Tuesday, December 03, 2013
aមេដឹកនាំគណបក្សសង្គ្រោះជាតិ ចែកទិសដៅគ្នា ប្រមូលមនុស្សសំរាប់ថ្ងៃ១០ធ្នូ
ថ្ងៃទី 3 ធ្នូ 2013,ដោយ: មុនីរាជ CEN
ភ្នំពេញ: មេដឹកនាំសំខាន់ៗ នៃគណបក្សសង្គ្រោះជាតិ បានបែងចែកទិសដៅគ្នា ដើម្បីទទួល និងប្រមូលមនុស្ស មកចូលរួមក្នុងអ្វីដែលគណបក្សនេះអះអាងថា ជាការចូលរួមក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ នៅរាជធានីភ្នំពេញ។ លោកសមរង្ស៊ី ក៏នៅតែរក្សាទុកនូវផែនការទៅជួបមហាជន នៅក្រុងទេសចរណ៍ដ៏ធំរបស់ព្រះរាជាណាចក្រកម្ពុជា គឺខេត្តសៀមរាបដដែល។
យោងតាមប្រភពដែល CEN ទទួលបាន បញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅពេលព្រឹក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅភ្នំពេញ ដើម្បីដឹកនាំក្បួនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ចូលមកភ្នំពេញ។
១-លោកសមរង្ស៊ី នៅចាំទទួលក្បួនប្រជាពលរដ្ឋនៅក្បាលថ្នល់ ដែលក្បួនទាំងនេះ មកពីតាមផ្លូវជាតិលេខ១ និងលេខ២ រួចហែរក្បួនទៅចូលរួមជាមួយក្រុមសង្គមស៊ីវិល នៅទីលានប្រជាធិបតេយ្យ។
២លោក កឹម សុខា នៅចាំទទួលក្បួនប្រជាពលរដ្ឋហែរមកពីតាមផ្លូវជាតិលេខ៣និងលេខ៤ នៅពោធិ៍ចិនតុង រួចដឹកនាំហែរក្បួនចូលមកភ្នំពេញ។
៣លោកស្រី មូរ សុខហួរ នៅរង់ចាំទទួលក្បួនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីដឹកនាំហែរក្បួនចូលមកភ្នំពេញដែរ។ គោលដៅនៃការជួបជុំគ្នា គឺនៅទីលានប្រជាធិបតេយ្យ។
ប្រភពបានបន្តទៀតថា នៅរសៀលថ្ងៃដដែល លោក សម រង្ស៊ី និងលោក កឹម សុខា ចេញពីភ្នំពេញ ទៅសៀមរាប ដើម្បីដឹកនាំកម្មវិធីជួបជុំ នៅមុខប្រាសាទអង្គរវត្ត និងថ្លែងទៅកាន់ប្រជាពលរដ្ឋ ចូលរួម រួចហែរក្បួន ទៅព្រះអង្គចេកព្រះអង្គចម។
ប្រភពបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកចូលរួមនៅរាជធានីភ្នំពេញនេះ គឺមកពីតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពងធំ និងកំពង់ចាម។
យោងតាមកម្មវិធីខាងលើនេះដែរ នៅថ្ងៃទី១១ ខែធ្នូ លោក សម រង្ស៊ី បានលុបចោលកម្មវិធីទៅព្រះវិហារ តែក្រុមរបស់លោក នឹងចេញពីខេត្តសៀមរាប ទៅព្រៃឡង់ ដែលស្ថិតនៅខេត្តកំពង់ធំតែម្តង៕
Subscribe to:
Post Comments (Atom)
2 comments:
តើសង្គ្រោះជាតិពួកឯងស្អីដែរ? សង្គ្រោះជាតិខ្មែរឬ សង្គ្រោះជាតិយួនទេ? មិនចាំបាច់ពួកឯង និយាយពេកបោកប្រាស់ទេ មើលតែលទ្ធិផលទៅ ឃើញហើយ ធ្វើនយោបាយជិត២ទសវត្សហើយ បំរើនរណា សាសន៍ណាជាអ្នកចំណេញ សាសន៍ណាជាអ្នកខាត? ពួកឯងឆ្លើយបានទេ មេពួកឯងបានលុយប៉ុន្មានពីពួកអាផ្តាច់ការនិងចិនយួនហើយយកទៅលាក់ឯណាខ្លះ?
ah bork barn you
Post a Comment