Sunday, November 17, 2013

ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី​៣៧​ឆ្នាំ​នៃ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​វៀតណាម


ទីស្នាក់ការ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម
 នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី RFA/Danh Hong
ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៣៧​ឆ្នាំ នៃ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​ការ​គាប​សង្កត់​របស់​វៀតណាម។ ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គីរង្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង​ពី​ព្រឹត្តិការណ៍​តស៊ូ​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦។

ដោយ ខែ សុណង RFA 2013-11-16

ព្រះសង្ឃ បណ្ដាញ​អង្គការ សមាគម​ចំនួន​១២ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ ១០០​នាក់ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប​ទី​៣៧​ឆ្នាំ​នៃ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​ប្រទេស​វៀតណាម ដោយ​បញ្ជាក់​ជំហរ​ថា ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ត្រូវ​ការ​សិទ្ធិ​សេរីភាព​ពេញ​លេញ ជំនឿ និង​ការ​រៀន​សូត្រ​អក្សរសាស្ត្រ វប្បធម៌​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ។

ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ទិវា​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​អង្គការ​ជាតិ អន្តរជាតិ កូន​ខ្មែរ​កម្ពុជា​ក្រោម​ជំនាន់​ក្រោយ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បាន​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្មែរ​កម្ពុជា​ក្រោម​ចង់​បាន ដែល​អាជ្ញាធរ​វៀតណាម បាន​បំបិទ​សិទ្ធិ​សេរីភាព។

អនុ​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា មាន​ថេរ​ដីកា​ថា ក្រៅ​អំពី​ការ​រំលឹក​ខួប​នោះ ពិធី​នេះ​ក៏​នឹង​រំលឹក​ដល់​សមណៈ​វីរបុរស​ខ្មែរ​ក្រោម ដែល​ក្រោក​ឡើង​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​អាជ្ញាធរ​វៀតណាម ដែល​រំលោភ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឆ្នាំ​១៩៧៦។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ទៀត​ថា នៅ​ក្នុង​ការ​តស៊ូ​សម័យ​នោះ មាន​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​នាក់​បាន​ស្លាប់។

ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​១៩៧៦ ចលនា​តស៊ូ​ដើម្បី​សេរីភាព ដែល​បង្កើត​ឡើង​ដោយ​ឥស្សរជន​ខ្មែរ​កម្ពុជា បាន​ក្រោក​ឡើង​តស៊ូ​ជាមួយ​រដ្ឋ​អំណាច​វៀតណាម ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​កិច្ច​សន្យា​ដែល​ខ្លួន​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ចូល​រួម​ប្រឆាំង​ជាមួយ​ទាហាន​អាមេរិកាំង និង​រំដោះ​ឲ្យ​រួច​ផុត​ពី​សង្គ្រាម​ជាមួយ​អាមេរិកាំង ហើយ​ថា​នឹង​ផ្ដល់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​អនុវត្ត​ទំនៀម​ទម្លាប់​ប្រពៃណី វប្បធម៌ និង​ព្រះពុទ្ធ​សាសនា ជូន​ខ្មែរ​កម្ពុជា​ក្រោម​នោះ។ គ្រា​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ប្រដាប់​អាវុធ​វៀតណាម បណ្ដាល​ឲ្យ​ស្លាប់ និង​ចាប់​ខ្លួន និង​ចាប់​ដាក់​គុក​អស់​មួយ​ជីវិត​ជិត ២០០​នាក់៕

2 comments:

Anonymous said...

JENDHA,

GOOD INFO.

UN Cambodia in Geneva 2013!

https://www.facebook.com/photo.php?v=567209150018259&set=vb.164982167019776&type=2&theater

Anonymous said...

សត្រូវពិត​របស់​ខ្មែរយើង ជាន​​រណា?

*សត្រូវទី១ គឺ​ អា​សង្គ្រោះយួន
(អាសម រង្ស៊ី ,អាកឹម សុខា)
*សត្រូវទី២ គឺ អាហ៊ុន សែន
*សត្រូវទី៣ គឺ អារាជានិយម
*សត្រូវទី៤ គឺ អាយួន

@បើខ្មែរចង់កំចាត់សត្រូវ
គឺត្រូវវ៉ៃអាសត្រូវទី១មុនគេ

មានយួនច្រើនណាស់បានដូរឈ្មោះមក
ជាខ្មែរហើយធ្វើCNRPជាល្បិចសាងគ្រោះដដែលៗ
ឲ្យ​​ជាតិរលាយរលត់រហូតមកដល់សព្វថ្ងៃនេះ។

អាយួនញញឹមបោក ទាំងនេះគឺ៖
១ អាយួនពាក់ដួន ៧មករា សម រង្ស៊ី
២ អាយួនពាក់ដួន ៤យួន កឹម សុខា
៣ មីយួនពាក់ដួន ៦កណ្ដួយ មួ សុខហួ
.................។ល។

*សូមបងប្អូនខ្មែរកុំប្រើមនោសញ្ចេតនាបុកគល់

*ហើយច្រទ្បំថាអាយួនញញឹមបោក
គណបក្សសង្រ្គោះជាតិខ្មែរក្លែងក្លាយ
ខាងលើទាំងអស់នេះថាជាខ្មែរ ?

*អាយួនទាំងអស់នេះវាជាចារកិច្ចធ្វើការបំរើ
ប្រទេសយួន វាសម្លាប់ខ្មែរឧ្យទាល់តែអស់

*តើកូនខ្មែរគិតទុកឧ្យអាយួនសាងគ្រោះCNRP
ឲ្យ​​ជាតិរលាយរលត់ខ្មែរកាប់សម្លាប់ខ្មែរតទៅទៀត?

*ឬក៏ត្រូវនាំគ្នាតតាំងសម្លាប់អាយួនទាំងអស់នេះ
ចោល ?

*អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
បន្លំស៊ីឡាកក្រុមបាតុកម្ម
ចលនាអំណាចពលរដ្ឋខ្មែរ