Wednesday, November 27, 2013
រាយការណ៍អំពីអំពើពុករលួយតាមទូរស័ព្ទទំនើប
ភ្នំពេញប៉ុស្តិ៍ 27 NOVEMBER 2013
តើអ្នកធ្លាប់ចំណាយលុយដើម្បីធ្វើលិខិតឆ្លងដែន ឬក៏ប័ណ្ណបើកបរថ្មី ហើយមានអារម្មណ៍ខឹងយ៉ាងខ្លាំងពីបញ្ហានេះដែរឬទេ?ប្រជាជនកម្ពុជាជាច្រើនបានធុញថប់ពីការដែលត្រូវចំណាយលុយដើម្បីរត់ការណ៍ធ្វើអ្វីមួយតាមរយៈប្រព័ន្ធការិយាធិបតេយ្យដ៏មានភាពស្មុគស្មាញ ដែលពួកគេមិនអាចប្តឹងតវ៉ាបាន។
ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងពិភពលោក អាចរាយការណ៍ជាអនាមឹកពីករណីមានអំពើពុករលួយនោះ អ្នកបង្កើតកម្មវិធីសំរាប់ទូរស័ព្ទដៃជនជាតិ អេស្តូនី បានបង្កើតកម្មវិធីមួយឈ្មោះថា Bribespot app កាលពីខែ កញ្ញា ឆ្នាំ ២០១៣ នេះ។ កម្មវិធីនេះគេអាចរកបានទូទាំងពិភពលោក សម្រាប់ទូរស័ព្ទ iPhones, ទូរស័ព្ទប្រើប្រព័ន្ធ Android, និងតាមគេហទំព័រក្នុងប្រព័ន្ធអ៊ីនធឺណេត។
គំនិតក្នុងការបង្កើតកម្មវិធីនេះគឺដើម្បីបង្កើតចំណុច ឬទីតាំងដែលមានសកម្មភាពការសូកប៉ាន់នៅក្នុងផែនទីរបស់ Google និងបញ្ចូលរាល់ព័ត៌មានដែលទាក់ទងនិងចំនួនលុយដែលត្រូវបានគេទារនៅក្នុងករណីនិមួយៗ។
កន្លងទៅនេះមានករណីស៊ីសំណូកតែមួយប៉ុណ្ណោះត្រូវបានគេរាយការណ៍ក្នុងប្រទេសកម្ពុជា នេះមិនមែនមានន័យថាគ្មានការស៊ីសំណូកនោះទេ ប៉ុន្តែគឺមកពីកម្មវិធីនេះមិនទាន់ត្រូវបានគេស្គាល់ច្រើនក្នុងប្រទេសយើង។
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមប្រទេស ១៧៤ ដែលមានអំពើពុករលួយច្រើនជាងគេនេះបើយោងតាម Corruption Perceptions Index ក្នុងឆ្នាំ ២០១២។
តើការរាយការណ៍ពីការស៊ីសំណូកនៅលើផែនទី Google អាចជួយប្រឆាំងនឹងអំពើពុករលួយបានដែរឬទេ?
អ្នកគ្រប់គ្រងកម្មវិធីរបស់ Bribespot មិនបានឆ្លើយសំណួររបស់ LIFT ដែលសួរថាតើកម្មវិធីនេះអាចជួយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានយ៉ាងដូចម្តេច? តើវាមានឥទ្ធិពលយ៉ាងណាចំពោះអំពើពុករលួយ?ទិន្នន័យដែលទទួលបានមិនអាចយកទៅប្រើសម្រាប់ក្នុងប្រព័ន្ធច្បាប់បានទេព្រោះកម្មវិធីនេះគឺត្រូវបានប្រើជាលក្ខណៈអនាមិក។
តើអ្នកគិតថាកម្មវិធីសម្រាប់រាយការណ៍ពីអំពើពុករលួយប៉ុណ្ណឹងអាចលុបបំបាត់អំពើពុករលួយបានដែរឬទេ?
Subscribe to:
Post Comments (Atom)
2 comments:
Event Khmer authority ask the money from us, but we have no prove. Because no paper,just ask by words.
ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់ការទទួលរងអំពើ
ពុករលួយ សូមឆ្លើយថា ប្រព័ន្ទហ្នឹង ឬ ប្រព័ន្ទ
អ្វីផ្សេងទៀតសុទ្ធតែមិនអាចបំបាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាបានទាំងអស់ ។ ព្រោះ
ជាបញ្ហាមួយដែលពិបាក និង ស្មុគស្មាញជាទីបំ
ផុត មិនអាចធ្វើបានដោយងាយនោះទេ ។ លើកលែងតែផ្លាស់ប្តូរ អ្នកដឹកនាំបច្ចុប្បន្ននេះ
និង បក្សពួក ចេញឲអស់ ហើយ ជ្រើសរើស អ្នកដឹកនាំស្អាតស្អំ ត្រឹមត្រូវ ព្រមគោរពតាម
និង ស្រឡាញ់គោលការណ៍លទ្ធិប្រជាធិបតិយ្យពិត
ប្រាកដ មិនក្លែងបន្លំ ។ ហើយកំណត់ឲមាន
សិទ្ធិស្ថិតលើអំណាចបានតែពីរអាណត្តិប៉ុណ្ណាះ បើ
ដឹកនាំបានល្អ ។ បើធ្វើមិនបានល្អទេ បាន
ត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ប្រជាពលរដ្ឋមានសិទ្ធ
បោះឆ្នោតជ្រើសរើសអ្នកថ្មី ។ បើមានការប្រព្រឹត្ត
អ្វីខុសឆ្គងធ្ងន់ធ្ងរ គឺត្រូវទម្លាក់ចេញពីតំណែង
មុនអាណត្តិ តាមរយៈការទាមទាររបស់ប្រជាពល
រដ្ឋ ឬ សេច្កតីសម្រេចរបស់តុលាការ ។
កាលណាស្ថិតលើអំណាចមានពេលកំណត់បែបហ្នឹង
និង មានច្បាប់ទម្លាក់ចេញពីតំណែងក្នុងករណិយ
ប្រព្រឹត្តអំពើខុសឆ្គងកំរិតធ្ងន់ បុគ្គលនោះមិន
មានឧកាសបង្កើតបក្សពួក និងមិនហ៊ានប្រព្រឹត្ត
អំពើពុករលួយដោយសេរីដូចសព្វថ្អៃនេះឡើយ ។ ប្រទេសខាងលិចនិយាយថាៈ អ្នកនយោបាយត្រូវ
ផ្លាស់ប្តូរឲញឹកញាប់ដូចកន្ទបអញ្ចឹង ព្រោះបើក្រ
ផ្លាស់ពេក ទុកឲទឹកមោត និងលាមកពេញពេក
វាបណ្តាលឲរលាកសាច់គូថ ។ បណ្តាលឲស្អុយ
រលួយ រហូតដល់ពិបាកព្យាបាល ដូច្នេះ បញ្ហា
ស្រុកខ្មែរសព្វថ្ងៃ វាយូរពេកហើយមិនត្រឹមតែស្អុយ
ទេ វារលួយរហូតដល់មិនអាចព្យាបាលបានទៅ
ហើយ ។
គ្មានអ្នកណាគេប្រើកន្ទបមួយក្នុងរយៈពេលសាមសិបឆ្នាំមិនផ្លាស់សោះនោះឡើយទុករហូតដល់រលួយ
មិនអាចព្យាបាលបានបែបហ្នឹង ។ ដូច្នេះ បញ្ហា
ពុករលួយស្រុកខ្មែរ មានតែវិធីមួយប៉ុណ្ណោះដែល
អាចកំចាត់ និង បំបាត់អំពើពុករលួយទាំងស្រុង
បាន គឺផ្លាស់ប្តូរអ្នកដឹកនាំ និង បក្សពួកឲអស់
តែម្តង ទើបអាចទៅរួច ។ គ្មានវិធីណាផ្សេង
ទៀតឡើយ ។
Post a Comment