យុទ្ធនាការចែកមុងជ្រលក់ថ្នាំក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ឆ្នាំនេះ។ រូបថត ភ្នំពេញប៉ុស្តិ៍
|
ភ្នំពេញៈ ម្ចាស់ជំនួយបរទេសសំខាន់ៗដែលផ្តល់ជំនួយសម្រាប់កម្ពុជាបានថ្លែងថា មន្រ្តីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការមូលនិធិពិភពលោក ដែលរកឃើញថាមានអំពើពុករលួយក្នុងក្រសួង សុខាភិបាល នោះ ត្រូវតែធ្វើការស៊ើបអង្កេតនិងនាំមកកាត់ទោស។
ប៉ុន្តែ បើទោះត្រូវបានរកឃើញក្នុងការស៊ើបអង្កេតរយៈពេលជាង ២ឆ្នាំ ដែលបង្ហាញនូវប្រព័ន្ធស៊ីសំណូក និងការឧបត្ថម្ភពីអ្នកផ្គត់ផ្គង់មុងជ្រលក់ថ្នាំជាថ្នូរនឹង កិច្ចសន្យាក៏ដោយ ក៏សហគមន៍ម្ចាស់ជំនួយហាក់មិនរឹតបន្តឹងលក្ខខណ្ឌផ្តល់ជំនួយទេ។
ក្នុងសេចក្តីថ្លែងជាច្រើនដែលឆ្លើយតបនឹង ភ្នំពេញ ប៉ុស្តិ៍ ប្រតិភូសហគមន៍អឺរ៉ុប ស្ថានទូត ស៊ុយអែត អាល្លឺម៉ង់ និង អង់គ្លេស គាំទ្រជំហររឹងមាំរបស់អង្គការមូលនិធិពិភពលោកប្រឆាំងនឹងអំពើពុករលួយ ប៉ុន្តែមិនបញ្ជាក់ថា តើវិធីត្រួតពិនិត្យសម្រាប់ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ត្រូវពង្រឹងឬយ៉ាងណាទេ ចាប់តាំងពីលេចការរកឃើញនេះ។
ពួកគេនិយាយថា៖ «ទឹកប្រាក់ដែលប្រើខុសឆ្គងត្រូវតែទារយកមកវិញឲ្យបាន បុគ្គលនោះត្រូវនាំទៅកាត់ទោសហើយក្រុមហ៊ុនផ្គត់ផ្គង់ត្រូវទទួលទណ្ឌកម្ម ប្រសិនបើរកឃើញថា បានរំលោភក្រមសីលធម៌ដ៏តឹងរ៉ឹងរបស់អង្គការមូលនិធិពិភពលោក»។
អង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា ខ្លួនបានស៊ើបអង្កេតលើការរកឃើញក្នុងរបាយការណ៍ ប៉ុន្តែ មិនទាន់កំណត់បានថា តើអតីតមន្ត្រីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មជ្ឈមណ្ឌលជាតិប្រឆាំងជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគ និង MEDiCAM មានពិរុទ្ធពីបទពុករលួយឬយ៉ាងណាទេ?
លោក John Simmons អ្នកនាំពាក្យស្ថានទូត អាមេរិក បានថ្លែងថា រដ្ឋាភិបាលសហរដ្ឋ អាមេរិក កំពុងឃ្លាំមើលអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបន្ថែមថា៖ «យើងនឹងបន្តលើកទឹកចិត្តអង្គភាពធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងមានតម្លាភាព»។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលអាមេរិក ប្រុងប្រយ័ត្នណាស់លើការប្រើប្រាស់មូលនិធិ ជំនួយអភិវឌ្ឍន៍ដែលខុសឆ្គងទោះជាប្រទេសណាក៏ដោយ ហើយ កម្មវិធីជំនួយភាគច្រើននៅកម្ពុជា ត្រូវបានដាក់ឲ្យអនុវត្តដោយសង្គមស៊ីវិល និងវិស័យឯកជន»។
អាល្លឺម៉ង់ ដែលជាម្ចាស់ជំនួយទ្វេភាគីធំ ទី៣ របស់មូលនិធិពិភពលោកព្រមានថា៖ «ទំនុកចិត្តរបស់ម្ចាស់ជំនួយ និងការជំរុញផ្អែកលើកិច្ចសហប្រតិបត្តិការដែលគ្មានអំពើពុករលួយនិងការក្លែងបន្លំ»។
លោក Joachim Baron vonMarschall ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានថ្លែងថា៖ «ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ការលើករណីនេះនឹងជាសញ្ញាសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ»។
លោក Nicolas Baudouin លេខា ទី១ របស់ស្ថានទូត បារាំង ថ្លែងដែរថា មូលនិធិពិភពលោកមានការទទួលខុសត្រូវធានាថា អាជ្ញាធរមូលដ្ឋានស៊ើបអង្កេត ហើយបារាំងនឹងបន្ត «តាមដានស្ថានការណ៍យ៉ាងហ្មត់ចត់»។
ម្ចាស់ជំនួយបរទេសទាំងអស់ដែលឆ្លើយតបនឹង ភ្នំពេញ ប៉ុស្តិ៍ សន្យាថា បន្តជួយគាំទ្រមូលនិធិពិភពលោក ហើយកោតសរសើរលើកិច្ចប្រឹងប្រែងពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុរបស់ខ្លួន។
ចាប់ពីលទ្ធផលស៊ើបអង្កេតបឋមបានប្រកាសពីខែ កក្កដា ឆ្នាំមុន មូលនិធិបានដាក់ជំនួយសម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ជាការងារចម្បង និងតែងតាំងភ្នាក់ងារខាងក្រៅឲ្យគ្រប់គ្រងការចំណាយរបស់មជ្ឈមណ្ឌលនេះ ហើយបានតម្រូវឲ្យធ្វើលទ្ធកម្មរួមគ្នាលើផលិតផលសុខភាពទាំងអស់នៅប្រទេសកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ីបច្ចុប្បន្នជាម្ចាស់ជំនួយនាំមុខរបស់កម្ពុជា បានរំពឹងថានឹងផ្តល់កម្ចីនិងជំនួយជាង ៥០០ លានដុល្លារអាមេរិកទៀតដល់កម្ពុជាក្នុងឆ្នាំ ២០១៣ ដល់២០១៥។ លោក Eric Sidgwick នាយកប្រចាំប្រទេសថ្លែងថា៖ «ធនាគារអភិវឌ្ឍន៍អាស៊ីនឹងអនុវត្តវិធានការតឹងរ៉ឹងដើម្បីធានាថារាល់មូលនិធិដែលធនាគារនេះផ្តល់ត្រូវបានប្រើប្រាស់ចំទិសដៅ»៕ TK
4 comments:
ឣាហ៊ុនសែនដាក់ទោសឣ្នកពុករលួយណាដែលមិនមែនជាបក្សគួកវាតែប៉ុណ្ណោះ។
ឣាពុករលួយហ៊ុនសែន ដាក់ទោស
ឣ្នកពុករលួយណាដែលមិនមែនជាបក្សគួកវាតែប៉ុណ្ណោះ។
It's right,the first person corruption is Hun Sen. If Hun Sen don't open the green light to the high rank,they don't dare. And some part of money from corruption they have to share to Hun Sen.
That's correct. The big amount of foreign donation monies have been stolen by the top rank government officials. They share in amongst of the CPP. So, the corruption in Cambodia is not easy to get rid of even there is a serious investigation conducting by the donors or whatever unless there is a complete change of this government. Nothing else can eliminate the corruption in Cambodia.
Post a Comment