មន្ត្រីអង្គការសង្គមស៊ីវិលឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ធ្វើសន្និសីទកាសែត អំពីការកាប់បំផ្លាញនិងដឹកជញ្ជូនឈើខុសច្បាប់នៅកម្ពុជា កាលពីថ្ងៃ ទី២៥ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Tep Soravy |
ដោយ ទេព សុរ៉ាវី RFA 2013-11-26
អង្គការទាំងនោះរកឃើញថា ក្រុមឈ្មួញបានឆក់ឱកាសមុន និងក្រោយពេលបោះឆ្នោត និងស្ថានភាពជាប់គាំងខាងនយោបាយនៅពេលបច្ចុប្បន្ននេះ សម្រុកកាប់ឈើដោយមិនញញើត។
មន្ត្រីអង្គការសង្គមស៊ីវិលព្រមានថា នឹងទម្លាយឈ្មោះ ព្រមទាំងដាក់ពាក្យបណ្ដឹងប្រឆាំងឈ្មួញ និងមន្ត្រីក្នុងស្ថាប័នរដ្ឋជាង ១០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការបន្ទាន់ ទប់ស្កាត់ការបំផ្លាញ និងការដឹកជញ្ជូនឈើខុសច្បាប់។
២៨-មីនា-២០១២៖ គំនរឈើដែលត្រូវគេរកឃើញនៅក្នុងតំបន់ព្រៃឡង់ នាខេត្តកំពង់ធំ។ |
អ្នកស្រាវជ្រាវធនធានធម្មជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ឲ្យដឹងថា របត់ថ្មីនៃការកាប់បំផ្លាញព្រៃឈើមានរូបភាពប្លែក ដោយក្រុមឈ្មួញបានបំផុសឲ្យពលរដ្ឋក្នុងសហគមន៍កាប់បំផ្លាញព្រៃឈើដោយខ្លួនឯង។ សហគមន៍ដែលធ្លាប់ដើរតួនាទីការពារព្រៃឈើ បានប្រែក្លាយជាអ្នកកាប់បំផ្លាញព្រៃឈើយ៉ាងសកម្ម និងបានយកលក់ទៅឲ្យក្រុមឈ្មួញ និងកងកម្លាំងប្រដាប់អាវុធ មុននឹងយកទៅលក់ឲ្យក្រុមហ៊ុន។
ក្រុមសហគមន៍បានផ្លាស់ប្ដូរឥរិយាបថពីការពារព្រៃឈើទៅកាប់បំផ្លាញព្រៃឈើ។ លោក ឈឹម សាវុធ ពន្យល់ថា មូលហេតុនៃការផ្លាស់ប្ដូរនោះ ដោយសារតែពួកគេហាក់គ្មានជំនឿទៅលើរដ្ឋាភិបាល ហើយគិតថា ប្រសិនបើពួកគេមិនកាប់ទេនោះ ក៏នៅតែមានក្រុមឈ្លួញ និងក្រុមហ៊ុនកាប់បំផ្លាញដែរ។
អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យទៅក្រុមហ៊ុន ភាគច្រើនស្ថិតនៅក្នុងតំបន់ព្រៃស្រោងដែលច្បាប់ហាមឃាត់។ លោកបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរី កើតឡើងដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ ការមានសិទ្ធិស្របច្បាប់ប្រមូលទិញឈើរបស់ក្រុមហ៊ុន ទ្រី ភាព ក៏មានការបន្លំឈើខុសច្បាប់ដឹកចេញទៅលក់ឲ្យប្រទេសវៀតណាម ក្រោមស្លាកសម្បទានសេដ្ឋកិច្ច។
អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២០ ខែវិច្ឆិកា បង្ហាញថា ក្រុមហ៊ុនរបស់លោក ទ្រី ភាព មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងមានដីសម្បទានសេដ្ឋកិច្ចចំនួនជិត ៧ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តក្រុងចំនួន ១២ តាមរយៈការបំបែកក្រុមហ៊ុនតូចៗចំនួន ១៥ កំពុងប្រតិបត្តិការកាប់បំផ្លាញព្រៃឈើប្រណិតៗដឹកលក់ជាចំហទៅកាន់ប្រទេសវៀតណាម។
លោក ទ្រី ភាព ក៏ជាប់ឈ្មោះអាស្រូវប្រចាំឆ្នាំ២០១៣ ក្នុងរបាយការណ៍អង្គការឃ្លាំមើលធនធានធម្មជាតិលើពិភពលោក (Global Witness) ដែលរកឃើញថា លោក ទ្រី ភាព បានធ្វើជាដៃគូជាមួយក្រុមហ៊ុនវៀតណាម ហេង ប្រាឌ័រ (Heng Brother) ដែលជាខ្នែងរបស់ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) ដើម្បីឲ្យកាប់រានព្រៃឈើ។ ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ២ ដែលរបាយការណ៍ Global Witness រកឃើញថា កំពុងបង្កវិនាសកម្មព្រៃឈើនៅកម្ពុជា។
បណ្ដាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង មានប្រសាសន៍ថា ការផ្លាស់ប្ដូរមូលដ្ឋានទ័ពញឹកញាប់នៅតាមព្រំដែន ក៏ជាបុព្វហេតុនៃការកាប់បំផ្លាញព្រៃឈើ ដោយសារតែការប្ដូរទីតាំងកងទ័ពម្តងៗ ត្រូវការផ្ទៃដីច្រើនពាន់ហិកតារ ហើយការកាប់ឈើក្នុងព្រៃសហគមន៍បានកើតឡើង ដើម្បីរានយកដីធ្វើទីតាំងទ័ព។ មួយវិញទៀត ថ្មីៗនេះ ឃើញមានរូបភាពថ្មីដែលក្រុមឈ្លួញ និងអ្នកមានលុយកំពុងដឹកឈើចេញតាមផ្លូវទឹកពីតំបន់ព្រៃឡង់ រាប់សិបម៉ែត្រគូបក្នុងមួយថ្ងៃៗ។
មានមូលហេតុ ៥ ដែលអង្គការសង្គមស៊ីវិលបានរកឃើញថា នាំឲ្យកើតមានការបំផ្លាញព្រៃឈើយ៉ាងគំហុក។ ទី១ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទី២ ផែនការអភិវឌ្ឍន៍គម្រោងថាមពលវារីអគ្គិសនី ទី៣ តម្លៃឈើនៅក្នុងទីផ្សារមានហាងឆេងខ្ពស់ និងសំបូរដោយសិប្បកម្មកែច្នៃឈើ ទី៤ ការកាប់បំផ្លាញព្រៃឈើយកដីធ្វើកម្មសិទ្ធិក្នុងតំបន់ដែលមានព្រៃឈើ និងទី៥ ការផ្លាស់ប្ដូរនិងការសាងសង់មូលដ្ឋានកងកម្លាំងប្រដាប់អាវុធថ្មី។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះកិច្ចការការពារការកាប់បំផ្លាញព្រៃឈើនោះទេ៖ «រៀបចំការងារជាប្រព័ន្ធតាមរយៈច្បាប់ ឬតាមរបៀបគ្រប់គ្រង ដើម្បីឲ្យមានស្ថិរភាពរវាងធម្មជាតិជាមួយមនុស្ស ជាមួយនឹងការរីកចំរើនសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ទទួលបន្ទុកក្នុងការធ្វើឲ្យមានតុល្យភាពរវាងគម្របព្រៃឈើរួមគ្នាជាមួយអន្តរជាតិ ប្រឆាំងទៅនឹងការផ្លាស់ប្ដូរសីតុណ្ហភាពលើពិភពលោកនេះ»។
អង្គការសង្គមស៊ីវិលរាយការណ៍ថា តំបន់ព្រៃឈើដែលត្រូវកាប់បំផ្លាញនោះ មាននៅតំបន់ព្រៃការពារ តំបន់ព្រៃឈើសម្រាប់អភិរក្សសត្វព្រៃ តំបន់ព្រៃស្នួលសម្រាប់ការពារជីវចម្រុះ និងតំបន់ព្រៃសួនឧទ្យានជាតិជាដើម។
ក្រុមអង្គការនិងសហគមន៍បានរកឃើញជនប្រព្រឹត្តបទល្មើសច្រើនរយនាក់ ប៉ុន្តែមានជាង ១០០នាក់ដែលត្រៀមនឹងដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងប្ដឹងទៅតុលាការ ប្រសិនបើរដ្ឋាភិបាលនៅតែមិនស៊ើបអង្កេត និងចាត់វិធានការច្បាប់បន្ទាន់ទៅលើការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ទេនោះ៕
8 comments:
If Khmer people have no courage and don't stand up to find the justice. All interest of Khmer country will destroyed by Hun Sen and his group. The next Khmer generation will be slave or they have no land to stand.
It has many Khmer vietcong hiding in the government. They work for destroy Khmer. Just one example CHUM PRASIT,his father is the old vietcong before 1975. Why all Khmer people let all Khmer vietcong lead Khmer country ? All the Khmer vietcong, they just work and complete the plan of Hanoi to destroy Khmer. We need to change.
The words change is not,we want and can change right away. We need time, so we must keep patient.We have a difficult in the short moment,but the future is bright.
កាប់ទៅ! កាប់ទៅ! កាប់ឲ្យរលាយសូម្បីតែកូនចៅវាក៍គ្មានដើមឈើជ្រកដែរ។
Love your slogan Kdamjor!
****
kill Hun sen save your country,kill Pheap Try save your forests!****
Lovin'It
I agreed....learn from our Philippians Brother. They have overthrown Marco the Dictator by the people. Come as one Khmer by the million to fight against any land grabber, corrupted official and Deforest in any city or providence
To all Khmer people young and old! Don't sit or stand pride of yourself and watch your country is being destroyed by CPP, VC and the Chinese company. Dont wait for Khem and Sam to make your country better. It going take United Khmer People to stop the Traitor!
ចាំតែចុះតើ!
ហ៊ុន សែន
Post a Comment