...............................
ដោយ៖ កែវ រតនៈ | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន VOD
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត តាំង វីដា)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃព្រហស្បត៍នេះថា លោក សម រង្ស៊ី គ្រោងលើកយកបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា និងការបង្កើតសភាឯកបក្សប្រាប់សហភាពអឺរ៉ុប ក្នុងជំនួប ចាប់ពីថ្ងៃទី២៦ខែវិច្ឆិកា នៅប្រទេសបែលហ្សិក។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VODថា លោក សម រង្ស៊ី នឹងចាកចេញពីកម្ពុជា ទៅកាន់ប្រទេសបែលហ្សិក នៅសប្តាហ៍នេះ ដោយលោកនឹងជម្រាបសហភាពអឺរ៉ុបពីជំហរ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវការដំណោះស្រាយដោយសន្តិវិធី និងការព្រមព្រៀងគ្នារវាងគណបក្សដែលជាប់ឆ្នោតនៅក្នុងរដ្ឋសភា។
តែទោះជាយ៉ាងណា លោក យឹម សុវណ្ណ មិនទាន់អាចបញ្ជាក់ថា លម្អិតពីដំណើរទស្សនកិច្ចទៅប្រទេសបែលហ្សិករបស់លោក សម រង្ស៊ី នៅឡើយទេ។ លោក សម រង្ស៊ី នឹងវិលមកកម្ពុជាវិញ ឲ្យបានមុនថ្ងៃទី១០ខែធ្នូ ដើម្បីចូលរួមធ្វើមហាបាតុកម្ម៕
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com
No comments:
Post a Comment