Saturday, November 30, 2013

សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាក់ទង​លោក ជាម យៀម មិន​ទាន់​បញ្ចប់


តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ផ្ដល់
​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។ Photo: RFA
ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បញ្ជូន​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់ ក្នុង​ស្រុក​កៀនស្វាយ ទៅ​សាលា​ដំបូង​ខេត្ត។ សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ ថ្វី​ត្បិត​តែ​មាន​ការ​ផ្ដល់​ប្រាក់​ទំនុក​បម្រុង​ដល់​អ្នក​រងគ្រោះ​យ៉ាង​ណា​ក្ដី។

ដោយ ខែ សុណង RFA 2013-11-28

ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​អះអាង​ថា រូប​គេ​នឹង​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក លោក ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ បើ​ទោះ​បី​ជា​រូប​គេ​បាន​រង​របួស​ធ្ងន់ ហើយ​បាត់​បង់​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ​ក្ដី។

លោក មឿន ថា អាយុ ២៦​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា គ្មាន​មូលហេតុ​ទេ​ចំពោះ​ការ​សម្រេច​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​នេះ។ ប៉ុន្តែ លោក​ស្នើ​សុំ​ឲ្យ លោក ជាម យៀប បន្ត​ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​របួស​ដល់​រូប​គាត់​បន្ត​ទៀត និង​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​គាត់​វិញ ពីព្រោះ​ម៉ូតូ​នោះ​បាន​ខូច​ខាត​ទាំង​ស្រុង។



លោក មឿន ថា៖ «ត្រូវ​ជិត​ក្រលៀន​ផង ហើយ​និង​ត្រូវ​ជិត​ជើង​ខាង​ឆ្វេង ដើរ​អត់​កើត​ផង​ខ្ទាំ ឈឺ ក្បាល ក៏ប៉ុន្តែ​ត្រូវ​ភ្នែក ហើយ​ធ្មេញ​បាក់។ បុក​ទៅ​ខ្ញុំ​សន្លប់ ខ្ញុំ​អត់​បាន​មើល​បង ព្រោះ​ដៃ​ម្ខាង​កាន់​ចង្កេះ​ប្រពន្ធ ដៃ​ម្ខាង​កាន់​ឥវ៉ាន់។ ខ្ញុំ​គ្មាន​សល់​អី​ទេ ព្រោះ​ថា​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ នឹង​សន្សំ​ទម្រាំ​បាន​ម៉ូតូ​ហ្នឹង​មួយ។ គាត់​ជួយ​មើល​ខ្ញុំ​មើល​អ៊ីចឹង ខ្ញុំ​អ៊ីចឹង​អត់​ប្ដឹង​ផង គ្រាន់​តែ​ពិបាក​ចិត្ត​មិន​ដឹង​គិត​អី​ចេញ ព្រោះ​ប្រពន្ធ​ក៏​ស្លាប់​ហើយ កូន​អាយុ ២​ខែ​ក៏​ស្លាប់​ទៀត ប្ដឹង​ក៏​ពិបាក​ដែរ​បង​អើយ មនុស្ស​ដែល​ស្លាប់​ហើយ​មិន​ដែល​រស់​ឡើង​វិញ​ទេ មិន​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ»។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ​ជា​ប្ដី រង​របួស​ធ្ងន់ និង​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ​ស្លាប់ នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ប៉ុន្តែ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​អ្នក​បើក​រថយន្ត​ដឹក លោក ជាម យៀប មិន​បាន​ចុះ​មក​ដោះស្រាយ​បញ្ហា​ភ្លាមៗ​នោះ​ទេ ដោយ​ឲ្យ​មេធាវី លោក ការ សាវុត្ថ ដោះស្រាយ​បញ្ហា​ជំនួស។

គ្រួសារ​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​មាន​គ្រោះថ្នាក់​មក តំណាង លោក ជាម យៀប បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នានា​ដល់​គ្រួសារ​សព ទាំង​ថ្លៃ​មន្ទីរពេទ្យ ដឹក​ជញ្ជូន និង​ធ្វើ​បុណ្យ បាន​ចំនួន ២.៣០០​ដុល្លារ។ រីឯ​អ្នក​របួស​វិញ គឺ​ចេញ​ថ្លៃ​ព្យាបាល​អស់​ចំនួន ១.១៥០​ដុល្លារ។ យ៉ាង​ណា ពួក​គេ​បាន​ថ្លែង​អំណរ​គុណ និង​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ទំនុក​បម្រុង​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អៀវ ចំរើន មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ចាត់​ការ​បន្ត។ លោក​ថា ករណី​គ្រោះថ្នាក់​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​ម៉ូតូ​ជិះ​លឿន ជិះ​ខុស​ច្បាប់​ចរាចរណ៍ ហើយ​បើក​ទៅ​បុក​រថយន្ត​ដឹក លោក ជាម យៀប។

ប៉ុន្តែ លោក មឿន ថា បុរស​រងគ្រោះ​អះអាង​ថា ប្រពន្ធ​របស់​គាត់​បើក​ម៉ូតូ​ម៉ាក​ធូដេ (Today) ឌុប​លោក​ក្នុង​ល្បឿន​យឺត​ប៉ុណ្ណោះ តែ​ដោយ​ជៀស​នឹង​អ្នក​បើកបរ​ផ្សេង​ទៀត ស្រាប់​តែ​រេ​ចង្កូត​ប៉ះ​រថយន្ត​ដែល​កំពុង​បើក​លឿន​បញ្ច្រាស​ទិស​គ្នា​នោះ​ទៅ៖ «ម៉ូតូ​ហ្នឹង​បង​ដឹង​ស្រាប់​ហើយ យឺត​ហ្នឹង ផ្លូវ​ហ្នឹង​ឡាន​បើក​លឿន ព្រោះ​ផ្លូវ​ឆ្ងាយៗ ពេល​ហ្នឹង​ខ្ញុំ​ចាំ​បាន​ថា គ្រាន់​តែ​ប្រពន្ធ​ខ្ញុំ​កាច់​ចង្កូត​បន្តិច​ត្រូវ​នឹង​ឡាន​ហ្មង»។

យ៉ាង​ណា​ក៏ដោយ លោក​មេធាវី ការ សាវុត្ថ តំណាង លោក ជាម យៀប មាន​ប្រសាសន៍​ថា លោក ជាម យៀប បាន​ជួយ​ឧបត្ថម្ភ​ករណី​នេះ​រហូត ពុំ​មាន​ការ​គេចវេះ​នោះ​ទេ ហើយ​លោក​នៅ​តែ​បន្ត​ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​បន្ត​ទៀត។ ចំណែក​សំណើ​សុំ​ម៉ូតូ​ថ្មី​នោះ ប្រហែល​ជា​ត្រូវ​គិតគូរ​ដែរ៖ «មាន​មតិ​ខ្លះ​ថា គាត់​គេចវេះ​ស្អី​អី​ណា​ចេះ​តែ​ថា គាត់​តេ​មក​ហៅ​ខ្ញុំ​ភ្លាម។ ខ្ញុំ​ចុះ​ទៅ​ភ្លាម ហើយ​ពី​ពេល​នោះ​ធម្មតា​ទេ យើង​ដឹង​ពី​មក ច្បារ​អំពៅ មក​ព្រែកឯង មក​ដល់​ទី​ហ្នឹង តាំង​ពី​សង្គម​មក ឲ្យ​តែ​បុក​មិន​រហ័ស​រត់ គេ​វាយ​ងាប់ អ៊ីចឹង​អង្គរក្ស​គាត់​ដឹង​គាត់​វាស​ទៅ​ហ្មង»។

ជន​រងគ្រោះ​ជា​ប្ដី​នៅ​បន្ត​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ស្រប​ពេល​គ្នា​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ធ្វើ​ពិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ ឲ្យ​សព​ស្ត្រី​ជា​ប្រពន្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ វិច្ឆិកា នៅ​ឯ​ខេត្ត​តាកែវ៕

13 comments:

Anonymous said...

hit and run = criminal

Anonymous said...

I' m a law marker are blind eyes and vision, my brain is needed power and money. That why, I' m want to Cambodia country on sell.

Anonymous said...

I'm a lawmaker,I'm allowed to hit and run over killed people that were in my way! I've immunitied from my boss ah kwang ma'kak to do so.....No one has balls to prosecute me,you're lucky I didn't run over your poor families ha..!ha!... Got to loves Nambodia!...Hun sen killed manies people,why can't I?

Chheam Yiep.

Anonymous said...

Just $1,000 for the dead women and tell the dead women to say that make Chheam yiep go free .I think now lawyer can put this guy in jail at all.

Anonymous said...

Rule of the thumb and humiliation. 1-hit and run case with an official license plat. 2- no compassion and humiliation. 3- false statement. 4- no car insurance found. Therefore, he is a criminal and must be punished with zero tolerance. Even the victim doesn't want to take action true court proceeding, but criminal law must be imposed for a fair trial. That is how Cambodian court system is working. Police and sherif even not at the scene, must take oath to a fair trial not by his word of the mouth. A dishonest authority will destroy Cambodian will and can entrap the innocent life. Please take this action seriously to maintain Cambodian moral and hope. We all Cambodians, justice will prevail. Thank you.

Anonymous said...

someone hit ah cheam yeap family member and pay $1000.00 per head.

Anonymous said...

criminal case and civil case are different from each other. $1000 payout is solved for civil case but for criminal case , cheam yiep must go to jail and cheam yiep knows about this law.

Anonymous said...

មានប្រាក់ មានយុត្តិធ៌ម

ផៃ សុីផាន

Anonymous said...

ah cheam yeap put in prison 5 YEARS or more

Anonymous said...

លោក ជាម យៀប "ខ្ញុំ​ចុះ​ទៅ​ភ្លាម ហើយ​ពី​ពេល​នោះ​ធម្មតា​ទេ យើង​ដឹង​ពី​មក ច្បារ​អំពៅ មក​ព្រែកឯង មក​ដល់​ទី​ហ្នឹង តាំង​ពី​សង្គម​មក ឲ្យ​តែ​បុក​មិន​រហ័ស​រត់ គេ​វាយ​ងាប់ អ៊ីចឹង​អង្គរក្ស​គាត់​ដឹង​គាត់​វាស​ទៅ​ហ្មង»


លោក ជាម យៀប

កំពុងចោទប្រកាន់អ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ពោលគឺ ស្រុក ស្ថិតនៅក្រៅច្បាប់ ប្រើអំពើហិង្សារ។

តើលោក ជាម យៀបមិនគោរពច្បាប់ ឫ អ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ ?

បើអ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ មែន សូម លោក ជាម យៀប សួរលោក
ហ៊ុន សែនដែលជាអ្នកកាន់អំណាចជាង៣០ឆ្នាំមើល តើលទ្ធផល នៃការថែរក្សារសន្តិសុខនឹងការអប់រំសង្គមយ៉ាងណា? បើសូម្បីស្រុក​កៀនស្វាយ ក្រោមក្លៀកភ្នំពេញនៅតែជា តំបន់មិនគោរពច្បាប់ ។

លោក ជាម យៀប កំពុងទះកំផ្លៀងលោកហ៊ុន សែនឫ ? ឫ មួយបន្ថោក លទ្ធផលនៃហ៊ុន សែនក្នុងការកាន់អំណាចជាង៣០ឆ្នាំ?។


ក្នុងនាមជាអ្នកតែងច្បាប់ បើគេធ្វើចោរ យើងក៏ត្រូវធ្វើចោរឫ?

ពោលគឺ អ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ លោក ជាម យៀប ក៏មិនគោរពច្បាប់ ឫ ?
បុក​ហើយ​រត់ ?។

ច្បាប់ឱ្យនរណា គោរព ? បើយើង ជាអ្នកតែងច្បាប់ មិនគោរពច្បាប់ដោយខ្លួនឯង !

អមតះ

Anonymous said...



បន្ថែម

ហេតុផលនៃរឿង​គ្រោះថ្នាក់​ចរាចរណ៍ជា រឿងផ្សេង ឯ បុក​ហើយ​រត់ជា រឿង មួយទៀត។

រឿងពីរខុសគ្នា។

Anonymous said...

This poor man is terribly fear of the perpetrator and what he wants is the minimum sum to keep his life going:replace his lost bike ,help all his expences in the hospital.What is about compensation of the lost of his wife ,his disability for long terme,who will look after his children if he can not work ?

Anonymous said...

Ah CHHEAM Kop Yap! Hoon Xen' Law Maker!