ដោយ វណ្ណ វិចារ RFA, 2013-11-12
អ្នកតំណាងរាស្ត្របីនាក់ ស្នើសុំប្រធានរដ្ឋសភា ដើម្បីថ្លែងយោបល់ទាក់ទងនឹងច្បាប់នេះ ប៉ុន្តែពួកគាត់មិនបានលើកយកខ្លឹមសារលម្អិតក្នុងច្បាប់យកមកពិភាក្សាទេ ហើយយោបល់ភាគច្រើនជាការថ្លែងអំណរគុណរាជរដ្ឋាភិបាល និងការលើកសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីព្រាងច្បាប់នេះមាន ៥ជំពូក និង ១៤មាត្រា អមដោយឧបសម្ព័ន្ធចំនួន ២៦ទំព័រ ដែលជាតារាងចំណូល និងចំណាយលម្អិតតាមស្ថាប័នក្រសួងនីមួយៗ។ ច្បាប់ថវិកានេះកំណត់ឲ្យរាជរដ្ឋាភិបាល អាចមានសិទ្ធិចាយលុយជាតិសរុបជាង ១៤លានលានរៀល ឬស្មើនឹងជាង ៣.៤០០លានដុល្លារអាមេរិក និងអនុញ្ញាតឲ្យរាជរដ្ឋាភិបាល ខ្ចីលុយពីបរទេសចំនួនជាង ៩០០លានដុល្លារក្នុងអត្រាការប្រាក់អនុគ្រោះ និងកម្ចីសម្បទាន។
ប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា ច្បាប់នេះជាឧបករណ៍ដែលអាចឲ្យរាជរដ្ឋាភិបាលប្រែក្លាយគោលនយោបាយទៅជាសកម្មភាពជាក់ស្ដែងសម្រាប់ដឹកនាំប្រទេស។
លោកបន្តថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ហើយកំណើននេះ អាចឲ្យរាជរដ្ឋាភិបាលបង្កើនការចំណាយក្នុងបំណងអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាព។ លោកបញ្ជាក់ថា ថវិកាជាតិឆ្នាំនេះ នឹងប្រើប្រាស់សំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតបណ្ដាលមកពីទឹកជំនន់ និងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ។
ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ នេះ កើនឡើងជាង ១៣% ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣។ ថវិកាឆ្នាំ២០១៣ មានចំនួនប្រមាណ ៣.០០០លានដុល្លារ។ ថវិកាជាតិនៅឆ្នាំ២០១៤ ត្រូវបានរាជរដ្ឋាភិបាលបែងចែកការចំណាយលើវិស័យធំៗ ទាំង ៤ ជាអាទិភាព ចំណាយផ្នែកសង្គមកិច្ច សេដ្ឋកិច្ច រដ្ឋបាល និងវិស័យការពារជាតិ និងសន្តិសុខ។
ក្រសួងសុខាភិបាលត្រូវបានគ្រោងចំណាយជាង ៩សែន លានរៀល គឺកើនលើសឆ្នាំមុន ៨,៤%។ក្រសួងអប់រំ គ្រោងចំណាយចំនួនជាង ១លាន លានរៀល កើនលើសឆ្នាំមុនជិត ២០%។ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានគ្រោងចំណាយចំនួនជាង ៥សែន លានរៀល កើនឡើងលើសឆ្នាំមុន ៣៧,៥%។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងចំណាយជាង ១សែន លានរៀល កើនលើសឆ្នាំមុន ១០,៧%។ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងចំណាយចំនួនជាង ៦ម៉ឺន លានរៀល កើនលើសឆ្នាំមុន ៦%។ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយសរុបជាង ១លាន លានរៀល កើនលើសឆ្នាំមុន ១,៩%។ ក្រសួងការពារជាតិគ្រោងចំណាយចំនួនជាង ១លាន លានរៀល និងក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈ ចំនួនជាង ៧សែនលានរៀល។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងឲ្យដឹងថា រដ្ឋាភិបាលនឹងប្រមូលលុយចូលរដ្ឋឲ្យកាន់តែច្រើនឡើង ប៉ុន្តែមិនមានគម្រោងបង្កើនពន្ធ ឬបង្កើតពន្ធបន្ថែមទេ។ រដ្ឋាភិបាលបញ្ជាឲ្យអ្នកបង់ពន្ធទាំងអស់បង់ពន្ធតាមធនាគារ លុបបំបាត់ការស៊ីសំណូក អំពើគេចពន្ធ អំពើពុករលួយឲ្យកាន់តែមានប្រសិទ្ធភាពបំផុត។
ទោះជាបែបណាក្តី អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដែលមិនចូលរួមប្រជុំ មានប្រសាសន៍ថា ការអនុម័តច្បាប់ថវិកាជាតិពេលនេះ ជាការសម្រេចមិនចាយលុយជាតិដោយគ្មានតម្លាភាព។ លោកបានហៅអង្គប្រជុំសភាថ្ងៃនេះ ថាជាអង្គប្រជុំរបស់គណបក្សប្រជាជនកម្ពុជា។លោកបន្តថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ពិតជាមិនហ៊ានហើបមាត់តវ៉ា ឬជជែកនៅក្នុងសភាដើម្បីប្រយោជន៍ជាតិទេ ហើយគម្រោងចាយលុយជាតិ គឺសម្រេចតែលើមនុស្សមួយក្រុមប៉ុណ្ណោះ។
លោក សុន ឆ័យ៖ «ថវិកាលើកនេះជាថវិកាចម្លែកមួយ ជាថវិកាដែលអនុម័តដោយបក្ស មិនមែនជាថវិកាដែលអនុម័តដោយសភាដែលតំណាងឲ្យប្រជាជាតិខ្មែរនោះទេ។ ខ្ញុំមានការសោកស្ដាយថា ថវិកាជាតិហ្នឹងត្រូវ មិនអាចធ្វើឲ្យប្រញាប់អ៊ីចឹងបានទេ គ្មានមូលដ្ឋាននៃការប្ដូរយោបល់មុននឹងរៀបចំការចាយវាយថវិកាជាតិហ្នឹង»។
តំណាងរាស្ត្របីរូប រួមមាន លោក មុំ ជីមហ៊ុយ អ្នកស្រី ឡោក ខេង និងលោក ឈាង វុន បានឡើងផ្ដល់យោបល់ក្នុងការពិភាក្សាច្បាប់ស្តីពីថវិកាជាតិនេះ ប៉ុន្តែយោបល់ភាគច្រើនវែងអន្លាយ មិនទាក់ទងនឹងខ្លឹមសារច្បាប់ ជាយោបល់ដែលសរសើរពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីច្បាប់ថវិកាជាតិ រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់បង្កើតក្រសួងមុខងារសាធារណៈ និងអនុម័តច្បាប់បង្កើតក្រសួងឧស្សាហកម្ម សិប្បកម្ម និងច្បាប់បង្កើតក្រសួងរ៉ែ និងថាមពល៕
4 comments:
WELCOME TO CAMBODIA!
1. Preah Vihear Temple solved.
2. Koh Tral still in progress.
3. Kampuchea Krom in progress.
Hun Sen must goes government must malt from law you known that born from stolen people votes on Jully please die out from our sigt.KRANHUN EASAN
The end of erra Xen most time always lift up like king in Chinese movies. KRANHUN EASAN
ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
DO NOTHING...USELESS CNRP
** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។
Post a Comment