Thursday, November 14, 2013

បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​មិន​ទាន់​កំណត់​ថ្ងៃ​ចរចា


មក​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​នៅ​ឡើយ។

ដោយ វណ្ណ វិចារ RFA 2013-11-13

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​នៅ​ប្រកាន់​ជំហរ​ដោះស្រាយ​ជាប់​គាំង​នយោបាយ និង​បន្ត​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​សន្តិវិធី ព្រម​ទាំង​ឈរ​លើ​ប្រយោជន៍​ម្ចាស់​ឆ្នោត។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ហើយ​របៀបវារៈ​ស្ដីពី​បញ្ហា​នេះ ក៏​នឹង​ត្រូវ​យក​មក​ពិភាក្សា​គ្នា​ដែរ៖ «រហូត​មក​ដល់​ថ្ងៃ​នេះ​យើង​មិន​ទាន់​កំណត់​ថ្ងៃ​នៅ​ឡើយ​ទេ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ស្អែក គឺ​គណៈ​អចិន្ត្រៃយ៍ ខ្ញុំ​ពុំ​ហ៊ាន​សន្មត​ថា​ម៉េច​ដែរ តែ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ហ្នឹង យើង​កំពុង​តែ​រក​វិធី ហើយ​មាន​តែ​ការ​ជជែក​ពិភាក្សា​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី បាន​ត្រឡប់​ពី​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ហើយ​កំពុង​ស្នាក់​នៅ​ខេត្ត​ព្រះវិហារ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ និង​ចុះ​ពិនិត្យ​តំបន់​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ទី​នោះ។ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លោក កឹម សុខា បាន​ទៅ​ជួប​មន្ត្រី​ស្ថានទូត​អាមេរិក និង​ជួប​វិទ្យាស្ថាន​សាធារណៈ​អន្តរជាតិ (IRI) ដើម្បី​ស្វែង​រក​ការ​គាំទ្រ និង​គំនិត​យោបល់​ទាក់ទង​នឹង​បញ្ហា​នយោបាយ។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ក្នុង​ជំនួប​រវាង​ក្រុម​បច្ចេកទេស​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ប្រជុំ លោក យឹម សុវណ្ណ និង​លោក ព្រំ សុខា មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នឹង​បើក​ការ​ចរចា​គ្នា​នៅ​សប្ដាហ៍​នេះ៕

4 comments:

Anonymous said...

No more negotiation is needed!

CNRP must stand and fight for our right and justice!

Remember Hoon Xen gained power by becoming Viet's dog and Khmer's blood, killed ten of thousands Khmer.

Non violent protest won't work for CNRP!

Anonymous said...

សូម អរគុណ នឹង អ្នកចូលចិត្តកំណាព ទាំងអស់ជាទីគោរព!


តែងតែចន្លោះចាំចុះនឹងអស់កម្លៀត!

ថ្ងៃបានឃើញផ្កា រីកស្រស់ត្រកាល
គិតថាគយគន់ ឲ្យបាត់កង្វល់
ពុំនិតស្មានដល់ ភាពខ្ចោះវាលង
ឲ្យខ្ញុំគិតដល់ បុប្ផាកូនខ្មែរ
សែនសោះគគ្រោះ ប្រឹងប្រែងចាក់ឫស្ស
ត្បីតក្នុងស៊ូននោះ មានរោគច្រើនក្រៃ
ខ្ញុំក៏បរិយាយ សុំក្ដីសនណ្ដោះ
សុំបន្តរទៀត សូមអ្នកមានយស
សណ្ដោងឲ្យខ្ពស់ ផុតសោកសង្រេង!

មិនត្រឹមតែព្រងើយ នឹងខ្ញុំអង្វរណា
បង្ក្រាបគម្រាម បាញ់ទឹកផ្តក់គ្រាប់
មានដល់ការស្លាប់ របួសធ្ងន់ធ្ងរ
និយាយទៀតលែងរួច ហួសអាចរ៉ៃរ៉ាប់
ដូចយើងឃើញស្រាប់ តាមវីឌីអូ!

ខ្ញុំសូមរំលែកទុក្ខ អ្នកមរណៈអ្នករបួស
សូមព្រលឹងអ្នក ឆ្លងឋានមានម៉ង
អ្នករបួសផង សូមឆាប់សះស្បើយ
សូមអស់ទេវតា វត្ថុស័គ្គសិទ្ធ
នាំកល្យាណសុខ ដល់ខ្មែរគ្របកាយ!

ទោះខ្ញុំមមៃ ចង់ឃើញផ្កាស្រស់
ហ្ណើយចាំចុះ ទោះដល់ពេលណា
សាន្ដត្រានកម្ពុជា​ ដើរតាមគន្លង
សុច្ចរិត្តយុត្តិធម៌ អស់មានម៉ង្សៅ
នាំយើងឲ្យមើល ផ្កាមានពណ្ណរាយ
បុប្ផារីកស្គុះស្គាយ ខ្មែរដាំដៃរឯង!

Anonymous said...

Prime minister-elect AH SAM RAISY PONG KDOR.

Anonymous said...

ហេ!................ស្នើរអោយ....
*អា ១0 ម៉ាជ្រក់!
*អាក្បាលម៉ាដុំថ្ម គ្រប់ៗៗៗៗគ្នា

១-អាជ្រក់តាំងខ្លួនជាអាHo Chheam Tminh....Ho សែន
២-អាជ្រក់តាំងខ្លួនជាមហាត្មៈគន្ធី.. ហ៊ុន រង្ស៊ី
៣-អាជ្រក់តាំងខ្លួនជាស្វាហុ៑ន សែន... ហ៊ុន សុខា
៤-មីជ្រក់តាំងខ្លួនជាAung San Suu Kyi..ហ៊ុន សុខហួ
_________________________________

*ចុះចេញ ពីដំណែង សូមជួយ LIKE&SHARE ដើម្បីឲ្យអាក្បាលយួនទាំង៤ បានឮផង!