ថ្ងៃទី 30 វិច្ឆិកា 201 | ដោយ: លី សិលា CEN
ភ្នំពេញ: ដើម្បីប្រារព្ធ និងសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ នៅឆ្នាំនេះ ព្រះសង្ឃ សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្ស បានប្រកាសរៀបចំក្បួនដង្ហែធម្មយាត្រា និងសិទ្ធិយាត្រា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែធ្នូ ចេញពីភូមិឃុំ តាមបណ្តាខេត្តនានា ចូលមកកាន់រាជធានីភ្នំពេញ។
សេចក្តីប្រកាស បានលើកឡើងថា ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៥ នៅឆ្នាំ២០១៣ នេះ ប្រារព្ធឡើងក្រោមប្រធានបទ “មានយុត្តិធម៌ មានសន្តិភាព!”។
តាមសេចក្តីប្រកាស ធម្មយាត្រា និងសិទ្ធិយាត្រា ដែលចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ធ្នូ មានកម្មវិធី ធម្មទេសនា ស្តីពី ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស ព្រមទាំងមានសំណួរ-ចម្លើយ ស្តីពី សិទ្ធិមនុស្ស ល្បងប្រាជ្ញា និងសូត្រកំណាព្យផ្សេងៗ។
សេចក្តីប្រកាសបន្តថា ក្បួនដង្ហែធម្មយាត្រា និងសិទ្ធិយាត្រា ដើម្បីសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ត្រូវចេញដំណើរពីភូមិ ឃុំ ស្រុក ខេត្ត ក្រុង ដោយធ្វើដំណើរតាមផ្លូវជាតិ ចំនួន ៥ រហូតដល់ខាងមុខវិមានរដ្ឋសភា នៅរាជធានីភ្នំពេញ រួមមាន៖
-ផ្លូវជាតិលេខ១ ចាប់ផ្តើមចេញពីទីរួមស្រុកចន ខេត្តស្វាយរៀង
-ផ្លូវជាតិលេខ៣ ចាប់ផ្តើមចេញពីក្រុងកំពត ខេត្តកំពត
-ផ្លូវជាតិលេខ៤ ចាប់ផ្តើមពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
-ផ្លូវជាតិលេខ៥ ចាប់ផ្តើមចេញពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
-ផ្លូវជាតិលេខ៦ ចាប់ផ្តើមចេញពីក្រុងកំពង់ធំ ខេត្តកំពង់ធំ
សេចក្តីប្រកាសបន្តថា ព្រះសង្ឃ ប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្ស ដែលនឹងចូលរួមប្រារព្ធខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ធ្នូ រួមមាន៖ បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម សហគមន៍ សមាគម បណ្តាញ សហព័ន្ធ សហជីព និងអង្គការសង្គមស៊ីវិលជាច្រើនផ្សេងទៀត។ ក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រា រយៈពេល ១០ ថ្ងៃនេះ ដើម្បីផ្សព្វផ្សាយអប់រំ អំពី សិទ្ធិមនុស្ស។
សេចក្តីប្រកាស ក៏បានលើកឡើងថា ការដង្ហែក្បួនសិទ្ធិមនុស្ស មកកាន់រដ្ឋសភា ជាព្រឹត្តិការណ៍ចុងក្រោយ នៃក្បួនដង្ហែ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញមូលបទ នៃទិវាសិទ្ធិមនុស្ស ថ្ងៃ១០ធ្នូ នាឆ្នាំនេះ "មានយុត្តិធម៌ មានសន្តិភាព!"។ អ្នករៀបចំកម្មវិធី គ្រោងបង្ហាញសារ ទៅកាន់តំណាងរាស្ត្រជាប់ឆ្នោត អំពីស្ថានភាពសិទ្ធិមនុស្ស ជាកិច្ចបញ្ចប់ ពិធីបុណ្យសិទ្ធិមនុស្ស នៅមុខវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មានសង្ឃដីកាថា "អាត្មា យល់ឃើញថា ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ ជាព្រឹត្តិការណ៍ឆ្ពោះទៅរកមាគ៌ាសន្តិភាព និងយុតិ្តធម៌ សម្រាប់មនុស្សលោកគ្រប់រូបទូទាំងសកលលោក។ ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះកសាងសន្តិភាព យើងត្រូវតែចេះស្វែងយុត្តិធម៌ជាមុនសិន តាមរយៈធ្វើអំពើល្អជាមួយមនុស្សគ្រប់សហគមន៍ នៅទូទាំងពិភពលោក"។
ជាការកត់សម្គាល់ ការប្រារព្ធពិធីបុណ្យសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ លើកទី៦៥ នៅឆ្នាំនេះ ត្រូវបានចងភ្ជាប់ជាមួយនឹងមូលបទតែមួយ "មានយុត្តិធម៌ មានសន្តិភាព!" ហើយស្លាកសញ្ញា ដែលមានទង់សាសនា ទង់ជាតិ និងមានក្រមាពណ៌ខៀវ តំណាងតួនាទីចំបង នៃអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា៕
5 comments:
all khmer people need to bring HUN SEN down .if not there is no peace.
Khmer love each other,Khmer help each other, Khmer united together around nationalist leaders,Khmer will be strong and can protect Khmer country from invaders.
Ah Kwak ach kwek will never voluntary step down because of these mass rallies, which are going to happen as in the report. This could cause little disturbance that he could shake it off and then everything will be back to normal, he is a tough chker's yuon; otherwise Hanoi would roast him like the other street dogs for their delicacy. The only thing that makes him disappeared from the helm is the extermination, just like the process of eliminating all the parasites such as bed bugs, mice, rates , cokcroaches and termites.
Our people need freedom back to our own hand,fight against Khmer Vietmink,Vietcong our Contry was sold by Sihanok snce 1960.Please fight for it what ever happen we are out side Country on your side and suport you we belive on monks Bout Boun Tenh he the can lead us on to succes .
ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំព្រះអង្គ
ប៊ុត ប៊ុនតិញនិងព្រះថេរានុថេរ:គ្រប់អង្គហើយ
សូមគោរពជនរូមឈាមទាំងពីរប្រភេទ ជាពិសេស
ចំពោះក្មួយៗយុវជនយុវតីជាអនាគតស្នួលជាតិ។
ហើយដែលមានព្រះតំរិះនិងគំនិតរួមគ្នា ធ្វើធម្ម
យាត្រានិងសិទ្ធិយាត្រា ដើម្បី«យុត្តិធ៌ម សិទ្ធិសេរី
ភាពនិងសន្តិភាព» សំរាប់អនាគត់កុលបុត្រខ្មែរ
យើង ជាពិសេសបូរណភាពមាតុភូមិយើង ឲ្យផុត
ពីរគំនិតយូនរូបនីយកម្មយ៍ឬសហព័ន្ធឥណ្ឌូចិន
របស់ហូ ជីម៉ិញ។ ជាទីបញ្ចប់សូមបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិក្នុងលោកមានព្រះឥន្ទព្រះព្រហ្ម ទេវតា
រក្សាលោក សុំឲ្យលោកជួយឧប្បត្ថម្ភ ទ្រទ្រង់ក្បួន
ធម្មាយាត្រានិងសិទ្ធិយាត្រានេះឲ្យបានទទួលនូវ
ជ័យជំនះជាស្ថាពរប្រកបដោយកិត្តិយ័ស។ម៉្យាង
ទៀតសូមឲ្យពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណ:
សុខ: ពល:និងបដិភាន: ចូរមានដល់ព្រះថេ
រានុថេរ:គ្រប់អង្គនិងពលរដ្ឋខ្មែរទាំអស់ដែល
បាននិមន្ត អញ្ជើញចូលរូមជាពិសេសព្រះអង្គ
ប៊ុត ប៊ុនតិញ៕
Post a Comment