Wednesday, November 27, 2013

«ជួយខ្លួនឯងមុននឹងឲ្យគេជួយ» គឺជាទស្សនវិជ្ជាដ៏មានតម្លៃសម្រាប់សង្គមខ្មែរ!


ចិន​ផ្តល់ជំនួយ ឧទ្ធម្ភាគចក្រ​១២គ្រឿងដល់​ក្រសួង​ការពារជាតិ​​កម្ពុជា RFI
ដោយ ប៉ែន បូណា rfi ពុធ 27 វិច្ឆិកា 2013

ប្រទេសមួយ​ដែល​ក្រីក្រ​ដូចជា​កម្ពុជា​ពិតជា​ត្រូវការ​ចាំបាច់​ នូវ​ជំនួយ​ពី​បរទេស​ដើម្បី​ស្តារ​​និង​អភិវឌ្ឍន៍​គ្រប់​វិស័យ។ ជំនួយ​បរទេស​គ្រប់បែបយ៉ាង​ ដែល​គោលដៅ​ជួយ​ប្រទេស​នេះ​ឲ្យ​ចាក​ផុតពី​ភាពក្រីក្រ​សុទ្ធតែ​មានតម្លៃ និង​គួរ​ឲ្យ​គោរព។ ប៉ុន្តែ ការព្យាយាម​ជួយ​ខ្លួនឯង​គឺជា​រឿង​ដ៏​សំខាន់​មួយទៀត​ដែល​កម្ពុជា​ត្រូវខិតខំ​មុននឹង​ស្រែ​ករក​ជំនួយ​ពី​ខាងក្រៅ។ កិច្ចខិតខំ​ជួយ​ខ្លួនឯង បូកផ្សំ​ជាមួយ​ជំនួយ​ពី​ខាងក្រៅ ​គឺជា​ចលករ​ពីរ​ដែល​មិនអាច​ខ្វះ​មួយណា​បានឡើយ។ តើ​កម្ពុ​ជាមាន​ការខិតខំ​ជួយ​ខ្លួនឯង​គ្រប់គ្រាន់​ហើយ​ឬ​នៅ?

ចាប់តាំងពី​កម្ពុជា​បើកចំហ​ទៅកាន់​ពិភពលោក ជាពិសេស​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ សហគមន៍​អន្តរជាតិ​បាន​ផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ​ ដើម្បី​ស្តារ​​ប្រទេស​កម្ពុជា​ឡើងវិញ​ ចេញពី​ភាព​ខ្ទេចខ្ទាំ និង​ភាពក្រីក្រ​ដ៏​គួរ​ឲ្យ​សង្វេគ​ក្រោយពី​របប​ខ្មែរក្រហម។

បច្ចុប្បន្ន កម្ពុជា​កំពុង​ស្ថិតនៅលើ​វិថី​នៃ​ការអភិវឌ្ឍ​ន៍​ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ទាំង​ស្មារតី​មនុស្ស និង​ទាំង​ប្រជាធិបតេយ្យ។ ទាំងនេះ​ពិតជា​មិនអាច​កាត់ផ្តាច់​បានឡើយ​ពី​ការ​ខិតខំ​​​ជួយ​ខ្លួនឯង​ផង និង​​ពី​ជំនួយ​បរទេស​ផង។ សហគមន៍​អន្តរជាតិ​ក៏​នៅតែ​តាំងចិត្ត​ជួយ​កម្ពុជា​ជា​បន្តទៀត​ក្នុង​គ្រប់​វិស័យ។ ប៉ុន្តែ កម្ពុជា​ត្រូវគេ​មើលឃើញថា នៅ​មិនទាន់បាន​ខិតខំ​ជួយ​ខ្លួនឯង​​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ។ ផ្ទុយទៅវិញ ការពឹង​ពាក់​លើ​ជំនួយ​បរទេស​ហាក់​បាន​ក្លាយជា​ជំងឺ​មួយ​ទៅវិញ។
< អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មាន​ជនបរទេស​មួយចំនួន​ប្តូរផ្តាច់​ជួយ​ខ្មែរ​ដោយ​គ្មាន​លក្ខខណ្ឌ។ ​ជាក់ស្តែង លោក​វេជ្ជបណ្ឌិត Beat Reachner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលជា​ជនជាតិ​ស្វ៊ី​សសោះ ប៉ុន្តែ លោក​បាន​ដើរ​កូដវីយូឡុង​នៅ​គ្រប់​ច្រកល្ហក​នៃ​ពិភពលោក​ ដើម្បី​ប្រមូលប្រាក់​ជាច្រើន​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ យកមក​ព្យាបាល​កុមារ​កម្ពុជា​រាប់លាន​នាក់​ដោយ​ឥតគិតថ្លៃ។

ក្រៅពីនេះ ​ក៏​នៅមាន​ជនបរទេស​មួយចំនួន​ទៀត​បាន​ខិតខំ​ធ្វើ​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​វិស័យ​ជាច្រើន​ទៀត ដូចជា​វិស័យ​អប់រំ សន្តិសុខ​ស្បៀង និង​ការពារ​ធនធានធម្មជាតិ​ជាដើម។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ្លះ និង​អ្នកជំនួញធំៗមួយចំនួន​ដែលជា​ជនជាតិខ្មែរ​បែរជា​ឃុបឃិត​គ្នា បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្លួនឯង ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ។ ត្រឹមតែ​ការគ្រប់គ្រង​ឲ្យ​បានល្អ​នូវ​ធនធានធម្មជាតិ​ទាំង​ក្នុង​ដី ក្នុង​ទឹក និង​ធនធាន​ព្រៃឈើ ក៏​កម្ពុជា​អាច​ទាញយក​ប្រាក់ចំណេញ​ជាច្រើន​ចូលក្នុង​ថវិកាជាតិ​បានដែរ។ ក្រៅពីនោះ ការបិទ​ខ្ទប់​មិន​ឲ្យ​ធ្លុះធ្លាយ​ថវិកាជាតិ​ចូលក្នុង​ហោប៉ៅ​បុគ្គល ​ក៏​ជា​ប្រភព​សន្សំ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ។

ពេលខ្លះទៀត ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា កំពុងតែ​ស្ថិតក្នុង​ស្ថានភាព«ក្រ​តែ​ហៀរ​គ្រប» ពោលគឺ ប្រទេសជាតិ​ក្រ​មែន តែ​បុគ្គល​ជាច្រើន​ដែលជា​មន្ត្រីធំៗ បែរជា​សម្បូរ​ប្រាក់​ហូរហៀរ​ចាយ​មិន​អស់។ ពួកគេ​បាន​ចំណាយ​ប្រាក់​ទាំងនោះ​ដូច​ក្រដាស​​ទៅលើ​ពិធីផ្សេងៗ ដូចជា​ពិធីជប់លៀង​ អាពាហ៍ពិពាហ៍ ខួបកំណើត ឡើង​គេហដ្ឋាន ជាដើម។ ក្នុង​ពិធី​ទាំងនោះ ម្ហូបអាហារថ្លៃៗត្រូវបាន​ចាក់ចោល ​ខណៈដែល​ពលរ​ដ្ឋ​ខ្មែរ​ជាច្រើន​ខ្វះ​ចំណីអាហារ ខ្វះ​ថវិកា​ព្យាបាល​ជំងឺ និង​ខ្វះ​ទីជម្រក។ ភាព​ខ្ជះខ្ជាយ​ក៏​កើតមាន​ដែរ​នៅ​រដ្ឋបាល​សាធារណៈ​ដូចជា ប្រេងសាំង អគ្គិសនី និង​ទឹក​ជាដើម។

និយាយ​ពី​ជំនួយ​បរទេស​វិញ ជាទូទៅ រដ្ឋបាល​សាធារណៈ​ចូលចិត្ត​តែ​ជំនួយ​ជា​លុយកាក់​ដែល​អាច​ផ្តល់​កម្រៃ​បន្ថែម​ដល់​ពួកគេ។ ចំណែក​ជំនួយ​ជា​​បច្ចេកទេស​សុទ្ធសាធ ​ដែល​គ្មាន​ភ្ជាប់​ថវិកា​ជាមួយ មិនសូវ​ទទួល​បានកា​រ​ចាប់អារម្មណ៍​ទេ។ ការ​សម្លឹង​ឃើញតែ​ផលប្រយោជន៍​បែបនេះ ​បានធ្វើ​ឲ្យ​ម្ចាស់ជំនួយ​មួយចំនួន​ខកចិត្ត ហើយ​បង្វែ​រ​ជំនួយ​នោះ​ទៅ​ប្រទេស​ផ្សេង​វិញ។ មាន​គម្រោង​ខ្លះ​បាន​រលាយបាត់​ទៅវិញ ​បន្ទាប់ពី​អស់​ជំនួយ។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការពឹងផ្អែក​តែ​លើ​ជំនួយ ​ដោយ​មិនបាន​រៀនសូត្រ​ពី​ម្ចាស់ជំនួយ​ឡើយ។

ទាំងអស់នេះ​គ្រាន់តែ​ជា​ឧទាហរណ៍ខ្លះៗក្នុងចំណោម​បញ្ហា​រាប់រយ​ជំពូក​ដែល​បង្ហាញ​ឲ្យ​ឃើញថា ខ្មែរ​មិនទាន់​ជួយ​ខ្លួនឯង​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ។ ដូច្នេះ នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់លំដាប់​ថ្នាក់ ​ជាពិសេស​ថ្នាក់ដឹកនាំ​តែម្តង ​ត្រូវ​បង្ហាញថា​កម្ពុជា​ជួយ​ខ្លួនឯង​ឲ្យ​អស់​លទ្ធភាព​ មុននឹង​ស្វែងរក​ជំនួយ​ពី​ខាងក្រៅ។ កិច្ចការ​សំខាន់​ជាងគេ​គឺ​ត្រូវខិតខំ​រក​វិធី​យ៉ាងណា​ ដើម្បី​បិទ​កញ្ជើ​របស់ខ្លួន​ឲ្យ​ជិត ​កុំ​ឲ្យ​ធ្លុះ​តទៅទៀត​ ពីព្រោះ​បើ​វា​ធ្លុះ ទោះជា​គេ​ខំ​ជួយ​យ៉ាងណា ​ក៏​មិនសូវ​បាន​ផល​ដែរ។

ម្យ៉ាងទៀត ការបណ្តុះ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ​គឺជា​រឿង​សំខាន់​មួយទៀត​ពោលគឺ ខ្មែរ​ត្រូវ​ស្រឡាញ់​ប្រទេសជាតិ​និង​ជនជាតិខ្មែរ​គ្នាឯង ​ឲ្យ​បាន​ច្រើនជាង​ជនជាតិ​ដទៃ​ស្រឡាញ់​ខ្មែរ។ និយាយ​ជារួម នេះ​ជា​ដំណាក់​កាលដែល​ខ្មែរ​ត្រូវ«ជួយ​ខ្លួនឯង​ជាមុនសិន​ មុននឹង​ដង្ហោយ​រក​ជំនួយ​ពី​អ្នកដទៃ»។ ម្យ៉ាងទៀត ការរៀនសូត្រ​ពី​ម្ចាស់ជំនួយ ​គឺជា​កិច្ចការ​សំខាន់​មួយទៀត។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ម្ចាស់ជំនួយ​នឹង​អស់​ទឹកចិត្ត​ជាមិនខាន។ ធ្ងន់ធ្ងរ​ជាង​នេះ នៅពេល​អស់​ជំនួយ កម្ពុជា​ច្បាស់​ជា​ជួប​បញ្ហា​ធំធេង​ពិបាក​ដោះស្រាយ៕

5 comments:

Anonymous said...

ឧទ្ធមា្ភគចក្រផលិតនៅប្រទេសចិនតម្លៃអស់រាប់សិបលានដុល្លា នៅចុងបញ្ចប់ទទួលពរអំពីព្រះសង្ឃសិន
ទើបអាចហោះហើរបាន។ ឧខ្មែរអើយ! ទើបពេល
ណាអ្នកដឹងខ្លួន ប្រទេសដ៏ទៃគេក្រោកឈរឡើងអស់
ហើយ នៅតែអ្នកទេ។ សម័យនេះហើយ ល្មមឈប់
ប្រើអំពើរខ្លៅបែបនេះទៀតទៅ។ ពួក scienctists គេខិតខំស្រាវជ្រៀវ សិក្សា វិភាគស្ទើតែបែកខួរក្បាល សក់ជ្រូសអស់ពីក្បាល
ល្មមបានឧទ្ធមា្ភគចក្របានមួយ បែរជាទៅសូត្រធម៌ទៅវិញ តើអ្នកបានចាំទេថា ឧត្តមសេនិយ៍ លន់ នល់មានអបីយជំនឿបែបណា
ខ្លះ លិទ្ធិផលចុងក្រោយ នៅតែចាញ់ពពួកខ្មែរក្រ
ហម នេះសរឧ្យឃើញថា មិនមែនមកពីសូត្រធម៌
នោះទេដែលអាចជួយស្រោចស្រង់ខ្លួនគាត់បាន តែពិតណាស់ គឺជាការភាសខ្លួនរបស់គាត់ដែល
អាចស្រោចស្រង់ជិវិតគាត់បាន តែកូនចៅរបស់
គាត់ត្រូវពួកខ្មែរក្រហមសម្លាប់ទាំងអស់។ ខ្មែរមួយ
ចំនួនធំពិតជានៅក្លៅរហូតដល់សព្វថ្ងៃនេះ គួរឧ្យ
ស្តាយណាស់ ដែលខ្មែរធ្លាក់ខ្លួនដូចសព្វថ្ងៃដោយ
សារអបីយជំនឿហួសហែតបំផុត។


XMEN

Anonymous said...

មុនបោះឆ្នោតថ្ងៃទី២៨កក្កដា២០១៣ចិនបានឲ្យជំនួយជាកាំភ្លើងនិងគ្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអ្វី? ចុះឥឡូវឲ្យឧទ្ធមភាគចក្រក្រោយពេលបោះឆ្នោតដើម្បីធ្វើអីទៀតហ្ន៎???

Anonymous said...

The Z9 costs over $16M per unit compared with AH-64D from USA ($18M per unit, 2007) is very expansive. Hopefully they will stay mostly on the ground because the technical problem. That is the bricked investition from Cambodia lead by Hun Sen.

Anonymous said...

Donate or paid, should be clear.

Anonymous said...

The Z9 helicopters will be used for emergency evacuation of AH HUN SEN family out of Cambodia in the near future.

Cambodia can't afford to pay for spare parts, the fuel cost, and the technicians to repair the Z9 helicopters...Soon or later the Z9 will be return to China as scrap metal!