បុគ្គលិកធនាគារក្នុងស្រុកមួយកំពុងរាប់លុយដោយម៉ាស៊ីន។ ស្ថានភាពធនាគារកម្ពុជាក្រោយការ បោះឆ្នោតបានរងផលប៉ះពាល់ខ្លះៗ។ រូបថត ហេង ជីវ័ន |
DANIEL DE CARTERET ភ្នំពេញប៉ុស្តិ៍ Nov. 8, 2013
ភ្នំពេញៈ ប្រាក់បញ្ញើនៅធនាគារពាណិជ្ជកម្ពុជាក្នុងត្រីមាស ទី៣បានធ្លាក់ចុះ ៦៣០ លានដុល្លារ ដែលការធ្លាក់ចុះនេះត្រូវបានគេអះអាងថា ដោយសារស្ថានការណ៍ក្រោយការបោះឆ្នោតនៅកម្ពុជា។ នេះបើតាមតួលេខផ្លូវការបានពីធនាគារជាតិនៃកម្ពុជា (NBC)។
តាមតួលេខទទួលបានកាលពីម្សិលមិញគឺការចង្អុលបង្ហាញនេះជាការធ្លាក់ចុះខ្លាំងបំផុតក្នុងប្រព័ន្ធធនាគារនៅក្នុងអំឡុងពេល ៥ ឆ្នាំ បន្ទាប់ពីភាពចម្រូងចម្រាសនៃការបោះឆ្នោតកាលពីខែ កក្កដា នៅតែអូសបន្លាយមកដល់សព្វថ្ងៃ។
លោកស្រី ជា សេរី អគ្គនាយករងធនាគារជាតិនៃកម្ពុជាបាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងត្រូវបានរំពឹងថាកើតឡើងរៀងរាល់ ៥ឆ្នាំ ប៉ុន្តែពេលនេះវាប្រហែលជាការធ្លាក់ចុះខ្លាំងបំផុត។
លោកស្រីបន្តថា៖ «នៅពេលបោះឆ្នោតមានភាពមិនច្បាស់លាស់បន្តិចបន្តួចដែរ»។ លោកស្រីលើកឡើងពីការភ័យខ្លាចដែលចាប់ផ្ដើមនៅពេលធ្វើបាតុកម្ម ហើយភាពតានតឹងផ្នែកសន្តិសុខចាប់ផ្ដើមបន្ទាប់ពីការបោះឆ្នោត កាលពីខែ កក្កដា។លោកស្រីបន្ថែមថា៖ «ទោះបីជាយ៉ាងណានេះក្ដី គឺសេដ្ឋកិច្ចដ៏ក្មេងខ្ចី ទើបតែមានការបោះឆ្នោត ៥ ដងប៉ុណ្ណោះ ដូច្នេះប្រជាជននៅមានភាពមិនច្បាស់លាស់បន្តិចបន្តួច»។
ប្រាក់បញ្ញើបានធ្លាក់ចុះពី ៧,២ ពាន់លានដុល្លារ នៅចុងខែ មិថុនា ឆ្នាំ ២០១៣ មកនៅត្រឹម ៦,៦ ពាន់លានដុល្លារគិតមកដល់ចុងខែ កញ្ញា ឆ្នាំ ២០១៣ នេះ។
នោះមានន័យថា អ្នកកាន់គណនីធនាគារបានដកប្រាក់ ៦៣០ លានដុល្លារ ឬ ៨,៧ ភាគរយនៃចំនួនសរុបនៃប្រាក់បញ្ញើនៅក្នុងធនាគារពាណិជ្ជ ចំនួន ៣៤ នៅកម្ពុជា។
ធនាគារ អេស៊ីលីដា កាលពីខែមុនបានរាយការណ៍ពីការធ្លាក់ចុះប្រាក់បញ្ញើ ២០០ លានដុល្លារនៅត្រីមាសទីបី។
លោក Charles Van ប្រធានសមាគមធនាគារកម្ពុជា បាននិយាយថា ឧស្សាហកម្មធនាគារបានពុះពារកាត់ព្យុះភ្លៀងបានយ៉ាងល្អប្រសើរ ហើយរំពឹងថានឹងមិនប៉ះពាល់ក្នុងរយៈពេលយូរ។ លោកបន្តថា៖ «វាតែងតែកើតឡើងនៅប្រទេសនេះក្នុងអំឡុងពេលដំណើរការបោះឆ្នោតដោយសារប្រាក់ត្រូវបានគេដក ប៉ុន្តែបន្ទាប់មកវាជារយៈពេលដែលប្រាក់ត្រឡប់មកវិញ»។
លោក ចាន់ សុផល សេដ្ឋវិទូឯករាជ្យ បាននិយាយថា លោកមិនបានឃើញផលប៉ះពាល់ធ្ងន់ធ្ងរណាមួយលើផ្នែកផ្សេងទៀតនៃ សេដ្ឋកិច្ចនេះទេ ខណៈដែល «វិស័យធនាគារគឺអាចបំបាត់ការភ្ញាក់ផ្អើលនេះបាន»។
លោកបន្តថា វាអាចថែមទាំងបង្កើនទំនុកចិត្តបាននៅក្នុងពេលអនាគតដោយសារ អាទិភាពនេះ»។ លោកលើកឡើងថា យោងទៅដល់ទំនុកចិត្តរបស់ប្រជាជនក្នុងវិស័យធនាគារអាចទប់ទល់ បានជាមួយនឹងឥទ្ធិពលនយោបាយគួរឲ្យភ្ញាក់ផ្អើលនេះ។
លោកស្រី ជា សេរី បានយល់ស្របនឹងការលើកឡើងនេះ ប៉ុន្តែថាសេដ្ឋកិច្ចកម្ពុជាចាំបាច់ត្រូវតែឃ្លាំមើលឲ្យបានដិតដល់។
លោកស្រីបានបន្តថា៖ «ក្នុងនាមជានិយតករ ក្នុងនាមជាធនាគារកណ្ដាល យើងអាចនឹងឃ្លាំមើលជានិច្ច ទោះជាស្ថានការណ៍ដូចម្ដេចក៏ដោយ ប្រសិនបើវាមិនមានអ្វីដែលកើតឡើងនៅទីនេះវាគឺជាអ្វីដែលកើតឡើង នៅខាងក្រៅដែលអាចប៉ះពាល់ដល់យើងបាន»។
លោក កង ច័ន្ទតារារ័ត្ន នាយកវិទ្យាស្ថានសិក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយថា ការប្រែប្រួលយ៉ាងខ្លាំងទំនងជាបន្ថយទំនុកចិត្តកាន់តែទាបនៅ ក្នុងវិស័យធនាគារខណៈអស្ថិរភាពនយោបាយនៅតែបន្ត។ លោកបន្តថា ការមិនទុកចិត្តមានរយៈពេលយូរវាទំនងជានឹងបង្កើនការចំណាយនៃការវិនិយោគពិសេសសម្រាប់វិនិយោគិនក្នុងស្រុក។ លោកបានបន្ថែមទៀតថា៖ «ការមិនទុកចិត្តកាន់តែយូរ សេដ្ឋកិច្ចកាន់តែអាក្រក់»៕
3 comments:
USELESS to repeat the same post, porn star.
ឪ! ខ្មែរអើយ ហេតុអ្វីឆោតម៉្លេះ!
* ជឿអ្នកណាមិនជឿ ទៅជឿ
អាយួន សម រង្សី ,អារន្ទះបាញ់
អាយួន កឹម សុខា អាមេបោកប្រាស់ អាជញ្ជក់ឈាមខ្មែរ!
* អាសម រង្ស៊ី ជញ្ជក់ទឹកក្តអាចោរ ហ៊ុន សែន គ្មានត្រាប្រណី រហូតទាល់តែអស់ទឹកក្ត គ្មានសល់ សូម្បីមួយដំណក់។
* បើកូនខ្មែរមិននាំគ្នា ទប់ស្កាត់អោយទាន់ពេល ទេ ច្បាស់ជាត្រូវតៃហោងមិនខាន។
* អស់ពីបោកប្រាស់ រឿងបាតុកម្មច្រៀងរាំ
-មហាបាតុកម្ម-បាតុកុយ
-ចំហុយក្តិត...ចំហុយក្ត!
-ស្មឹងស្មាធ,អង្គុយអេះក្ដលេង
* ឥឡូវចេញស្នៀតថ្មិ បោកប្រាស់
-រឿងចរចា-ចរចុយ....ដើម្បីក្បាលម៉ាដុំថ្ម ?
* សួរថា៖ អាប៉ះស្អិត-ហិតស្អុយ
អាសម រង្ស៊ី អាមេបោកប្រាស់ ចំាតែជញ្ជក់ ក្តិតអាខ្វាក់ហ៊ុន សែន ពីមួយថ្ងៃទៅមួយថ្ងៃ
* សួរថា៖ តើអាអ្ហែងនៅក្នុងស្រុកខ្មែរសព្វថ្ងៃនេះ ចុយឆ្កែយួនបានប៉ុន្មានក្បាលហើយ? *
* អាមេបោកប្រាស់នេះ ធ្លាប់និយាយមិនឈប់មាត់ថា៖ អាហ៊ុនសែនជាអាយ៉ងយួន ប្រទេសខ្មែរគ្មានឯករាជ្យ, តុលាការអាយ៉ងយួន ,
* តុលាការគ្មានយុត្តិធ៌ម ប៉ុន្តែឥឡូវម្តេចក៏អាឆ្កែ ឯងជាន់អាចម៍ខ្លួនឯងអញ្ចឹង ?
*ទៅលុតជង្គង់លក់ក្បាលអោយ
អាសំដាចម៍ខ្វាងម្ខាក់ទៅវិញ?
* អាមេបោកប្រាស់ល្មមចេះខ្មាស ខ្លួនឯងខ្លះផង, កើតមកជាមនុស្សហ្នឹងគេដែរ មានពងពីរ ក្ដមួយយួរ ដូចគេឯងដែរ ហេតុអ្វីធ្វើថោករបៀបនេះ?
SOON THIS OLD $100 BILL WILL HAVE HUN SEN FACE APPEAR ON IT!
Post a Comment