Wednesday, November 27, 2013

រាយ​ការណ៍​អំពី​អំពើ​ពុក​រលួយ​តាម​ទូរស័ព្ទ​ទំនើប


ភ្នំពេញប៉ុស្តិ៍ 27 NOVEMBER 2013

តើ​អ្នក​ធ្លាប់​ចំណាយ​លុយ​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន ឬ​ក៏​ប័ណ្ណ​បើកបរ​ថ្មី ហើយ​មាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​ពី​បញ្ហា​នេះ​ដែរ​ឬ​ទេ?​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ធុញ​ថប់​ពី​ការ​ដែល​ត្រូវ​ចំណាយ​លុយ​ដើម្បី​រត់​ការណ៍​ធ្វើ​អ្វី​មួយ​តាម​រយៈ​ប្រព័ន្ធ​ការិយាធិបតេយ្យ​ដ៏​មាន​ភាព​ស្មុគ​ស្មាញ ដែល​ពួក​គេ​មិន​អាច​ប្តឹង​តវ៉ា​បាន។

ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ពិភពលោក អាច​រាយការណ៍​ជា​អនាមឹក​ពី​ករណី​មាន​អំពើ​ពុករលួយ​នោះ អ្នក​បង្កើត​កម្មវិធី​សំរាប់​ទូរស័ព្ទ​ដៃ​ជនជាតិ អេស្តូនី បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា Bribespot app កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៣ នេះ។ កម្មវិធី​នេះ​គេ​អាច​រក​បាន​ទូទាំង​ពិភពលោក សម្រាប់​ទូរស័ព្ទ iPhones, ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android, និង​តាម​គេហទំព័រ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណេត។

គំនិត​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​គឺ​ដើម្បី​បង្កើត​ចំណុច ឬ​ទីតាំង​ដែល​មាន​សកម្មភាព​ការ​សូក​ប៉ាន់​នៅ​ក្នុង​ផែនទី​របស់ Google និង​បញ្ចូល​រាល់​ព័ត៌មាន​ដែល​ទាក់​ទង​និង​ចំនួន​លុយ​ដែល​ត្រូវ​បាន​គេ​ទារ​នៅ​ក្នុង​ករណី​និមួយៗ។

កន្លង​ទៅ​នេះ​មាន​ករណី​ស៊ី​សំណូក​តែ​មួយ​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​ប្រទេស​កម្ពុជា នេះ​មិន​មែន​មាន​ន័យ​ថា​គ្មាន​ការ​ស៊ី​សំណូក​នោះ​ទេ ប៉ុន្តែ​គឺ​មក​ពី​កម្មវិធី​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ក្នុង​ប្រទេស​យើង។

ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ ១៥៧ ក្នុង​ចំណោម​ប្រទេស ១៧៤ ដែល​មាន​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​នេះ​បើ​យោង​តាម Corruption Perceptions Index ក្នុង​ឆ្នាំ ២០១២។


តើ​ការ​រាយការណ៍​ពី​ការ​ស៊ី​សំណូក​នៅ​លើ​ផែនទី Google អាច​ជួយ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​ដែរ​ឬ​ទេ​?

អ្នក​គ្រប់​គ្រង​កម្មវិធី​របស់ Bribespot មិន​បាន​ឆ្លើយ​សំណួរ​របស់ LIFT ដែល​សួរ​ថា​តើ​កម្មវិធី​នេះ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​យ៉ាង​ដូចម្តេច? តើ​វា​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អំពើ​ពុករលួយ?​ទិន្នន័យ​ដែល​ទទួល​បាន​មិន​អាច​យក​ទៅ​ប្រើ​សម្រាប់​ក្នុង​ប្រព័ន្ធ​ច្បាប់​បាន​ទេ​ព្រោះ​កម្មវិធី​នេះ​គឺ​ត្រូវ​បាន​ប្រើ​ជា​លក្ខណៈ​អនាមិក។

តើ​អ្នក​គិត​ថា​កម្មវិធី​សម្រាប់​រាយការណ៍​ពី​អំពើ​ពុករលួយ​ប៉ុណ្ណឹង​អាច​លុប​បំបាត់​អំពើ​ពុករលួយ​បាន​ដែរ​ឬ​ទេ?

2 comments:

Anonymous said...

Event Khmer authority ask the money from us, but we have no prove. Because no paper,just ask by words.

Anonymous said...

ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់ការទទួលរងអំពើ
ពុករលួយ សូមឆ្លើយថា ប្រព័ន្ទហ្នឹង ឬ ប្រព័ន្ទ
អ្វីផ្សេងទៀតសុទ្ធតែមិនអាចបំបាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាបានទាំងអស់ ។ ព្រោះ
ជាបញ្ហាមួយដែលពិបាក និង ស្មុគស្មាញជាទីបំ
ផុត មិនអាចធ្វើបានដោយងាយនោះទេ ។ លើកលែងតែផ្លាស់ប្តូរ អ្នកដឹកនាំបច្ចុប្បន្ននេះ
និង បក្សពួក ចេញឲអស់ ហើយ ជ្រើសរើស អ្នកដឹកនាំស្អាតស្អំ ត្រឹមត្រូវ ព្រមគោរពតាម
និង ស្រឡាញ់គោលការណ៍លទ្ធិប្រជាធិបតិយ្យពិត
ប្រាកដ មិនក្លែងបន្លំ ។ ហើយកំណត់ឲមាន
សិទ្ធិស្ថិតលើអំណាចបានតែពីរអាណត្តិប៉ុណ្ណាះ បើ
ដឹកនាំបានល្អ ។ បើធ្វើមិនបានល្អទេ បាន
ត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ប្រជាពលរដ្ឋមានសិទ្ធ
បោះឆ្នោតជ្រើសរើសអ្នកថ្មី ។ បើមានការប្រព្រឹត្ត
អ្វីខុសឆ្គងធ្ងន់ធ្ងរ គឺត្រូវទម្លាក់ចេញពីតំណែង
មុនអាណត្តិ តាមរយៈការទាមទាររបស់ប្រជាពល
រដ្ឋ ឬ សេច្កតីសម្រេចរបស់តុលាការ ។

កាលណាស្ថិតលើអំណាចមានពេលកំណត់បែបហ្នឹង
និង មានច្បាប់ទម្លាក់ចេញពីតំណែងក្នុងករណិយ
ប្រព្រឹត្តអំពើខុសឆ្គងកំរិតធ្ងន់ បុគ្គលនោះមិន
មានឧកាសបង្កើតបក្សពួក និងមិនហ៊ានប្រព្រឹត្ត
អំពើពុករលួយដោយសេរីដូចសព្វថ្អៃនេះឡើយ ។ ប្រទេសខាងលិចនិយាយថាៈ អ្នកនយោបាយត្រូវ
ផ្លាស់ប្តូរឲញឹកញាប់ដូចកន្ទបអញ្ចឹង ព្រោះបើក្រ
ផ្លាស់ពេក ទុកឲទឹកមោត និងលាមកពេញពេក
វាបណ្តាលឲរលាកសាច់គូថ ។ បណ្តាលឲស្អុយ
រលួយ រហូតដល់ពិបាកព្យាបាល ដូច្នេះ បញ្ហា
ស្រុកខ្មែរសព្វថ្ងៃ វាយូរពេកហើយមិនត្រឹមតែស្អុយ
ទេ វារលួយរហូតដល់មិនអាចព្យាបាលបានទៅ
ហើយ ។

គ្មានអ្នកណាគេប្រើកន្ទបមួយក្នុងរយៈពេលសាមសិបឆ្នាំមិនផ្លាស់សោះនោះឡើយទុករហូតដល់រលួយ
មិនអាចព្យាបាលបានបែបហ្នឹង ។ ដូច្នេះ បញ្ហា
ពុករលួយស្រុកខ្មែរ មានតែវិធីមួយប៉ុណ្ណោះដែល
អាចកំចាត់ និង បំបាត់អំពើពុករលួយទាំងស្រុង
បាន គឺផ្លាស់ប្តូរអ្នកដឹកនាំ និង បក្សពួកឲអស់
តែម្តង ទើបអាចទៅរួច ។ គ្មានវិធីណាផ្សេង
ទៀតឡើយ ។