Sunday, November 10, 2013

អាជ្ញាធរ​ ខ្មែរ​នៅ​ព្រំដែនកម្ពុជា​-​ថៃ​ឲ្យ​ពលរដ្ឋ​ជីករណ្តៅ​ការពារ​គ្រាប់​ខណៈ ​ICJ ​ប្រកាស​សំនុំរឿង​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃស្អែក​

(រូបភាពពី ​km.wikipedia.org)

ដោយ៖​ បូ សា​វី និង​ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន

ប្រជាពលរដ្ឋ​មួយចំនួន​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ អះអាងថា អាជ្ញាធរ​ឃុំ បាន​ជូនដំណឹង​ឲ្យ​ពួកគេ​ត្រៀម​ស្បៀង​អាហារ និង​ជីករណ្ដៅ​សុ​វត្ថិភាព ការពារ​ខ្លួន​ក្រែង​មាន​ផ្ទុះអាវុធ ក្រោយ​ប្រកាស​សាលដីកា​សំណុំរឿង​ប្រាសាទព្រះវិហារ​។​
​វិធានការ​អាជ្ញាធរ​ខ្មែរ នៅតាម​ព្រំដែន​នេះ ធ្វើឡើង​ស្របពេល​ដែល​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ទី​ក្រុងឡាអេ ICJ​ នឹង​ប្រកាស​សាលដីកា​ជុំវិញ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១១ ​ខែវិច្ឆិការ​ស្អែក​នេះ​។​
​ពលរដ្ឋ​នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រលាយ លោក ឆុំ សា​រុំ ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១០​ ខែ​វិច្ឆិកា​នេះ​ថា មេឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ លោក ប្រាក់ សាម៉ុន ឲ្យ​អ្នកភូមិ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ត្រៀម​ស្បៀងអាហារ​បម្រុង​​ទុក សំរាប់​ជីវភាព និង​ជីករណ្ដៅ ដើម្បី​ការពារ​ខ្លួន​ដោយ​បារម្ភ​ខ្លាច​មាន​ការផ្ទុះ​អាវុធ​ណា​មួយ ​ដោយ​យ​ថា​ហេតុ ​៖​ "សារ​មុន​មាន​បញ្ហា​ប្រាសាទព្រះវិហារ​យើង​ម្ដង​បាន​មាន​ការភ្ញាក់ផ្អើល  ហើយ​ឥឡូវ​ប្រជាពលរដ្ឋ​យើង​លែង​មាន​ការភ្ញាក់ផ្អើល​ដូច​មុន​ហើយ នៅ​ហ្នឹង​នរ អត់​មាន​ការភ្ញាក់ផ្អើល​អី​ទេ ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​អី​ទេ យើង​រដូវ​នេះ​កំពុង​ច្រូតកាត់ ប្រមូល​ផល​​" ។

​ពលរដ្ឋ​ម្នាក់ទៀត គឺ លោក ពៅ ម៉ាក់ ឲ្យដឹងថា លោក​ព្រួយបារម្ភ​ការប៉ះទង្គិច​នេះ ព្រោះ​លោក​ធ្លាប់​ជួប​ព្រឹត្តិការណ៍​នេះ​ពេលមុនៗ នៅពេល​ភាគី​ថៃ​នៅតែ​បន្ត​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ធ្វើជា​របស់​ ខ្លួន​។ លោក​ថា លោក​បាន​ត្រៀមលក្ខណៈប្រុងប្រយ័ត្ន​តាម​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន​រួច​ហើយ ​៖ "បារម្ភ​ខ្លាំង​ដែរ ប៉ុន្ដែ​យើង​មិនដឹង​ធ្វើ​មិច ខ្ញុំ​បាន​ត្រៀម​ខ្លះ​ហើយ​បង ប៉ុន្ដែ​យើង​មិនដឹង​ត្រៀម​យ៉ាណា បើ​កំពុង​ច្រូតកាត់​ផង បញ្ហា​នៅ​តែ​ភ័យខ្លាច​ដែរ ក្រែងលោ​មាន​អី​ទៅ​ពិបាក​ព្រោះ​នៅ​ជិត​ផង​"។​
​មេឃុំ​ព្រះ​ប្រឡាយ លោក ប្រាក់ សាម៉ុន មាន​ប្រសា​ស​ន៍​​ថា ការ​ប្រាប់​ព័ត៌មាន​នេះ ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ គ្រាន់តែ​ជា​ការ​ក្រើនរម្លឹក ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម ដើម្បី​សុ​វត្ថិ​ភាប​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​លោ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ទំនងជា​មិន​មាន​ការភ័យខ្លាច​ខ្លាំង​ទេ ព្រោះ​ពួកគាត់​ធ្លាប់​ជួប​ព្រឹត្តិការណ៍​ញឹកញាប់​ ​៖ "ទិសដៅ​យើង​ឲ្យ​ ត្រៀម ឲ្យ​ស្ដា​ត្រង់​សេ​ចាស់ៗ ហើយ​បើ​មាន​បញ្ហា​ខ្លាំង​ឲ្យ​គាត់​ទៅ​ទិស​ត្បូង តែ​បើ​តាម​ពិត​ទៅ​អ្នកស្រុក​នេះ​គាត់​ស៊ាំ គ្មាន​ព្រួយ​គ្មាន​បារម្ភ​អី​ទេ គាត់​ខ្ជិល​គាត់​អី​ដែរ"​។
​ជម្លោះ​ដី​ទំហំ​ ៤.៦​គីឡូម៉ែត្រ​ក្រលា នៅ​ជិត​ប្រាសាទ​ព្រះវិហារ បាន​ផ្ទុះឡើង​ក្រោយពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ដែល​មានអាយុកាល​​ចំណាស់​ជាង ​១​ពាន់​ឆ្នាំ​នេះ ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក នៅ​ឆ្នាំ​២០០៨ ហើយ​ការផ្ទុះអាវុធ​នោះ​បណ្តាលឲ្យ​ភាគី​ទាំង​ពីរ​ស្លាប់ និង​របួស​ទាំងសងខាង ទើប​ជំរុញ​ឲ្យ​កម្ពុជា ប្ដឹង​ករណី​នេះ ​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ​ទី​ក្រុងឡាអេ ICJ ឲ្យ​បកស្រាយ​សាលដីការ ឆ្នាំ​១៩៦២​ ឡើងវិញ​៕​
សូមសរសេរមកកាន់ លោក បូ សា​វី តាមរយៈ savy@vodhotnews.com

1 comment:

Anonymous said...

In the time Khmer had conflict with Thai on Preah Vihear 1962; why Sihanouk did not claim back Kampuchea Krom ?. There was only 7 years after the French signed Kampuchea for Youn.

Sihanouk was a Khmer traitor got poison Srey Youn Monique. The bottom line Khmer start to understand that Sihanouk was a second Chey Chestha II.

Actually, Khmer must understand that Sihanmoni is a Youn. He signed Koh Tral for Youn, and unconstitutionally legitimated fifth mandate for Hun Sen .

If Sihamoni was not a Youn He won't act what he did. All those actions, all Khmer in all level knew that what he did was really wrong.