Wednesday, November 13, 2013

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រឆាំង​នឹង​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​បើ​ការ​ចរចា​នៅ​តែ​មិន​បាន​ផល


បាតុកម្ម​របស់​គណ​បក្ស​សង្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា។
រូបថត ហេង ជីវ័ន
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ 13 November 2013

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ចេញ​នូវ​ផែនការ​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត ដែល​ខុស​ពី​ការ​ធ្វើ​មហា​បាតុកម្ម​កាល​ពី​លើក​មុន ដោយ​បាតុកម្ម​ដែល​អាច​នឹង​ធ្វើ​នៅ​ដើម​ឆ្នាំ ២០១៤ ខាង​មុខ​នេះ គឺ​ត្រូវ​បិទ​ផ្លូវ​ជាតិ​នានា ​កម្មករ មន្ត្រី​រាជការធ្វើកូដកម្ម​មិន​ចូល​ធ្វើ​ការ ប្រសិន​បើ​ការ​ចរចា ជាមួយ​គណបក្ស​ប្រជាជន​នៅ​តែ​មិន​អាច​រក​ច្រក​ចេញ​បាន ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​ទៀត​។

ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាចបក្សប្រជាជន បាន​ព្រមាន​បង្ក្រាប​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ដោយ​ហៅ​ផែន​ការ​នេះ​ថា ជា​ការ​បះបោរ ដែល​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទូរទស្សន៍ CBN របស់ អូស្រ្តាលី កាល​ពី​សប្តាហ៍​មុន​ថា ប្រសិន​បើ​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​នៅ​ចុង​ឆ្នាំ​នេះ ពុំ​មាន​ភាព​ជឿន​លឿន គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត។

លោក កឹម សុខា បាន​បន្ត​ថា៖ «ប្រសិន​បើ​ការ​ពិភាក្សា​មិន​ព្រម​ព្រៀង​គ្នា​យើង​នឹង​រៀបចំ​មហា​បាតុកម្ម​ដោយ​យើង​មាន​ផែនការ​ជាច្រើន។ យើង​បិទ​ផ្លូវ កម្មករ​នៅ​តាម​រោងចក្រកូដកម្ម​​ឈប់​ធ្វើ​ការ​មន្រ្តី​រាជការ ឈប់​ធ្វើ​ការ អាជីវករ​បិទ​ទ្វារ​។ នេះ​ជា​ផែនការ​របស់​យើង ដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេល​ខាង​មុខ»។ ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា បាន​បន្ថែម​ថា សហគមន៍​អន្តរជាតិ និង​ប្រទេស​មាន​អំណាច ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​បន្ត​ចរចា​ស្វែង​រក​ដំណោះស្រាយ​ផង​ដែរ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​ក៏​ដោយ។

កាល​ពី​ម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​លោក កឹម សុខា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​ការ​ថ្លែង​របស់​លោក​នៅ អូស្រ្តាលី នោះ​បាន​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា ការ​ថ្លែង​របស់​លោក កឹម សុខា មិន​មែន​ជា​ដំណោះស្រាយ​ទេ ប៉ុន្តែ គឺជា​ការ​គំរាម​ក្លាយ​ជា​បញ្ហា​បះបោរ​ដែល​រដ្ឋាភិបាល​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ចាត់​វិធានការ ប្រឆាំង​នឹង​ផែន​ការ​ទាំង​នេះ។ លោក លើក​ឡើង​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​យក​ច្បាប់​មក​ដាក់​ក្នុង​កណ្តាប់​ដៃ​ខ្លួន​ទេ។ វា​ជា​ការងារ​នយោបាយ មិន​អាច​ទៅ​បិទ​ផ្លូវ​ប្រមូល​កម្លាំង បំផ្លាញ​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​ទេ យើង​មិន​អនុញ្ញាត​ជា​ដាច់​ខាត»។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ ដើម្បី​សាក​សួរ​អំពី​ពេល​វេលា​នៃ​ការ​ចរចា មន្ត្រី​ម្នាក់ ក្នុង​ក្រុម​ចរចា​ការងារ​បច្ចេកទេស​របស់​គណបក្ស​ប្រជាជន ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពី​ការ​ថ្លែង​របស់​លោក កឹម សុខា ទេ។ ចំពោះ​ពេល​វេលា​ជាក់លាក់ ដើម្បី​ជួប​ចរចា​ជា​ថ្មី រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​លោក​បាន​បញ្ជាក់​ថា ពុំ​ទាន់​បាន​កំណត់​ទេ ដោយ​ភាគី​ទាំង​ពីរ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ក្រៅ​ប្រទេស​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​គ្មាន​គំនិត​អ្វី​ទេ។ នេះ​ជា​សិទិ្ធ​របស់​គាត់ ព្រោះ​ខ្ញុំ​ស្ថិត​ក្នុង​ក្រុម​ចរចា ដូច្នេះ ខ្ញុំ​មិន​ឆ្លើយ​តប​ទេ»។

បន្ទាប់​ពី​ការ​ចរចា​កាល​ពី​សប្តាហ៍​មុន​ដែល​ពុំ​ទទួល​បាន​លទ្ធផល អ្វី​នោះ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ ៥៥ អាសនៈ ក្នុង​រដ្ឋសភា ធៀប​នឹង ៦៨ អាសនៈ​របស់​គណបក្ស​ប្រជាជន បាន​ដាក់​ឱសានវាទ​សម្រាប់​ការ​ចរចា​រហូត​ដល់​ចុង​ឆ្នាំ​នេះ​ដែល​មាន​រយៈ​ពេល​ជាង​មួយ​ខែ​ទៀត​ហើយ​ប្រសិន បើ​ការ​ចរចា​នៅ​តែ​បរាជ័យ ខ្លួន​នឹង​មិន​វិល​ត្រឡប់​ទៅ​តុ​ចរចា​ទៀត​ឡើយ។

មេ​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ថា មិន​ទទួល​យក​របៀប​វារៈ​បី​ចំណុច​របស់​ខ្លួន ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ គឺ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត សមាជិក​ទាំង ៩នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​លាលែង និង​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត អនុលោម​តាម​អនុសាសន៍​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត NDI និង ខុម ហ្វ្រែល៕ TK

2 comments:

Anonymous said...

CNRP'S leadership is only what we depend on, or Khmer will become Vietnamese's slave on their own country lAND.

Anonymous said...

ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
DO NOTHING...USELESS CNRP

** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរ​​​​​​ថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។

អាផេះ, ង្វៀង(សំរាំង) ស៊ី
ជាមេមេឃាតករសម្លាប់ខ្មែរដោយប្រយោល, ៣អាណត្តិមកហើយ!..
ចាញ់រាប់ភ្លេច!....ដដែលៗៗៗៗ....
តាំងពីគ្មានយួន-រហូតមានយួនពេញស្រុកខ្មែរ?
អាង្វៀងឯងនៅចង់សម្លាប់ខ្មែរ ដល់ណាទៀត?
________________________________
អាណត្តិ២0១៣ខាងមុខនេះខ្មែរនឹងអស់ស្រុក
ដោយសារស្នាដៃពួកអាស៊ីឈ្នួលធ្វើនយោបាយ
បង្រ្គប់កិច្ចឧ្យអាយួនយៀកកុង-អាហ៊ុន​ សែន,ធ្វើជាគណបក្សសង្គ្រោះជាតិ
ក្លែងក្លាយ-ប្រជាភិថុត ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ....
មានដូចជា:

-អាឈ្នួលមេគ្រោះ ង្វៀង(សំរាំង) សុយ
-អាឈ្នួលមេគ្រោះ ង្វៀងកឹម សុខុយ
-មីឈ្នួលមេគ្រោះ ង្វៀងមួ សុខហុយ
-អាឈ្នួលមេគ្រោះ (ង្វៀង)ដឹកនាំ​អង្គការ​សង្គម​ស៊ីលុយ....
____________________________
គឺអាង្វៀងអស់ឯងហ្នឹងហើយដែលឡាំប៉ា
ទាមទារឧ្យប្រទេសខ្មែរក្លាយទៅជានគរចំប៉ា,
ដោយសុខចិត្ត ចូលរួម បោះឆ្នោតបង្រ្គប់កិច្ច
ជាមួយអា(CPP)យួនកន្ទប៨លាននាក់ក្នុងទឹកដីខ្មែរ,
ដែលមានចំនួនច្រើនលើសលប់លើពលរដ្ឋខ្មែរ​។

What a boring Sampheung Cham's Face!
I recite that line 24/7 till go to PARADIS. Mi sampheung.