លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ |
ភ្នំពេញ: អាជ្ញាធរសាលារាជធានីភ្នំពេញ បានព្រមព្រៀងឲ្យគណបក្សសង្គ្រោះជាតិ ជួបជុំ នៅទីលានប្រជាធិបតេយ្យ និងដើរហែក្បួន នៅថ្ងៃ ១០ ធ្នូ ដើម្បីសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅភ្នំពេញ។ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនទាន់យល់ស្របលើចំនួនអ្នកចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដែលមានយ៉ាងហោចណាស់ ១៥.០០០ នាក់។ នេះបើតាមលោក ហូរ វ៉ាន់។
លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមប្រជុំនៅថ្ងៃទី៦ខែធ្នូជាមួយអាជ្ញាធររាជធានីភ្នំពេញ បានថ្លែងថា ដំបូង គណបក្សសង្គ្រោះជាតិ ស្នើសុំជួបជុំ នៅមុខរដ្ឋសភា ទើបដើរហែក្បួន ទៅកាន់ទីលានប្រជាធិបតេយ្យ។ តែអាជ្ញាធរក្រុង បានអនុញ្ញាតឲ្យយើង ទៅជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ។ ក្នុងនោះ អាជ្ញាធរ ក៏បានឯកភាព ឲ្យយើងដើរហែក្បួន ៣ មុខព្រួយ ពីឃ្លាំងសាំងសូគីម៉ិច នៅឫស្សីកែវ នៅស្ពានអាកាសពេទ្យព្រះសង្ឃ និងពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ ចូលទៅកាន់ទីលានប្រជាធិបតេយ្យ។
លោក ហូរ វ៉ាន់ បានបន្តថា អាជ្ញាធរក្រុង នៅមិនទាន់ឯកភាព ហើយប្រាប់ថា នឹងសុំគោលការណ៍ ទៅកាន់ក្រសួងមហាផ្ទៃ ពីចំនួនអ្នកចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដែលត្រៀមយ៉ាងហោចណាស់ ១៥០០០ នាក់ ដោយគោលដៅនីមួយៗ មានគ្នាយ៉ាងតិច ៥០០០ នាក់។ អាជ្ញាធររាជធានីភ្នំពេញ មានសិទ្ធិសំរេច ឲ្យមានការជួបជុំ ត្រឹមតែ ១០.០០០ នាក់ ហើយការដើរហែក្បួន ក៏ត្រូវមានចំនួនត្រឹមតែ ៣០០ នាក់ប៉ុណ្ណោះ។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ក្រៅពីចំនួនមនុស្សចូលរួមនេះ គឺអ្វីៗ យើងបានឯកភាពគ្នាអស់ហើយ ដែលមានទាំងការជួបជុំ នៅទីលានប្រជាធិបតេយ្យ និងផ្លូវដើរហែក្បួន ក្នុងថ្ងៃសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០។ ការជួបជុំនោះ ត្រូវបានលោក ហូរ វ៉ាន់ ហៅថា ជាបាតុកម្មសិទ្ធិមនុស្ស ដែលគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងហែក្បួនធម្មយាត្រាសិទ្ធិមនុស្ស តាមបណ្តាខេត្តនានា មកកាន់ភ្នំពេញ នៅពេលនេះ។
អំពីការជួបជុំនៅថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏ត្រូវបានលោក ហូរវ៉ាន់ លើកឡើងថា លោកសមរង្ស៊ី និងលោកកឹមសុខា ដែលនឹងវិលត្រឡប់មកពីក្រៅប្រទេសឲ្យបានមុនថ្ងៃទី១០ធ្នូ នឹងចូលរួមដឹកនាំសកម្មជនគណបក្សសង្គ្រោះជាតិ នៅភ្នំពេញ នាពេលព្រឹក ដោយលោកសមរង្ស៊ី នៅទីស្នាក់ការគណបក្ស នៅចាក់អង្រែលើ រីលោកកឹមសុខា នៅស្ពានអាកាសពេទ្រព្រះសង្ឃ និងលោកស្រី មូរ សុខហួរ ពីមុខឃ្លាំងសាំង ឫស្សីកែវ ដើរទៅកាន់ទីលានប្រជាធិបតេយ្យ។ បន្ទាប់ពីការជួបជុំនៅទីលានប្រជាធិបតេយ្យហើយ ទើបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើរទៅកាន់មុខរដ្ឋសភា។
លោក ហូរ វ៉ាន់ ក៏បានបញ្ជាក់ថា លោកសមរង្ស៊ី និងលោកកឹមសុខា ក៏ត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប នៅម៉ោង ២ រសៀល ថ្ងៃទី១០ធ្នូ ដើម្បីដឹកនាំការជួបជុំ នៅទីរួមខេត្តសៀមរាបផងដែរ។
ជាការកត់សម្គាល់ ទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ នៅភ្នំពេញ គឺក្រុមអង្គការសង្គមស៊ីវិល ជិត ២០០ ស្ថាប័ន ដូចជាអង្គការ CHRAC លីកាដូ និងអាដហុក ជាដើម ដែលមានអ្នកចូលរួមប្រមាណ ៥០០០ នាក់ ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យជួបជុំ នៅវត្តភ្នំ តែមិនឲ្យក្រុមនោះ ដើរហែក្បួនទេ។
ដោយឡែក សាលារាជធានីភ្នំពេញ ដោយសហការជាមួយក្រុមអង្គការសង្គមស៊ីវិលជាង ៥០ ក៏នឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃ១០ធ្នូ ក្រោមប្រធានបទ "សិទ្ធិលំនៅដ្ឋាន ជាចំបង"។ ជាប្រធានបទ សម្រាប់ទិវាសិទ្ធិមនុស្ស ជាលើកដបូងនេះ ត្រូវបានសាលារាជធានីភ្នំពេញ ជ្រើសរើសឡើង ដើម្បីជាការបើកទស្សនៈវិស័យទូលំទូលាយរបស់អាជ្ញាធរ ក្នុងការលើកកំពស់សិទ្ធិលំនៅដ្ឋានក្នុងទីក្រុង៕ R/L
4 comments:
Rainsy dogs keep's barking, Hun Sen regime keep walking foward. Mike.
Rainsy is yuon dog.
Prime Minister-elect Samramm Sy for what country??? Just a loser...shameless himself and CNRP's dogs...Mike.
ah yuon choy mray xam rainxy
Post a Comment