Friday, November 15, 2013

រដ្ឋាភិបាល​បញ្ជា​ឲ្យ​រោងចក្រ​អែស.អិល​ទទួល​យក​តំណាង​កម្មករ​១៩​នាក់​ចូល​ធ្វើ​ការ​វិញ


RFA/Ouk Savborey
រដ្ឋាភិបាល​ណែនាំ​អោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម គ្រប់​មុខ​សញ្ញា អោយ​បញ្ចប់​បញ្ហា​ទំនាស់​រ៉ាំរ៉ៃ​នៅ​រោងចក្រ​កាត់ដេរ អែស.អិល (SL) ដោយ​បញ្ជា​អោយ​ក្រុមហ៊ុន​នេះ​ទទួល​យក​តំណាង​កម្មករ​ចំនួន ១៩​នាក់ អោយ​ចូល​ធ្វើ​ការ​វិញ។

ដោយ សុ ជីវី RFA 2013-11-15

លិខិត​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ លោក ឃុន ជិនកេន ជួស​អោយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ដាក់​នូវ​គោលការណ៍​ចំនួន ៥​ចំណុច ដែល​ក្នុង​នោះ​បាន​បញ្ជា​អោយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​តំណាង​កម្មករ​ចំនួន ១៩​នាក់ អោយ​ចូល​ធ្វើ​ការ​វិញ។ ករណី​រឹងរូស ត្រូវ​ចាត់​ការ​តាម​នីតិវិធី​តុលាការ។ ស្រប​គ្នា​នេះ ក៏​ត្រូវ​បន្ត​ការ​សម្រប​សម្រួល ដើម្បី​អោយ​ភាគី​កម្មករ និង​ក្រុមហ៊ុន បាន​ធ្វើ​ការ​ជា​ដៃគូ​ត​ទៅ​ទៀត។ ចំណែក​កង​កម្លាំង​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​រក្សា​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​រោងចក្រ អែស.អិល អោយ​បាន​ល្អ។ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​ជា​យថាហេតុ ក៏​ត្រូវ​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​លើ​លិខិត​នោះ​ថា រដ្ឋាភិបាល​មាន​បំណង​សម្រប​សម្រួល​អោយ​ភាគី​ទាំង​ពីរ​បន្ទន់​ឥរិយាបថ យល់​ព្រម​ដោះស្រាយ​បញ្ចប់​ជម្លោះ៖ «តែ​ទោះ​ជា​យ៉ាង បើ​សិន​ជា​ដំណោះស្រាយ​មិន​ទៅ​មុខ​ទេ ដូច្នេះ​ចូល​ទៅ​ភាគី​ទី​៣​បន្ត​ទៀត​ហើយ។ ដូច្នេះ ដើម្បី​អោយ​ស្រួល​យល់ បាន​សេចក្តី​ថា ភាគី​ទី​១ ឯកជន និង​ឯកជន រវាង​កម្មករ និង​រោងចក្រ។ បន្ទាប់​មក យើង​មាន​ភាគី​ជំនាញ ក្រសួង​ការងារ​ជំនាញ​ខ្លួន​ហ្នឹង គឺ​ត្រូវ​ជជែក​ដើម្បី​សម្រប​សម្រួល»។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​របស់​តំណាង​ក្រុមហ៊ុន អែស.អិល បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

តំណាង​សហជីព ស៊ីខាវឌូ លោក គង់ អាទិត្យ បាន​បញ្ជាក់​ថា ភ្លាមៗ​នៅ​ក្រោយ​ពេល​មាន​បទ​បញ្ជា​នេះ មន្ត្រី​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម បាន​ហៅ​តំណាង​កម្មករ និង​ក្រុមហ៊ុន​អោយ​ចូល​រួម​ប្រជុំ ប៉ុន្តែ​ពុំ​បាន​លទ្ធផល​ឡើយ ដ្បិត​នោះ​គ្រាន់​តែ​ជា​ការ​ជួប​គ្នា​ស្ដាប់​បទ​បញ្ជា​របស់​រដ្ឋាភិបាល៕

3 comments:

Anonymous said...

Barking...Barking...Barking, useless.
Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?

Anonymous said...

Les chiens de youn, en cas ily aura une changement la situation au cambodge vous devrez payer les dégâts.
Les peuples khmers attendant cette événement avec impatient.



Anonymous said...

Why are you still holding Hun Sen's picture after he ordered his troops to kill you?
Wake up, brothers!