Friday, November 29, 2013

តើ​ភាព​ចលាចល​នៅ​ថៃ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា​ដែរ​ឬ​ទេ?


AFP/Christophe ARCHAMBAULT
ភាព​ចលាចល​នៅ​ប្រទេស​ថៃ បាន​កើត​មាន​ដោយ​គណបក្ស​ប្រឆាំង​របស់​ថៃ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ថា​គ្មាន​សមត្ថភាព និង​មាន​នយោបាយ​ការ​បរទេស​ទន់​ជ្រាយ​រឿង​ប្រាសាទ​ព្រះវិហារ។ ភាព​ចលាចល​នោះ​អាច​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ថយ​ចុះ និង​ប៉ះពាល់​ដល់​ប្រទេស​នានា រួម​ទាំង​ប្រទេស​កម្ពុជា ផង។

ដោយ អាន ស៊ីថាវ RFA 2013-11-28

វិស័យ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​អាច​រង​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​នៅ​ប្រទេស​ថៃ គឺ​វិស័យ​ទេសចរណ៍ និង​បន្ថយ​បរិមាណ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថៃ ជា​ប្រទេស​ឧស្សាហកម្ម​ដែល​មាន​សមត្ថភាព​ផលិត និង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក និង​អាស៊ី។ ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​នេះ​អាច​បាត់​បង់​សមត្ថភាព​ផលិត និង​នាំ​ចេញ ដោយសារ​តែ​កលិយុគ​នយោបាយ។

សារព័ត៌មាន​ជា​ច្រើន​របស់​ថៃ បាន​រាយការណ៍​ថា វិបត្តិ​នយោបាយ​របស់​ថៃ កើត​ឡើង​ដោយសារ​តែ​គណបក្ស​ប្រឆាំង​យក​លេស​ថា រដ្ឋាភិបាល​ថៃ មិន​មាន​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​រឿង​បំបាត់​អំពើ​ពុក​រលួយ អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ចំណាយ ជា​ពិសេស​ចំណាយ​ខ្ជះខ្ជាយ​ពី​គោល​នយោបាយ​អប្បបរមា​កំណត់​តម្លៃ​ស្រូវ​របស់​ថៃ ជាដើម។


ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា មិន​ទាន់​ទទួល​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​នយោបាយ​របស់​ថៃ ឡើយ។ ប៉ុន្តែ ប្រសិន​វិបត្តិ​នេះ​អូស​បន្លាយ​យូរ​អង្វែង វា​អាច​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បញ្ហា​ទំនិញ​ឡើង​ថ្លៃ និង​វិស័យ​ទេសចរណ៍។ បច្ចុប្បន្ន បញ្ហា​ឡើង​ថ្លៃ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយសារ​តែ​អ្នក​បង្ខូច​តម្លៃ ដែល​គេ​យក​លេស​ថា វិបត្តិនយោបាយ​របស់​ប្រទេស​ថៃ និង​គោល​នយោបាយ​រឹត​បន្តឹង​ស្ថាប័ន​គយ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ។

ប្រធាន​ស្ដីទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ភាព​រង្គោះរង្គើ​នៅ​ប្រទេស​ថៃ នឹង​ប៉ះពាល់​ដល់​ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើប្រាស់ ឬ​គ្រឿង​ឧបភោគ​បរិភោគ​នានា។

«សំឡេង»

លោក ស្រី ចន្ធី បាន​បញ្ជាក់​ទៀត​ថា មូលដ្ឋាន​ផលិត​ស្បៀង​អាហារ​របស់​កម្ពុជា មាន​សមត្ថភាព​តិចតួច ដែល​អាច​ផលិត​ជំនួស​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​នានា។

ក្រៅ​ពី​បញ្ហា​នេះ វិបត្តិ​របស់​ថៃ នឹង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ដែល​ទ្រទ្រង់​បង្កើត​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គឹមអៀង មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា មិន​ប៉ះពាល់​ពី​វិបត្តិ​នៅ​ប្រទេស​ថៃ ឡើយ ដោយសារ​ប្រទេស​ថៃ មិន​មែន​ជា​ច្រក​តែ​មួយ​ដែល​នាំ​អ្នក​ទេសចរ​មក​ទស្សនា​កម្ពុជា ទេ។ ម៉្យាង​វិញ​ទៀត ជើង​យន្តហោះ​ដែល​ហោះ​ត្រង់​មក​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​មុន រហូត​ដល់​ជាង ២០​ក្រុមហ៊ុន។

លោក​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដែល​មក​ទស្សនា​កម្ពុជា ហ៊ាន​ចំណាយ​ច្រើន ប៉ុន្តែ​ភ្ញៀវ​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ថៃ។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់ ស្រប​ពេល​ដែល​ប្រទេស​ថៃ កំពុង​កើត​មាន​វិបត្តិ​នយោបាយ។ ការ​បាត់​បង់​នោះ គឺ​តាម​រយៈ​ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយសារ​តែ​កម្ពុជា មិន​មាន​ជើង​យន្តហោះ​ផ្ទាល់​ពី​ប្រទេស​ជឿនលឿន​ទាំង​នោះ​មក​កម្ពុជា ឡើយ។

«សំឡេង»

ស្រប​ពេល​ដែល​ជំនាញ​របស់​កម្ពុជា បាន​អះអាង​ថា​មិន​ប៉ះពាល់​ពី​វិបត្តិ​ដែល​កើត​ឡើង​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​សេដ្ឋកិច្ច​របស់​ថៃ បាន​ព្រមាន​ថា ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច ការ​នាំ​ចេញ និង​ការ​វិនិយោគ​បរទេស​នានា ប្រសិន​បើ​វិបត្តិ​នៅ​តែ​បន្ត ឬ​មិន​អាច​ដោះស្រាយ​បាន។

គេហទំព័រ​សារព័ត៌មាន​របស់​ថៃ ឈ្មោះ ឌឹ ណេសិន (The Nation) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​ដក​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក និវ៉ាត់ថាំរ៉ុង (Niwatthumrong Boonsongpaisan) ថា ការ​នាំ​ចេញ​របស់​ថៃ នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​ប្រឈម​នៅ​ឆ្នាំ​ក្រោយ​ទៀត។ វិបត្តិ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​បញ្ចា​ទិញ​ទំនិញ​អន្តរជាតិ និង​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​ដែរ។

បញ្ហា​ទាំងអស់​នេះ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ ធ្លាក់​ចុះ​ប្រមាណ ៣% នៅ​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​អ្នក​សេដ្ឋកិច្ច​ថៃ បាន​ព្យាករ​ថា​នឹង​មាន​កំណើន ៣,៧% កន្លង​មក​នោះ។ បន្ថែម​លើ​នេះ ការ​នាំ​ចេញ​របស់​ថៃ នឹង​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០១៣។

គេហទំព័រ​របស់​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា អ្នក​បញ្ជា​ទិញ​ទំនិញ​ថៃ បាត់​បង់​ទំនុក​ចិត្ត​លើ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​នេះ ដោយសារ​តែ​អាជីវករ ឬ​ពាណិជ្ជករ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ជឿ​ជាក់​ថា ការ​បញ្ចា​ទំនិញ​នឹង​ជួប​បញ្ហា​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន។

បញ្ហា​កំពុង​កើត​មាន​នៅ​ប្រទេស​ថៃ នេះ នឹង​ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាង ដូច​ជា ប្រទេស​កម្ពុជា ជា​ដើម ដែល​មូលដ្ឋាន​ផលិតកម្ម​របស់​កម្ពុជា ភាគ​ច្រើន​ពឹង​លើ​ការ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ។ របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ មាន​ច្រើន​ជាង​កម្ពុជា នាំ​ចេញ​ទៅ​វិញ​ចំនួន ១០​ដង។ កម្ពុជា នាំ​ចេញ​ទៅ​ថៃ មាន​តម្លៃ ១០០​លាន​ដុល្លារ ប៉ុន្តែ​បរិមាណ​នាំ​ចូល​ពី​ប្រទេស​ថៃ វិញ មាន​តម្លៃ ១​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​អះអាង​ថា វិបត្តិ​នយោបាយ​របស់​ថៃ និង​គោល​នយោបាយ​រឹត​បន្តឹង​ស្ថាប័ន​គយ​របស់​កម្ពុជា មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​បញ្ហា​ឡើង​ថ្លៃ​ទំនិញ​ឡើយ។ ប៉ុន្តែ កត្តា​ដែល​ជំរុញ​ឲ្យ​ទំនិញ​នៅ​កម្ពុជា ឡើង​ថ្លៃ​បច្ចុប្បន្ន ដោយសារ​តែ​ជន​ឱកាស​និយម៕

5 comments:

Anonymous said...

Cambodia is the most stupid country on Earth to depend on Thailand for everything! The fucken Cambodian leaders are stupid too to put all the eggs in Thailand! This is the prime time for Cambodian people to diversify their economic activities! To make money in today economy and Cambodia must has products! If Cambodia doesn't have products and Cambodia don't make money and Cambodia will have to spend money on Thailand ($100 million on products from Thailand and yet Thailand see Cambodia as their number one enemy)! So this mean Cambodia must acquire manufacturing and production capability in all fields from machinery to food production!

Look at South Korea! After Korean War, the South Korea was dirt-poor! Now the South Korean produces everything from car to Iphone, and TV and became the 15th largest world economy in the world!

If Cambodian people doesn't want Thailand to look down on their country and the Cambodian people must spend the $100 million elsewhere and begin to pursue the capability of mass production to meet their domestic consumers need!

Anonymous said...

The protest at Thailand,it has many Thaivietminh,hiding inside and behind Thai protesters. At 1986 Hanoi send a thousand Thaivietminh to Thailand. They work secretly every where in Thailand and waiting the good time like this,those Thaivietminh push and burn Thai protesters to crack down Thai government and profit this time to spread system communist of Hanoi to the Thai poor people. This is the plan of Hanoi to crab Thailand by the system of communist like in Cambodia and Laos. The plan of Hanoi is dangerous, we can't see right away look like cancer disease,but it can kill us in the future,if we don't pay attention.

Anonymous said...



"តើ​ភាព​ចលាចល​នៅ​ថៃ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា​ដែរ​ឬ​ទេ?"


កម្ពុជាគួរតែខ្លាចឥទ្ធិពល​អាក្រក់ពីយួនវិញប្រសើរជាង។

Anonymous said...

If thai people do not stay away from youn politic, in thailand one day in the near future, thai country will become as cambodia, or champa, because youn are begining to turne the direction to thailande by the system as in khmer country,khmer hit khmer, and thai hit thai and after youn will be comming to help as the time of pol pot.

Anonymous said...

នេះហើយដែលប្រទេសមួយមានអ្នកដឹកនាំអសវិជ្ជា អសមត្តភាព ដឹកនាំប្រទេសឲធ្វើតែខ្ញុំគេឥត
ចេះធ្វើអ្វីដោយខ្លួនឯង ចេះតែដកដង្ហើមដោយ
សាច្រមុះគែ ។ នៅពេលគេមានជម្ងឺផ្តាស់សាយ
តឹងច្រមុះ ដកដង្ហើមមិនរួច ខ្លួនឯងក៍ថប់ខ្យល់
ត្រដរខ្យល់ តាមគេដែរ ។ នេះបានពិតជា
ចោលម្សៀត និង អសមត្តភាពមែន ។ ​ប្រទេស
កម្ពុជា ជាប្រទេសសម្បូរណ៌សម្បត្តិធម្មជាតិសឹង
តែគ្រប់មុខ តែទីបំផុត អាអ្នកដឹកនាំចោល
ម្សៀតធ្វើឲទៅជាអ្វីសុទ្ធតែត្រូវនាំចូលពីប្រទេសគេ
មកវិញ ។

ក្នុងរយៈពេល ២០ ទៅ ៣០​ ឆ្នាំគន្លងមកនេះ
រដ្ឋាភិបាលចោលម្សៀតមួយនេះបានបណ្តាយឲយួន សៀម​ និង ប្រទេសខ្លះនៅក្នុងដំបន់ ដឹក
ជញ្ជូនវត្ថុធាតុដើមពីប្រទេសកម្ពុជាតាមចិត្ត ។
គេយកទៅកែឆ្នៃផលិទ្ធផលទាំងនោះ ហើយ ដាក់ផ្លាកយីហោថាៈ Made in Thailand ឬ
Product of Thailand ហើយ នាំត្រឡប់
ទៅលក់ឲប្រជាពលរដ្ឋខ្មែរវិញ មិនតែប៉ុណ្ណោះ ថែមទាំងនាំចេញទៅ បរទេសទូទាំងពិភពលោក
ទៀតផង ។

ឯចំណែកអ្នកនាំល្ងង់ខ្លៅប្រទេសកម្ពុជាវិញ ឥត
ចេះធ្វើអ្វីទាំងអស់ សូម្បីតែរកទីផ្សាឲប្រជាពលរដ្ឋ
ក៍មិនចេះរករកផង ។ ព្រោះវាគ្មានខួរក្បាលធ្វើជំ
នួញត្រឹ្រមត្រូវ សុច្ចរិតទៀងត្រង់ ចេះតែរកសីុ
ខាងផ្លូវទុច្ចរិត លួច ប្លន់ កេងប្រវាញ់ពុករលួយ
ប៉ុណ្ណោះ ។ ប្រទេសកម្ពុជា បើនៅទុកបណ្តោយ
ឲមានអ្នកដឹកនាំរបៀបហ្នឹងតទៅទៀត មុខតែ
រលាយជាមិនខាន ។ ​ត្រូវធ្វ់ការផ្លាស់ប្តូរជា
បន្ទាន់ ទោះតាមវិធីណាក៍ដោយ ។