ពលរដ្ឋខ្មែរកម្ពុជាក្រោមចូលរួមក្នុងពិធីបុណ្យកឋិនទាននៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣។ RFA/Yeang Socheamett |
ក្នុងរដូវបុណ្យកឋិនទាននេះ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួននៅក្រុងភ្នំពេញ បានមកប្រមូលផ្តុំគ្នានៅវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែតុលា ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យកឋិនទាន ដែលមានគណបក្សសង្គ្រោះជាតិ ជាអ្នកផ្ដើមបុណ្យ។
ដោយ យាង សុជាមេត្តា 2013-10-31
តើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ មានអារម្មណ៍បែបណានៅពេលបានមកជួបជុំគ្នាធ្វើបុណ្យនៅក្រៅទឹកដីកំណើតរបស់ពួកគេយ៉ាងដូចនេះ?
ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ បានមូលមតិគ្នាធ្វើពិធីបុណ្យកឋិនទានមួយ ដង្ហែទៅកាន់វត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលភាគច្រើនមានព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅ។ ក្រៅពីថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋខ្មែរទូទៅ ព្រមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោមច្រើនរយនាក់ ក៏បានចូលរួមក្នុងពិធីបុណ្យនេះដែរ។
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ម្នាក់ៗសុទ្ធតែបានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងមានមោទនភាព ដោយបានឃើញថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជ្រើសរើសវត្តដែលមានព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅច្រើន ហើយម្យ៉ាងទៀត ពួកគេបានមានឱកាសមកជួបជុំធ្វើបុណ្យជាមួយគ្នា។
អ្នកស្រី ថាច់ សឿ មានស្រុកកំណើតនៅស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង សព្វថ្ងៃប្រកបរបរជាអ្នកលក់នំអន្សមជ្រូកនៅក្រុងភ្នំពេញ។ អ្នកស្រីបាននិយាយថា អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ ដែលបានមកជួបជុំធ្វើបុណ្យនៅវត្តសាមគ្គីរង្សី។ អ្នកស្រីថា ពេលអ្នកស្រីមកដល់ភ្នំពេញដំបូង គឺបានវត្តសាមគ្គីរង្សី នេះហើយ បានផ្តល់ជាទីជម្រកបណ្ដោះអាសន្នសម្រាប់អ្នកស្រី និងក្រុមគ្រួសារ ហើយពេលប្ដីអ្នកស្រីស្លាប់ ព្រះសង្ឃខ្មែរកម្ពុជាក្រោមនៅក្នុងវត្តនេះ ក៏បានជួយជ្រោមជ្រែងធ្វើបុណ្យអោយផងដែរ។
អ្នកស្រីបន្ថែមថា ក្រៅពីមកធ្វើបុណ្យ អ្នកស្រីក៏មានបំណងមកជួបមុខ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយផ្ទាល់ម្តង៖ «ហ្នឹងវត្តហ្នឹងវត្តខ្ញុំ។ ខ្ញុំមកកាលពីមិនទាន់សង់ព្រះវិហារ។ ខ្ញុំនៅតែហ្នឹងទេ មកដល់វត្ត ខ្ញុំសប្បាយ ខ្មែរក្រោមនៅហ្នឹងច្រើនណាស់។ កាលខ្ញុំមក កាលហ្នឹងខ្ញុំដេកតែកន្លែងនេះ កន្លែងខ្ញុំដេករាល់ថ្ងៃនេះ ខ្ញុំដេកកន្លែងនេះ។ កាលលោកតាមិនទាន់ស្លាប់ ខ្ញុំនៅហ្នឹងតើ ឆេះវត្តខ្ញុំនៅហ្នឹងដែរ ខ្ញុំនៅតែហ្នឹងទេ ខ្ញុំប្រាប់ខ្ញុំកំសត់ណាស់ ទឹកលិចដល់នេះ។ ចង់ឃើញមុខតា សម រង្ស៊ី បានអីខំប្រឹងមក នំអន្សមនៅសល់ម្ភៃទៀតឯណោះ មិនទាន់ផ្លាស់អាវខោផង មកដល់យាយឯងមើលអត់លក់ទេ សុខចិត្តមកមើលគាត់ ខ្ញុំឃើញអ៊ីចឹង ខ្ញុំអរខ្លាំងណាស់បានជាខ្ញុំខំមកហ្នឹង»។
វត្តសាមគ្គីរង្សី ត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៧ ដោយព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ យឿង ស៊ីន ព្រះចៅអធិការទី១ និងជាអតីតប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ដោយមានការជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីប្រធានសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសអូស្ត្រាលី ព្រះតេជព្រះគុណ លីវ ពៅ និងពុទ្ធបរិស័ទខ្មែរដទៃទៀត ទាំងក្នុង និងក្រៅប្រទេស។ សព្វថ្ងៃ វត្តសាមគ្គីរង្សី មានព្រះវិហារមួយដែលមិនទាន់កសាងរួច មានឧបដ្ឋានសាលាមួយកម្ពស់ ៣ជាន់ កំពុងសាងសង់ មានកុដិសម្រាប់ព្រះសង្ឃគង់នៅចំនួន៣ និងសាលាឆាន់១។ ក្រៅពីនោះ ទីស្នាក់ការនៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងមិត្តសមាគមខ្មែរកម្ពុជាក្រោម ក៏ស្ថិតក្នុងទីអារាមនេះដែរ។
ថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទដែលចូលរួមប្រមាណជាង ១ពាន់នាក់ លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា មូលហេតុដែលនាំអោយគណបក្សសង្គ្រោះជាតិ ធ្វើបុណ្យកឋិន ដង្ហែចូលវត្តសាមគ្គីរង្សី ដោយសារវត្តនេះជាវត្តក្រីក្រ និងពុំសូវមានអាជ្ញាធរចូលរួមជ្រោមជ្រែងកសាង ហើយព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលគង់ក្នុងវត្តនេះ ធ្លាប់ត្រូវបានរងគ្រោះដោយការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម នៅដែនដីកម្ពុជាក្រោម។ លោក សម រង្ស៊ី ក៏គ្រោងនឹងដង្ហែកឋិនទានទៅវត្តនៅដែនដីកម្ពុជាក្រោមទៀតផង។
លោក សម រង្ស៊ី៖ «វត្តសាមគ្គីរង្សី នេះ ក៏រងគ្រោះដែរ ពីព្រោះអាជ្ញាធរយើងនេះ រដ្ឋាភិបាល ហ៊ុន សែន នេះគឺធ្វើអ្វីៗតាមបញ្ជាយួន។ យួនវាអត់ចូលចិត្តខ្មែរដែលមានទឹកចិត្តស្នេហាជាតិ ជាពិសេសខ្មែរយើងនៅកម្ពុជាក្រោមដែលផុសផុល វាតាមធ្វើបាប វាចាប់ដាក់គុក វាចាប់ព្រះសង្ឃផ្សឹក។ អ៊ីចឹងហើយបានព្រះសង្ឃនិមន្តមកដល់កម្ពុជាសព្វថ្ងៃ បានមកកសាងវត្តសាមគ្គីរង្សី នេះហើយ បានអាជ្ញាធរ ហ៊ុន សែន នៅតាមធ្វើបាបព្រះសង្ឃ ធ្វើបាបខ្មែរកម្ពុជាក្រោម ដែលជាអ្នករងគ្រោះ។ ដូច្នេះយើងខ្មែរទាំងអស់គ្នា សាមគ្គីជាមហាគ្រួសារខ្មែរតែមួយ ការពារវត្តខ្មែរកម្ពុជាក្រោម ការពារខ្មែរកម្ពុជាក្រោមទាំងអស់ ត្រូវតែរួមកម្លាំងជាមួយខ្មែរកម្ពុជាក្រោមទាំងអស់ ដើម្បីការពារសិទ្ធិសេរីភាពនៃខ្មែរកម្ពុជាក្រោម»។
មិនមែនមានតែពលរដ្ឋខ្មែរកម្ពុជាក្រោមនៅក្រុងភ្នំពេញទេ ដែលបានចូលរួម ពលរដ្ឋខ្មែរកម្ពុជាក្រោមមកពីតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក៏បានមកចូលរួមដែរ។
លោក ជា សុផា មានស្រុកកំណើតនៅស្រុកកញ្ចោងភ្នំពេញ ខេត្តព្រះត្រពាំង សព្វថ្ងៃមករស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានអោយដឹងថា នេះជាលើកទីមួយហើយដែលលោកមកកាន់វត្តសាមគ្គីរង្សី ហើយលោកសប្បាយរីករាយដែលបានជួបប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមផ្សេងទៀត។ លោកថា ការជួបជុំបែបនេះ វារឹតតែធ្វើអោយលោកនឹកស្រុកកំណើតខ្លាំងថែមទៀតផង៖ «ក្នុងមួយឆាកជីវិតហ្នឹង ខ្ញុំឃើញថាខ្មែរក្រោមបានរួមសាមគ្គីគ្នា ទោះបីជាឃ្លាតឆ្ងាយស្រុកហើយក៏ដោយ នៅតែគោរពព្រះពុទ្ធសាសនាបានខ្ជាប់ខ្ជួនល្អ។ ជានិច្ចកាល ខ្ញុំតែងតែផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនា ដោយសារតែព្រះពុទ្ធសាសនា គឺជាស្រែបុណ្យរបស់ពុទ្ធបរិស័ទនោះផង គឺជាជង្រុកដែលវេចខ្ចប់ទុកអារ្យធម៌ប្រពៃណីខ្មែរកម្ពុជាក្រោមនោះផង»។
នៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ មានវត្តព្រះពុទ្ធសាសនាចំនួនជាង ៥៦០វត្តទូទាំង ២១ខេត្តក្រុង ក្នុងនោះខេត្តដែលមានវត្តច្រើនជាងគេ គឺខេត្តព្រះត្រពាំង ដែលមានដល់ ១៥១វត្ត។ វត្តអារាមទាំងអស់នេះហើយ គឺជាជង្រុកវប្បធម៌ដ៏សំខាន់សម្រាប់ថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរនៅដែនដីកម្ពុជាក្រោម។
កញ្ញា សេង លក្ខិណា ដែលមានកំណើតកើតជានៅប្រទេសកម្ពុជា តែមានឪពុកដើមកំណើតជាខ្មែរកម្ពុជាក្រោម បាននិយាយថា កញ្ញាមានក្តីរីករាយពេលបានឃើញថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដង្ហែកឋិនចូលវត្តសាមគ្គីរង្សី និងសប្បាយពេលបានជួបពលរដ្ឋខ្មែរកម្ពុជាក្រោមដទៃទៀត។ លក្ខិណា និយាយថា បើទោះបីជាកញ្ញាកើតនៅកម្ពុជា តែកញ្ញាតែងនឹករលឹកជានិច្ចដល់បងប្អូនសាច់ញាតិនៅឯកម្ពុជាក្រោម។ កញ្ញាថា កញ្ញាបានទៅលេងស្រុកកំណើតជាមួយឪពុកម្តាយញឹកញាប់ដែរ ពិសេសក្នុងរដូវបុណ្យទានម្តងៗ។
កញ្ញា សេង លក្ខិណា៖ «ថ្ងៃនេះខ្ញុំសប្បាយរីករាយមែនទែន ដោយហេតុថា ឃើញពុទ្ធបរិស័ទមកធ្វើបុណ្យច្រើន។ បុណ្យកឋិនថ្ងៃនេះ គឺលើកទឹកចិត្តច្រើនណាស់ ទីមួយលើកទឹកចិត្តដល់វត្តកម្ពុជាក្រោមនៅស្រុកខ្មែរ។ ទី២ លើកទឹកចិត្តដល់ប្រជាជនទាំងអស់ដែលមានបំណងចង់ធ្វើបុណ្យទាន ហើយទី៣ លើកទឹកចិត្តដល់ការកសាងប្រទេស ក៏ដូចជាវត្តអារាមនៅកម្ពុជា អោយមានការរីកចម្រើន»។
ជាទូទៅ នៅរាល់ពិធីបុណ្យទានផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងកឋិនជាដើម ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅប្រទេសកម្ពុជា ដែលមិនបានត្រឡប់ទៅស្រុកកំណើត តែងមកជួបជុំគ្នាធ្វើបុណ្យនៅតាមបណ្ដាវត្តអារាមនានា។ ដោយឡែក សម្រាប់ពិធីបុណ្យកឋិន ការដង្ហែអង្គកឋិនទានពីកម្ពុជា ទៅវត្តដែលស្ថិតនៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ គ្រប់គ្រងដោយអាជ្ញាធរវៀតណាម កើតមានឡើងតិចតួចប៉ុណ្ណោះ។ ក្រៅពីចម្ងាយផ្លូវឆ្ងាយ បញ្ហាផ្សេងៗទាក់ទងនឹងសេរីភាពដើរហើរ និងសេរីភាពក្នុងការចូលរួម ក៏ជាឧបសគ្គមួយសម្រាប់ពុទ្ធបរិស័ទដែលទៅពីចម្ងាយ៕
2 comments:
They called themselves KHMER Kampuchea Krom, but the true ID veitnamese citizen. They Speak Viet namese they married vietnamese. They act like vietnamese. They make themselve like vietnames.
-អាជនផ្តាច់ការមុខអាចម៍រុយ-ញញឹមបោក
សម រង្ស៊ី ហ្នឹង
ចចេសរឹងក្ត ចុយម្រាយហើយ!
-វាជាអ្នកបង្កើត បញ្ហាភេរវកម្មនយោបាយ
ដើរបោកខ្មែរ-ចាម តូចតាចតាមទីផ្សារ!
យុវជន យុវនារីខ្មែរ-ចាម!.........
មិនចេះចប់ មិនចេះហើយ!
-អាសម រង្ស៊ី វាចាត់ទុកខ្មែរតូចតាច ទាំងអស់គ្នានោះល្ងង់ ហើយភ្លើជាងវា!
-គ្មានបុកគល់អង្គណា អាចទៅ
បំពានទទូលថ្មបាក់ជំនួសពី អាស៊ីបានទ្បើយ!
-អាឆ្កែយួនកន្ទុយខ្វៀនសម រង្សី
បើវាដើរទៅបោកខ្មែរ កន្លែងណា
ក៏មានអង្គររក្សយួន ហេកហក ឆ្វេងស្តាំ
តាមហែរហម មិនចាញ់អាហ៊ុន សែនប៉ុន្មានទេ!
-អាPOLICEយួន វាសម្លាប់ខ្មែរ អ្នកស្នេហាជាតិតាមរយ:
អាគណបក្សចោរសង្គ្រោះយួន..សម រង្សី
អាក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរក នេះឯង
កុំញ៉ែច្រើនពេក
Post a Comment