Thursday, November 14, 2013
បក្សប្រជាជននិងសង្គ្រោះជាតិមិនទាន់កំណត់ថ្ងៃចរចា
មកដល់ពាក់កណ្ដាលសប្ដាហ៍នេះ គណបក្សជាប់ឆ្នោតទាំងពីរនៅមិនទាន់កំណត់ថ្ងៃជួបចរចាជាថ្មីនៅឡើយ។
ដោយ វណ្ណ វិចារ RFA 2013-11-13
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី១៣ ខែវិច្ឆិកា មានប្រសាសន៍ថា គណបក្សប្រឆាំងនៅប្រកាន់ជំហរដោះស្រាយជាប់គាំងនយោបាយ និងបន្តចរចាជាមួយបក្សកាន់អំណាចដោយសន្តិវិធី ព្រមទាំងឈរលើប្រយោជន៍ម្ចាស់ឆ្នោត។
លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅថ្ងៃទី១៤ ខែវិច្ឆិកា ហើយរបៀបវារៈស្ដីពីបញ្ហានេះ ក៏នឹងត្រូវយកមកពិភាក្សាគ្នាដែរ៖ «រហូតមកដល់ថ្ងៃនេះយើងមិនទាន់កំណត់ថ្ងៃនៅឡើយទេ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងជួបគ្នានៅថ្ងៃស្អែក គឺគណៈអចិន្ត្រៃយ៍ ខ្ញុំពុំហ៊ានសន្មតថាម៉េចដែរ តែយើងសង្ឃឹមថា នឹងមានការចរចាគ្នាដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិនយោបាយហ្នឹង យើងកំពុងតែរកវិធី ហើយមានតែការជជែកពិភាក្សាទេ ទើបអាចដោះស្រាយបញ្ហាហ្នឹងបាន»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី បានត្រឡប់ពីប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយកំពុងស្នាក់នៅខេត្តព្រះវិហារ ដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋ និងចុះពិនិត្យតំបន់ដែលមានទំនាស់ដីធ្លីនៅទីនោះ។ នៅថ្ងៃទី១៣ ខែវិច្ឆិកា លោក កឹម សុខា បានទៅជួបមន្ត្រីស្ថានទូតអាមេរិក និងជួបវិទ្យាស្ថានសាធារណៈអន្តរជាតិ (IRI) ដើម្បីស្វែងរកការគាំទ្រ និងគំនិតយោបល់ទាក់ទងនឹងបញ្ហានយោបាយ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ក្នុងជំនួបរវាងក្រុមបច្ចេកទេសនៃគណបក្សជាប់ឆ្នោតទាំងពីរ មន្ត្រីអ្នកនាំពាក្យអង្គប្រជុំ លោក យឹម សុវណ្ណ និងលោក ព្រំ សុខា មានប្រសាសន៍ថា គណបក្សទាំងពីរនឹងបើកការចរចាគ្នានៅសប្ដាហ៍នេះ៕
Subscribe to:
Post Comments (Atom)
4 comments:
No more negotiation is needed!
CNRP must stand and fight for our right and justice!
Remember Hoon Xen gained power by becoming Viet's dog and Khmer's blood, killed ten of thousands Khmer.
Non violent protest won't work for CNRP!
សូម អរគុណ នឹង អ្នកចូលចិត្តកំណាព ទាំងអស់ជាទីគោរព!
តែងតែចន្លោះចាំចុះនឹងអស់កម្លៀត!
ថ្ងៃបានឃើញផ្កា រីកស្រស់ត្រកាល
គិតថាគយគន់ ឲ្យបាត់កង្វល់
ពុំនិតស្មានដល់ ភាពខ្ចោះវាលង
ឲ្យខ្ញុំគិតដល់ បុប្ផាកូនខ្មែរ
សែនសោះគគ្រោះ ប្រឹងប្រែងចាក់ឫស្ស
ត្បីតក្នុងស៊ូននោះ មានរោគច្រើនក្រៃ
ខ្ញុំក៏បរិយាយ សុំក្ដីសនណ្ដោះ
សុំបន្តរទៀត សូមអ្នកមានយស
សណ្ដោងឲ្យខ្ពស់ ផុតសោកសង្រេង!
មិនត្រឹមតែព្រងើយ នឹងខ្ញុំអង្វរណា
បង្ក្រាបគម្រាម បាញ់ទឹកផ្តក់គ្រាប់
មានដល់ការស្លាប់ របួសធ្ងន់ធ្ងរ
និយាយទៀតលែងរួច ហួសអាចរ៉ៃរ៉ាប់
ដូចយើងឃើញស្រាប់ តាមវីឌីអូ!
ខ្ញុំសូមរំលែកទុក្ខ អ្នកមរណៈអ្នករបួស
សូមព្រលឹងអ្នក ឆ្លងឋានមានម៉ង
អ្នករបួសផង សូមឆាប់សះស្បើយ
សូមអស់ទេវតា វត្ថុស័គ្គសិទ្ធ
នាំកល្យាណសុខ ដល់ខ្មែរគ្របកាយ!
ទោះខ្ញុំមមៃ ចង់ឃើញផ្កាស្រស់
ហ្ណើយចាំចុះ ទោះដល់ពេលណា
សាន្ដត្រានកម្ពុជា ដើរតាមគន្លង
សុច្ចរិត្តយុត្តិធម៌ អស់មានម៉ង្សៅ
នាំយើងឲ្យមើល ផ្កាមានពណ្ណរាយ
បុប្ផារីកស្គុះស្គាយ ខ្មែរដាំដៃរឯង!
Prime minister-elect AH SAM RAISY PONG KDOR.
ហេ!................ស្នើរអោយ....
*អា ១0 ម៉ាជ្រក់!
*អាក្បាលម៉ាដុំថ្ម គ្រប់ៗៗៗៗគ្នា
១-អាជ្រក់តាំងខ្លួនជាអាHo Chheam Tminh....Ho សែន
២-អាជ្រក់តាំងខ្លួនជាមហាត្មៈគន្ធី.. ហ៊ុន រង្ស៊ី
៣-អាជ្រក់តាំងខ្លួនជាស្វាហុ៑ន សែន... ហ៊ុន សុខា
៤-មីជ្រក់តាំងខ្លួនជាAung San Suu Kyi..ហ៊ុន សុខហួ
_________________________________
*ចុះចេញ ពីដំណែង សូមជួយ LIKE&SHARE ដើម្បីឲ្យអាក្បាលយួនទាំង៤ បានឮផង!
Post a Comment