Tuesday, November 19, 2013

សង្គ្រោះ​ជាតិ​​ប្រកាស​ធ្វើ​បាតុកម្ម ២ ដង​នៅ​ចុង​ឆ្នាំ


មាស សុខជា ភ្នំពេញប៉ុស្តិ៍ 19 NOVEMBER 2013

ភ្នំពេញៈ មួយ​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​បង្ហូរ​ឈាម​រវាង​កម្មករ​រោងចក្រ​កាត់ដេរ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ពីរ​លើក​ទៀត ក្នុង​ខែ ធ្នូ ខាង​មុខ​នេះ ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​ចូល​រួម​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ។

ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​រយ​នាក់​នៅ ភ្នំពេញ និង​ខេត្ត កំពត កាល​ពី​ចុង​សប្តាហ៍​មុន លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​កម្មករ​និង ប្រជាជន​ឲ្យ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​ទូទាំង​ប្រទេស ដែល​នឹង​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់ៗ ខណៈ​ដែល​គណបក្ស​នេះ​កំពុង​រង់ចាំ​កម្មវិធី​ចរចា​ជា​ថ្មី​ជាមួយ​នឹង​គណបក្ស កាន់​អំណាច ប៉ុន្តែ មេ​ដឹក​នាំ​ទាំង​ពីរ​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ស្រី មូរ សុខហួរ អគ្គ​នាយក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​មហា​បាតុកម្ម​ពីរ​ដង​នៅ​ថ្ងៃ ទី១០ ខែ ធ្នូ និង​ចុង​ខែ ធ្នូ ម្តង​ទៀត ហើយ​បាតុកម្ម​នៅ​ថ្ងៃ ទី១០ ខែ ធ្នូ នឹង​ធ្វើ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​សួន​សេរីភាព ជិត វត្តភ្នំ ដោយ​គ្មាន​ការ​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ទាមទារ​យុតិ្តធម៌​ជូន​អ្នក​បោះឆ្នោត​និង​យុត្តិធម៌​ជូន​ស្រ្តី​ដែល​គេ​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ឡើយ។

លោក​ស្រី​បាន​បន្ថែម​ថា មហា​បាតុកម្ម​ទូទាំង​ប្រទេស​រយៈ​ពេល​វែង​នឹង​ធ្វើ​នៅ​ចុង​ខែ ធ្នូ ក្នុង​ករណី​ការ​ចរចា​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​ខាង​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បរាជ័យ ហើយ​ថា បាតុកម្ម​នេះ​នឹង​ដើរ​ដង្ហែ​តាម​ផ្លូវ​សាធារណៈ។

ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ស្រុក អង្គរជ័យ ខេត្ត កំពត នៅ​ថ្ងៃ​អាទិត្យ លោក សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​ខ្លួន​ថា ខ្លួន​មិន​ឯកភាព​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ដរាប​ណា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​មិន​ទាន់​ដោះស្រាយ​ដើម្បី រក​យុតិ្តធម៌​ជូន​អ្នក​បោះឆ្នោត​ទេ ដោយ​លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​ទៀត​ដែល​ធំ​ជាង​មហា​បាតុកម្ម​លើក​មុន។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន ដឹង​ខ្លួន​ឯងថា ខ្លួន​ចាញ់ឆ្នោត ដូច្នេះចង់​បង្ខំ​យើង​ឲ្យ​ទទួល​យក​លទ្ធផល ដែលថា​គណបក្ស​ប្រជាជនជាអ្នក​ឈ្នះ គ្មាន​អ្នក​ណា​យល់​ព្រម​ទេ​។ ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​ប្រមូល​កម្លាំង ជំរុញ​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​ទាមទារ​អំណាច​មក​វិញ។ ពេល​នេះ ធ្វើ​ធំ​ណាស់ ធ្វើ​ទូទាំង​ប្រទេស។ ត្រៀម​ក្រោក​ឈរ​ឡើង»។

កាល​ពី​ថ្ងៃ ទី១៦ ខែ វិច្ឆិកា លោក សម រង្ស៊ី ដែល​បាន​ចុះ​ទៅ​វត្ត ស្ទឹង​មាន​ជ័យ ដែល​នៅ​ជិត​កន្លែង​មាន​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ SL លោក សម រង្ស៊ី នៅ​ចំពោះ​មុខ​ព្រះសង្ឃ និង​មនុស្ស​រាប់​រយ​នាក់ បាន​ថ្លែង​អំពាវនាវ​ដល់​កម្មករ និង​ប្រជាជន​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ស្រប​ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ប្រាប់​បង​ប្អូន​ទាំង​អស់​គ្នា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​បាតុកម្ម​មួយ​ទៀត ហើយ​បាតុកម្ម ដែល​យើង​រៀបចំ គឺ​ធំ​ជាង​មុន គឺ​សង្ក្រោះ​ជាតិ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ»។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា មហា​បាតុកម្ម​ដើម្បី​សម្តែង​មតិ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់ ប៉ុន្តែ ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ ឬ​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង ទុក​ឲ្យ​តុលាការ​ប្រើ​តួនាទី​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។

លោក​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​បាតុកម្ម​ក្នុង​ទិស​ដៅ​សម្តែង​ឆន្ទៈ​នយោបាយ ឬ​សេរីភាព​បញ្ចេញ​មតិ វា​មិន​ថ្វី​ទេ។ ប៉ុន្តែ ប្រសិន​បើ​បាតុកម្ម​ដើម្បី​កាន់​កាប់​ទ្រព្យ​សាធារណៈនិង​ផ្លូវ គឺ​ខុស​ច្បាប់។ រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​នោះ​ទេ»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា គាំទ្រ​បាតុកម្ម​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​រដ្ឋាភិបាល​គួរ​ចូល​រួម​ការពារ​សន្តិសុខ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជួយ​ជំរុញ​ឲ្យ​រក​យុតិ្តធម៌​ជូន​ជន​រងគ្រោះ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្វាគមន៍ [ការ​ទាមទារ​នេះ]។ វា​ជា​សិទិ្ធ​របស់​គាត់​ដែល​មិន​ខុស​ច្បាប់​ទេ។ ក្នុង​តុលាការ​ខ្មែរ គ្មាន​អ្នក​ណា​ម្នាក់​ជឿ​ថា នេះ​ចាំ​បាច់​ដើម្បី​ទាមទារ​ទេ។ ប្រសិន​បើ​គ្មាន​អ្នក​ណា​ម្នាក់​ទាមទារ វា​គ្មាន​អ្វី​ទៀត​ទេ តុលាការ​នឹង​ជិះ​សេះ​លែង​ដៃ»។

ទាក់​ទង​នឹង​ការ​ចរចា លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ ទទួល​បន្ទុក​ចរចា និង​លោក ព្រុំ សុខា រដ្ឋ​លេខាធិការ​ក្រសួង មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ចរចា​បច្ចេកទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។

នៅ​ថ្ងៃ ទី៥ ខែ វិច្ឆិកា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ចរចា​គ្នា ប៉ុន្តែ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ពុំ​មាន​ភាព​ជឿន​លឿន​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ឱសានវាទ​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន ដោយ​ព្រមាន​ថា ខ្លួន​ទុក​ពេល​ចរចា​ជា​ថ្មី​ជាមួយ​នឹង​គណបក្ស​ប្រជាជន រហូត​ដល់​ចុង​ឆ្នាំ​នេះ ប្រសិន​បើ​ការ​ចរចា​នៅ​តែ​មិន​ជោគជ័យ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈប់​វិល​ត្រឡប់​ទៅ​ចរចា​ទៀត​ហើយ៕ TK

5 comments:

Anonymous said...

Peaceful solution will not work and deal with HUN SEN. Must buy a small hand beg Nuclear or Chemical weapons for use to overthrow HUN SEN from the power, I appeal all Cambodian must be stand up all together this is the chance to liberate our country from Vietnamese communist and wish to live with peace, democracy, justice and good living in the furture

Anonymous said...

HUN SEN must bring Koh Tral back from Vietnam and send Vietnamese illegal back to live in Vietnam, if HUN SEN can not do this, HUN SEN must face the traitor and face the capital punishment in the future

Anonymous said...


Sam rainsy and Kem Sokha,they are good leaders and they are real nationalist. May GOD bless you. They never kill Khmer people like Hun Sen. But don't forget that Hun Sen,he is not honest people,he like to lie. The right hand of Hun Sen shake your hand,but don't forget his left hand hiding behind his back with the knife.

Anonymous said...

Rainsy your Leu Keu Demo. can be held thousand times will not make any difference and plus you joke around, you are a pretender and you spend most of your time at seashore.
Why you always want to be at Kep Rainsy? Because you want to enjoy seashore life at your supporter's expenses (in the country and hard earned money oversea people) Clearly you SangKruos yourself not Cheat! your true face begin to reveal, you are not serious what you are doing, you are playing around at your supporter's expenses with car, chauffeur,chef and body guards,being called Aek Oudom, Come on Rainsy stop cheating your supporters who sold everything for you and you are joking around since July 28.

Anonymous said...

មានយួនច្រើនណាស់បានដូរឈ្មោះមក
ជាខ្មែរហើយធ្វើCNRPជាល្បិចសាងគ្រោះដដែលៗ
ឲ្យ​​ជាតិរលាយរលត់រហូតមកដល់សព្វថ្ងៃនេះ។

អាយួនញញឹមបោក ទាំងនេះគឺ៖
១ -អាយួនពាក់ដួន ៧មករា សម រង្ស៊ី
២ -អាយួនពាក់ដួន ៤យួន កឹម សុខា
៣ -មីយួនពាក់ដួន ៦កណ្ដួយ មួ សុខហួ
.................។ល។

*សូមបងប្អូនខ្មែរកុំប្រើមនោសញ្ចេតនាបុកគល់

*ហើយច្រទ្បំថាអាយួនញញឹមបោក
គណបក្សសង្រ្គោះជាតិខ្មែរក្លែងក្លាយ
ខាងលើទាំងអស់នេះថាជាខ្មែរ ?

*អាយួនទាំងអស់នេះវាជាចារកិច្ចធ្វើការបំរើ
ប្រទេសយួន វាសម្លាប់ខ្មែរឧ្យទាល់តែអស់

*តើកូនខ្មែរគិតទុកឧ្យអាយួនសាងគ្រោះCNRP
ឲ្យ​​ជាតិរលាយរលត់ខ្មែរកាប់សម្លាប់ខ្មែរតទៅទៀត?

*ឬក៏ត្រូវនាំគ្នាតតាំងសម្លាប់អាយួនទាំងអស់នេះ
ចោល ?

*អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
បន្លំស៊ីឡាកក្រុមបាតុកម្ម
ចលនាអំណាចពលរដ្ឋខ្មែរ