Tuesday, November 19, 2013

ពលរដ្ឋ​ខ្មរ​-​អាមេរិកាំង ស្នើឱ្យ​សភា​អាមេរិកាំង ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ


តំណាង​រាស្រ្ត​សភា​សហ​រដ្ឋ​អាមេរិក​ ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​
លោក​ ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher)Provided Photo
ពលរដ្ឋ​ខ្មរ​-​អាមេរិកាំង​ជាង​៣​រយ​នាក់​ ក្នុង​ទី​ក្រុង​ ឡងប៊ិច​ (Long Beach) កាល​ពី​ចុង​សប្តាហ៍​មុន​ បាន​ជំរុញ​ឲ្យ​សភា​តំណាងរាស្រ្ត​ សហរដ្ឋអាមេរិក​ប្រចាំ​រដ្ឋ​ កាលីហ្វ័រនីញ៉ា​ (California)​ ស្វែង​រក​ការ​គាំទ្រ​ពី​សភា​អាមេរិកាំង​ទាំងមូល​ ដើម្បី​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​ជា​បន្ទាន់​ និង​ដោះស្រាយ​ការ​ជាប់គាំង​ផ្នែក​នយោបាយ​ប្រកប​ដោយ​យុត្តិធម៌​។

ដោយ តាំង សារ៉ាដា RFA 2013-11-18

សកម្មជន​ខ្មែរ​ក្នុង​ក្រុង​ ឡងប៊ិច​ (Long Beach)​ លោក ទិត្យ ទិព្វផាន់ណា​ មាន​ប្រសាសន៍​ថា​ ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ទាំង​នេះ​ ធ្វើ​ ឡើង​ បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ចំនួន​ នៅ​កម្ពុជា​ ដូច​ជា​ការ​វាយ​ធ្វើ​បាប​ព្រះសង្ឃ​ និស្សិត​ និង​បាញ់​ប្រហារ​ ជន​ស្លូតត្រង់​ទាំង​កណ្តាល​ថ្ងៃ​៖ «...សភា​តំណាង​រាស្រ្ត​អាមេរិកាំង​ គាត់​មាន​អំណាច​ខ្លាំង​ណាស់​ ហើយ​មាន​ទឹក​មាត់​ប្រៃ​ អាច​បញ្ចេញ​សម្លេង​របស់​គាត់​ ដើម្បី​ឲ្យ​ ហ៊ុន សែន​ ដឹង​ថា​ គេ​មិន​ពេញ​ចិត្ត​នូវ​ទង្វើរ​របស់​លោក​ ដែល​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ​ ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ ។ ហើយ​សូម​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា​ យើង​នៅ​ក្រៅ​ស្រុក​ យើង​មិន​ដែល​ព្រងើយ​កន្តើយ​ទេ​ យើង​តែងតែ​រក​មធ្យោបាយ​ ហើយ​យើង​តែង​មាន​អារម្មណ៍​ចុកចាប់​ណាស់​ ពេល​ឃើញ​សមត្ថកិច្ច​ វាយ​ព្រះកេស​លោក​សង្ឃ​ វៃ​ក្បាល​ប្រជាពលរដ្ឋ​ដែល​ជា​កូនក្មេង​ កូនខ្មែរ​នៅ​ជុំ​វិញ​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​ក្តៅ​ៗ​នេះ​។  យើង​ឃើញ​ភ្លាម​ៗ​ បងប្អូន​ យើង​ឈឺ​ចិត្ត​ យើង​ឈឺ​ចាប់​ណាស់​ យើង​អត់​នៅ​ស្ងៀម​បាន​ទេ​។ វៃ​ព្រះ​កេស​ព្រះ​សង្ឃ​ វៃ​ក្បាល​ប្អូន​ ដូច​វៃ​ក្បាល​ពួក​យើង​ទាំងអស់​គ្នា​ នៅ​សហរដ្ឋអាមេរិក​នេះ​ដែរ​។ ដូច្នេះ​ យើង​អត់​នៅ​ស្ងៀម​ទេ​ យើង​នៅ​តែ​រក​មធ្យោបាយ​ ដើម្បី​ផ្តល់​សេចក្តី​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​ របស់​យើង​នៅ​ក្នុង​ស្រុក​ឯណោះ​ បាទ​។»

តំណាង​រាស្រ្ត​សភា​សហ​រដ្ឋ​អាមេរិក​ ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ លោក​ ដាណា រ៉ូរ៉ាបាគ័រ (Dana Rohrabacher) បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន​ ហើយ​លោក​សន្យា​ថា​ នឹង​ស្វែង​រក​ការ​ដាក់​សំពាធ​ដល់​របប​របស់​លោក ហ៊ុន សែន​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​៖ «...ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​អាច​រស់​នៅ​ប្រកប​ ដោយ​សុខដុមរមនា​ និង​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ទៅ​បាន​លុះ​ត្រា​តែ​ ហ៊ុន សែន​ ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច​ជា​បន្ទាន់...។»

ក្រៅ​ពី​ក្រុម​តំណាងរាស្រ្ត​សភា​សហរដ្ឋ​អាមេរិក​ ទាមទារ​ឲ្យ​មាន​ ដំណោះស្រាយ​អំពី​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​នោះ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន​ (Washington)​ សហគមន៍​អ៊ឺរ៉ុប​ និង​ ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ជា​ច្រើន​ក៏​ចង់​ឃើញ​ដំណោះស្រាយ​ប្រកប​ដោយ​តម្លា​ភាព​ ដែល​អាច​ជឿជាក់​បាន​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ហាក់​បន្ទន់​ ឥរិយាបទ​ របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ការ​ចរចា​ និង​ស្វែង​រក​ការ​ជ្រោម ជ្រែង​ពី​ប្រទេស​ជប៉ុន​ ដើម្បី​ឲ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​៕

4 comments:

Anonymous said...

យើងទាំងអស់គ្នាជាខ្មែរ អាមេរិកាំងសង្ឃឹមលើ
លោក​ និង សមាជិកសភាទាំងអស់ព្រមទាំង
រដ្ឋាភិបាលអាមេរិកាំង ​នឹងជួយជម្រុញឲម្ចាស់
ឆ្នោតទាំងអស់អាចរកយុត្តិធម៌បានក្នុងពេលឆាប់ ៗ នេះ ។ ជាពិសេស ជួយកំចាត់ពួកឃាតករ
កុម្មុយនិស្តព្រៃផ្សៃចេញឲអស់ពីទឹកដីកម្ពុជាផង
កុំទុកឲហួលពេលដូចកាលពី​ឆ្នាម​១៩៧៥ ដល់​១៩៩១ ទៀត ។ សូមអរគុណទុកជាមុន ។

Anonymous said...

Just barking...

Anonymous said...

this small group in long beach,stop wasting ur times,

senator's DANA can't do any thing to Khmer governments,in PHN ..
when u guys in long beach asked him to barking, just barked...

don't be so stupid N dumb

Anonymous said...

All Cambodian must stand up to join the big mass demonstration to overthrow HUN SEN from the Power, otherwise it will be too late, Cambodian will be controlled by Vietnamese.