Friday, November 29, 2013

បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួបកង​ទ័ព​នៅ​ប្រាសាទ​ព្រះ​វិហារ​


ដោយ ស៊ុន មេសា rfi ថ្ងៃ សុក្រ 29 វិច្ឆិកា 2013

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ទៅ​ចុះ​ជួប​កងទ័ព​ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ​ ​ក្នុង​ខែធ្នូ​ខាងមុខ។ ការចុះ​ជួប​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​​ជាបន្តបន្ទាប់​​របស់​គណបក្សប្រឆាំង​ ក្រោយ​បាតុកម្ម​ថ្ងៃទី១០ធ្នូ​ នៅ​ខេត្ត​សៀមរាប។ ​​ប៉ុន្តែ មេបញ្ជាការ​​កងទ័ព​តំបន់​ប្រសាទ​ព្រះវិហារ មិនទាន់​ទទួលបាន​ដំណឹង​ពី​ការ​ទស្សនកិច្ច​នេះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ដំណើរ​ទស្សនកិច្ច​បន្តបន្ទាប់​មួយ ​​ទៅកាន់​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃទី១១ ធ្នូ​ខាងមុខ មុន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី១៥ធ្នូ។ អ្នកនាំពាក្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញា​ឫទ្ធិ បានឱ្យដឹងថា​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​​កងទ័ព និង​ពិនិត្យ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ផងដែរ។ តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​តុលាកា​រយុត្តិធម៌​អន្តរជាតិ ​បាន​កាត់​ឱ្យនៅ​ក្រោម​ដែន​អធិបតេយ្យភាព​​របស់​កម្ពុជា។

គួររំលឹកថា ​ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​ខណៈ​ស្ថាន​ការ​នៅ​ប្រាសាទ​ព្រះវិហារ​នៅមាន​ភាព​តានតឹង​នៅឡើយ។ តានតឹង​ព្រោះថា ​ភាគី​ថៃ​ដែល​កំពុងមាន​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​នោះ មិនទាន់​អនុវត្ត​ដក​កងទ័ព​ចេញពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក្រោយ​ការបកស្រាយ​សាលក្រម​របស់​តុលាកា​អន្តរជាតិ ទីក្រុង​ឡាអេ ​កាលពី​ថ្ងៃទី១១ វិច្ឆិកា​នៅឡើយ​នោះទេ។
យ៉ាងណាក៏ដោយ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មិនបាន​បញ្ជាក់​លំអិត​ពី​កម្មវិធី​ទៅ​ជួប​សួរ​សុខ​ទុក្ខ​កងទ័ព​នោះទេ។ មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនី​យ ​ស្រី ​ដឹក បាន​អះអាងថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នៃ​ការ​មក​ទស្សនា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​នោះទេ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ក្រោយ​ធ្វើ​មហា​បាតុកម្ម​នៅ​ខេត្តសៀមរាប និង​សួរសុខទុក្ខ​កងទ័ព​នៅ​តំបន់​ព្រំដែន គណបក្សប្រឆាំង​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា នឹងធ្វើ​ដំណើរ​ទៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្តកំពង់ធំ​ នៅ​ថ្ងៃទី១២ធ្នូ​ខាងមុខនេះ។ ដំណើ​រទៅកាន់​តំបន់​ព្រៃ​ឡង់​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​លោក​យ៉ែម បុញ្ញឫទ្ធិ​ដដែល បាន​អះអាងថា​ ជាការ​លើកទឹកចិត្ត ដល់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ការការពារ​ព្រៃឈើ។ សូមបញ្ជាក់ថា ដំណើរ​ទៅកាន់​ខេត្តសៀមរាប ព្រះវិហារ និង​ខេត្តកំពង់ធំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​បន្តបន្ទាប់​គ្នា​មួយ មុន​ការធ្វើ​បាតុកម្ម​រៀងរាល់​សប្តាហ៍​ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​​យុត្តិធម៌​នៃ​ការបោះឆ្នោត៕

4 comments:

Anonymous said...

Risky......but GOOD move by CNRP! .... and entitle to do so as the Army is Cambodian National Defense. Let's see what CPP's reaction will be?

Anonymous said...

why CNRP so scare about release evidence about Hun sen steal the vote or just said it but didn't have any evidence to prove it????

Anonymous said...

CNRP didn't have any evidence to prove it, just barking like a baby. Mike.

Anonymous said...

Congratulation,Sam Rainsy and Kem Sokha for your work,that the good leaders and nationalist leaders. Encourage and protect,love each other and united together. I wish you to have success every thing for Khmer country.