Friday, November 08, 2013

បញ្ញើ​នៅ​ធនាគារ​ធ្លាក់​ចុះ $៦៣០ លាន


បុគ្គលិកធនាគារក្នុងស្រុកមួយកំពុងរាប់លុយដោយម៉ាស៊ីន​។ ស្ថានភាព​ធនាគារកម្ពុជាក្រោយការ
បោះឆ្នោត​​​បាន​រង​ផល​ប៉ះពាល់ខ្លះៗ​។ រូបថត ហេង​ ជីវ័ន​

DANIEL DE CARTERET ភ្នំពេញប៉ុស្តិ៍ Nov. 8, 2013

ភ្នំពេញៈ ប្រាក់​បញ្ញើ​នៅ​ធនាគារ​ពាណិជ្ជ​កម្ពុជា​ក្នុង​ត្រីមាស ទី៣​បាន​ធ្លាក់​ចុះ ៦៣០ លាន​ដុល្លារ ដែល​ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ដោយ​សារ​ស្ថានការណ៍​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ នេះ​បើ​តាម​តួលេខ​ផ្លូវ​ការ​បាន​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។

តាម​តួលេខ​ទទួល​បាន​កាល​ពី​ម្សិលមិញ​គឺការ​ចង្អុល​បង្ហាញ​នេះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​ក្នុង​អំឡុង​ពេល ៥ ឆ្នាំ បន្ទាប់​ពី​ភាព​ចម្រូង​ចម្រាស​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា នៅ​តែ​អូស​បន្លាយ​មក​ដល់​សព្វ​ថ្ងៃ។

លោក​ស្រី ជា សេរី អគ្គ​នាយក​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ត្រូវ​បាន​រំពឹង​ថា​កើត​ឡើង​រៀង​រាល់ ៥ឆ្នាំ ប៉ុន្តែ​ពេល​នេះ​វា​ប្រហែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត។

លោក​ស្រី​បន្ត​ថា៖ «នៅ​ពេល​បោះឆ្នោត​មាន​ភាព​មិន​ច្បាស់​លាស់​បន្តិច​បន្តួច​ដែរ»។ លោក​ស្រី​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ដែល​ចាប់​ផ្ដើម​នៅ​ពេល​ធ្វើ​បាតុកម្ម ហើយ​ភាព​តាន​តឹង​ផ្នែក​សន្តិសុខ​ចាប់​ផ្ដើម​បន្ទាប់​ពី​ការ​បោះឆ្នោត កាល​ពី​ខែ កក្កដា។​លោក​ស្រី​បន្ថែម​ថា៖ «ទោះ​បី​ជា​យ៉ាង​ណា​នេះ​ក្ដី គឺ​សេដ្ឋកិច្ច​ដ៏​ក្មេង​ខ្ចី ទើប​តែ​មាន​ការ​បោះឆ្នោត ៥ ដង​ប៉ុណ្ណោះ ដូច្នេះ​ប្រជាជន​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​បន្តិច​បន្តួច»។


ប្រាក់​បញ្ញើ​បាន​ធ្លាក់​ចុះ​ពី ៧,២ ពាន់​លាន​ដុល្លារ នៅ​ចុង​ខែ មិថុនា ឆ្នាំ ២០១៣ មក​នៅ​ត្រឹម ៦,៦ ពាន់​លាន​ដុល្លារ​គិត​មក​ដល់​ចុង​ខែ កញ្ញា ឆ្នាំ ២០១៣ នេះ។

នោះ​មាន​ន័យ​ថា អ្នក​កាន់​គណនី​ធនាគារ​បាន​ដក​ប្រាក់ ៦៣០ លាន​ដុល្លារ ឬ ៨,៧ ភាគរយ​នៃ​ចំនួន​សរុប​នៃ​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ​ពាណិជ្ជ ចំនួន ៣៤ នៅ​កម្ពុជា។

ធនាគារ អេស៊ីលីដា កាល​ពី​ខែ​មុន​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​បញ្ញើ ២០០ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​បី។

លោក Charles Van ប្រធាន​សមាគម​ធនាគារ​កម្ពុជា បាន​និយាយ​ថា ឧស្សាហកម្ម​ធនាគារ​បាន​ពុះពារ​កាត់​ព្យុះ​ភ្លៀង​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​រំពឹង​ថា​នឹង​មិន​ប៉ះពាល់​ក្នុង​រយៈ​ពេល​យូរ។ លោក​បន្ត​ថា៖ «វា​តែង​តែ​កើត​ឡើង​នៅ​ប្រទេស​នេះ​ក្នុង​អំឡុង​ពេល​ដំណើរការ​បោះឆ្នោត​ដោយ​សារ​ប្រាក់​ត្រូវ​បាន​គេ​ដក ប៉ុន្តែ​បន្ទាប់​មក​វា​ជា​រយៈ​ពេល​ដែល​ប្រាក់​ត្រឡប់​មក​វិញ»។

លោក ចាន់ សុផល សេដ្ឋវិទូ​ឯករាជ្យ បាន​និយាយ​ថា លោក​មិន​បាន​ឃើញ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ណា​មួយ​លើ​ផ្នែក​ផ្សេង​ទៀត​នៃ សេដ្ឋកិច្ច​នេះ​ទេ ខណៈ​ដែល «វិស័យ​ធនាគារ​គឺ​អាច​បំបាត់​ការ​ភ្ញាក់​ផ្អើល​នេះ​បាន»។

លោក​បន្ត​ថា វា​អាច​ថែម​ទាំង​បង្កើន​ទំនុក​ចិត្ត​បាន​នៅ​ក្នុង​ពេល​អនាគត​ដោយ​សារ អាទិភាព​នេះ»។ លោក​លើក​ឡើង​ថា យោង​ទៅ​ដល់​ទំនុក​ចិត្ត​របស់​ប្រជាជន​ក្នុង​វិស័យ​ធនាគារ​អាច​ទប់​ទល់ បាន​ជាមួយ​នឹង​ឥទ្ធិពល​នយោបាយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ។

លោក​ស្រី ជា សេរី បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ ប៉ុន្តែ​ថា​សេដ្ឋកិច្ច​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​ឃ្លាំ​មើល​ឲ្យ​បាន​ដិត​ដល់។

លោក​ស្រី​បាន​បន្ត​ថា៖ «ក្នុង​នាម​ជា​និយតករ ក្នុង​នាម​ជា​ធនាគារ​កណ្ដាល យើង​អាច​នឹង​ឃ្លាំ​មើល​ជានិច្ច ទោះ​ជា​ស្ថានការណ៍​ដូចម្ដេច​ក៏​ដោយ ប្រសិន​បើ​វា​មិន​មាន​អ្វី​ដែល​កើត​ឡើង​នៅ​ទី​នេះ​វា​គឺជា​អ្វី​ដែល​កើត​ឡើង នៅ​ខាង​ក្រៅ​ដែល​អាច​ប៉ះពាល់​ដល់​យើង​បាន»។

លោក កង ច័ន្ទតារារ័ត្ន នាយក​វិទ្យាស្ថាន​សិក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​និយាយ​ថា ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ទំនង​ជា​បន្ថយ​ទំនុក​ចិត្ត​កាន់​តែ​ទាប​នៅ ក្នុង​វិស័យ​ធនាគារ​ខណៈ​អស្ថិរភាព​នយោបាយ​នៅ​តែ​បន្ត។ លោក​បន្ត​ថា ការ​មិន​ទុក​ចិត្ត​មាន​រយៈ​ពេល​យូរ​វា​ទំនង​ជា​នឹង​បង្កើន​ការ​ចំណាយ​នៃ​ការ​វិនិយោគ​ពិសេស​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ការ​មិន​ទុក​ចិត្ត​កាន់​តែ​យូរ សេដ្ឋកិច្ច​កាន់​តែ​អាក្រក់»៕

3 comments:

Anonymous said...

USELESS to repeat the same post, porn star.

Anonymous said...

ឪ! ខ្មែរអើយ ហេតុអ្វីឆោតម៉្លេះ!

* ជឿអ្នកណាមិនជឿ ទៅជឿ
អាយួន សម រង្សី ,អារន្ទះបាញ់
អាយួន កឹម សុខា អាមេបោកប្រាស់ អាជញ្ជក់ឈាមខ្មែរ!

* អាសម រង្ស៊ី ជញ្ជក់ទឹកក្តអាចោរ ហ៊ុន សែន គ្មានត្រាប្រណី រហូតទាល់តែអស់ទឹកក្ត គ្មានសល់ សូម្បីមួយដំណក់។

* បើកូនខ្មែរមិននាំគ្នា ទប់ស្កាត់អោយទាន់ពេល ទេ ច្បាស់ជាត្រូវតៃហោងមិនខាន។

* អស់ពីបោកប្រាស់ រឿងបាតុកម្មច្រៀងរាំ
-មហាបាតុកម្ម-បាតុកុយ
-ចំហុយក្តិត...ចំហុយក្ត!
-ស្មឹងស្មាធ,អង្គុយអេះក្ដលេង

* ឥឡូវចេញស្នៀតថ្មិ បោកប្រាស់
-រឿងចរចា-ចរចុយ....ដើម្បីក្បាលម៉ាដុំថ្ម ?

* សួរថា៖ អាប៉ះស្អិត-ហិតស្អុយ
អាសម រង្ស៊ី អាមេបោកប្រាស់ ចំាតែជញ្ជក់ ក្តិតអាខ្វាក់ហ៊ុន សែន ពីមួយថ្ងៃទៅមួយថ្ងៃ


* សួរថា៖ តើអាអ្ហែងនៅក្នុងស្រុកខ្មែរសព្វថ្ងៃនេះ ចុយឆ្កែយួនបានប៉ុន្មានក្បាលហើយ? *

* អាមេបោកប្រាស់នេះ ធ្លាប់និយាយមិនឈប់មាត់ថា៖ អាហ៊ុន​សែនជាអាយ៉ងយួន ប្រទេសខ្មែរគ្មានឯករាជ្យ, តុលាការអាយ៉ងយួន​ ,

* តុលាការគ្មានយុត្តិធ៌ម ប៉ុន្តែឥឡូវម្តេចក៏អាឆ្កែ ឯងជាន់អាចម៍ខ្លួនឯងអញ្ចឹង ?
*ទៅលុតជង្គង់លក់ក្បាលអោយ
អាសំដាចម៍ខ្វាងម្ខាក់ទៅវិញ?

* អាមេបោកប្រាស់ល្មមចេះខ្មាស ខ្លួនឯងខ្លះផង, កើតមកជាមនុស្សហ្នឹងគេដែរ មានពងពីរ ក្ដមួយយួរ ដូចគេឯងដែរ ហេតុអ្វីធ្វើថោករបៀបនេះ?

Anonymous said...

SOON THIS OLD $100 BILL WILL HAVE HUN SEN FACE APPEAR ON IT!