ចិនផ្តល់ជំនួយ ឧទ្ធម្ភាគចក្រ១២គ្រឿងដល់ក្រសួងការពារជាតិកម្ពុជា RFI |
ប្រទេសមួយដែលក្រីក្រដូចជាកម្ពុជាពិតជាត្រូវការចាំបាច់ នូវជំនួយពីបរទេសដើម្បីស្តារនិងអភិវឌ្ឍន៍គ្រប់វិស័យ។ ជំនួយបរទេសគ្រប់បែបយ៉ាង ដែលគោលដៅជួយប្រទេសនេះឲ្យចាកផុតពីភាពក្រីក្រសុទ្ធតែមានតម្លៃ និងគួរឲ្យគោរព។ ប៉ុន្តែ ការព្យាយាមជួយខ្លួនឯងគឺជារឿងដ៏សំខាន់មួយទៀតដែលកម្ពុជាត្រូវខិតខំមុននឹងស្រែករកជំនួយពីខាងក្រៅ។ កិច្ចខិតខំជួយខ្លួនឯង បូកផ្សំជាមួយជំនួយពីខាងក្រៅ គឺជាចលករពីរដែលមិនអាចខ្វះមួយណាបានឡើយ។ តើកម្ពុជាមានការខិតខំជួយខ្លួនឯងគ្រប់គ្រាន់ហើយឬនៅ?
ចាប់តាំងពីកម្ពុជាបើកចំហទៅកាន់ពិភពលោក ជាពិសេសក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ សហគមន៍អន្តរជាតិបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ដើម្បីស្តារប្រទេសកម្ពុជាឡើងវិញ ចេញពីភាពខ្ទេចខ្ទាំ និងភាពក្រីក្រដ៏គួរឲ្យសង្វេគក្រោយពីរបបខ្មែរក្រហម។
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅលើវិថីនៃការអភិវឌ្ឍន៍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងស្មារតីមនុស្ស និងទាំងប្រជាធិបតេយ្យ។ ទាំងនេះពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការខិតខំជួយខ្លួនឯងផង និងពីជំនួយបរទេសផង។ សហគមន៍អន្តរជាតិក៏នៅតែតាំងចិត្តជួយកម្ពុជាជាបន្តទៀតក្នុងគ្រប់វិស័យ។ ប៉ុន្តែ កម្ពុជាត្រូវគេមើលឃើញថា នៅមិនទាន់បានខិតខំជួយខ្លួនឯងឲ្យអស់លទ្ធភាពនៅឡើយទេ។ ផ្ទុយទៅវិញ ការពឹងពាក់លើជំនួយបរទេសហាក់បានក្លាយជាជំងឺមួយទៅវិញ។
< អ្វីដែលគួរឲ្យកត់សម្គាល់នោះ មានជនបរទេសមួយចំនួនប្តូរផ្តាច់ជួយខ្មែរដោយគ្មានលក្ខខណ្ឌ។ ជាក់ស្តែង លោកវេជ្ជបណ្ឌិត Beat Reachner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាជនជាតិស្វ៊ីសសោះ ប៉ុន្តែ លោកបានដើរកូដវីយូឡុងនៅគ្រប់ច្រកល្ហកនៃពិភពលោក ដើម្បីប្រមូលប្រាក់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ យកមកព្យាបាលកុមារកម្ពុជារាប់លាននាក់ដោយឥតគិតថ្លៃ។
ក្រៅពីនេះ ក៏នៅមានជនបរទេសមួយចំនួនទៀតបានខិតខំធ្វើសកម្មភាពជួយប្រជាពលរដ្ឋខ្មែរក្នុងវិស័យជាច្រើនទៀត ដូចជាវិស័យអប់រំ សន្តិសុខស្បៀង និងការពារធនធានធម្មជាតិជាដើម។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចខ្លះ និងអ្នកជំនួញធំៗមួយចំនួនដែលជាជនជាតិខ្មែរបែរជាឃុបឃិតគ្នា បំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ខ្លួនឯង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ត្រឹមតែការគ្រប់គ្រងឲ្យបានល្អនូវធនធានធម្មជាតិទាំងក្នុងដី ក្នុងទឹក និងធនធានព្រៃឈើ ក៏កម្ពុជាអាចទាញយកប្រាក់ចំណេញជាច្រើនចូលក្នុងថវិកាជាតិបានដែរ។ ក្រៅពីនោះ ការបិទខ្ទប់មិនឲ្យធ្លុះធ្លាយថវិកាជាតិចូលក្នុងហោប៉ៅបុគ្គល ក៏ជាប្រភពសន្សំប្រាក់យ៉ាងសន្ធឹកសន្ធាប់ផងដែរ។
ពេលខ្លះទៀត ប្រទេសដ៏ក្រីក្រមួយនេះបានបង្ហាញឲ្យឃើញថា កំពុងតែស្ថិតក្នុងស្ថានភាព«ក្រតែហៀរគ្រប» ពោលគឺ ប្រទេសជាតិក្រមែន តែបុគ្គលជាច្រើនដែលជាមន្ត្រីធំៗ បែរជាសម្បូរប្រាក់ហូរហៀរចាយមិនអស់។ ពួកគេបានចំណាយប្រាក់ទាំងនោះដូចក្រដាសទៅលើពិធីផ្សេងៗ ដូចជាពិធីជប់លៀង អាពាហ៍ពិពាហ៍ ខួបកំណើត ឡើងគេហដ្ឋាន ជាដើម។ ក្នុងពិធីទាំងនោះ ម្ហូបអាហារថ្លៃៗត្រូវបានចាក់ចោល ខណៈដែលពលរដ្ឋខ្មែរជាច្រើនខ្វះចំណីអាហារ ខ្វះថវិកាព្យាបាលជំងឺ និងខ្វះទីជម្រក។ ភាពខ្ជះខ្ជាយក៏កើតមានដែរនៅរដ្ឋបាលសាធារណៈដូចជា ប្រេងសាំង អគ្គិសនី និងទឹកជាដើម។
និយាយពីជំនួយបរទេសវិញ ជាទូទៅ រដ្ឋបាលសាធារណៈចូលចិត្តតែជំនួយជាលុយកាក់ដែលអាចផ្តល់កម្រៃបន្ថែមដល់ពួកគេ។ ចំណែកជំនួយជាបច្ចេកទេសសុទ្ធសាធ ដែលគ្មានភ្ជាប់ថវិកាជាមួយ មិនសូវទទួលបានការចាប់អារម្មណ៍ទេ។ ការសម្លឹងឃើញតែផលប្រយោជន៍បែបនេះ បានធ្វើឲ្យម្ចាស់ជំនួយមួយចំនួនខកចិត្ត ហើយបង្វែរជំនួយនោះទៅប្រទេសផ្សេងវិញ។ មានគម្រោងខ្លះបានរលាយបាត់ទៅវិញ បន្ទាប់ពីអស់ជំនួយ។ នេះសរបញ្ជាក់ឲ្យឃើញពីការពឹងផ្អែកតែលើជំនួយ ដោយមិនបានរៀនសូត្រពីម្ចាស់ជំនួយឡើយ។
ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗក្នុងចំណោមបញ្ហារាប់រយជំពូកដែលបង្ហាញឲ្យឃើញថា ខ្មែរមិនទាន់ជួយខ្លួនឯងឲ្យអស់លទ្ធភាពនៅឡើយទេ។ ដូច្នេះ នៅមានកិច្ចការជាច្រើនទៀតដែលពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំតែម្តង ត្រូវបង្ហាញថាកម្ពុជាជួយខ្លួនឯងឲ្យអស់លទ្ធភាព មុននឹងស្វែងរកជំនួយពីខាងក្រៅ។ កិច្ចការសំខាន់ជាងគេគឺត្រូវខិតខំរកវិធីយ៉ាងណា ដើម្បីបិទកញ្ជើរបស់ខ្លួនឲ្យជិត កុំឲ្យធ្លុះតទៅទៀត ពីព្រោះបើវាធ្លុះ ទោះជាគេខំជួយយ៉ាងណា ក៏មិនសូវបានផលដែរ។
ម្យ៉ាងទៀត ការបណ្តុះស្មារតីខ្មែរជួយខ្មែរ គឺជារឿងសំខាន់មួយទៀតពោលគឺ ខ្មែរត្រូវស្រឡាញ់ប្រទេសជាតិនិងជនជាតិខ្មែរគ្នាឯង ឲ្យបានច្រើនជាងជនជាតិដទៃស្រឡាញ់ខ្មែរ។ និយាយជារួម នេះជាដំណាក់កាលដែលខ្មែរត្រូវ«ជួយខ្លួនឯងជាមុនសិន មុននឹងដង្ហោយរកជំនួយពីអ្នកដទៃ»។ ម្យ៉ាងទៀត ការរៀនសូត្រពីម្ចាស់ជំនួយ គឺជាកិច្ចការសំខាន់មួយទៀត។ ប្រសិនបើមិនដូច្នោះទេ ម្ចាស់ជំនួយនឹងអស់ទឹកចិត្តជាមិនខាន។ ធ្ងន់ធ្ងរជាងនេះ នៅពេលអស់ជំនួយ កម្ពុជាច្បាស់ជាជួបបញ្ហាធំធេងពិបាកដោះស្រាយ៕
5 comments:
ឧទ្ធមា្ភគចក្រផលិតនៅប្រទេសចិនតម្លៃអស់រាប់សិបលានដុល្លា នៅចុងបញ្ចប់ទទួលពរអំពីព្រះសង្ឃសិន
ទើបអាចហោះហើរបាន។ ឧខ្មែរអើយ! ទើបពេល
ណាអ្នកដឹងខ្លួន ប្រទេសដ៏ទៃគេក្រោកឈរឡើងអស់
ហើយ នៅតែអ្នកទេ។ សម័យនេះហើយ ល្មមឈប់
ប្រើអំពើរខ្លៅបែបនេះទៀតទៅ។ ពួក scienctists គេខិតខំស្រាវជ្រៀវ សិក្សា វិភាគស្ទើតែបែកខួរក្បាល សក់ជ្រូសអស់ពីក្បាល
ល្មមបានឧទ្ធមា្ភគចក្របានមួយ បែរជាទៅសូត្រធម៌ទៅវិញ តើអ្នកបានចាំទេថា ឧត្តមសេនិយ៍ លន់ នល់មានអបីយជំនឿបែបណា
ខ្លះ លិទ្ធិផលចុងក្រោយ នៅតែចាញ់ពពួកខ្មែរក្រ
ហម នេះសរឧ្យឃើញថា មិនមែនមកពីសូត្រធម៌
នោះទេដែលអាចជួយស្រោចស្រង់ខ្លួនគាត់បាន តែពិតណាស់ គឺជាការភាសខ្លួនរបស់គាត់ដែល
អាចស្រោចស្រង់ជិវិតគាត់បាន តែកូនចៅរបស់
គាត់ត្រូវពួកខ្មែរក្រហមសម្លាប់ទាំងអស់។ ខ្មែរមួយ
ចំនួនធំពិតជានៅក្លៅរហូតដល់សព្វថ្ងៃនេះ គួរឧ្យ
ស្តាយណាស់ ដែលខ្មែរធ្លាក់ខ្លួនដូចសព្វថ្ងៃដោយ
សារអបីយជំនឿហួសហែតបំផុត។
XMEN
មុនបោះឆ្នោតថ្ងៃទី២៨កក្កដា២០១៣ចិនបានឲ្យជំនួយជាកាំភ្លើងនិងគ្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអ្វី? ចុះឥឡូវឲ្យឧទ្ធមភាគចក្រក្រោយពេលបោះឆ្នោតដើម្បីធ្វើអីទៀតហ្ន៎???
The Z9 costs over $16M per unit compared with AH-64D from USA ($18M per unit, 2007) is very expansive. Hopefully they will stay mostly on the ground because the technical problem. That is the bricked investition from Cambodia lead by Hun Sen.
Donate or paid, should be clear.
The Z9 helicopters will be used for emergency evacuation of AH HUN SEN family out of Cambodia in the near future.
Cambodia can't afford to pay for spare parts, the fuel cost, and the technicians to repair the Z9 helicopters...Soon or later the Z9 will be return to China as scrap metal!
Post a Comment