ឈើហ៊ុបរាប់សិបដើម ត្រូវបានក្រុមហ៊ុនព្រៃសម្បទានមួយកាប់ គរទុកក្នុងព្រៃ នៃទឹកដីខេត្តរតនគិរី។ រូបថត សហការី |
តុង សុប្រាជ្ញ ភ្នំពេញប៉ុស្តិ៍ 11 November 2013
របៀប ធ្វើប្រជាភិថុតិស្រុកខ្មែរ ចាប់តំាងពីសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំសម្តេចឪ គឺមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតរវាងអ្នកចែកអំណោយ និងអ្នកទទួលអំណោយ នៅតែកើតមានមកដល់សម័យបច្ចុប្បន្ននេះហាក់បីដូចជាការធ្វើត្រាប់តាមគ្នា អ៊ីចឹង ហើយស្ទើរក្លាយទៅជាវប្បធម៌ទៅហើយ។
អ្នកចែកអំណោយ និងអ្នកទទួលអំណោយឃើញមុខដដែលៗ ដូចគ្នា គ្រាន់តែអ្នកចែកអំណោយឥឡូវនេះសុទ្ធតែបណ្ឌិតៗ ហើយក៏មានដែរពេលខ្លះត្រូវបានគេឲ្យងារថា បណ្ឌិតចែកអំណោយផងដែរ។ សកម្មភាពនេះ នៅតែដិតដាមជាប់នឹងសង្គមរបស់អ្នកនយោបាយស្រុកខ្មែរ គឺធ្វើយ៉ាងណាឲ្យតែឈ្នះគូបក្ខដិបក្ខរបស់ខ្លួនតែប៉ុណ្ណោះ បើទោះបីជាមន្ទីរពេទ្យ គុន្ធបុប្ឆា សង្គ្រោះកុមារកម្ពុជាអស់ថវិកាម្តងៗសុំជំនួយ ៣៧ លានដុល្លារក្នុង ១ ឆ្នាំ គឺរដ្ឋាភិបាលគ្មានថវិកាទេ បើឲ្យក៏តិចតួចបេះពីមាត់ ពង្រាត់ពីកដែរ ព្រោះមន្ទីរពេទ្យនេះ ប្រជាពលរដ្ឋយល់ថា ជារបស់ម្ចាស់ជំនួយ ដូចនេះមិនបានទាក់ទាញសន្លឹកឆ្នោតទេ។ តែអំណោយគ្រាន់តែដោះស្រាយមួយគ្រាខ្លីតែប៉ុណ្ណោះ មិនបានធ្វើឲ្យកែប្រែជីវភាពប្រជាពលរដ្ឋនោះទេ។ ហេតុអ្វីបានជាស្រុកខ្មែរនៅតែចូលចិត្តអភិវឌ្ឍតាមរបៀបចែកអំណោយ និងបំផ្លាញធនធានធម្មជាតិ ដើម្បីកំណើនសេដ្ឋកិច្ច?
ដើម្បីអួតអំពីការព្យាករពីកំណើនសេដ្ឋកិច្ចនៅកម្ពុជារង្វង់ ៧ ទៅ ៨ ភាគរយក្នុង ១ ឆ្នាំៗ តាមរយៈការព្យាកររបស់មូលនិធិរូបិយប័ណ្ណវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី គឺរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាឲ្យដូចគេសរសើរពីការទស្សន៍ទាយខ្ពស់នោះ មានទីប្រឹក្សារាជរដ្ឋាភិបាលមួយចំនួនបានបញ្ចើចបញ្ចើឲ្យធ្វើដីសម្បទានសេដ្ឋកិច្ច និងការបំផ្លាញធនធានធម្មជាតិ ជាពិសេសកាប់ឈើយកលុយទៅ។ នៅពេលបានចុះកិច្ចសន្យាឲ្យដល់ដៃក្រុមហ៊ុននោះគឺ គេលេងម៉ាអស់ដៃ វាតយកដីធ្លី ធ្វើឲ្យប៉ះពាល់ដីធ្លីប្រជាពលរដ្ឋ និងអនុផលពីធម្មជាតិរបស់ពួកគេ បើកភ្នែកឡើងឃើញតែរាស្ត្រយំសម្តែងនៅភាពអយុត្តិធម៌របស់រាជរដ្ឋាភិបាល ខ្លះទៀតមិនត្រឹមតែអស់ដីទេ គឺថែមទាំងអស់ផ្ទះសម្បែងទៀត គឺមានតែមួយផ្លូវទេ សម្រេចចិត្តធ្វើចំណាកស្រុកលក់កម្លាំងពលកម្មនៅស្រុកគេដើម្បីរស់ ហើយជាក់ស្តែងគឺបង្កឲ្យកាន់តែមានគ្រោះធម្មជាតិថែមទៀតផង។ ដូចឆ្នាំនេះគ្រាន់តែទឹកលិច ២០ ខេត្ត-ក្រុង ក្នុងចំណោម ២៤ ខេត្ត-ក្រុង-រាជធានី ទូទាំងប្រទេស ហើយខាតបង់អស់តម្លៃដល់ទៅ ១ ពាន់លានដុល្លារ និងដីស្រែចម្ការរាប់ម៉ឺនហិកតា នេះគឺដោយសាស្នាដៃដ៏អាក្រក់អំពីកំណើនសេដ្ឋកិច្ចបែបទាន់ហន់ ដោយមិនគិតពីផលវិបាកសង្គម និងទុក្ខវេទនារបស់ប្រជាពលរដ្ឋ តែទៅបន្ទោសទៅលើការប្រែប្រួលអាកាសធាតុជាសកលទៅវិញហាក់បីដូចជាមិនឡូហ្ស៊ិក (Logic) សោះ។
រឿង ហ៊ឺហានិងកំណើនសេដ្ឋកិច្ច ដែលមិនសមាមាត្រនឹងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗសោះ បើប្រៀបធៀបកំណើនសេដ្ឋកិច្ច នៅស្រុកខ្មែរជាង ៧ ភាគរយធៀបទៅនឹងប្រទេសថៃជិតខាងកំណើនសេដ្ឋកិច្ចគឺឡើងយឺតណាស់ប្រហែលជា ៤ ភាគរយក្នុង ១ ឆ្នាំ តែប្រជាពលរដ្ឋខ្មែរនាំគ្នាទៅធ្វើការលក់កម្លាំងពលកម្មនៅប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាងកន្លះលាននាក់ឯណោះទៅវិញ នេះមកតែពីការរកប្រាក់ចំណូលរបស់គេក្នុងមនុស្សម្នាក់ជាមធ្យម ក្នុង ១ ឆ្នាំច្រើនជាងខ្មែរដល់ទៅ ៨ ដង (WB, 2013)។ នេះមានន័យថា កំណើនសេដ្ឋកិច្ចកម្ពុជា បានផ្តល់ប្រាក់ខែដល់ដៃមន្ត្រីរាជការ និងប្រជាពលរដ្ឋតិចតួចបំផុត តែថវិកាជាតិចំណាយទៅលើរឿងហេដ្ឋារចនាសម្ព័ន្ធដដែលៗ រាល់ឆ្នាំគឺធ្វើជាប់ឥតដាច់ (ដូច ព្រហ្ម ម៉ាញ អ្នកកំប្លែងថា អ៊ីចឹង) ដូចជា ស្ពាន ថ្នល់ លើកផ្លូវ ទំនប់ ដែលបំផ្លិចបំផ្លាញដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំនោះ បើទោះបីជាកន្លែងខ្លះមានម្ចាស់ជំនួយជួយក៏ដោយ។ ម្យ៉ាងវិញទៀត ស្ថានភាពធ្វើការនៅក្រៅប្រទេសរបស់ខ្មែរយើងខុសពីបរទេសមកធ្វើការនៅស្រុកខ្មែរ គឺប្រជាពលរដ្ឋខ្មែរភាគច្រើនទៅធ្វើការនៅស្រុកគេ គឺលក់កម្លាំងពលកម្មដើម្បីបានប្រាក់កម្រៃ ផ្ញើមកក្រុមគ្រួសារក្នុងស្រុក បើទោះបីជារស់នៅបែកគ្នាប្តីប្រពន្ធកូនចៅក៏ដោយ គឺឲ្យតែបានលុយ រីឯបរទេសមកស្រុកខ្មែរគឺភាគច្រើនមកធ្វើថៅកែលើខ្មែរ គេយកទាំងក្រុមគ្រួសារគេមកតាំងទីនៅជាមួយក្នុងស្រុកខ្មែរ ហើយកូនគេរៀនសុទ្ធតែសាលាល្អៗមានខ្លះទៀត បង្កើតភូមិខ្លួនឯង និងសាលារៀនភាសារបស់គេទៀតផង។
ដោយសារតែស្រុកខ្មែររវល់ តែរឿងចំណាយថវិកាទៅលើគ្រោះធម្មជាតិហ្នឹង ដែលបានបំផ្លាញវាហ្នឹង គឺធ្វើឲ្យការអភិវឌ្ឍស្រុកខ្មែរយឺតយ៉ាវជាងគេជាងឯងក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ប្រៀបដូចនិស្សិតខ្មែរសព្វថ្ងៃនេះ ខិតខំរវល់តែរៀនភាសាអង់គ្លេសអ៊ីចឹង គិតតែរឿងភាសាហ្នឹង ស្រុកគេមានភាសាអង់គ្លេសស្រាប់ គឺអភិវឌ្ឍខ្លួន និងស្រាវជ្រាវអ្វីដែលថ្មីៗទៅមុខលឿនជាងយើងឆ្ងាយណាស់។ ហេតុដូចនេះហើយរាជរដ្ឋាភិបាល គួរតែបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងគួរតែធ្វើការត្រួតពិនិត្យ និងរកដំណោះស្រាយ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលបណ្តាលឲ្យមានវិបត្តិសង្គមនៅរ៉ាំរ៉ៃបន្តទៅទៀតទៅ។
ការចំណាយថវិកានៅឆ្នាំ ២០១៤ ឆ្នាំក្រោយនេះ ដែលកំពុងតែពង្រាងនៅសភាជាតិ គឺផ្តោតសំខាន់ជាងគេគឺការអភិវឌ្ឍធនធានមនុស្សនិងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ជួយអតីតយុទ្ធជនពិការ ការបង្កើតប្រព័ន្ធធារាសាស្ត្រឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ដីកសិកម្ម និងវិនិយោគលើការបង្កើនសិប្បកម្មផលិតផលក្នុងស្រុកដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ធ្វើយ៉ាងណាឲ្យមានស្រុកមួយផលិតផលមួយសិនទៅ កុំឲ្យតែភ្លែតឡើងហក់ភូមិមួយ ផលិតផលមួយដែលចង់រលាយបាត់ទៅហើយនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
5 comments:
Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.
The cnrp wolking is not diferance from cpp walks,if smart people woking on case they do both are hang up the King who not never works for Khmer since 1953 up to now who trust you any more? ME KRANHUN EASAN
The mistake walking,people working top topic correct mistakes only
Dear arsehole 10:54 PM,
This is exactly what I told you: Hun $en is cheating the people with Preah Vihear, while it closes its mouth with the Viets who are really taking our territory.
FUCK YOU 4:40 AM
AH ENG Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.
CNRP USELESS...USELESS...LOSER.
CNRP ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។
អាអន្ទិតសម រង្សី ,
អាខ្ទើយក្តទន់ល្វក់-បាក់កងាប់
ជាប់ស្នេហ៍កូនឆ្កែញី CPP យួន!
* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!
* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!
* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!
* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!
* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!
* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!
* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!
* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយកជាគ្នា
បេីចង់ឡេីងធ្វេីជានាយករដ្ធមន្ត្រី សូមលោកប្រធានដកឈ្មោះ
តំណាងរាស្ត្រណាម្នាក់ចេញសិន ដេីម្បីលោកប្រធានអាចដាក់ឈ្មោះ
របស់លោកប្រធានជំនួសវិញ !!!
Post a Comment