Friday, November 22, 2013

កម្មករ​រោងចក្រ​អាលីម​ដុត​កង់​ឡាន​ទាមទារ​ថៅកែ​ដោះស្រាយ​បញ្ហា​៨​ចំណុច


ក្រុម​កម្មករ​រោងចក្រ អា លីម (ALIM Garment) ដុត​កង់​ឡាន​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ
​បញ្ហា​ពួក​គេ​ចំនួន ៨​ចំណុច តាម​ផ្លូវ​វ៉េង​ស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ក្រុម​កម្មករ​រោងចក្រ អា លីម (ALIM Garment) ប្រមាណ​ជាង ១០០​នាក់ ស្ថិត​នៅ​តាម​ផ្លូវ​វ៉េង​ស្រេង សង្កាត់​ចោមចៅ ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ បាន​ដុត​កង់​ឡាន​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ពួក​គេ​ចំនួន ៨​ចំណុច។

ដោយ វោហារ ជាតិ RFA 2013-11-20

តំណាង​បាតុករ​មក​ពី​សហជីព​ចលនា​កម្មករ លោក ស៊ុត ចិត្រ បញ្ជាក់​ថា ការ​ទាមទារ​ចំនួន ៨​ចំណុច​នោះ​មាន សើ​ឲ្យ​ដក​តំណែង​មេការ​ជនជាតិ​កូរ៉េ​ម្នាក់ និង​មេការ​ខ្មែរ​ពីរ​នាក់ ដែល​ពួក​គេ​ចោទ​ថា ធ្វើ​បាប​កម្មករ៖ «អ្នក​គ្រប់គ្រង​ទាំង​នេះ​ធ្វើ​បាប​កម្មករ​ណាស់ ធ្វើ​ឲ្យ​កម្មករ​យំ​ញឹកញាប់​ណាស់​រោងចក្រ​នេះ ពិបាក​សុំ​ច្បាប់​ណាស់ ពេល​ចង់​ឈប់​ម្ដងៗ​ត្រូវ​សុំ ៤ ទៅ ៥​នាក់​ទើប​បាន»។

ក្រៅ​ពី​នេះ កម្មករ​សុំ​ឲ្យ​ថៅកែ​ចេញ​លុយ​បាយ​ថ្ងៃ​ត្រង់​សម្រាប់​កម្មករ ៤​ពាន់​រៀល សុំ​ប្រាក់​ថែម​ម៉ោង​ធ្វើ​ការ​ពេល​ល្ងាច ចាប់​ពី​ម៉ោង ៤ ដល់​ម៉ោង ៦ ចំនួន ២​ពាន់​រៀល​បន្ថែម​លើ​ប្រាក់​ថែម​ម៉ោង​ចាស់ ២​ពាន់​រៀល និង​សុំ​បើក​ប្រាក់​ខែ​ឲ្យ​ទៀងទាត់​ជាដើម។

កម្មករ​រោងចក្រ​កាត់​ដេរ អា លីម ធ្វើ​បាតុកម្ម​អស់​រយៈពេល ៧​ថ្ងៃ​មក​ហើយ​មក​ទល់​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

តំណាង​រោងចក្រ លោក អ៊ុត បញ្ញា អះអាង​ថា រោងចក្រ ឃីង​ហ្វឺស​២ មាន​កម្មករ​សរុប​ជាង ៦០០​នាក់ តែ​កម្មករ​ធ្វើ​បាតុកម្ម​មាន​តែ​ជាង ១០០​នាក់​ទេ ដែល​ធ្វើ​ការ​តវ៉ា។ លោក​ថា ចំពោះ​វិវាទ​នេះ ក្រុមហ៊ុន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​បាន​ដោះស្រាយ​នៅ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន បាន​មួយ​ជំហាន​ហើយ ហើយ​រឿង​នេះ​បាន​បន្ត​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ទៀត តែ​លទ្ធផល​ដំណោះស្រាយ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ខាង​មុខ​នេះ។ លោក​ថា នៅ​ពេល​នេះ កម្មករ​មិន​គួរ​ធ្វើ​បាតុកម្ម​ទេ ហើយ​គួរ​រង់ចាំ​លទ្ធផល​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​សិន។ លោក​ថា ទោះ​យ៉ាង​ណា ក្រុមហ៊ុន​នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល៕

2 comments:

Anonymous said...

គ្មានទេចរចាទេមានតវារទាមទារកយុត្តិធម៌ប៉ុណ្ណោះ!

អ្នកស្រឡាញ់យុត្តិធម៌ ត្រូវចាំថា៖ បើគ្មានអំណាចស្មើរគ្នា
ការចរចាមិនអាចយកជាការបានឡើយ!
ដឹងអ្វីខុសអ្វីត្រូវសម្រាប់ បច្ចុប្បន្ននឹងអនាគតយើងជាខ្មែរ
ដល់តំណាក់កាលនេះហើយ មានតែបន្តរឈានម្ដង មួយជំហានៗតស៊ូរហើយអត់ធ្មត់
ទើបអាចទទួលជោគជ័យបាន!

ហេតុឥរឿងឥ យើងជាខ្មែរមិនអាចបន្តរ កាន់កាប់មាតុប្រទេសដែលជាកម្មសិទ្ធរបស់យើង ក្នុលក្ខណៈទៀងត្រង់? ឈរលើឧត្តម្ភគតិជាតិការពារជាតិខ្មែរ នឹងទ្រព្យសម្បត្តិខ្មែរ ក្នុងមោទនភាពថ្លៃថ្នូរ
គ្មានអ្វីខ្មាស់អៀននណា៎ក្នុងលោកនេះឡើយ!

បើប្រៀបធៀបទៅនឹងយួន វាសែនអាម៉ាស់! ដែលប៉ងយកដីខ្មែរពីយូរយាណាស់មកហើយៗវានៅបន្តរ ដោយប្រើគ្រប់កល្បិច ឥតកេរិ៍ខ្មាស ឲ្យយើងឃើញអាក្រក់ជាល្អ ហើយយកការឈ្នះ
ទាំងកម្រោងបួនជ្រុងមោទនៈភាព វាក៏ជានយោបាយ ចតុកោណ របស់ លោក ហ៊ុន​សែន នុះឯងហើយ។

Anonymous said...

រដ្ឋាភិបាលមិនគ្រប់ទឹកគណបក្សប្រជាជន នៅពេលសហគមអន្តជាតិផ្តាច់ជំនួយ គេត្រូវវិលទៅគាប កោសរូសរកលុយ ពីរោងចក្រនានា ។ ម្ចាស់រោងចក្រឈឺក្បាល ក៏គាបទៅកម្មករ កម្មករគ្មានអីអាង មានតែបាតុកម្ម។ ជម្ងឺជ្រួលច្របល់នឹងកើតមានឡើង។
ចាំមើលចុះ យើបានទស្សន៍ទាយហើយថា៖ យ៉ាងយូរពួកវានឹងស្លាប់នៅពាក់កណ្តាលឆ្នាំ២០១៤នេះ។