Sunday, November 17, 2013

ពលរដ្ឋ​៖ ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ស្រ្តី​លក់​បាយ


RFA/Uon Chhin
ក្រុម​គ្រួសារ​សព​លោកស្រី​ អេង​ សុខុម​ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​រោងចក្រ​ អែស អិល​ (SL)​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ​ទេ​។

ដោយ ទេព សុរ៉ាវី RFA 2013-11-17

រហូត​មក​ដល់​ពេល​នេះ​គណៈកម្មការ​ស៊ើប​អង្កេត​ ស្វែង​រក​ឃាតក​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នោះ​ មិន​ទាន់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្តន្ទា​ទោស​នៅ​ឡើយ​។

ចំណែក​ពល​រដ្ឋ​ ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ហេតុការណ៍​នោះ​ បាន​រិះគន់​ចំពោះ​អំពើ​សាហាវ​របស់​សមត្ថកិច្ច​ ដែល​បាន​ប្រើ​ហិង្សា​បង្ក្រាប​លើ​កម្មករ​ រហូត​ឈាន​ទៅ​បាញ់​កាំភ្លើង​គ្រាប់​ពិត​ ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​ម្នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​របួស​។

ក្រោយ​ការ​ស្លាប់​ស្រ្តី​លក់​បាយ​ នៅ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ណា​មួយ​ ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ​រហូត​ដល់​ថ្ងៃ​នេះ​។ រី​ឯ​សមត្ថកិច្ច​ហាក់​ដោះ​ខ្លួន​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ភ្លាម​ៗ​ ដោយ​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​ជន​ទី​៣​ ដោយ​ចោទ​ថា​មាន​ជន​បង្កប់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​មនុស្ស​។ ប៉ុន្តែ​មាន​សាក្សី​ពលរដ្ឋ​ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ បញ្ជាក់​ថា​ ពេល​នោះ​គ្មាន​ជន​ទី​៣​ឯ​ណា​មាន​ប្រើ​កាំភ្លើង​ទេ​ លើក​លែង​តែ​ក្រុម​សមត្ថកិច្ច​។

១៤-វិច្ឆិកា-២០១៣៖ ក្រុម​គ្រួសារ​សព​ស្ត្រី​អ្នក​លក់​បាយ​ក្បែរ​
ស្ពាន​ស្ទឹងមានជ័យ ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​
ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២
ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​ពិធី​បូជា​សព នា​វត្ត​សំបួរមាស។
RFA/Khe Sonorng
ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បាញ់រះ​ របស់​សមត្ថកិច្ច​បង្ក្រាប​លើ​ក្រុម​បាតុករ​រោងចក្រ ​អែស​ អិល​ ទទូច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​មក​ទទួល​ខុស​ត្រូវ​ ចំពោះ​ករណី​បាញ់​ស្លាប់​ស្រ្តី​លក់​បាយ​ម្នាក់​ ដោយ​ពុំ​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​។

ពល​រដ្ឋ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​នោះ​ គឺ​លោក​ សាំង​ ផល្លី​ រៀប​រាប់​ថា​ មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ កើត​ចេញ​ពី​ការ​រាំង​ផ្លូវ​មិន​ឲ្យ​ហ្វូង​បាតុករ​រោងចក្រ​អែស​ អិល​ ដង្ហែ​ក្បួន​បាតុកម្ម​ទៅ​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្រ្តី​។ លោក​បញ្ជាក់​ថា​ក្រុម​បាតុករ​ ពេល​នោះ​ បាន​ប្រើ​ដុំ​ថ្ម​គប់​ទៅ​ក្រុម​សមត្ថកិច្ច​ នៅ​គ្រា​ដែល​សមត្ថកិច្ច​ព្យាយាម​បំបែក​ពួក​គេ​ ដោយ​បាញ់​ទឹក​ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។

ប្រភព​ដដែល​បន្ត​ថា​ ពេល​ដែល​ស្ថានភាព​តានតឹង​ និង​ជ្រួល​ច្របល់​ខ្លាំង​ សមត្ថកិច្ច​បាន​ប្រើ​កំាភ្លើង​គ្រាប់​ពិត​បាញ់​ស្រោច​ទៅ​លើ​បាតុករ​ ហើយ​ធ្វើ​ឲ្យ​បាតុករ​ជា​ច្រើន​នាក់​រង​របួស​ ពិសេស​ គ្រាប់​កាំភ្លើង​បាន​ហើរ​ចេញ​ពី​ទិស​ ដែល​សមត្ថកិច្ច​ឈរ​ ទៅ​ចំ​ស្រ្តី​លក់​បាយ​ម្នាក់​ស្លាប់​។  នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ ក្រៅ​ពី​មនុស្ស​ម្នាក់​ស្លាប់​ មាន​មនុស្ស​ជិត​១០​នាក់​រង​របួស​។ លើស​ពី​នេះ​បុរស​ពីរ​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ថា​បាន​ប្រើ​ហិង្សា​ ដោយ​ចេតនា​។

ភ្លាម​ៗ​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាលជាតិ​ លោក​ គៀត​ ចាន់​ថា​រិទ្ធិ​ បញ្ជាក់​ថា​ ការ​ផ្ទុះ​អាវុធ​បង្ក​ឲ្យ​ស្រ្តី​អ្នក​លក់​បាយ​ស្លាប់​ គឺ​មិនមែន​សមត្ថកិច្ច​ជា​អ្នក​បង្ក​ឡើង​ទេ​ គឺ​អាច​មាន​ជន​ទី​៣​ បាញ់​ទៅ​លើ​ពលរដ្ឋ​នោះ​។ លោក​បន្ត​ដែរ​ថា​គណៈកម្មការ​ស៊ើប​អង្កេត​ កំពុង​ដំណើរការ​ស្វែង​រក​ឃាតករ​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នេះ​។

យ៉ាង​ណា​ លោក​ សំាង​ ផល្លី​ ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ​ បញ្ជាក់​ថា​ មិនមាន​ជន​ទី​៣​ឯណា​ មក​បាញ់​សម្លាប់​ពលរដ្ឋ​រងគ្រោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​ឯណោះ​ទេ​ ដែល​មាន​កំាភ្លើង​បាញ់​រះ​ ទៅ​លើ​កម្មករ​ និង​ពលរដ្ឋ​។ លោក​ជឿ​ថា​គ្រាប់​ដែល​ហើរ​ទៅ​ប៉ះ​ស្រ្តី​រងគ្រោះ គឺ​ចេញ​ពី​កាណុង​កំាភ្លើង​ របស់​សមត្ថកិច្ច​។

មិន​ខុស​គ្នា​ដែរ​ ក្មួយ​ប្រុស​ស្រ្តី​អ្នក​លក់​បាយ​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ​ គឺ​លោក​ ហៃ​ រិទ្ធ​ ប្រាប់​ថា​សមត្ថកិច្ច​មាន​ចេតនា​បាញ់​គ្រាប់​ពិត​តម្រង់​ទៅ​កម្មករ​ នៅ​ពេល​ដែល​ក្រពុល​មុខ​ខ្លាំង​ មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ លោក​បន្ត​ថា​ មាន​សាក្សី​ជា​ពលរដ្ឋ​ និង​កម្មករ​រោងចក្រ ​អែសអិល ​ជាច្រើន​ ឃើញ​ផ្ទាល់​ភ្នែក​ថា​ គ្រាប់​ដែល​បាញ់​នោះ​ គឺ​ចេញ​ពី​សមត្ថកិច្ច​។ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាស​ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ ហើយ​បែរ​ជា​ទម្លាក់​កំហុស​ទៅ​ជន​ទី​៣​។  លោក​បន្ត​ថា​ គ្មាន​ទេ​ជន​ទី​៣​ ក្នុង​ហេតុការណ៍​នោះ​។ លោក​ចាត់​ទុក​ថា សមត្ថកិច្ច​មាន​បំណង​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ ដោយ​ឡែក​ពី​គណៈកម្មការ​របស់​ក្រសួង​មហាផ្ទៃ​ ដើម្បី​ស្វែង​រក​ឃាតករ​ពិត​មក​ផ្តន្ទាទោស​។

១២-វិច្ឆិកា-២០១៣៖ ក្រុម​ប៉េអឹម​រៀប​ក្បួន​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​កម្មករ​រោងចក្រ អែស.អិល ដែល​ព្យាយាម​សម្រុក​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ។ RFA/Den Ayuthyea

ពលរដ្ឋ​មួយ​រូប​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ យល់​ឃើញ​ថា​ សមត្ថកិច្ច​កំពុង​ព្យាយាម​បន្លំ​ភ្នែក​មហាជន​ និង​បាន​បង្វែរ​សាច់​រឿង​នៃ​ការ​បាញ់​សម្លាប់​ស្រ្តី​អ្នក​លក់​បាយ​ ទៅ​ជន​ទី​៣​ ដែល​តាម​ពិត​ជន​ទី​៣ ក្នុង​សាច់​រឿង​នោះ​ គឺ​គ្មាន​រូប​រាង​ឡើយ​។ ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ បញ្ជាក់​ថា គាត់​បាន​រត់​គេច​ពី​ការ​ដេញ​បាញ់​របស់​សមត្ថកិច្ច​ ខណៈ​ដែល​បុរស​ម្នាក់​ទៀត​ រត់​ពី​ក្រោយ​គាត់​ត្រូវ​គ្រាប់​ត្រង់​ជើង​ ដែល​នេះ​ជា​តឹកតាង​មួយ​ថា​គ្មាន​នរណា​បាញ់​ ក្រៅ​ពី​សមត្ថកិច្ច​ឡើយ​។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ ដែល​កាលណោះ​ស្ថិត​ក្នុង​ហេតុ​ការណ៍​បង្ក្រាប​ក្រុម​បាតុកម្ម​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ យល់​ឃើញ​ការ​បង្វែរ​ទៅ​លើ​ជន​ទី​៣​ ថា​ជា​អ្នក​បាញ់​ឲ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​ គឺ​គ្រាន់​តែ​ជា​ការ​បង្វិល​ការ​ទទួល​ខុស​ត្រូវ​ពី​ទង្វើ​ប្រតិបត្តិការ​ របស់​សមត្ថកិច្ច​ ដែល​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ប៉ុណ្ណោះ​។ ការ​ពិត​អ្នក​ស្លាប់​ និង​អ្នក​របួស​ បាន​ត្រូវ​គ្រាប់​ដែល​ចេញ​ពី​ហ្វូង​សមត្ថកិច្ច​។

អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ លោក​ ផៃ​ ស៊ីផាន​ ចាត់​ទុក​អ្នក​ចោទ​ប្រកាន់​សមត្ថកិច្ច​ ថា​បាន​បាញ់​សម្លាប់​ស្រ្តី​អ្នក​លក់​បាយ​ ថា​ជា​មនុស្ស​ព្រៃ​ ខ្វះ​មូលដ្ឋាន​ពិត​។ ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​រក​ឃាតករ​ពិត​នោះ​ អ្នក​នាំ​ពាក្យ​រូប​នេះ​ ពន្យល់​ថា​ រាល់​ការ​វិនិច្ឆ័យ​ក្តី​នីមួយ​ៗ​ មិន​ដែល​យក​យន្តការ​ឯករាជ្យ​មក​ធ្វើការ​ទេ​។

យ៉ាងណា​ លោក​ អំ​ សំអាត​ នៃ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ​ បញ្ជាក់​ថា​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ ចំពោះ​ករណី​ស្លាប់​ស្រ្តី​លក់​បាយ​ ព្រោះ​ទង្វើ​របស់​សមត្ថកិច្ច​ ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​អនុវត្តន៍​ច្បាប់​ គឺ​នីតិ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​។

បង​ស្រី​ជីដូន​មួយ​នៃ​សព​លោកស្រី​ អេង​ សុខុម​ គឺ​លោកស្រី​ រឿង​ ណាត​ ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​ ដើម្បី​រក​ឃាតករ​ពិត​ ដែល​បាញ់​សម្លាប់​ប្អូន​របស់​គាត់​។ លោកស្រី​ ជឿ​ថា​ សមត្ថកិច្ច​ជា​ជន​ដៃ​ដល់​ក្នុង​រឿង​បាញ់​សម្លាប់​នេះ​។

ករណី​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​សមត្ថកិច្ច​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​ ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​ ទៅ​លើ​ជន​ទី​៣​។ ជាក់ស្តែង​ដូច​ករណី​ប៉ះ​ទង្គិច​គ្នា​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ នៅ​ថ្ងៃ​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ ដែល​កាលណោះ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ ឈ្មោះ​ ម៉ៅ​ សុខចាន់​ស្លាប់​ ក៏​សមត្ថកិច្ច​បាន​ទម្លាក់​បន្ទុក​ទៅ​លើ​ជន​ទី​៣​ដែរ​ រហូត​បង្កើត​គណៈកម្មការ​មួយ​ស៊ើប​អង្កេត​រក​ឃាតករ​ពិត​។ ផ្ទុយ​ទៅ​វិញ​ គណៈកម្មការ​ដែល​មាន​ឈ្មោះ​នោះ​ នៅ​មិន​ទាន់​រក​ជន​ទី​៣​ ឬ​ឃាតករ​ពិត​យក​មក​ផ្តន្ទាទោស​ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ ដែល​ស្លាប់​ ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

5 comments:

Anonymous said...

ស្រុកខ្មែរសព្វថ្ងៃគ្មានភិបាលទេ!!!

*អ្នកទទួល​ខុស​ត្រូវមុនគេព្រោះគឺ
គណបក្សចង្រៃសង្គ្រោះ​យួនព្រោះវាសល់​ចំហាយ
បាតុកម្មពីសម រង្ស៊ី+ កឹម សុខាបិតាញុះញង់
ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
មួយលើកជាពីរ​លើកអូសអូសបន្លាយពេលវេលា
ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួន​សម្លាប់ខ្មែរ។

*ដូច្នេះត្រូវ​អាឆ្កែបំរើយួនពីរក្បាលហ្នឹង
(សម រង្ស៊ី+ កឹម សុខា)វាបាន​ប្រកាសហើយ​ថាវាមិនយកអាកញ្ជះយួនហ៊ុន សែនជាស​ត្រូវ​ទេ​...បើខ្មែរណាប្រឆាំងនិង
អាហ៊ុន សែនគ្នាវាត្រូវ​ទទួល​ខុស​ដោយខ្លួនឯង!

Anonymous said...


Correction
ស្រុកខ្មែរសព្វថ្ងៃគ្មានរដ្ឋាភិបាលទេ!!!

*អ្នកទទួល​ខុស​ត្រូវមុនគេព្រោះគឺ
គណបក្សចង្រៃសង្គ្រោះ​យួនព្រោះវាសល់​ចំហាយ
បាតុកម្មពីសម រង្ស៊ី+ កឹម សុខាបិតាញុះញង់
ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
មួយលើកជាពីរ​លើកអូសអូសបន្លាយពេលវេលា
ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួន​សម្លាប់ខ្មែរ។

*ដូច្នេះត្រូវ​អាឆ្កែបំរើយួនពីរក្បាលហ្នឹង
(សម រង្ស៊ី+ កឹម សុខា)វាបាន​ប្រកាសហើយ​ថាវាមិនយកអាកញ្ជះយួនហ៊ុន សែនជាស​ត្រូវ​ទេ​!...

*** តែបើខ្មែរណាហ៊ានប្រឆាំងនិង
អាហ៊ុន សែនគ្នាវា ត្រូវ​ទទួល​ខុស​ដោយខ្លួនឯង!

Anonymous said...

ស្រុកខ្មែរសព្វថ្ងៃគ្មានរដ្ឋាភិបាលទេ!!!

*អ្នកទទួល​ខុស​ត្រូវមុនគេព្រោះគឺ
អាគណបក្សចង្រៃសង្គ្រោះ​យួនព្រោះវាសល់​ចំហាយ
បាតុកម្មពីសម រង្ស៊ី+ កឹម សុខាបិតាញុះញង់
ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
មួយលើកជាពីរ​លើកអូសអូសបន្លាយពេលវេលា
ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួន​សម្លាប់ខ្មែរ។

*ដូច្នេះត្រូវ​អាឆ្កែបំរើយួនពីរក្បាលហ្នឹងត្រូវទទួល​ខុស​ត្រូវ
(សម រង្ស៊ី+ កឹម សុខា)ព្រោះវាបាន​ប្រកាសហើយ​ថាវាមិនយកអាកញ្ជះយួនហ៊ុន សែនជាស​ត្រូវ​ទេ​!...

*** តែបើខ្មែរណាហ៊ានប្រឆាំងនិង
អាហ៊ុន សែនគ្នាវា ត្រូវ​ទទួល​ខុស​ដោយខ្លួនឯង

Anonymous said...

violence always cause death of someone. the police and the garment owner should be sued by the victim's family! get the lawyer to help this family sue them so they will not do this again to anyone! keep suing them if they continue to use force and violence, that cause death, harm and danger to the public in any way! stop puttin up with it!

Anonymous said...

Do something not just barking.