រង្ស៊ី
២ -អាយួនពាក់ដួន ៤យួន កឹម សុខា
៣ -មីយួនពាក់ដួន ៦កណ្ដួយ មួ សុខហួ
.................។ល។
*សូមបងប្អូនខ្មែរកុំប្រើមនោសញ្ចេតនាបុកគល់
*ហើយច្រទ្បំថាអាយួនញញឹមបោក
គណបក្សសង្រ្គោះជាតិខ្មែរក្លែងក្លាយ
ខាងលើទាំងអស់នេះថាជាខ្មែរ ?
*អាយួនទាំងអស់នេះវាជាចារកិច្ចធ្វើការបំរើ
ប្រទេសយួន វាសម្លាប់ខ្មែរឧ្យទាល់តែអស់
*តើកូនខ្មែរគិតទុកឧ្យអាយួនសាងគ្រោះCNRP
ឲ្យជាតិរលាយរលត់ខ្មែរកាប់សម្លាប់ខ្មែរតទៅទៀត?
*ឬក៏ត្រូវនាំគ្នាតតាំងសម្លាប់អាយួនទាំងអស់នេះ
ចោល ?
*អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
បន្លំស៊ីឡាកក្រុមបាតុកម្ម
ចលនាអំណាចពលរដ្ឋខ្មែរ
Post a Comment