Tuesday, November 26, 2013

បក្ស​ប្រជាជន​បន្ត​បើក​ទ្វារ​ចរចា​ជាមួយ​បក្ស​ប្រឆាំង


RFA/Mom Sophon
ការ​ចរចា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​មក​ទល់​ពេល​នេះ។ គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជួប​ចរចា​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ ហើយ​គណបក្ស​ទាំង​ពីរ​នៅ​តែ​រឹង​ទទឹង​រៀងៗ​ខ្លួន​ក្នុង​ការ​កំណត់​របៀបវារៈ​យក​ទៅ​ចរចា​នោះ។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-26

បញ្ហា​នេះ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ឡើយ ពីព្រោះ​ថា ភាព​ជាប់​គាំង​នយោបាយ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​បើក​ទ្វារ​ចំហ​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​ថ្ងៃ​ចរចា​ជា​ថ្មី​រក​ដំណោះស្រាយ​នយោបាយ​បន្ត​ទៀត។
ប្រធាន​ក្រុម​ចរចា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​នៅ​តែ​រង់ចាំ​ការ​ជូន​ដំណឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជួប​ចរចា​ជា​ថ្មី ទោះ​បី​ជា​ជួប​ថ្នាក់​កំពូល ឬ​ថ្នាក់​ណា​ក៏​បាន​ដែរ។
លោក ព្រំ សុខា បន្ថែម​ថា ការ​ជួប​ចរចា​លើក​ក្រោយ​នេះ ទោះ​បី​ជា​ជួប​គ្នា​នៅ​ទី​កន្លែង​ណា​ក៏​បាន​ដែរ មិន​ចាំបាច់​ធ្វើ​ឡើង​នៅ​មន្ទីរ​រដ្ឋ​សភា​នោះ​ទេ៖ «មក​ដល់​ម៉ោង​នេះ ទ្វារ​របស់​គណបក្ស​ប្រជាជន​នៅ​តែ​បើក​ចំហ​ក្នុង​ការ​ចរចា​ជា​និច្ច ជួប​ក្នុង​កម្រិត​ណា ជួប​គ្នា​ចរចា​នៅ​ទី​កន្លែង​ណា​ក៏បាន»។

ការ​ប្រកាស​របស់​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​បាតុកម្ម​ជា​ថ្មី​បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ទៅ ដែល​ការ​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​១​សប្ដាហ៍​ម្ដង ហើយ​ធ្វើ​ជា​បន្ត​បន្ទាប់។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ការ​ចរចា ប៉ុន្តែ​ការ​ចរចា​ថ្មី​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក​របៀបវារៈ​ច្បាស់លាស់​ក្នុង​ការ​ចរចា​ជា​មុន​សិន៖ «ទីតាំង​អត់​សំខាន់​ទេ កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​ទឹក​ដី​ខ្មែរ គឺ​ល្អ​ទាំង​អស់ អ្វី​ដែល​សំខាន់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​គឺ​របៀបវារៈ​បី ទី​១ យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ទី​២ ថ្នាក់​ដឹកនាំ​កំពូល គ.ជ.ប ត្រូវ​ទទួល​ខុស​ត្រូវ​លាលែង​របស់​ខ្លួន និង​ទី​៣ ទាមទារ​កំណែ​ប្រព័ន្ធ​បោះ​ឆ្នោត»។

គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នេះ​ចំនួន​បី​លើក​មក​ហើយ ដោយ​លើក​ចុង​ក្រោយ​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​មន្ទីរ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ តំណាង​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ជួប​គ្នា​ចរចា​បន្ត​ទៀត​នៅ​សប្ដាហ៍​បន្ទាប់ តែ​មក​ទល់​ពេល​នេះ បាន​អូស​បន្លាយ​ពេល​ជិត ១​ខែ​ទៅ​ហើយ គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​កំណត់​ថ្ងៃ​ជួប​គ្នា​ដដែល ដោយសារ​តែ​គណបក្ស​ទាំង​ពីរ​នៅ​តែ​រក្សា​ជំហរ​រៀងៗ​ខ្លួន។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​ពន្យល់​ថា អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ចរចា​នោះ​ទេ។ បញ្ហា​នេះ អ្នក​ដែល​រង​គ្រោះ​នោះ​គឺ​ម្ចាស់​ឆ្នោត នៅ​ខណៈ​ដែល​កម្ពុជា នៅ​ជាប់​គាំង​នយោបាយ​នេះ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ ឆ្លុះ​បញ្ចាំង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​គិត​ពី​ការ​បង្រួបបង្រួម​ជាតិ និង​យក​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​ទេ៖ «បញ្ហា​ជាប់​គាំង​នៅ​តែ​អូស​បន្លាយ ឃើញ​ថា ប្រជាពលរដ្ឋ​នឹង​កើត​មាន​បញ្ហា ព្រោះ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ឃើញ​ថា បង្កក​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​ឲ្យ​មក​រដ្ឋាភិបាល»។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ចរចា​និង​អូស​បន្លាយ​ពេល​មក​ទល់​ពេល​នេះ បន្ទាប់​ពី​ការ​ជួប​ចរចា​គ្នា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នោះ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា បន្ទាប់​ពី​ការ​ចរចា​ភ្លាមៗ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ៕

8 comments:

Anonymous said...

CPP just tries to buy time. Negotiate on what? If they refuse to form IC to investigate the results of the election? There is nothing to talk about. More protest to put pressure on CPP to do referendum between CNRP and CPP.

Chheam Khmer

Anonymous said...

Demon come to steals,kills,and destroys...Do not makes deal with Demons=Cpp, If NCRP deals with them they will fail indefinitely,miserably like before in 1993 prince Run4ridh failed to recognize Evil-Demonic possess Hun sen'tricks, allowed Demon Hun sen to form coalitions to destroy our country until today, you trust Hun sen,you trust evil-Yuon.

Kdamjor

Anonymous said...

មានអ្នកវិភាគនយោបាយខ្លះចូលចិត្តចាក់ខ្សែ
ថាខ្លួនជាអ្នកដើរផ្លូវកណ្តាល ។ តាមពិតខ្លាជ ពួកគណៈបក្សបីសាច មានហ៊ាននោយាយការ
ពិត ក៍ធ្វើជាដើរផ្លូវកណ្តាល ពិតជាមិនគួរគប្បី
ចំពោះការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរមែន ។ ប្រជាពលរដ្ឋស្លូតត្រង់ តូចទាបខំប្រឹងរើបំរះពីអំ
ណាចផ្តាច់ការ ធ្វើការទាមទារឲមានការផ្លាស់ប្តូរ
មេដឹកនាំផ្តាច់ការតាមរយៈការបោះឆ្នោត ។ ពេលនេះ ខំប្រឹងបន្តធ្វើការតវ៉ាទាមទាររកយុត្តិ
ធម៌ក្នុងភាពមិនប្រក្រតីទៀត ឯគណៈបក្សជាំ
ទា់ស់ក៍ខំប្រឹងតស៊ូធ្វើតាមការចង់បាន និង ឆ័ន្ទៈរបស់ប្រជាពលរដ្ឋដែរ ។ តែផ្ទុយទៅវិញ
មានអ្នកខ្លះមិនហ៊ានទិទានពួកគណៈបក្សកាន់អំណាចផ្តាច់ការ ដែលគ្មានឆ័ន្ទៈពិតប្រាកដក្នុងការ
ដោះបញ្ហាជាប់គាំងនេះ មិនដឹងថាដោយសារ
មានការគំរាម កំហែង ឬ ដោយប្រការណាមួយ
ទេ បែជាទិទានថា គណៈបក្សទាំងពីទៅវិញ ។

ទាំងអស់គ្នាសុទ្ធតែឃើញ សុទ្ធតែឮ សុទ្ធតែដឹង
ថា ពួកគណៈបក្សកាន់អំណាចផ្តាច់ពិតជាគ្មាន
ឆ័ន្តៈក្នុងការចរចារ ឬ ដោះស្រាយបញ្ហានេះ ដោយចេះតែបដិសេធមិនព្រមធ្វើតាមនូវអ្វីដែលប្រជាពលរដ្ឋចង់បាន ។ ការចង់បានរបស់ប្រ
ជាបលរដ្ឋខ្មែរដែលជាម្ចាស់សន្លឹកឆ្នោត គឺត្រូវ
បង្កើតគណៈកម្មការចម្រុះ ឯករាជ្យមួយដើម្បីធ្វើ
ការសើុបអង្កេតភាពមិនប្រក្រតីដើម្បីរកយុត្តិធម៌ជូនម្ចាស់សន្លឹកឆ្មោតវិញ ។ តែពួកគណៈបក្ស
កាន់អំណាចផ្តាច់ការចេះតែរកលេសមួរយជំពូក មកបដិសេធ មកពន្យាពេលវេលាជារៀងរហូត
មក ។ ខាងគណៈជំទាស់សុខចិត្តបន្តន់ខ្លួន ដាក់ខ្លួនដោយព្រមទទួលយកការចរចារ ព្រម
ស្របតាមល័ក្ខខ័ណ្ឌខ្លះដែលពួកវាលើកឡើង រហូតដល់ត្រូវទទួលរងការចោទប្រកាន់ពីមតិសាធារណៈមួយចំនួនថាគណៈបក្សជំទាស់មួយនេះទៅ
ចូលជាមួយ និងចែកអំណាចជាមួយពួកគណៈ
បក្សបីសាចកុម្មុយនិស្តទៀតផង ។

ពេលនេះ គណៈបក្សជំទាស់មួយនេះនៅតែគោរព
តាមឆ័ន្ទៈប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតធ្វើការទាមទារយុត្តិធម៌ជូនប្រជាបលរដ្ឋខ្មែរដដែល
តែពួកគណៈបក្សបំរើកុម្មុនិស្តនៅតែបដិសេធដដែល ។ ហេតុអ្វីបានជាចោទថាគណៈបក្សទាំង
ពីរទីវិញ ? ឬ មួយមកពីមិនហ៊ាននឹងពួកមាន
អំណាច កំណាចឃោឃៅ ព្រៃផ្សៃ ហើយមិនហ៊ាន
ចោទពួកវាចំ ៗ តែម្តង ? ។ បើមិនហ៊ានទេ សូមនៅឲស្ងៀមទៅ កុំចោទផ្តេសផ្តាសអញ្ចឹង វា
មិនត្រឹមត្រូវ មិនយុត្តិធម៌ និង អសិលធម៌
ទៀតផង ។ ​

Anonymous said...

Anonymous said...

who likes old pussies?

9:19 PM
Anonymous Anonymous said...

I do,old mother Teresa would be blessed:-) Old Sos Jendah even better,die with both of my eyes closed tight ;-)

Kdamjor

10:08 PM

Anonymous said...

Khmer love culture of genocide, that why there will be no peace, but destruction for khmer nation.

Anonymous said...

ដូចខំ្ញបាននិយាយរួចមកហេីយថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
គ្មានជំហររឹងមាំទេ ។ នៅពេលថ្មីៗនេះបាននិយាយថា «គ្មានការចរចា»
ទៀតទេ តែពេលនេះលោកយឹម សុវណ្ណមានប្រសាសន៍ថា ៖ ការ
ចរចានៅតែបន្តទៅមុខទៀត ឲតែមានរបៀបវារ:ច្បាស់លាស់ ! ។
នៅក្នុងការចរចា៣លេីកកន្លងមក របៀបវារ៖សុទ្ធតែបានស្នេីឡេីង
ដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែដល់ពេលចរចា និង
ដល់ពេលថ្នាក់ដឹកនាំគណបក្សប្រជាជនមិនព្រម ក៏មិនយល់ព្រទៅ
តាមគេដែរ ។ ឧទាហរណ៍ដូចជារឿងចាក់ផ្សាយបន្តផ្ទាល់អញ្ចឹង
ដល់ខាងបក្សប្រជាជនប្រកែក មិនព្រមងេីបដេីរចេញទេ គឺយល់ព្រម
តាមដែរ ។ កំហុសដ៏ធំជាងគេនោះ គឺការចរចាសំុបែងចែកអំណាច
ជាមួយចោរ !!
លី ឌៀប

Anonymous said...

No negotiation is needed!

Hoon Xen and GPP crooks must go!

Anonymous said...

No more talking with AH HUN SEN Vietcong slave regime. More protest, more , and more protest!

No matter what!Cambodian people will win at the end!