Friday, November 01, 2013

Khmer Krom NGOs report the real living situation


Khmer Krom NGOs report the real living situation of Khmer Buddhist monks and people in Kampuchea Krom to the Cambodian Foreign Affairs Ministry to intervene



ជាលទ្ធផលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានទទួលយកសំណើរបស់យើងយកទៅ ពិចារណា និងឆ្លើយតបនៅពេលក្រោយ ធ្វើយ៉ាងណាឲ្យស្របនឹងច្បាប់ជាតិអន្តរជាតិ ដោយរក្សានៅចំណងមិត្តភាពនៃប្រទេស ជិតខាងផង។ ព្រឹកមិញនេះ ថ្ងៃទី៣១ ខែតុលា ព.ស.២៥៥៧ គ.ស.២០១៣ តំណាងអង្គការសមាគម ខ្មែរកម្ពុជាក្រោម ដឹកនាំដោយ ឯកឧត្តម ថាច់ សេដ្ឋា ជួបប្រជុំជាមួយឯកឧត្តម អ៊ុច បូរិទ្ធិ រដ្ឋ លេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ នៅទីស្តីការក្រសួង ដើម្បីរាយការណ៍ជូនក្រសួងការបរទេសអំពីស្ថានភាព រស់នៅរបស់ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងស្នើសុំក្រសួងការបរទេសខ្មែរអន្តរាគមន៍ទៅរដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមយួន ឲ្យដោះលែងព្រះសង្ឃខ្មែរក្រោមពីរអង្គ និងពលរដ្ឋខ្មែរ ៧រូប ដែលតុលាការយួនកាត់ទោស ឲ្យជាប់ពន្ធនាគារថ្មីៗនេះ និងស្នើឲ្យរដ្ឋាភិបាលខ្មែរដាក់ស្ថាន កុងស៊ុល របស់ខ្លួននៅកម្ពុជា ក្រោម ជាពិសេសតំបន់ខេត្ត ដែលមានប្រជារាស្រ្ត ខ្មែរកម្ពុជាក្រោម រស់នៅច្រើន។តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមចូលរួមមាន ព្រះតេជគុណ សៀង សុវណ្ណរា ព្រះតេជគុណ ឡាយ ឡាត ឯកឧត្តម ថាច់ សេដ្ឋា លោក សឺន យឿង និងលោក សឺន ជុំជួន។

Khmer Krom leader and former Senator Thach Setha leads a coalition of the Khmer Kampuchea Krom Buddhist and civic NGOs to meet with Cambodian Foreign Ministry’s State Secretary Ouch Borith at the FA Ministry HQs in order to provide a report on the real situation of the Khmer Buddhist monks and people in Kampuchea Krom through Cambodian Foreign Ministry’s State Secretary Ouch Borith. According to the results, the Cambodian ministry receives the report and will consider the case as long as it complies with national and international laws and does not interfere in the Cambodia-Vietnam relationship.

Khmer Krom delegates request the Cambodian ministry to establish the Cambodian consulate in the region, where Khmers mostly live.

Delegates are Bhikkhu Sieng Sovannara, Bhikkhu Lay Laath, Hon. Thach Setha, Son Yoeung (Duong), and Son Chum Chuon.

October 31, B.E.2557 A.D.2013
Website – khmerkromngo.org
Facebook - kkc.kkc.3532

No comments: