Monday, December 16, 2013

អាជ្ញាធរ​រំលឹក​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម


RFA/Van Vichar
អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រើន​រំលឹក​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ មាន​លំនៅឋាន និង​ហាង​លក់​ដូរ​នៅ​តាម​ដង​វិថី​មួយ​ចំនួន​ឲ្យ​ថែរក្សា​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង ការពារ​ក្រែង​មាន​ជន​ខិលខូច​ឆ្លៀត​ឱកាស​លួច​ឆក់ បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​ឆ្លង​កាត់ នៅ​ថ្ងៃ​ទី​១៥ ធ្នូ នេះ។

ដោយ វោហារ ជាតិ RFA 2013-12-15

ក្រៅ​ពី​នេះ សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​១៣ ធ្នូ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​ចៀសវាង​ធ្វើ​ចរាចរ​​ណ៍តាម​ផ្លូវ​ដែល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ហែ​ក្បួន​បាតុកម្ម​នោះ​ដែរ៖ "ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​របៀបរៀប​រយ​សាធារណៈ និង​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់ សូម​រក្សា​ភាព​ស្ងៀមស្ងាត់ អត់ធ្មត់ និង​គួរ​បាន​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ចរាចរណ៍​ឆ្លង​កាត់​តាម​កំណាត់​ផ្លូវ​ខាង​លើ..."។

វិថី​ដែល​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ចាប់​ពី​ម៉ោង ២​​រសៀល ថ្ងៃ​ទី​១៥ ធ្នូ នេះ​ គឺ​ផ្លូវ​លេខ​១០៨ មហា​វិថី​ព្រះមុនីវង្ស មហាវិថី​កម្ពុជា​ក្រោម ផ្លូវ​នេរុហ៍ ផ្លូវ​ទេពផន ផ្លូវ​ហ្សាលឌឺហ្គោល ផ្លូវ​ក្រមួនស និង​ផ្លូវ​លេខ​៥៣។

សេចក្ដីជូន​ដំណឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ប្រ​កាស​ថា អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ធ្នូ នេះ​តទៅ នៅ​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ខុស​ពី​ពេល​លើក​មុន​ដែល​បក្ស​សង្គ្រោះ​ជាតិ ទាមទារ​រក​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត ដូច​ជា​ទាមទារ​ឲ្យ​បើក​កញ្ចប់​ឆ្នោត​សុវត្ថិភាព និង​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​តាម​ការិយាល័យ​មួយ​ចំនួន។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ ធ្នូ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ថា៖ «បាតុកម្ម​ដែល​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ ស្អែក​នេះ គឺ​នឹង​មាន​រូបភាព​ខុស​ប្លែក​បាតុកម្ម​ពី​បាតុកម្ម​​មុនៗ។ ខុស​ប្លែក​ក្នុង​ន័យ​ថា ម្ដង​នេះ​យើង​នឹង​ធ្វើ​បាតុកម្ម​ជាប់​អត់​ឈប់​រៀង​រាល់​ថ្ងៃ ហើយ​ការ​ទាមទារ​គឺ​យើង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ពីព្រោះ​យើង​បាន​ទាមទារ​ម្ដង​ហើយ​ថា ឲ្យ​ពិនិត្យ​តួលេខ​ឲ្យ​ផ្ទៀងផ្ទាត់​​តួលេខ ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ យ៉ាង​ហោច​ណាស់​តាម​ការិយាល័យ​មួយ​ចំនួន តែ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ»។

លោក សម រង្ស៊ី មិន​បាន​ឲ្យ​ដឹង​ថា ​បាតុកម្ម​នោះ​នឹង​​​ធ្វើ​រហូត​លុះត្រា​បក្ស​ប្រជាជន​យល់​ព្រម​តាម​ការ​ទាមទារ​បស់​បក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​​ប្រកាស​ថា ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​​នានា ក៏​អាច​មក​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ​បាន ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​ភ្នំពេញ ជួយ​​ផ្ដល់​​បាយ​ទឹក​និង​ផ្ដល់​ជម្រក​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​​ពួកគាត់​មក​ធ្វើ​បាតុកម្ម​​នៅ​ភ្នំពេញ។

លទ្ធផល​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​ប្រជាជន​ឈ្នះ​បក្ស​សង្គ្រោះ​ជាតិ គឺ​បក្ស​ប្រជាជន​បាន​ឈ្នះ ៦៨​កៅអី និង​បក្ស​សង្គ្រោះ​ជាតិ​បាន ៥៥​កៅអី។ តែ​បក្ស​សង្គ្រោះ​ជាតិ​បដិសេធ ដោយ​ចោទ​ថា លទ្ធផល​ឆ្នោត​មិន​ត្រូវ យុត្តិធម៌ ហើយ​សុំ​ឲ្យ​ពិនិត្យ​លទ្ធផល​ឆ្នោត​ឡើង​វិញ តែ​បក្ស​ប្រជាជន​មិន​ព្រម ​ហើយ​ក៏​បង្កើត​រដ្ឋាភិបាល និង​បង្កើត​រដ្ឋ​សភា​ដោយ​ឯកបក្ស​មក​ទល់​សព្វ​ថ្ងៃ​នេះ៕

4 comments:

Anonymous said...

ហេតុឣី? ព្រោះអាជ្ញាធរបានបង្កប់ភេរវៈករ ។

Anonymous said...

WHY Vietyoun wants to take our Contry under control of Hanoi,if they loose power they w'ill loose Kampuchea Krom Islands Sea and along borders Kg Cham Prey Veng Sway Rieng Ratanakiri Mondoul Kiri Steung Traing Ect. Chinese Loose loan that we don't ask for and China sea islands with Vietnam Japan Korean Philipin we don't care.

Anonymous said...

បា៉ហីុសង្គ្រោះជាតិ !

លោកប្រធានទាំងពីរ សមរង្សីនិងកឹមសុខា របស់គណបក្សសង្គ្រោះជាតិស្រែកកោកៗថា ៖ ហ៊ុនសែនមិនគ្រប់ទឹក! រដ្ធាភិបាលហ៊ុនសែនជារដ្ធាភិបាលមិនគ្រប់ទឹក! រដ្ធសភាមិនគ្រប៉ទឹក !
យេីងសួរថា បេីមិនគ្រប់ទឹក ហេតុអីក៏ចាំបាច់សំុការអនុញ្ញាតដេីម្បីធ្វេីបាតុកម្ម ? បានន័យថា គណបក្សសង្គ្រោះជាតិដឹកនាំដោយសមរង្សីនិងកឹមសុខា ក៏មិនគ្រប់ទឹកដែរ ! ហេតុអ្វីក៏នាំគ្នា
ចូលរួមបោះឆ្នោតជាមួយចោរ គោរពច្បាប់ចោរ ចរចាជាមួយចោរ ចង់បែកចែកអំណាចជាមួយចោរ ? បាតុកម្មបា៉ហីុចេញហេីយ តេីនាយករដ្ធមន្ត្រីហ៊ុនសែននិងរដ្ធាភិបាលសីុភីភីមាន
ព្រឺទេ ? បេីគ្រាន់តែដង្ហែក្បួនតាមដងផ្លូវ េតីរដ្ធមន្ត្រីចោរហ៊ុនសែន រដ្ធសភាចោរសីុភីភី និងរដ្ធាភិបាលចោរហ៊ុនសែននឹងចុះចេញពីតំណែង រួចប្រគល់អំណាច លេីកជេីងពានប្រាក់មក
ជូនអស់លោកសង្គ្រោះជាតិទេ ? ហ៊ុនសែននឹងបណ្តោយឲធ្វេីបាតុកម្មបា៉ហីុ រហូតទាល់តែប្រជារាស្ត្រណាយ អស់ស្បៀង អស់មាន់ អស់ទា អស់ជ្រូកលក់ដេីម្បីបា៉ហីុលោកសមរង្សី
កឹមសុខា និងមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិ ។ បេីលោកធ្វេីបាតុកម្មមិនហ៊ានបិទផ្លូវសំខាន់ៗ ឬបណ្តេញយួន ឬបាតុកម្មនៅមុខទូតយួន ឬមុខផ្ទះចោរ ឬបិទក្រសួងសំខាន់ៗទេនោះ
បាតុកម្មរបស់អស់លោកប្រាកដជាគ្មានន័យអ្វីទាល់តែសោះ ។ បេីលោកសមរង្សីគ្រាន់តែស្បថតែមាត់ ជាជាងនាំប្រជាពលរដ្ធឲខាតពេលវេលានិងថវិកាអត់ប្រយោជន៍ ព្រោះខ្មែរទាំង
អស់បាត់បង់ដី បាត់បង់ជាតិ ដោយយួននៅពេញស្រុក !!

Anonymous said...

Sam Rainsy use gender comparison to attacked political opponent is wrong, it show how narrow mind Sam Rainsy is and he need to check his own moral compass