AFP/Christophe ARCHAMBAULT |
ដោយ អាន ស៊ីថាវ RFA 2013-11-28
វិស័យទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលអាចរងឥទ្ធិពលអាក្រក់ពីវិបត្តិនៅប្រទេសថៃ គឺវិស័យទេសចរណ៍ និងបន្ថយបរិមាណទំនិញប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ថៃ ជាប្រទេសឧស្សាហកម្មដែលមានសមត្ថភាពផលិត និងនាំចេញទំនិញទៅកាន់ទីផ្សារពិភពលោក និងអាស៊ី។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះអាចបាត់បង់សមត្ថភាពផលិត និងនាំចេញ ដោយសារតែកលិយុគនយោបាយ។
សារព័ត៌មានជាច្រើនរបស់ថៃ បានរាយការណ៍ថា វិបត្តិនយោបាយរបស់ថៃ កើតឡើងដោយសារតែគណបក្សប្រឆាំងយកលេសថា រដ្ឋាភិបាលថៃ មិនមានសមត្ថភាពក្នុងការដឹកនាំប្រទេសរឿងបំបាត់អំពើពុករលួយ អសមត្ថភាពក្នុងការគ្រប់គ្រងចំណាយ ជាពិសេសចំណាយខ្ជះខ្ជាយពីគោលនយោបាយអប្បបរមាកំណត់តម្លៃស្រូវរបស់ថៃ ជាដើម។
ទោះជាយ៉ាងនេះក្ដី អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានសង្កេតឃើញថា ប្រទេសកម្ពុជា មិនទាន់ទទួលឥទ្ធិពលអាក្រក់ពីវិបត្តិនយោបាយរបស់ថៃ ឡើយ។ ប៉ុន្តែ ប្រសិនវិបត្តិនេះអូសបន្លាយយូរអង្វែង វាអាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសបញ្ហាទំនិញឡើងថ្លៃ និងវិស័យទេសចរណ៍។ បច្ចុប្បន្ន បញ្ហាឡើងថ្លៃទំនិញគ្រប់ប្រភេទនៅប្រទេសកម្ពុជា កើតឡើងដោយសារតែអ្នកបង្ខូចតម្លៃ ដែលគេយកលេសថា វិបត្តិនយោបាយរបស់ប្រទេសថៃ និងគោលនយោបាយរឹតបន្តឹងស្ថាប័នគយ ជាមូលហេតុធ្វើឲ្យទំនិញឡើងថ្លៃ។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា ភាពរង្គោះរង្គើនៅប្រទេសថៃ នឹងប៉ះពាល់ដល់ការឡើងថ្លៃទំនិញប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគនានា។
«សំឡេង»
លោក ស្រី ចន្ធី បានបញ្ជាក់ទៀតថា មូលដ្ឋានផលិតស្បៀងអាហាររបស់កម្ពុជា មានសមត្ថភាពតិចតួច ដែលអាចផលិតជំនួសការនាំចូលទំនិញពីប្រទេសនានា។
ក្រៅពីបញ្ហានេះ វិបត្តិរបស់ថៃ នឹងប៉ះពាល់វិស័យទេសចរណ៍ដែលទ្រទ្រង់បង្កើតចំណូលសម្រាប់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹមអៀង មានប្រសាសន៍ថា វិស័យទេសចរណ៍របស់កម្ពុជា មិនប៉ះពាល់ពីវិបត្តិនៅប្រទេសថៃ ឡើយ ដោយសារប្រទេសថៃ មិនមែនជាច្រកតែមួយដែលនាំអ្នកទេសចរមកទស្សនាកម្ពុជា ទេ។ ម៉្យាងវិញទៀត ជើងយន្តហោះដែលហោះត្រង់មកកម្ពុជា មានចំនួនច្រើនជាងមុន រហូតដល់ជាង ២០ក្រុមហ៊ុន។
លោកបញ្ជាក់ទៀតថា ភ្ញៀវទេសចរដែលមកពីប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតដែលមកទស្សនាកម្ពុជា ហ៊ានចំណាយច្រើន ប៉ុន្តែភ្ញៀវទាំងនោះភាគច្រើនធ្វើដំណើរឆ្លងកាត់ប្រទេសថៃ។ បញ្ហានេះនឹងធ្វើឲ្យកម្ពុជា ខាតបង់ ស្របពេលដែលប្រទេសថៃ កំពុងកើតមានវិបត្តិនយោបាយ។ ការបាត់បង់នោះ គឺតាមរយៈការថយចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ដោយសារតែកម្ពុជា មិនមានជើងយន្តហោះផ្ទាល់ពីប្រទេសជឿនលឿនទាំងនោះមកកម្ពុជា ឡើយ។
«សំឡេង»
ស្របពេលដែលជំនាញរបស់កម្ពុជា បានអះអាងថាមិនប៉ះពាល់ពីវិបត្តិដែលកើតឡើងនៅប្រទេសថៃ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ និងអ្នកសេដ្ឋកិច្ចរបស់ថៃ បានព្រមានថា ការថយចុះកំណើនសេដ្ឋកិច្ច ការនាំចេញ និងការវិនិយោគបរទេសនានា ប្រសិនបើវិបត្តិនៅតែបន្ត ឬមិនអាចដោះស្រាយបាន។
គេហទំព័រសារព័ត៌មានរបស់ថៃ ឈ្មោះ ឌឹ ណេសិន (The Nation) ដែលចេញផ្សាយកាលពីថ្ងៃទី២៧ វិច្ឆិកា បានដកស្រង់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក និវ៉ាត់ថាំរ៉ុង (Niwatthumrong Boonsongpaisan) ថា ការនាំចេញរបស់ថៃ នឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០១៣ ហើយប្រឈមនៅឆ្នាំក្រោយទៀត។ វិបត្តិនេះក៏ជះឥទ្ធិពលអាក្រក់ដល់អ្នកបញ្ចាទិញទំនិញអន្តរជាតិ និងអ្នកប្រើប្រាស់ក្នុងស្រុកដែរ។
បញ្ហាទាំងអស់នេះ អាចធ្វើឲ្យសេដ្ឋកិច្ចថៃ ធ្លាក់ចុះប្រមាណ ៣% នៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីអ្នកសេដ្ឋកិច្ចថៃ បានព្យាករថានឹងមានកំណើន ៣,៧% កន្លងមកនោះ។ បន្ថែមលើនេះ ការនាំចេញរបស់ថៃ នឹងថយចុះខ្លាំងនៅឆ្នាំ២០១៣។
គេហទំព័ររបស់សារព័ត៌មានដដែលបានបញ្ជាក់ទៀតថា អ្នកបញ្ជាទិញទំនិញថៃ បាត់បង់ទំនុកចិត្តលើការបញ្ជាទិញទំនិញពីប្រទេសនេះ ដោយសារតែអាជីវករ ឬពាណិជ្ជករពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ជឿជាក់ថា ការបញ្ចាទំនិញនឹងជួបបញ្ហាទាក់ទងនឹងការដឹកជញ្ជូន។
បញ្ហាកំពុងកើតមាននៅប្រទេសថៃ នេះ នឹងប៉ះពាល់ដល់ប្រទេសជិតខាង ដូចជា ប្រទេសកម្ពុជា ជាដើម ដែលមូលដ្ឋានផលិតកម្មរបស់កម្ពុជា ភាគច្រើនពឹងលើការនាំចូលមកពីប្រទេសថៃ។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា កម្ពុជា នាំចូលទំនិញពីប្រទេសថៃ មានច្រើនជាងកម្ពុជា នាំចេញទៅវិញចំនួន ១០ដង។ កម្ពុជា នាំចេញទៅថៃ មានតម្លៃ ១០០លានដុល្លារ ប៉ុន្តែបរិមាណនាំចូលពីប្រទេសថៃ វិញ មានតម្លៃ ១ពាន់លានដុល្លារអាមេរិក។
អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានអះអាងថា វិបត្តិនយោបាយរបស់ថៃ និងគោលនយោបាយរឹតបន្តឹងស្ថាប័នគយរបស់កម្ពុជា មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបញ្ហាឡើងថ្លៃទំនិញឡើយ។ ប៉ុន្តែ កត្តាដែលជំរុញឲ្យទំនិញនៅកម្ពុជា ឡើងថ្លៃបច្ចុប្បន្ន ដោយសារតែជនឱកាសនិយម៕
5 comments:
Cambodia is the most stupid country on Earth to depend on Thailand for everything! The fucken Cambodian leaders are stupid too to put all the eggs in Thailand! This is the prime time for Cambodian people to diversify their economic activities! To make money in today economy and Cambodia must has products! If Cambodia doesn't have products and Cambodia don't make money and Cambodia will have to spend money on Thailand ($100 million on products from Thailand and yet Thailand see Cambodia as their number one enemy)! So this mean Cambodia must acquire manufacturing and production capability in all fields from machinery to food production!
Look at South Korea! After Korean War, the South Korea was dirt-poor! Now the South Korean produces everything from car to Iphone, and TV and became the 15th largest world economy in the world!
If Cambodian people doesn't want Thailand to look down on their country and the Cambodian people must spend the $100 million elsewhere and begin to pursue the capability of mass production to meet their domestic consumers need!
The protest at Thailand,it has many Thaivietminh,hiding inside and behind Thai protesters. At 1986 Hanoi send a thousand Thaivietminh to Thailand. They work secretly every where in Thailand and waiting the good time like this,those Thaivietminh push and burn Thai protesters to crack down Thai government and profit this time to spread system communist of Hanoi to the Thai poor people. This is the plan of Hanoi to crab Thailand by the system of communist like in Cambodia and Laos. The plan of Hanoi is dangerous, we can't see right away look like cancer disease,but it can kill us in the future,if we don't pay attention.
"តើភាពចលាចលនៅថៃអាចជះឥទ្ធិពលអាក្រក់ដល់កម្ពុជាដែរឬទេ?"
កម្ពុជាគួរតែខ្លាចឥទ្ធិពលអាក្រក់ពីយួនវិញប្រសើរជាង។
If thai people do not stay away from youn politic, in thailand one day in the near future, thai country will become as cambodia, or champa, because youn are begining to turne the direction to thailande by the system as in khmer country,khmer hit khmer, and thai hit thai and after youn will be comming to help as the time of pol pot.
នេះហើយដែលប្រទេសមួយមានអ្នកដឹកនាំអសវិជ្ជា អសមត្តភាព ដឹកនាំប្រទេសឲធ្វើតែខ្ញុំគេឥត
ចេះធ្វើអ្វីដោយខ្លួនឯង ចេះតែដកដង្ហើមដោយ
សាច្រមុះគែ ។ នៅពេលគេមានជម្ងឺផ្តាស់សាយ
តឹងច្រមុះ ដកដង្ហើមមិនរួច ខ្លួនឯងក៍ថប់ខ្យល់
ត្រដរខ្យល់ តាមគេដែរ ។ នេះបានពិតជា
ចោលម្សៀត និង អសមត្តភាពមែន ។ ប្រទេស
កម្ពុជា ជាប្រទេសសម្បូរណ៌សម្បត្តិធម្មជាតិសឹង
តែគ្រប់មុខ តែទីបំផុត អាអ្នកដឹកនាំចោល
ម្សៀតធ្វើឲទៅជាអ្វីសុទ្ធតែត្រូវនាំចូលពីប្រទេសគេ
មកវិញ ។
ក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំគន្លងមកនេះ
រដ្ឋាភិបាលចោលម្សៀតមួយនេះបានបណ្តាយឲយួន សៀម និង ប្រទេសខ្លះនៅក្នុងដំបន់ ដឹក
ជញ្ជូនវត្ថុធាតុដើមពីប្រទេសកម្ពុជាតាមចិត្ត ។
គេយកទៅកែឆ្នៃផលិទ្ធផលទាំងនោះ ហើយ ដាក់ផ្លាកយីហោថាៈ Made in Thailand ឬ
Product of Thailand ហើយ នាំត្រឡប់
ទៅលក់ឲប្រជាពលរដ្ឋខ្មែរវិញ មិនតែប៉ុណ្ណោះ ថែមទាំងនាំចេញទៅ បរទេសទូទាំងពិភពលោក
ទៀតផង ។
ឯចំណែកអ្នកនាំល្ងង់ខ្លៅប្រទេសកម្ពុជាវិញ ឥត
ចេះធ្វើអ្វីទាំងអស់ សូម្បីតែរកទីផ្សាឲប្រជាពលរដ្ឋ
ក៍មិនចេះរករកផង ។ ព្រោះវាគ្មានខួរក្បាលធ្វើជំ
នួញត្រឹ្រមត្រូវ សុច្ចរិតទៀងត្រង់ ចេះតែរកសីុ
ខាងផ្លូវទុច្ចរិត លួច ប្លន់ កេងប្រវាញ់ពុករលួយ
ប៉ុណ្ណោះ ។ ប្រទេសកម្ពុជា បើនៅទុកបណ្តោយ
ឲមានអ្នកដឹកនាំរបៀបហ្នឹងតទៅទៀត មុខតែ
រលាយជាមិនខាន ។ ត្រូវធ្វ់ការផ្លាស់ប្តូរជា
បន្ទាន់ ទោះតាមវិធីណាក៍ដោយ ។
Post a Comment