Monday, November 11, 2013

ពលរដ្ឋ​ជាប់​ខ្នោះ​នៃ​ភាព​ក្រីក្រ ដោយ​សារ​ការ​បំផ្លាញ​ធម្មជាតិ


ឈ​ើហ៊ុប​​រាប់​សិប​ដើម​ ​ត្រូវ​បាន​ក្រុម​ហ៊ុន​ព្រៃ​សម្បទាន​​មួយ​​​កាប់​ គរទុក​ក្នុងព្រៃ​ ​នៃ​ទឹក​ដី​ខេត្​ត​រតនគិរី។ រូបថត សហ​ការី

តុង សុប្រាជ្ញ ភ្នំពេញប៉ុស្តិ៍ 11 November 2013

របៀប ធ្វើ​ប្រជាភិថុតិ​ស្រុក​ខ្មែរ ចាប់​តំាង​ពី​សម័យ​សង្គម​រាស្រ្ត​និយម ក្រោម​ការ​ដឹក​នាំ​សម្តេច​ឪ គឺ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​ល្មួត​រវាង​អ្នក​ចែក​អំណោយ និង​អ្នក​ទទួល​អំណោយ នៅ​តែ​កើត​មាន​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​ហាក់​បី​ដូចជា​ការ​ធ្វើ​ត្រាប់​តាម​គ្នា អ៊ីចឹង ហើយ​ស្ទើរ​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ។

អ្នក​ចែក​អំណោយ និង​អ្នក​ទទួល​អំណោយ​ឃើញ​មុខ​ដដែលៗ ដូច​គ្នា គ្រាន់​តែ​អ្នក​ចែក​អំណោយ​ឥឡូវ​នេះ​សុទ្ធ​តែ​បណ្ឌិតៗ ហើយក៏​មាន​ដែរ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ឲ្យ​ងារ​ថា បណ្ឌិត​ចែក​អំណោយ​ផង​ដែរ។ សកម្មភាព​នេះ នៅ​តែ​ដិត​ដាម​ជាប់​នឹង​សង្គម​របស់​អ្នក​នយោបាយ​ស្រុក​ខ្មែរ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ឈ្នះ​គូ​បក្ខដិបក្ខ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​មន្ទីរពេទ្យ គុន្ធបុប្ឆា សង្គ្រោះ​កុមារ​កម្ពុជា​អស់​ថវិកា​ម្តងៗ​សុំ​ជំនួយ ៣៧ លាន​ដុល្លារ​ក្នុង ១ ឆ្នាំ គឺ​រដ្ឋាភិបាល​គ្មាន​ថវិកា​ទេ បើ​ឲ្យ​ក៏​តិច​តួច​បេះ​ពី​មាត់ ពង្រាត់​ពី​ក​ដែរ ព្រោះ​មន្ទីរពេទ្យ​នេះ ប្រជា​ពលរដ្ឋ​យល់​ថា ជា​របស់​ម្ចាស់​ជំនួយ ដូចនេះ​មិន​បាន​ទាក់​ទាញ​សន្លឹក​ឆ្នោត​ទេ។ តែ​អំណោយ​គ្រាន់​តែ​ដោះស្រាយ​មួយ​គ្រា​ខ្លី​តែ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​ឲ្យ​កែ​ប្រែ​ជីវភាព​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​ស្រុក​ខ្មែរ​នៅ​តែ​ចូល​ចិត្ត​អភិវឌ្ឍ​តាម​របៀប​ចែក​អំណោយ និង​បំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​កំណើន​សេដ្ឋកិច្ច?

ដើម្បី​អួត​អំពី​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​រង្វង់ ៧ ទៅ ៨ ភាគរយ​ក្នុង ១ ឆ្នាំៗ តាម​រយៈ​ការ​ព្យាករ​របស់​មូលនិធិ​រូបិយប័ណ្ណវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គឺ​រាជ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដូច​គេ​សរសើរ​ពី​ការ​ទស្សន៍ទាយ​ខ្ពស់​នោះ មាន​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បញ្ចើច​បញ្ចើ​ឲ្យ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ជា​ពិសេស​កាប់​ឈើ​យក​លុយ​ទៅ​។ នៅ​ពេល​បាន​ចុះ​កិច្ច​សន្យា​ឲ្យ​ដល់​ដៃ​ក្រុមហ៊ុន​នោះ​គឺ គេ​លេង​ម៉ា​អស់​ដៃ វាត​យក​ដីធ្លី ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រជា​ពលរដ្ឋ និង​អនុផល​ពី​ធម្មជាតិ​របស់​ពួក​គេ បើក​ភ្នែក​ឡើង​ឃើញ​តែ​រាស្ត្រ​យំ​សម្តែង​នៅ​ភាព​អយុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល ខ្លះ​ទៀត​មិន​ត្រឹម​តែ​អស់​ដី​ទេ គឺ​ថែម​ទាំង​អស់​ផ្ទះ​សម្បែង​ទៀត គឺ​មាន​តែ​មួយ​ផ្លូវ​ទេ សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​លក់​កម្លាំង​ពលកម្ម​នៅ​ស្រុក​គេ​ដើម្បី​រស់ ហើយ​ជាក់ស្តែង​គឺ​បង្ក​ឲ្យ​កាន់​តែ​មាន​គ្រោះ​ធម្មជាតិ​ថែមទៀត​ផង​។ ដូច​ឆ្នាំ​នេះ​គ្រាន់​តែ​ទឹក​លិច ២០ ខេត្ត-ក្រុង ក្នុង​ចំណោម ២៤ ខេត្ត-ក្រុង-រាជធានី ទូទាំង​ប្រទេស ហើយ​ខាត​បង់​អស់​តម្លៃ​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ និង​ដី​ស្រែ​ចម្ការ​រាប់​ម៉ឺន​ហិកតា នេះ​គឺដោយសាស្នាដៃ​ដ៏​អាក្រក់​អំពី​កំណើន​សេដ្ឋកិច្ច​បែប​ទាន់​ហន់ ដោយ​មិន​គិត​ពី​ផល​វិបាក​សង្គម និង​ទុក្ខវេទនា​របស់​ប្រជា​ពលរដ្ឋ តែ​ទៅ​បន្ទោស​ទៅ​លើ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ជា​សកល​ទៅ​វិញ​ហាក់​បី​ដូចជា​មិន​ឡូហ្ស៊ិក (Logic) សោះ។

រឿង ហ៊ឺហា​និង​កំណើន​សេដ្ឋកិច្ច ដែល​មិន​សមាមាត្រ​នឹង​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​សោះ បើ​ប្រៀប​ធៀប​កំណើន​សេដ្ឋកិច្ច នៅ​ស្រុក​ខ្មែរ​ជាង ៧ ភាគរយ​ធៀប​ទៅ​នឹង​ប្រទេស​ថៃ​ជិត​ខាង​កំណើន​សេដ្ឋកិច្ច​គឺ​ឡើង​យឺត​ណាស់​ប្រហែល​ជា ៤ ភាគរយ​ក្នុង ១ ឆ្នាំ តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ថៃ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ជាង​កន្លះ​លាន​នាក់​ឯណោះទៅវិញ នេះ​មក​តែ​ពី​ការ​រក​ប្រាក់​ចំណូល​របស់​គេ​ក្នុង​មនុស្ស​ម្នាក់​ជា​មធ្យម ក្នុង ១ ឆ្នាំ​ច្រើន​ជាង​ខ្មែរ​ដល់​ទៅ ៨ ដង (WB, 2013)។ នេះ​មាន​ន័យ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា បានផ្តល់​ប្រាក់​ខែ​ដល់​ដៃ​មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​តិច​តួច​បំផុត តែ​ថវិកា​ជាតិ​ចំណាយ​ទៅ​លើ​រឿង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដដែលៗ រាល់​ឆ្នាំ​គឺ​ធ្វើ​ជាប់​ឥត​ដាច់ (ដូច ព្រហ្ម ម៉ាញ អ្នក​កំប្លែង​ថា អ៊ីចឹង) ដូចជា ស្ពាន ថ្នល់ លើក​ផ្លូវ ទំនប់ ដែល​បំផ្លិច​បំផ្លាញ​ដោយ​សារ​ទឹក​ជំនន់​ជា​រៀងរាល់​ឆ្នាំ​នោះ បើ​ទោះ​បី​ជា​កន្លែង​ខ្លះ​មាន​ម្ចាស់​ជំនួយ​ជួយ​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត ស្ថានភាព​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​របស់​ខ្មែរ​យើង​ខុស​ពី​បរទេស​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទៅ​ធ្វើការ​នៅ​ស្រុក​គេ គឺ​លក់​កម្លាំង​ពលកម្ម​ដើម្បី​បាន​ប្រាក់​កម្រៃ ផ្ញើ​មក​ក្រុម​គ្រួសារ​ក្នុង​ស្រុក បើ​ទោះ​បី​ជា​រស់​នៅ​បែក​គ្នា​ប្តី​ប្រពន្ធ​កូន​ចៅ​ក៏​ដោយ គឺ​ឲ្យ​តែ​បាន​លុយ រី​ឯ​បរទេស​មក​ស្រុក​ខ្មែរ​គឺ​ភាគ​ច្រើន​មក​ធ្វើ​ថៅកែ​លើ​ខ្មែរ គេ​យក​ទាំង​ក្រុម​គ្រួសារ​គេ​មក​តាំងទីនៅ​ជាមួយក្នុងស្រុកខ្មែរ ហើយ​កូន​គេ​រៀន​សុទ្ធ​តែ​សាលា​ល្អៗ​មាន​ខ្លះ​ទៀត ​បង្កើត​ភូមិ​ខ្លួន​ឯង និង​សាលា​រៀន​ភាសា​របស់​គេ​ទៀត​ផង។

ដោយ​សារ​តែ​ស្រុក​ខ្មែរ​រវល់ តែ​រឿង​ចំណាយ​ថវិកា​ទៅ​លើ​គ្រោះ​ធម្មជាតិ​ហ្នឹង ដែល​បាន​បំផ្លាញ​វា​ហ្នឹង គឺ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ស្រុក​ខ្មែរ​យឺត​យ៉ាវ​ជាង​គេ​ជាង​ឯង​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន។ ប្រៀប​ដូច​និស្សិត​ខ្មែរ​សព្វ​ថ្ងៃ​នេះ ខិតខំ​រវល់​តែ​រៀន​ភាសា​អង់គ្លេស​អ៊ីចឹង គិត​តែ​រឿង​ភាសា​ហ្នឹង ស្រុក​គេ​មាន​ភាសា​អង់គ្លេស​ស្រាប់ គឺ​អភិវឌ្ឍ​ខ្លួន និង​ស្រាវជ្រាវ​អ្វី​ដែល​ថ្មីៗ​ទៅ​មុខ​លឿន​ជាង​យើង​ឆ្ងាយ​ណាស់។ ហេតុ​ដូចនេះ​ហើយ​រាជ​រដ្ឋាភិបាល គួរ​តែ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​គួរ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​រក​ដំណោះស្រាយ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​សង្គម​នៅ​រ៉ាំរ៉ៃ​បន្ត​ទៅ​ទៀត​ទៅ។

ការ​ចំណាយ​ថវិកា​នៅ​ឆ្នាំ ២០១៤ ឆ្នាំ​ក្រោយ​នេះ ដែល​កំពុង​តែ​ពង្រាង​នៅ​សភា​ជាតិ គឺ​ផ្តោត​សំខាន់​ជាង​គេ​គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​និង​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ ជួយ​អតីត​យុទ្ធជន​ពិការ ការ​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ដី​កសិកម្ម និង​វិនិយោគ​លើ​ការ​បង្កើន​សិប្បកម្ម​ផលិតផល​ក្នុង​ស្រុក​ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្រុក​មួយ​ផលិតផល​មួយ​សិន​ទៅ កុំ​ឲ្យ​តែ​ភ្លែត​ឡើង​ហក់​ភូមិ​មួយ ផលិតផល​មួយ​ដែល​ចង់​រលាយ​បាត់​ទៅ​ហើយ​នោះ៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

5 comments:

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

Anonymous said...

The cnrp wolking is not diferance from cpp walks,if smart people woking on case they do both are hang up the King who not never works for Khmer since 1953 up to now who trust you any more? ME KRANHUN EASAN

Anonymous said...

The mistake walking,people working top topic correct mistakes only

Anonymous said...

Dear arsehole 10:54 PM,

This is exactly what I told you: Hun $en is cheating the people with Preah Vihear, while it closes its mouth with the Viets who are really taking our territory.

Anonymous said...

FUCK YOU 4:40 AM

AH ENG Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

CNRP ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។

អាអន្ទិតសម រង្សី ,
អាខ្ទើយក្តទន់ល្វក់-បាក់កងាប់
ជាប់ស្នេហ៍កូនឆ្កែញី CPP យួន!

* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!
* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!
* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!
* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!
* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!
* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!
* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!
* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយ​កជាគ្នា

បេីចង់ឡេីងធ្វេីជានាយករដ្ធមន្ត្រី សូមលោកប្រធានដកឈ្មោះ
តំណាងរាស្ត្រណាម្នាក់ចេញសិន ដេីម្បីលោកប្រធានអាចដាក់ឈ្មោះ
របស់លោកប្រធានជំនួសវិញ !!!​