RFA/Mom Sophon |
ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-26
បញ្ហានេះ អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា អ្នកនយោបាយគណបក្សទាំងពីរមិនមានឆន្ទៈពិតប្រាកដក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនោះឡើយ ពីព្រោះថា ភាពជាប់គាំងនយោបាយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៦ វិច្ឆិកា ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តបើកទ្វារចំហរង់ចាំគណបក្សសង្គ្រោះជាតិ ដើម្បីកំណត់ថ្ងៃចរចាជាថ្មីរកដំណោះស្រាយនយោបាយបន្តទៀត។
ប្រធានក្រុមចរចាតំណាងគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា មានប្រសាសន៍ថា គណបក្សប្រជាជននៅតែរង់ចាំការជូនដំណឹងពីគណបក្សសង្គ្រោះជាតិដើម្បីជួបចរចាជាថ្មី ទោះបីជាជួបថ្នាក់កំពូល ឬថ្នាក់ណាក៏បានដែរ។
លោក ព្រំ សុខា បន្ថែមថា ការជួបចរចាលើកក្រោយនេះ ទោះបីជាជួបគ្នានៅទីកន្លែងណាក៏បានដែរ មិនចាំបាច់ធ្វើឡើងនៅមន្ទីររដ្ឋសភានោះទេ៖ «មកដល់ម៉ោងនេះ ទ្វាររបស់គណបក្សប្រជាជននៅតែបើកចំហក្នុងការចរចាជានិច្ច ជួបក្នុងកម្រិតណា ជួបគ្នាចរចានៅទីកន្លែងណាក៏បាន»។
ការប្រកាសរបស់តំណាងគណបក្សប្រជាជនកម្ពុជានេះ ខណៈដែលគណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើបាតុកម្មជាថ្មីបន្តទៀត ចាប់ពីថ្ងៃទី១៥ ខែធ្នូ ទៅ ដែលការធ្វើបាតុកម្មនេះ ធ្វើឡើងក្នុងរយៈពេល១សប្ដាហ៍ម្ដង ហើយធ្វើជាបន្តបន្ទាប់។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើងថា គណបក្សសង្គ្រោះជាតិ បានស្វាគមន៍ចំពោះការបន្តការចរចា ប៉ុន្តែការចរចាថ្មីអាចធ្វើទៅបានលុះត្រាតែគណបក្សប្រជាជនកម្ពុជា ទទួលយករបៀបវារៈច្បាស់លាស់ក្នុងការចរចាជាមុនសិន៖ «ទីតាំងអត់សំខាន់ទេ កន្លែងណាក៏ដោយឲ្យតែទឹកដីខ្មែរ គឺល្អទាំងអស់ អ្វីដែលសំខាន់គឺគណបក្សសង្គ្រោះជាតិ ទាមទារគឺរបៀបវារៈបី ទី១ យុត្តិធម៌ជូនម្ចាស់ឆ្នោត ទី២ ថ្នាក់ដឹកនាំកំពូល គ.ជ.ប ត្រូវទទួលខុសត្រូវលាលែងរបស់ខ្លួន និងទី៣ ទាមទារកំណែប្រព័ន្ធបោះឆ្នោត»។
គណបក្សទាំងពីរបានជួបចរចារកដំណោះស្រាយនយោបាយនេះចំនួនបីលើកមកហើយ ដោយលើកចុងក្រោយគណបក្សទាំងពីរបានជួបគ្នានៅមន្ទីររដ្ឋសភា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ តំណាងគណបក្សទាំងពីរបានព្រមព្រៀងជួបគ្នាចរចាបន្តទៀតនៅសប្ដាហ៍បន្ទាប់ តែមកទល់ពេលនេះ បានអូសបន្លាយពេលជិត ១ខែទៅហើយ គណបក្សទាំងពីរនៅតែមិនទាន់កំណត់ថ្ងៃជួបគ្នាដដែល ដោយសារតែគណបក្សទាំងពីរនៅតែរក្សាជំហររៀងៗខ្លួន។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកឃ្លាំមើលការបោះឆ្នោតបានពន្យល់ថា អ្នកនយោបាយគណបក្សទាំងពីរមិនមានឆន្ទៈពិតប្រាកដនៅក្នុងការចរចានោះទេ។ បញ្ហានេះ អ្នកដែលរងគ្រោះនោះគឺម្ចាស់ឆ្នោត នៅខណៈដែលកម្ពុជា នៅជាប់គាំងនយោបាយនេះ។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា នៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ ឆ្លុះបញ្ចាំងថា គណបក្សជាប់ឆ្នោតទាំងពីរមិនបានគិតពីការបង្រួបបង្រួមជាតិ និងយកផលប្រយោជន៍ប្រជាពលរដ្ឋជាធំទេ៖ «បញ្ហាជាប់គាំងនៅតែអូសបន្លាយ ឃើញថា ប្រជាពលរដ្ឋនឹងកើតមានបញ្ហា ព្រោះម្ចាស់ជំនួយមួយចំនួនឃើញថា បង្កកការផ្ដល់ជំនួយរបស់ខ្លួនឲ្យមករដ្ឋាភិបាល»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបរាជ័យក្នុងការចរចានិងអូសបន្លាយពេលមកទល់ពេលនេះ បន្ទាប់ពីការជួបចរចាគ្នាចុងក្រោយកាលពីថ្ងៃទី៥ វិច្ឆិកា នោះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី៥ វិច្ឆិកា បន្ទាប់ពីការចរចាភ្លាមៗថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យ ដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតពីភាពមិនប្រក្រតីដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ៕
8 comments:
CPP just tries to buy time. Negotiate on what? If they refuse to form IC to investigate the results of the election? There is nothing to talk about. More protest to put pressure on CPP to do referendum between CNRP and CPP.
Chheam Khmer
Demon come to steals,kills,and destroys...Do not makes deal with Demons=Cpp, If NCRP deals with them they will fail indefinitely,miserably like before in 1993 prince Run4ridh failed to recognize Evil-Demonic possess Hun sen'tricks, allowed Demon Hun sen to form coalitions to destroy our country until today, you trust Hun sen,you trust evil-Yuon.
Kdamjor
មានអ្នកវិភាគនយោបាយខ្លះចូលចិត្តចាក់ខ្សែ
ថាខ្លួនជាអ្នកដើរផ្លូវកណ្តាល ។ តាមពិតខ្លាជ ពួកគណៈបក្សបីសាច មានហ៊ាននោយាយការ
ពិត ក៍ធ្វើជាដើរផ្លូវកណ្តាល ពិតជាមិនគួរគប្បី
ចំពោះការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរមែន ។ ប្រជាពលរដ្ឋស្លូតត្រង់ តូចទាបខំប្រឹងរើបំរះពីអំ
ណាចផ្តាច់ការ ធ្វើការទាមទារឲមានការផ្លាស់ប្តូរ
មេដឹកនាំផ្តាច់ការតាមរយៈការបោះឆ្នោត ។ ពេលនេះ ខំប្រឹងបន្តធ្វើការតវ៉ាទាមទាររកយុត្តិ
ធម៌ក្នុងភាពមិនប្រក្រតីទៀត ឯគណៈបក្សជាំ
ទា់ស់ក៍ខំប្រឹងតស៊ូធ្វើតាមការចង់បាន និង ឆ័ន្ទៈរបស់ប្រជាពលរដ្ឋដែរ ។ តែផ្ទុយទៅវិញ
មានអ្នកខ្លះមិនហ៊ានទិទានពួកគណៈបក្សកាន់អំណាចផ្តាច់ការ ដែលគ្មានឆ័ន្ទៈពិតប្រាកដក្នុងការ
ដោះបញ្ហាជាប់គាំងនេះ មិនដឹងថាដោយសារ
មានការគំរាម កំហែង ឬ ដោយប្រការណាមួយ
ទេ បែជាទិទានថា គណៈបក្សទាំងពីទៅវិញ ។
ទាំងអស់គ្នាសុទ្ធតែឃើញ សុទ្ធតែឮ សុទ្ធតែដឹង
ថា ពួកគណៈបក្សកាន់អំណាចផ្តាច់ពិតជាគ្មាន
ឆ័ន្តៈក្នុងការចរចារ ឬ ដោះស្រាយបញ្ហានេះ ដោយចេះតែបដិសេធមិនព្រមធ្វើតាមនូវអ្វីដែលប្រជាពលរដ្ឋចង់បាន ។ ការចង់បានរបស់ប្រ
ជាបលរដ្ឋខ្មែរដែលជាម្ចាស់សន្លឹកឆ្នោត គឺត្រូវ
បង្កើតគណៈកម្មការចម្រុះ ឯករាជ្យមួយដើម្បីធ្វើ
ការសើុបអង្កេតភាពមិនប្រក្រតីដើម្បីរកយុត្តិធម៌ជូនម្ចាស់សន្លឹកឆ្មោតវិញ ។ តែពួកគណៈបក្ស
កាន់អំណាចផ្តាច់ការចេះតែរកលេសមួរយជំពូក មកបដិសេធ មកពន្យាពេលវេលាជារៀងរហូត
មក ។ ខាងគណៈជំទាស់សុខចិត្តបន្តន់ខ្លួន ដាក់ខ្លួនដោយព្រមទទួលយកការចរចារ ព្រម
ស្របតាមល័ក្ខខ័ណ្ឌខ្លះដែលពួកវាលើកឡើង រហូតដល់ត្រូវទទួលរងការចោទប្រកាន់ពីមតិសាធារណៈមួយចំនួនថាគណៈបក្សជំទាស់មួយនេះទៅ
ចូលជាមួយ និងចែកអំណាចជាមួយពួកគណៈ
បក្សបីសាចកុម្មុយនិស្តទៀតផង ។
ពេលនេះ គណៈបក្សជំទាស់មួយនេះនៅតែគោរព
តាមឆ័ន្ទៈប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតធ្វើការទាមទារយុត្តិធម៌ជូនប្រជាបលរដ្ឋខ្មែរដដែល
តែពួកគណៈបក្សបំរើកុម្មុនិស្តនៅតែបដិសេធដដែល ។ ហេតុអ្វីបានជាចោទថាគណៈបក្សទាំង
ពីរទីវិញ ? ឬ មួយមកពីមិនហ៊ាននឹងពួកមាន
អំណាច កំណាចឃោឃៅ ព្រៃផ្សៃ ហើយមិនហ៊ាន
ចោទពួកវាចំ ៗ តែម្តង ? ។ បើមិនហ៊ានទេ សូមនៅឲស្ងៀមទៅ កុំចោទផ្តេសផ្តាសអញ្ចឹង វា
មិនត្រឹមត្រូវ មិនយុត្តិធម៌ និង អសិលធម៌
ទៀតផង ។
Anonymous said...
who likes old pussies?
9:19 PM
Anonymous Anonymous said...
I do,old mother Teresa would be blessed:-) Old Sos Jendah even better,die with both of my eyes closed tight ;-)
Kdamjor
10:08 PM
Khmer love culture of genocide, that why there will be no peace, but destruction for khmer nation.
ដូចខំ្ញបាននិយាយរួចមកហេីយថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
គ្មានជំហររឹងមាំទេ ។ នៅពេលថ្មីៗនេះបាននិយាយថា «គ្មានការចរចា»
ទៀតទេ តែពេលនេះលោកយឹម សុវណ្ណមានប្រសាសន៍ថា ៖ ការ
ចរចានៅតែបន្តទៅមុខទៀត ឲតែមានរបៀបវារ:ច្បាស់លាស់ ! ។
នៅក្នុងការចរចា៣លេីកកន្លងមក របៀបវារ៖សុទ្ធតែបានស្នេីឡេីង
ដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែដល់ពេលចរចា និង
ដល់ពេលថ្នាក់ដឹកនាំគណបក្សប្រជាជនមិនព្រម ក៏មិនយល់ព្រទៅ
តាមគេដែរ ។ ឧទាហរណ៍ដូចជារឿងចាក់ផ្សាយបន្តផ្ទាល់អញ្ចឹង
ដល់ខាងបក្សប្រជាជនប្រកែក មិនព្រមងេីបដេីរចេញទេ គឺយល់ព្រម
តាមដែរ ។ កំហុសដ៏ធំជាងគេនោះ គឺការចរចាសំុបែងចែកអំណាច
ជាមួយចោរ !!
លី ឌៀប
No negotiation is needed!
Hoon Xen and GPP crooks must go!
No more talking with AH HUN SEN Vietcong slave regime. More protest, more , and more protest!
No matter what!Cambodian people will win at the end!
Post a Comment