Tuesday, November 12, 2013

រដ្ឋ​សភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​សម្រាប់​​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤


រដ្ឋ​សភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​សម្រាប់​​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ ជា​ឯកច្ឆន្ទ ដោយ​មិន​សូវ​មាន​កិច្ចពិភាក្សា​ផុលផុស​ឡើយ។ រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បាន​ចាប់​ផ្ដើម​បើក​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ ដោយ​មាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ចូល​រួម​ប៉ុណ្ណោះ។

ដោយ វណ្ណ វិចារ RFA, 2013-11-12

អ្នក​តំណាងរាស្ត្រ​បី​នាក់ ស្នើ​សុំ​ប្រធាន​រដ្ឋ​សភា ដើម្បី​ថ្លែង​យោបល់​ទាក់ទង​នឹង​ច្បាប់​នេះ ប៉ុន្តែ​ពួកគាត់​មិន​បាន​លើក​យក​ខ្លឹមសារ​លម្អិត​ក្នុង​ច្បាប់​យក​មក​ពិភាក្សា​ទេ ហើយ​យោបល់​ភាគ​ច្រើន​ជា​ការ​ថ្លែង​អំណរគុណ​រាជរដ្ឋាភិបាល និង​ការ​លើក​សរសើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន ៥​ជំពូក និង ១៤​មាត្រា អម​ដោយ​ឧបសម្ព័ន្ធ​ចំនួន ២៦​ទំព័រ ដែល​ជា​តារាង​ចំណូល និង​ចំណាយ​លម្អិត​តាម​ស្ថាប័ន​ក្រសួង​នីមួយៗ។ ច្បាប់​ថវិកា​នេះ​កំណត់​ឲ្យ​រាជរដ្ឋាភិបាល អាច​មាន​សិទ្ធិ​ចាយ​លុយ​ជាតិ​សរុប​ជាង ១៤​លាន​លាន​រៀល ឬ​ស្មើ​នឹង​ជាង ៣.៤០០​លាន​ដុល្លារ​អាមេរិក និង​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល ខ្ចី​លុយ​ពី​បរទេស​ចំនួន​ជាង ៩០០​លាន​ដុល្លារ​ក្នុង​អត្រា​ការ​ប្រាក់​អនុគ្រោះ និង​កម្ចី​សម្បទាន។

ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក ជាម យៀប មានប្រសាសន៍​ថា ច្បាប់​នេះ​ជា​ឧបករណ៍​ដែល​អាច​ឲ្យ​រាជរដ្ឋាភិបាល​ប្រែក្លាយ​គោលនយោបាយ​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង​សម្រាប់​ដឹកនាំ​ប្រទេស។

លោក​បន្ត​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ៧% ហើយ​កំណើន​នេះ អាច​ឲ្យ​រាជរដ្ឋាភិបាល​បង្កើន​ការ​ចំណាយ​ក្នុង​បំណង​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​ចិរភាព។ លោក​បញ្ជាក់​ថា ថវិកា​ជាតិ​ឆ្នាំ​នេះ នឹង​ប្រើប្រាស់​សំខាន់​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​បណ្ដាល​មក​ពី​ទឹក​ជំនន់ និង​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ។

ច្បាប់​ថវិកា​ជាតិ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ នេះ កើន​ឡើង​ជាង ១៣% ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣។ ថវិកា​ឆ្នាំ​២០១៣ មាន​ចំនួន​ប្រមាណ ៣.០០០​លាន​ដុល្លារ។ ថវិកា​ជាតិ​នៅ​ឆ្នាំ​២០១៤ ត្រូវ​បាន​រាជរដ្ឋាភិបាល​បែងចែក​ការ​ចំណាយ​លើ​វិស័យ​ធំៗ ទាំង ៤ ជា​អាទិភាព ចំណាយ​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច រដ្ឋបាល និង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ។

ក្រសួង​សុខាភិបាល​ត្រូវ​បាន​គ្រោង​ចំណាយ​​ជាង ៩​សែន លាន​រៀល គឺ​កើន​លើស​ឆ្នាំ​មុន ៨,៤%។ក្រសួង​អប់រំ គ្រោង​ចំណាយ​ចំនួន​ជាង ១​លាន លាន​រៀល កើន​លើស​ឆ្នាំ​មុន​ជិត ២០%។ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​បាន​គ្រោង​ចំណាយ​ចំនួន​ជាង ៥​សែន លាន​រៀល កើន​ឡើង​លើស​ឆ្នាំ​មុន ៣៧,៥%។ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រោង​ចំណាយ​ជាង ១​សែន លាន​រៀល កើន​លើស​ឆ្នាំ​មុន ១០,៧%។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម គ្រោង​ចំណាយ​ចំនួន​ជាង ៦​ម៉ឺន លាន​រៀល កើន​លើស​ឆ្នាំ​មុន ៦%។ រាជរដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​សរុប​ជាង ១​លាន លាន​រៀល កើន​លើស​ឆ្នាំ​មុន ១,៩%។ ក្រសួង​ការពារ​ជាតិ​គ្រោង​ចំណាយ​ចំនួន​ជាង ១​លាន លាន​រៀល និង​ក្រសួង​មហាផ្ទៃ-​សន្តិសុខ​សាធារណៈ ចំនួន​ជាង ៧​សែន​លាន​រៀល។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ប្រមូល​លុយ​ចូល​រដ្ឋ​ឲ្យ​កាន់​តែ​ច្រើន​ឡើង ប៉ុន្តែ​មិន​មាន​គម្រោង​បង្កើន​ពន្ធ ឬ​បង្កើត​ពន្ធ​បន្ថែម​ទេ។ រដ្ឋាភិបាល​បញ្ជា​ឲ្យ​អ្នក​បង់​ពន្ធ​ទាំង​អស់​បង់​ពន្ធ​តាម​ធនាគារ លុប​បំបាត់​ការ​ស៊ី​សំណូក អំពើ​គេច​ពន្ធ អំពើ​ពុករលួយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បំផុត។

ទោះ​ជា​បែប​ណា​ក្តី អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​មិន​ចូល​រួម​ប្រជុំ មាន​ប្រសាសន៍​ថា ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ពេល​នេះ ជា​ការ​សម្រេច​មិន​ចាយ​លុយ​ជាតិ​ដោយ​គ្មាន​តម្លាភាព។ លោក​បាន​ហៅ​អង្គ​ប្រជុំ​សភា​ថ្ងៃ​នេះ ថា​ជា​អង្គ​ប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។លោក​បន្ត​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​មិន​ហ៊ាន​ហើប​មាត់​តវ៉ា ឬ​ជជែក​នៅ​ក្នុង​សភា​ដើម្បី​ប្រយោជន៍​ជាតិ​ទេ ហើយ​គម្រោង​ចាយ​លុយ​ជាតិ គឺ​សម្រេច​តែ​លើ​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ។

លោក សុន ឆ័យ៖ «ថវិកា​លើក​នេះ​ជា​ថវិកា​ចម្លែក​មួយ ជា​ថវិកា​ដែល​អនុម័ត​ដោយ​បក្ស មិន​មែន​ជា​ថវិកា​ដែល​អនុម័ត​ដោយ​សភា​ដែល​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​នោះ​ទេ។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ថា ថវិកា​ជាតិ​ហ្នឹង​ត្រូវ មិន​អាច​ធ្វើ​ឲ្យ​ប្រញាប់​អ៊ីចឹង​បាន​ទេ គ្មាន​មូលដ្ឋាន​នៃ​ការ​ប្ដូរ​យោបល់​មុន​នឹង​រៀបចំ​ការ​ចាយ​វាយ​ថវិកា​ជាតិ​ហ្នឹង»។

តំណាងរាស្ត្រ​បី​រូប រួម​មាន លោក មុំ ជីមហ៊ុយ អ្នកស្រី ឡោក ខេង និង​លោក ឈាង វុន បាន​ឡើង​ផ្ដល់​យោបល់​ក្នុង​ការ​ពិភាក្សា​ច្បាប់​ស្តី​ពី​ថវិកា​ជាតិ​នេះ ប៉ុន្តែ​យោបល់​ភាគ​ច្រើន​វែង​អន្លាយ មិន​ទាក់​ទង​នឹង​ខ្លឹមសារ​ច្បាប់ ជា​យោបល់​ដែល​សរសើរ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅ​ពី​ច្បាប់​ថវិកា​ជាតិ រដ្ឋ​សភា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​បង្កើត​ក្រសួង​មុខ​ងារ​សាធារណៈ និង​អនុម័ត​ច្បាប់​បង្កើត​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និង​ច្បាប់​បង្កើត​ក្រសួង​រ៉ែ និង​ថាមពល៕


4 comments:

Anonymous said...

WELCOME TO CAMBODIA!

1. Preah Vihear Temple solved.

2. Koh Tral still in progress.

3. Kampuchea Krom in progress.

Anonymous said...

Hun Sen must goes government must malt from law you known that born from stolen people votes on Jully please die out from our sigt.KRANHUN EASAN

Anonymous said...

The end of erra Xen most time always lift up like king in Chinese movies. KRANHUN EASAN

Anonymous said...

ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
DO NOTHING...USELESS CNRP

** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរ​​​​​​ថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។