RFA/Uon Chhin |
ដោយ ទេព សុរ៉ាវី RFA 2013-11-17
រហូតមកដល់ពេលនេះគណៈកម្មការស៊ើបអង្កេត ស្វែងរកឃាតកពិតចំពោះករណីបាញ់ប្រហារនោះ មិនទាន់ចាប់ជនដៃដល់យកមកផ្តន្ទាទោសនៅឡើយ។
ចំណែកពលរដ្ឋ ដែលបានឃើញផ្ទាល់ភ្នែកនូវហេតុការណ៍នោះ បានរិះគន់ចំពោះអំពើសាហាវរបស់សមត្ថកិច្ច ដែលបានប្រើហិង្សាបង្ក្រាបលើកម្មករ រហូតឈានទៅបាញ់កាំភ្លើងគ្រាប់ពិត ធ្វើឲ្យពលរដ្ឋស្លូតត្រង់ម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរបួស។
ក្រោយការស្លាប់ស្រ្តីលក់បាយ នៅមិនទាន់ឃើញមានស្ថាប័នណាមួយ ចេញមុខមកទទួលខុសត្រូវនៅឡើយទេរហូតដល់ថ្ងៃនេះ។ រីឯសមត្ថកិច្ចហាក់ដោះខ្លួនចេញពីការទទួលខុសត្រូវភ្លាមៗ ដោយទម្លាក់កំហុសទាំងស្រុងទៅលើជនទី៣ ដោយចោទថាមានជនបង្កប់បង្កឲ្យមានគ្រោះថ្នាក់ដល់ស្លាប់មនុស្ស។ ប៉ុន្តែមានសាក្សីពលរដ្ឋ និងមន្រ្តីអង្គការសង្គមស៊ីវិលជាច្រើន បញ្ជាក់ថា ពេលនោះគ្មានជនទី៣ឯណាមានប្រើកាំភ្លើងទេ លើកលែងតែក្រុមសមត្ថកិច្ច។
ពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍នោះ គឺលោក សាំង ផល្លី រៀបរាប់ថា មូលហេតុដែលឈានទៅដល់ការប្រើអំពើហិង្សា កើតចេញពីការរាំងផ្លូវមិនឲ្យហ្វូងបាតុកររោងចក្រអែស អិល ដង្ហែក្បួនបាតុកម្មទៅមុខផ្ទះនាយករដ្ឋមន្រ្តី។ លោកបញ្ជាក់ថាក្រុមបាតុករ ពេលនោះ បានប្រើដុំថ្មគប់ទៅក្រុមសមត្ថកិច្ច នៅគ្រាដែលសមត្ថកិច្ចព្យាយាមបំបែកពួកគេ ដោយបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
ប្រភពដដែលបន្តថា ពេលដែលស្ថានភាពតានតឹង និងជ្រួលច្របល់ខ្លាំង សមត្ថកិច្ចបានប្រើកំាភ្លើងគ្រាប់ពិតបាញ់ស្រោចទៅលើបាតុករ ហើយធ្វើឲ្យបាតុករជាច្រើននាក់រងរបួស ពិសេស គ្រាប់កាំភ្លើងបានហើរចេញពីទិស ដែលសមត្ថកិច្ចឈរ ទៅចំស្រ្តីលក់បាយម្នាក់ស្លាប់។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រៅពីមនុស្សម្នាក់ស្លាប់ មានមនុស្សជិត១០នាក់រងរបួស។ លើសពីនេះបុរសពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនក្នុងពន្ធនាគារក្រោមបទចោទថាបានប្រើហិង្សា ដោយចេតនា។
ភ្លាមៗ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធិ បញ្ជាក់ថា ការផ្ទុះអាវុធបង្កឲ្យស្រ្តីអ្នកលក់បាយស្លាប់ គឺមិនមែនសមត្ថកិច្ចជាអ្នកបង្កឡើងទេ គឺអាចមានជនទី៣ បាញ់ទៅលើពលរដ្ឋនោះ។ លោកបន្តដែរថាគណៈកម្មការស៊ើបអង្កេត កំពុងដំណើរការស្វែងរកឃាតករពិតចំពោះករណីបាញ់ប្រហារនេះ។
យ៉ាងណា លោក សំាង ផល្លី ពលរដ្ឋដែលឃើញហេតុការណ៍នោះ បញ្ជាក់ថា មិនមានជនទី៣ឯណា មកបាញ់សម្លាប់ពលរដ្ឋរងគ្រោះទេ។ ផ្ទុយទៅវិញសមត្ថកិច្ចឯណោះទេ ដែលមានកំាភ្លើងបាញ់រះ ទៅលើកម្មករ និងពលរដ្ឋ។ លោកជឿថាគ្រាប់ដែលហើរទៅប៉ះស្រ្តីរងគ្រោះ គឺចេញពីកាណុងកំាភ្លើង របស់សមត្ថកិច្ច។
មិនខុសគ្នាដែរ ក្មួយប្រុសស្រ្តីអ្នកលក់បាយ ដែលស្ថិតក្នុងហេតុការណ៍នោះដែរ គឺលោក ហៃ រិទ្ធ ប្រាប់ថាសមត្ថកិច្ចមានចេតនាបាញ់គ្រាប់ពិតតម្រង់ទៅកម្មករ នៅពេលដែលក្រពុលមុខខ្លាំង មិនអាចគ្រប់គ្រងស្ថានការណ៍បាន។ លោកបន្តថា មានសាក្សីជាពលរដ្ឋ និងកម្មកររោងចក្រ អែសអិល ជាច្រើន ឃើញផ្ទាល់ភ្នែកថា គ្រាប់ដែលបាញ់នោះ គឺចេញពីសមត្ថកិច្ច។ប៉ុន្តែសមត្ថកិច្ចបានប្រាសខ្លួនមិនទទួលខុសត្រូវ ហើយបែរជាទម្លាក់កំហុសទៅជនទី៣។ លោកបន្តថា គ្មានទេជនទី៣ ក្នុងហេតុការណ៍នោះ។ លោកចាត់ទុកថា សមត្ថកិច្ចមានបំណងគេចមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងទាមទារឲ្យរដ្ឋាភិបាល បង្កើតគណៈកម្មការឯករាជ្យមួយ ដោយឡែកពីគណៈកម្មការរបស់ក្រសួងមហាផ្ទៃ ដើម្បីស្វែងរកឃាតករពិតមកផ្តន្ទាទោស។
ប្រធានផ្នែកបច្ចេកទេសនៃអង្គការលីកាដូ លោក អំ សំអាត ដែលកាលណោះស្ថិតក្នុងហេតុការណ៍បង្ក្រាបក្រុមបាតុកម្ម កាលពីថ្ងៃទី១២ ខែវិច្ឆិកា យល់ឃើញការបង្វែរទៅលើជនទី៣ ថាជាអ្នកបាញ់ឲ្យពលរដ្ឋស្លាប់ និងរងរបួស គឺគ្រាន់តែជាការបង្វិលការទទួលខុសត្រូវពីទង្វើប្រតិបត្តិការ របស់សមត្ថកិច្ច ដែលបានបង្ក្រាបទៅលើក្រុមបាតុករប៉ុណ្ណោះ។ ការពិតអ្នកស្លាប់ និងអ្នករបួស បានត្រូវគ្រាប់ដែលចេញពីហ្វូងសមត្ថកិច្ច។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ចាត់ទុកអ្នកចោទប្រកាន់សមត្ថកិច្ច ថាបានបាញ់សម្លាប់ស្រ្តីអ្នកលក់បាយ ថាជាមនុស្សព្រៃ ខ្វះមូលដ្ឋានពិត។ ចំពោះការស្នើសុំឲ្យរដ្ឋាភិបាល បង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតរកឃាតករពិតនោះ អ្នកនាំពាក្យរូបនេះ ពន្យល់ថា រាល់ការវិនិច្ឆ័យក្តីនីមួយៗ មិនដែលយកយន្តការឯករាជ្យមកធ្វើការទេ។
យ៉ាងណា លោក អំ សំអាត នៃអង្គការសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ថារដ្ឋាភិបាលត្រូវមានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះករណីស្លាប់ស្រ្តីលក់បាយ ព្រោះទង្វើរបស់សមត្ថកិច្ច ធ្វើឡើងក្នុងក្របខណ្ឌអនុវត្តន៍ច្បាប់ គឺនីតិប្រតិបត្តិរបស់រដ្ឋាភិបាល។
បងស្រីជីដូនមួយនៃសពលោកស្រី អេង សុខុម គឺលោកស្រី រឿង ណាត ស្នើសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតករណីនេះឲ្យបានច្បាស់ ដើម្បីរកឃាតករពិត ដែលបាញ់សម្លាប់ប្អូនរបស់គាត់។ លោកស្រី ជឿថា សមត្ថកិច្ចជាជនដៃដល់ក្នុងរឿងបាញ់សម្លាប់នេះ។
ករណីនេះមិនមែនជាលើកទី១ទេ ដែលសមត្ថកិច្ចបានទម្លាក់ការទទួលខុសត្រូវ នៃការស្លាប់របស់ពលរដ្ឋ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ទៅលើជនទី៣។ ជាក់ស្តែងដូចករណីប៉ះទង្គិចគ្នាលើស្ពានអាកាសក្បាលថ្នល់ នៅថ្ងៃមហាបាតុកម្មរបស់បក្សប្រឆាំង ដែលកាលណោះធ្វើឲ្យបុរសម្នាក់ ឈ្មោះ ម៉ៅ សុខចាន់ស្លាប់ ក៏សមត្ថកិច្ចបានទម្លាក់បន្ទុកទៅលើជនទី៣ដែរ រហូតបង្កើតគណៈកម្មការមួយស៊ើបអង្កេតរកឃាតករពិត។ ផ្ទុយទៅវិញ គណៈកម្មការដែលមានឈ្មោះនោះ នៅមិនទាន់រកជនទី៣ ឬឃាតករពិតយកមកផ្តន្ទាទោស ដើម្បីឲ្យជនរងគ្រោះ ដែលស្លាប់ ទទួលបានយុត្តិធម៌នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
5 comments:
ស្រុកខ្មែរសព្វថ្ងៃគ្មានភិបាលទេ!!!
*អ្នកទទួលខុសត្រូវមុនគេព្រោះគឺ
គណបក្សចង្រៃសង្គ្រោះយួនព្រោះវាសល់ចំហាយ
បាតុកម្មពីសម រង្ស៊ី+ កឹម សុខាបិតាញុះញង់
ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
មួយលើកជាពីរលើកអូសអូសបន្លាយពេលវេលា
ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួនសម្លាប់ខ្មែរ។
*ដូច្នេះត្រូវអាឆ្កែបំរើយួនពីរក្បាលហ្នឹង
(សម រង្ស៊ី+ កឹម សុខា)វាបានប្រកាសហើយថាវាមិនយកអាកញ្ជះយួនហ៊ុន សែនជាសត្រូវទេ...បើខ្មែរណាប្រឆាំងនិង
អាហ៊ុន សែនគ្នាវាត្រូវទទួលខុសដោយខ្លួនឯង!
Correction
ស្រុកខ្មែរសព្វថ្ងៃគ្មានរដ្ឋាភិបាលទេ!!!
*អ្នកទទួលខុសត្រូវមុនគេព្រោះគឺ
គណបក្សចង្រៃសង្គ្រោះយួនព្រោះវាសល់ចំហាយ
បាតុកម្មពីសម រង្ស៊ី+ កឹម សុខាបិតាញុះញង់
ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
មួយលើកជាពីរលើកអូសអូសបន្លាយពេលវេលា
ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួនសម្លាប់ខ្មែរ។
*ដូច្នេះត្រូវអាឆ្កែបំរើយួនពីរក្បាលហ្នឹង
(សម រង្ស៊ី+ កឹម សុខា)វាបានប្រកាសហើយថាវាមិនយកអាកញ្ជះយួនហ៊ុន សែនជាសត្រូវទេ!...
*** តែបើខ្មែរណាហ៊ានប្រឆាំងនិង
អាហ៊ុន សែនគ្នាវា ត្រូវទទួលខុសដោយខ្លួនឯង!
ស្រុកខ្មែរសព្វថ្ងៃគ្មានរដ្ឋាភិបាលទេ!!!
*អ្នកទទួលខុសត្រូវមុនគេព្រោះគឺ
អាគណបក្សចង្រៃសង្គ្រោះយួនព្រោះវាសល់ចំហាយ
បាតុកម្មពីសម រង្ស៊ី+ កឹម សុខាបិតាញុះញង់
ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
មួយលើកជាពីរលើកអូសអូសបន្លាយពេលវេលា
ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួនសម្លាប់ខ្មែរ។
*ដូច្នេះត្រូវអាឆ្កែបំរើយួនពីរក្បាលហ្នឹងត្រូវទទួលខុសត្រូវ
(សម រង្ស៊ី+ កឹម សុខា)ព្រោះវាបានប្រកាសហើយថាវាមិនយកអាកញ្ជះយួនហ៊ុន សែនជាសត្រូវទេ!...
*** តែបើខ្មែរណាហ៊ានប្រឆាំងនិង
អាហ៊ុន សែនគ្នាវា ត្រូវទទួលខុសដោយខ្លួនឯង
violence always cause death of someone. the police and the garment owner should be sued by the victim's family! get the lawyer to help this family sue them so they will not do this again to anyone! keep suing them if they continue to use force and violence, that cause death, harm and danger to the public in any way! stop puttin up with it!
Do something not just barking.
Post a Comment