ដោយ វោហារ ជាតិ RFA 2013-11-20
តំណាងបាតុករមកពីសហជីពចលនាកម្មករ លោក ស៊ុត ចិត្រ បញ្ជាក់ថា ការទាមទារចំនួន ៨ចំណុចនោះមាន សើឲ្យដកតំណែងមេការជនជាតិកូរ៉េម្នាក់ និងមេការខ្មែរពីរនាក់ ដែលពួកគេចោទថា ធ្វើបាបកម្មករ៖ «អ្នកគ្រប់គ្រងទាំងនេះធ្វើបាបកម្មករណាស់ ធ្វើឲ្យកម្មករយំញឹកញាប់ណាស់រោងចក្រនេះ ពិបាកសុំច្បាប់ណាស់ ពេលចង់ឈប់ម្ដងៗត្រូវសុំ ៤ ទៅ ៥នាក់ទើបបាន»។
ក្រៅពីនេះ កម្មករសុំឲ្យថៅកែចេញលុយបាយថ្ងៃត្រង់សម្រាប់កម្មករ ៤ពាន់រៀល សុំប្រាក់ថែមម៉ោងធ្វើការពេលល្ងាច ចាប់ពីម៉ោង ៤ ដល់ម៉ោង ៦ ចំនួន ២ពាន់រៀលបន្ថែមលើប្រាក់ថែមម៉ោងចាស់ ២ពាន់រៀល និងសុំបើកប្រាក់ខែឲ្យទៀងទាត់ជាដើម។
កម្មកររោងចក្រកាត់ដេរ អា លីម ធ្វើបាតុកម្មអស់រយៈពេល ៧ថ្ងៃមកហើយមកទល់ថ្ងៃទី២០ វិច្ឆិកា នេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។
តំណាងរោងចក្រ លោក អ៊ុត បញ្ញា អះអាងថា រោងចក្រ ឃីងហ្វឺស២ មានកម្មករសរុបជាង ៦០០នាក់ តែកម្មករធ្វើបាតុកម្មមានតែជាង ១០០នាក់ទេ ដែលធ្វើការតវ៉ា។ លោកថា ចំពោះវិវាទនេះ ក្រុមហ៊ុនបានអនុវត្តទៅតាមច្បាប់ ហើយបានដោះស្រាយនៅក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បានមួយជំហានហើយ ហើយរឿងនេះបានបន្តទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត តែលទ្ធផលដំណោះស្រាយនឹងត្រូវប្រកាសនៅថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះ។ លោកថា នៅពេលនេះ កម្មករមិនគួរធ្វើបាតុកម្មទេ ហើយគួររង់ចាំលទ្ធផលសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលសិន។ លោកថា ទោះយ៉ាងណា ក្រុមហ៊ុននឹងអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕
2 comments:
គ្មានទេចរចាទេមានតវារទាមទារកយុត្តិធម៌ប៉ុណ្ណោះ!
អ្នកស្រឡាញ់យុត្តិធម៌ ត្រូវចាំថា៖ បើគ្មានអំណាចស្មើរគ្នា
ការចរចាមិនអាចយកជាការបានឡើយ!
ដឹងអ្វីខុសអ្វីត្រូវសម្រាប់ បច្ចុប្បន្ននឹងអនាគតយើងជាខ្មែរ
ដល់តំណាក់កាលនេះហើយ មានតែបន្តរឈានម្ដង មួយជំហានៗតស៊ូរហើយអត់ធ្មត់
ទើបអាចទទួលជោគជ័យបាន!
ហេតុឥរឿងឥ យើងជាខ្មែរមិនអាចបន្តរ កាន់កាប់មាតុប្រទេសដែលជាកម្មសិទ្ធរបស់យើង ក្នុលក្ខណៈទៀងត្រង់? ឈរលើឧត្តម្ភគតិជាតិការពារជាតិខ្មែរ នឹងទ្រព្យសម្បត្តិខ្មែរ ក្នុងមោទនភាពថ្លៃថ្នូរ
គ្មានអ្វីខ្មាស់អៀននណា៎ក្នុងលោកនេះឡើយ!
បើប្រៀបធៀបទៅនឹងយួន វាសែនអាម៉ាស់! ដែលប៉ងយកដីខ្មែរពីយូរយាណាស់មកហើយៗវានៅបន្តរ ដោយប្រើគ្រប់កល្បិច ឥតកេរិ៍ខ្មាស ឲ្យយើងឃើញអាក្រក់ជាល្អ ហើយយកការឈ្នះ
ទាំងកម្រោងបួនជ្រុងមោទនៈភាព វាក៏ជានយោបាយ ចតុកោណ របស់ លោក ហ៊ុនសែន នុះឯងហើយ។
រដ្ឋាភិបាលមិនគ្រប់ទឹកគណបក្សប្រជាជន នៅពេលសហគមអន្តជាតិផ្តាច់ជំនួយ គេត្រូវវិលទៅគាប កោសរូសរកលុយ ពីរោងចក្រនានា ។ ម្ចាស់រោងចក្រឈឺក្បាល ក៏គាបទៅកម្មករ កម្មករគ្មានអីអាង មានតែបាតុកម្ម។ ជម្ងឺជ្រួលច្របល់នឹងកើតមានឡើង។
ចាំមើលចុះ យើបានទស្សន៍ទាយហើយថា៖ យ៉ាងយូរពួកវានឹងស្លាប់នៅពាក់កណ្តាលឆ្នាំ២០១៤នេះ។
Post a Comment