តំណាងរាស្រ្តសភាសហរដ្ឋអាមេរិក ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា លោក ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher)Provided Photo |
ដោយ តាំង សារ៉ាដា RFA 2013-11-18
សកម្មជនខ្មែរក្នុងក្រុង ឡងប៊ិច (Long Beach) លោក ទិត្យ ទិព្វផាន់ណា មានប្រសាសន៍ថា ការទាមទាររបស់ពលរដ្ឋខ្មែរ-អាមេរិកាំងទាំងនេះ ធ្វើ ឡើង បន្ទាប់ពីពួកគេបានឃើញហេតុការណ៍ដ៏រន្ធត់មួយចំនួន នៅកម្ពុជា ដូចជាការវាយធ្វើបាបព្រះសង្ឃ និស្សិត និងបាញ់ប្រហារ ជនស្លូតត្រង់ទាំងកណ្តាលថ្ងៃ៖ «...សភាតំណាងរាស្រ្តអាមេរិកាំង គាត់មានអំណាចខ្លាំងណាស់ ហើយមានទឹកមាត់ប្រៃ អាចបញ្ចេញសម្លេងរបស់គាត់ ដើម្បីឲ្យ ហ៊ុន សែន ដឹងថា គេមិនពេញចិត្តនូវទង្វើររបស់លោក ដែលកំពុងតែធ្វើសព្វថ្ងៃនេះ ដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯង សម្លាប់ប្រជាពលរដ្ឋខ្លួនឯង ។ ហើយសូមផ្តាំទៅប្រជាពលរដ្ឋក្នុងស្រុកឲ្យដឹងថា យើងនៅក្រៅស្រុក យើងមិនដែលព្រងើយកន្តើយទេ យើងតែងតែរកមធ្យោបាយ ហើយយើងតែងមានអារម្មណ៍ចុកចាប់ណាស់ ពេលឃើញសមត្ថកិច្ច វាយព្រះកេសលោកសង្ឃ វៃក្បាលប្រជាពលរដ្ឋដែលជាកូនក្មេង កូនខ្មែរនៅជុំវិញស្ថានការណ៍នយោបាយសព្វថ្ងៃក្តៅៗនេះ។ យើងឃើញភ្លាមៗ បងប្អូន យើងឈឺចិត្ត យើងឈឺចាប់ណាស់ យើងអត់នៅស្ងៀមបានទេ។ វៃព្រះកេសព្រះសង្ឃ វៃក្បាលប្អូន ដូចវៃក្បាលពួកយើងទាំងអស់គ្នា នៅសហរដ្ឋអាមេរិកនេះដែរ។ ដូច្នេះ យើងអត់នៅស្ងៀមទេ យើងនៅតែរកមធ្យោបាយ ដើម្បីផ្តល់សេចក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋ របស់យើងនៅក្នុងស្រុកឯណោះ បាទ។»
តំណាងរាស្រ្តសភាសហរដ្ឋអាមេរិក ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា លោក ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher) បានថ្លែងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងធ្វើសង្គ្រាមជាមួយពលរដ្ឋរបស់ខ្លួន ហើយលោកសន្យាថា នឹងស្វែងរកការដាក់សំពាធដល់របបរបស់លោក ហ៊ុន សែន រហូតដល់មានដំណោះស្រាយសមរម្យជូនពលរដ្ឋ៖ «...ដើម្បីឲ្យពលរដ្ឋកម្ពុជាអាចរស់នៅប្រកប ដោយសុខដុមរមនា និងរស់នៅដោយគ្មានការភ័យទៅបានលុះត្រាតែ ហ៊ុន សែន ត្រូវតែចុះចេញពីអំណាចជាបន្ទាន់...។»
ក្រៅពីក្រុមតំណាងរាស្រ្តសភាសហរដ្ឋអាមេរិក ទាមទារឲ្យមាន ដំណោះស្រាយអំពីភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជានោះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន (Washington) សហគមន៍អ៊ឺរ៉ុប និង ក្រុមប្រទេសម្ចាស់ជំនួយជាច្រើនក៏ចង់ឃើញដំណោះស្រាយប្រកបដោយតម្លាភាព ដែលអាចជឿជាក់បាន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហាក់បន្ទន់ ឥរិយាបទ របស់ខ្លួនក្នុងការស្វែងរកការចរចា និងស្វែងរកការជ្រោម ជ្រែងពីប្រទេសជប៉ុន ដើម្បីឲ្យមានការកែទម្រង់ការបោះឆ្នោត៕
4 comments:
យើងទាំងអស់គ្នាជាខ្មែរ អាមេរិកាំងសង្ឃឹមលើ
លោក និង សមាជិកសភាទាំងអស់ព្រមទាំង
រដ្ឋាភិបាលអាមេរិកាំង នឹងជួយជម្រុញឲម្ចាស់
ឆ្នោតទាំងអស់អាចរកយុត្តិធម៌បានក្នុងពេលឆាប់ ៗ នេះ ។ ជាពិសេស ជួយកំចាត់ពួកឃាតករ
កុម្មុយនិស្តព្រៃផ្សៃចេញឲអស់ពីទឹកដីកម្ពុជាផង
កុំទុកឲហួលពេលដូចកាលពីឆ្នាម១៩៧៥ ដល់១៩៩១ ទៀត ។ សូមអរគុណទុកជាមុន ។
Just barking...
this small group in long beach,stop wasting ur times,
senator's DANA can't do any thing to Khmer governments,in PHN ..
when u guys in long beach asked him to barking, just barked...
don't be so stupid N dumb
All Cambodian must stand up to join the big mass demonstration to overthrow HUN SEN from the Power, otherwise it will be too late, Cambodian will be controlled by Vietnamese.
Post a Comment