Friday, December 06, 2013

ក្រុង ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​ហែ​ក្បួន​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស

​លោក ហូរ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ
ថ្ងៃទី 6 ធ្នូ 2013| ដោយ: លីសិលា CEN

ភ្នំពេញ: អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ព្រមព្រៀង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដើរ​ហែ​ក្បួន នៅ​ថ្ងៃ ១០ ធ្នូ ដើម្បី​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ភ្នំពេញ​។ ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនទាន់​យល់ស្រប​លើ​ចំនួន​អ្នកចូលរួម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលមាន​យ៉ាងហោចណាស់ ១៥.០០០ នាក់​។ នេះ​បើតាម​លោក ហូរ វ៉ាន់​។​

​លោក ហូរ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃទី​៦​ខែធ្នូ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ដំបូង គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ជួបជុំ នៅមុខ​រដ្ឋសភា ទើប​ដើរ​ហែ​ក្បួន ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​។ តែ​អាជ្ញាធរ​ក្រុង បានអនុញ្ញាត​ឲ្យ​យើង ទៅ​ជួបជុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ក្នុងនោះ អាជ្ញាធរ ក៏បាន​ឯកភាព ឲ្យ​យើង​ដើរ​ហែ​ក្បួន ៣ មុខ​ព្រួយ ពី​ឃ្លាំង​សាំង​សូគីម៉ិច នៅ​ឫស្សីកែវ នៅ​ស្ពាន​អាកាស​ពេទ្យ​ព្រះសង្ឃ និង​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ចាក់អង្រែលើ ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។​

​លោក ហូរ វ៉ាន់ បាន​បន្តថា អាជ្ញាធរ​ក្រុង នៅ​មិនទាន់​ឯកភាព ហើយ​ប្រាប់ថា នឹង​សុំ​គោលការណ៍ ទៅកាន់​ក្រសួងមហាផ្ទៃ ពី​ចំនួន​អ្នកចូលរួម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រៀម​យ៉ាងហោចណាស់ ១៥០០០ នាក់ ដោយ​គោលដៅ​នីមួយៗ មាន​គ្នា​យ៉ាងតិច ៥០០០ នាក់​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​សិទ្ធិ​សំរេច ឲ្យ​មានការ​ជួបជុំ ត្រឹមតែ ១០.០០០ នាក់ ហើយ​ការដើរ​ហែ​ក្បួន ក៏ត្រូវ​មាន​ចំនួន​ត្រឹមតែ ៣០០ នាក់​ប៉ុណ្ណោះ​។
​លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ក្រៅពី​ចំនួន​មនុស្ស​ចូលរួម​នេះ គឺ​អ្វីៗ យើង​បាន​ឯកភាពគ្នា​អស់ហើយ ដែលមាន​ទាំង​ការជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ផ្លូវ​ដើរ​ហែ​ក្បួន ក្នុង​ថ្ងៃ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​។ ការជួប​ជុំនោះ ត្រូវបាន​លោក ហូរ វ៉ាន់ ហៅថា ជា​បាតុកម្ម​សិទ្ធិមនុស្ស ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយនឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​ហែ​ក្បួន​ធម្ម​យាត្រា​សិទ្ធិមនុស្ស តាម​បណ្តា​ខេត្ត​នានា មកកាន់​ភ្នំពេញ នៅពេលនេះ​។​

​អំពី​ការជួបជុំ​នៅ​ថ្ងៃទី​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក៏ត្រូវ​បាន​លោក ហូរ​វ៉ាន់ លើកឡើងថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដែល​នឹង​វិលត្រឡប់​មកពី​ក្រៅប្រទេស​ឲ្យ​បាន​មុន​ថ្ងៃទី​១០​ធ្នូ នឹងចូលរួម​ដឹកនាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភ្នំពេញ នាពេល​ព្រឹក ដោយ​លោក​សមរង្ស៊ី នៅ​ទីស្នាក់ការ​គណបក្ស នៅ​ចាក់អង្រែលើ រី​លោក​កឹម​សុខា នៅ​ស្ពាន​អាកាស​ពេ​ទ្រ​ព្រះសង្ឃ និង​លោកស្រី មូរ សុខ​ហួរ ពីមុខ​ឃ្លាំង​សាំង ឫស្សីកែវ ដើរទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។ បន្ទាប់ពី​ការជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហើយ ទើប​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើរទៅ​កាន់​មុខ​រដ្ឋសភា​។

​លោក ហូរ វ៉ាន់ ក៏បាន​បញ្ជាក់ថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ក៏ត្រូវ​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប នៅ​ម៉ោង ២ រសៀល ថ្ងៃទី​១០​ធ្នូ ដើម្បី​ដឹកនាំ​ការជួបជុំ នៅ​ទី​រួម​ខេត្តសៀមរាប​ផងដែរ​។​

​ជាការ​កត់សម្គាល់ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ នៅ​ភ្នំពេញ គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជិត ២០០ ស្ថាប័ន ដូចជា​អង្គការ CHRAC លីកាដូ និង​អាដហុក ជាដើម ដែលមាន​អ្នកចូលរួម​ប្រមាណ ៥០០០ នាក់ ក៏​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ជួបជុំ នៅ​វត្តភ្នំ តែ​មិន​ឲ្យ​ក្រុម​នោះ ដើរ​ហែ​ក្បួន​ទេ​។​

​ដោយឡែក សាលា​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០ ក៏​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​១០​ធ្នូ ក្រោម​ប្រធានបទ "​សិទ្ធិ​លំនៅដ្ឋាន ជា​ចំបង​"​។ ជា​ប្រធានបទ សម្រាប់​ទិវា​សិទ្ធិមនុស្ស ជា​លើ​កដ​បូ​ង​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ជ្រើសរើស​ឡើង ដើម្បី​ជា​ការបើក​ទស្សនៈវិស័យ​ទូលំទូលាយ​របស់​អាជ្ញាធ​រ ក្នុង​ការលើក​កំពស់​សិទ្ធិ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​៕ R/L

4 comments:

Anonymous said...

Rainsy dogs keep's barking, Hun Sen regime keep walking foward. Mike.

Anonymous said...

Rainsy is yuon dog.

Anonymous said...

Prime Minister-elect Samramm Sy for what country??? Just a loser...shameless himself and CNRP's dogs...Mike.

Anonymous said...

ah yuon choy mray xam rainxy