បាតុកម្មរបស់គណបក្សសង្រោះជាតិ កាលពីថ្ងៃទី ២៥ ខែតុលា។ រូបថត ហេង ជីវ័ន |
ភ្នំពេញៈ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវផែនការធ្វើមហាបាតុកម្មជាថ្មីទៀត ដែលខុសពីការធ្វើមហាបាតុកម្មកាលពីលើកមុន ដោយបាតុកម្មដែលអាចនឹងធ្វើនៅដើមឆ្នាំ ២០១៤ ខាងមុខនេះ គឺត្រូវបិទផ្លូវជាតិនានា កម្មករ មន្ត្រីរាជការធ្វើកូដកម្មមិនចូលធ្វើការ ប្រសិនបើការចរចា ជាមួយគណបក្សប្រជាជននៅតែមិនអាចរកច្រកចេញបាន ក្នុងរយៈពេលជាងមួយខែទៀត។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចបក្សប្រជាជន បានព្រមានបង្ក្រាបបាតុកម្មរបស់គណបក្សប្រឆាំង ដោយហៅផែនការនេះថា ជាការបះបោរ ដែលរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យធ្វើបែបនេះឡើយ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ទូរទស្សន៍ CBN របស់ អូស្រ្តាលី កាលពីសប្តាហ៍មុនថា ប្រសិនបើកិច្ចពិភាក្សាទ្វេភាគីរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជននៅចុងឆ្នាំនេះ ពុំមានភាពជឿនលឿន គណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មជាថ្មីទៀត។
លោក កឹម សុខា បានបន្តថា៖ «ប្រសិនបើការពិភាក្សាមិនព្រមព្រៀងគ្នាយើងនឹងរៀបចំមហាបាតុកម្មដោយយើងមានផែនការជាច្រើន។ យើងបិទផ្លូវ កម្មករនៅតាមរោងចក្រកូដកម្មឈប់ធ្វើការមន្រ្តីរាជការ ឈប់ធ្វើការ អាជីវករបិទទ្វារ។ នេះជាផែនការរបស់យើង ដែលយើងត្រូវធ្វើនៅពេលខាងមុខ»។ ទោះជាយ៉ាងណា លោក កឹម សុខា បានបន្ថែមថា សហគមន៍អន្តរជាតិ និងប្រទេសមានអំណាច ក៏បានស្នើឲ្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនបន្តចរចាស្វែងរកដំណោះស្រាយផងដែរ បើទោះបីជាគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មក៏ដោយ។
កាលពីម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក កឹម សុខា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមលើការថ្លែងរបស់លោកនៅ អូស្រ្តាលី នោះបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ការថ្លែងរបស់លោក កឹម សុខា មិនមែនជាដំណោះស្រាយទេ ប៉ុន្តែ គឺជាការគំរាមក្លាយជាបញ្ហាបះបោរដែលរដ្ឋាភិបាលមានកម្លាំងគ្រប់គ្រាន់ដើម្បីចាត់វិធានការ ប្រឆាំងនឹងផែនការទាំងនេះ។ លោក លើកឡើងថា៖ «យើងនឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់យកច្បាប់មកដាក់ក្នុងកណ្តាប់ដៃខ្លួនទេ។ វាជាការងារនយោបាយ មិនអាចទៅបិទផ្លូវប្រមូលកម្លាំង បំផ្លាញសណ្តាប់ធ្នាប់សាធារណៈនោះទេ យើងមិនអនុញ្ញាតជាដាច់ខាត»។
នៅពេលទាក់ទងកាលពីម្សិលមិញ ដើម្បីសាកសួរអំពីពេលវេលានៃការចរចា មន្ត្រីម្នាក់ ក្នុងក្រុមចរចាការងារបច្ចេកទេសរបស់គណបក្សប្រជាជន ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីការថ្លែងរបស់លោក កឹម សុខា ទេ។ ចំពោះពេលវេលាជាក់លាក់ ដើម្បីជួបចរចាជាថ្មី រវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិលោកបានបញ្ជាក់ថា ពុំទាន់បានកំណត់ទេ ដោយភាគីទាំងពីររង់ចាំការវិលត្រឡប់របស់មេដឹកនាំគណបក្សសង្គ្រោះជាតិមកពីក្រៅប្រទេស។
លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំគ្មានគំនិតអ្វីទេ។ នេះជាសិទិ្ធរបស់គាត់ ព្រោះខ្ញុំស្ថិតក្នុងក្រុមចរចា ដូច្នេះ ខ្ញុំមិនឆ្លើយតបទេ»។
បន្ទាប់ពីការចរចាកាលពីសប្តាហ៍មុនដែលពុំទទួលបានលទ្ធផល អ្វីនោះមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលឈ្នះ ៥៥ អាសនៈ ក្នុងរដ្ឋសភា ធៀបនឹង ៦៨ អាសនៈរបស់គណបក្សប្រជាជន បានដាក់ឱសានវាទសម្រាប់ការចរចារហូតដល់ចុងឆ្នាំនេះដែលមានរយៈពេលជាងមួយខែទៀតហើយប្រសិន បើការចរចានៅតែបរាជ័យ ខ្លួននឹងមិនវិលត្រឡប់ទៅតុចរចាទៀតឡើយ។
មេដឹកនាំគណបក្ស សង្គ្រោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនថា មិនទទួលយករបៀបវារៈបីចំណុចរបស់ខ្លួន ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយ គឺការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត សមាជិកទាំង ៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលាលែង និងការធ្វើកំណែទម្រង់ការបោះឆ្នោត អនុលោមតាមអនុសាសន៍អង្គការសហប្រជាជាតិ និងអង្គការឃ្លាំមើលការបោះឆ្នោត NDI និង ខុម ហ្វ្រែល៕ TK
2 comments:
CNRP'S leadership is only what we depend on, or Khmer will become Vietnamese's slave on their own country lAND.
ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
DO NOTHING...USELESS CNRP
** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។
អាផេះ, ង្វៀង(សំរាំង) ស៊ី
ជាមេមេឃាតករសម្លាប់ខ្មែរដោយប្រយោល, ៣អាណត្តិមកហើយ!..
ចាញ់រាប់ភ្លេច!....ដដែលៗៗៗៗ....
តាំងពីគ្មានយួន-រហូតមានយួនពេញស្រុកខ្មែរ?
អាង្វៀងឯងនៅចង់សម្លាប់ខ្មែរ ដល់ណាទៀត?
________________________________
អាណត្តិ២0១៣ខាងមុខនេះខ្មែរនឹងអស់ស្រុក
ដោយសារស្នាដៃពួកអាស៊ីឈ្នួលធ្វើនយោបាយ
បង្រ្គប់កិច្ចឧ្យអាយួនយៀកកុង-អាហ៊ុន សែន,ធ្វើជាគណបក្សសង្គ្រោះជាតិ
ក្លែងក្លាយ-ប្រជាភិថុត ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ....
មានដូចជា:
-អាឈ្នួលមេគ្រោះ ង្វៀង(សំរាំង) សុយ
-អាឈ្នួលមេគ្រោះ ង្វៀងកឹម សុខុយ
-មីឈ្នួលមេគ្រោះ ង្វៀងមួ សុខហុយ
-អាឈ្នួលមេគ្រោះ (ង្វៀង)ដឹកនាំអង្គការសង្គមស៊ីលុយ....
____________________________
គឺអាង្វៀងអស់ឯងហ្នឹងហើយដែលឡាំប៉ា
ទាមទារឧ្យប្រទេសខ្មែរក្លាយទៅជានគរចំប៉ា,
ដោយសុខចិត្ត ចូលរួម បោះឆ្នោតបង្រ្គប់កិច្ច
ជាមួយអា(CPP)យួនកន្ទប៨លាននាក់ក្នុងទឹកដីខ្មែរ,
ដែលមានចំនួនច្រើនលើសលប់លើពលរដ្ឋខ្មែរ។
What a boring Sampheung Cham's Face!
I recite that line 24/7 till go to PARADIS. Mi sampheung.
Post a Comment