Sunday, November 10, 2013

វៀតណាម​រុះរើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ស្រុក​កោះធំ បន្ទាប់​ពី​ប្រជាជន​គំរាម

​​ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013 | 40 នាទី មុន

​ជនជាតិ​វៀតណាម​រុះរើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាង ​៣​ពាន់​ម៉ែត្រ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ថ្ងៃ​អាទិត្យ​នេះ តាម​ការទាមទារ​របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​។
​ជនជាតិ​វៀតណាម​បាន​ប្រើ​ស្បៃ​មុង​ធ្វើ​ជា​ឧបករណ៍​ចាប់​យក​ត្រី ឬ​ហៅ​សៃ​យើន​ ដាក់​នៅ​ឃុំ​ព្រែកស្តី​ ស្រុក​កោះធំ​ ខេត្ត​កណ្តាល គឺ​ដាក់​ចាប់ពី​ចំណុច​ទំនប់​៧​មករា រហូត​ដល់​ចុង​ព្រែក​នូ ចម្ងាយ​ប្រមាណ​៣​ពាន់​ម៉ែត្រ​។​
​ប្រជា​នេសាទ​ម្នាក់​ឈ្មោះ​ ខេង ប្រាប់​VOD​ថា នៅ​ថ្ងៃ​អាទិត្យ​នេះ ជនជាតិ​វៀតណាម​ បាន​រុះរើ​ឧបករណ៍​នេសាទ​ទាំងនោះ​ទៅ​វិញ​អស់ហើយ​។
​ការរុះរើ​ធ្វើឡើង បន្ទាប់​ពី​ប្រជាជន​ ជា​អ្នកនេសាទ​នៅ​តំបន់​នោះ ព្រមាន​ថា នឹង​ចុះ​រុះ​រើ​ហើយ​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ព្រោះថា ឧបករណ៍​នេសាទ​ដែល​ជនជាតិ​វៀត ណា​ម​ប្រើ​នោះ ប្រមូល​យក​សត្វ​រស់នៅ​ក្នុង​ទឹក​ស្ទើរ​គ្រប់​ប្រភេទ នាំឲ្យ​ពួកគាត់​មិន​អាច​នេសាទ​បាន​។
​តាម​គម្រោង​ប្រជា​​ជន​ខ្មែរ នឹង​ប្រើ​ទូក​ប្រមាន​ ៥០​ ទៅ ៦០​ទូក មាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០​នាក់ ដើម្បី​រុះរើ​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រសិន​ជនជាតិ វៀតណាម​មិន​ព្រម​រុះរើ​។​

​តាម​ប្រភព​ពី​ប្រជាជន​បានឲ្យដឹងថា ឧបករណ៍​ស្បៃ​មុង​ក្រឡា​ញឹក​របស់​វៀតណាម​នេះ បានដាក់​ប្រមាណ​១០​ថ្ងៃ​ហើយ តែ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញមុខ​ដោះស្រាយ​ទេ​។
ឧបករណ៍​ប្រភេទ​ស្បៃ​មុង​ក្រឡា​ញឹក ឬ ហៅ​សៃ​យើន​នោះ អាច​ចាប់​បាន​សត្វ​ជាច្រើន​ប្រភេទ នៅក្នុង​ទឹក​ដូចជា ត្រី ក្តាម ខ្យង បង្កង ពស់ អណ្តើក​ជាដើម​៕
សូមសរសេរមកកាន់​ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

7 comments:

Anonymous said...

goverment Hun sen can't see that and YOUN can do what ever they want in BENG TON LE SAB .That make khmer so angree បានតែខ្មែរគ្នាឯង YOUN huns en close another eye.Now khmer has to do job by themself and soon or later hun will arrest all the khmer who stand up with youn because khmer alway at fault.

Anonymous said...

Without rank and salary, ordinary Khmer villagers are daring to protect the country resources while the paid government worker are useless. What a shame of the CPP ruled illegal government !

one Khmer

Anonymous said...

Group sold land,foerest,water,sand and cheat their wies to mary Vietnamese women most of them are authorities land and borders coruption no one come out responsibility on this.Now we are the people stand up to figth them by power of people don't to long they going step on us again.Please do to help Country don't the Country help you|||||||KRANHUN EASAN

Anonymous said...

Where is strong man, he always bows to Viet like chicken.

Anonymous said...

រាស្ត្រខ្មែរជាអ្នកការពារទឹកដីដូនតាដោយខ្លួនឯង។

khloy khmer said...

Khmer people from now need to depend on ourself and no more our gouverment authority. They are all blid especially again Youn Issue. You Khmer People owner of Khmer Land fight for ours... by ourself.

Anonymous said...

Bravo! It is good for all of you to rise up to protect our national resources. Make sure you rise up all the time when there is any violation from ah Chker yuon, and also if there is an intervention from the authorities in favor of the aliens, you have to rally together to protest, denounce, and beat them back. These are your right as the citizen who live in a democratic society. Authorities are supposed to serve and protect people who pay their salaries so that people are their employers. Remember you are not slaves or servants to any one. You are just equal to any one else.