Tuesday, December 03, 2013

ក្រសួង​ការពារ​ជាតិ​ប្ដឹង​ចាងហ្វាង​កាសែត ​"មនសិការ​ខ្មែរ"


លោក ដាំ សិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​មនសិការ​ខ្មែរ​
ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង។ RFA file photo
ក្រុម​ការងារ​អន្តរក្រសួង​ទទួល​បន្ទុក​ព័ត៌មាន​សមរភូមិ និង​ផលប្រយោជន៍​ការពារ​ជាតិ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" លោក ដាំ សិទ្ធិ សរសេរ​លិខិត​ពន្យល់ និង​បំភ្លឺ​ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​មួយ ដែល​មាន​ចរិត​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ ថា​បាន​យក​កម្លាំង​មក​ប្លន់​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។

ដោយ ទេព សុរ៉ាវី RFA 2013-12-02

លោក ដាំ សិទ្ធិ មិន​បាន​បំភ្លឺ​ជុំវិញ​អត្ថបទ​ដែល​បាន​ផ្សាយ​រួច​ហើយ​លើ​ទំព័រ​កាសែត​របស់​ខ្លួន​ទេ ហើយ​សំណុំ​រឿង​របស់​លោក ដាំ សិទ្ធិ នេះ ត្រូវ​បាន​ខាង​ក្រសួង​ការពារ​ជាតិ ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យោធា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ករណី​សំណុំ​រឿង​លោក ដាំ សិទ្ធិ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យោធា ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ទីស្ដីការ​គណៈរដ្ឋមន្ត្រី អស់​ភាព​អំណត់​រង់ចាំ​ការ​ឆ្លើយ​តប​ជា​លិខិត​លាយលក្ខណ៍អក្សរ​បំភ្លឺ​របស់​លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" ទៀត​ហើយ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទុក​ពេល ៣​សប្ដាហ៍​រួច​ហើយ ឲ្យ​ចាងហ្វាង​កាសែត​រូប​នេះ ពន្យល់​និង​បំភ្លឺ​ជា​លិខិត​ផ្លូវការ​ចំពោះ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា កាសែត "មនសិការ​ខ្មែរ" បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បន្លំ​លទ្ធផល​បោះ​ឆ្នោត និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មក​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យក​ជ័យ​ជម្នះ​ប្រជារាស្ត្រ​ខ្មែរ។ ចំណង​ជើង​នេះ​ត្រូវ​បាន​លោក ដាំ សិទ្ធិ ដក​ស្រង់​ចេញ​ពី​សម្ដី​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ ទូរទស្សន៍​អូស្ត្រាលី ឈ្មោះ ស៊ី.ប៊ី.អិន (CBN)។

លោក ផៃ ស៊ីផាន ជា​អនុ​ប្រធាន​ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​ព័ត៌មាន​សមរភូមិ និង​ផលប្រយោជន៍​ការពារ​ជាតិ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ​នោះ បញ្ជាក់​ថា ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ និង​កិត្តិយស​របស់​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​រឿង​នេះ​ត្រូវ​ស្ថិត​ក្នុង​តុលាការ​យោធា៖ «រឿង​នេះ​ផុត​ពី​ដៃ​យើង ការិយាល័យ​យើង​ជូន​ទៅ​មេធាវី​របស់​ក្រសួង​ការពារ​ជាតិ ឬ​កង​យោធពល​ខេមរភូមិន្ទ ដែល​ធ្វើ​ការ​ជាមួយ​តុលាការ​សឹក​ដែល​ស្វែង​រក​ព័ត៌មាន​នេះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។ លោក ន័យ ថុល ប្រធាន​តុលាការ​យោធា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។
លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​រួម​រដ្ឋ​សភា ចាត់​ទុក​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ទៅ​តុលាការ​យោធា​ជា​រឿង​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា លោក​បាន​បញ្ជូន​ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខា ដែល​បាន​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​អត្ថបទ​ដែល​លោក​បាន​ចុះ​ផ្សាយ។ ប៉ុន្តែ​ខាង​គណៈរដ្ឋមន្ត្រី​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​បំភ្លឺ​តាម​លិខិត​ពី​រឿង​នោះ​ទៀត។

លោក​គិត​ថា នេះ​ជា​ការ​គំរាមកំហែង​ថ្មី​ដល់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​រិះគន់​ទង្វើ​ខុស​ច្បាប់​របស់​អ្នក​កាន់​អំណាច៖ «យក​លេស​មួយ​ដើម្បី​ជា​ការ​គំរាមកំហែង​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មនសិការ ខ្មែរ​ដែល​គេ​ធ្លាប់​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ​នេះ ជា​ការ​គំរាមកំហែង​មួយ​បែប​ថ្មី​មួយ​ទៀត»។

ជុំវិញ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ដាក់​បណ្ដឹង​ប្ដឹង​ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" ទៅ​តុលាការ​យោធា​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង ដោយសារ​តែ​លោក ដាំ សិទ្ធិ ជា​ជន​ស៊ីវិល៖ «ទាក់ទង​រឿង​បរិហារកេរ្តិ៍​ក៏ដោយ រឿង​សន្តិសុខ​ជាតិ​ក៏ដោយ ដោយសារ​លោក ដាំ សិទ្ធិ គាត់​ជា​ជន​ស៊ីវិល ហើយ​ជា​អ្នក​សារព័ត៌មាន អ៊ីចឹង​មិន​គួរ​ទាក់ទង​ជាមួយ​តុលាការ​យោធា​ទេ ហើយ​ខ្ញុំ​មើល​ទៅ​ការ​ប្រើប្រាស់​តុលាការ​យោធា​នៅ​ពេល​នេះ ចំពោះ​ខ្ញុំ​គឺ​មិន​ត្រឹម​ត្រូវ​ទេ»។

លោក ដាំ សិទ្ធិ អាច​នឹង​ជាប់​ចោទ​ពី​បទ​បរិហារកេរ្តិ៍ ឬ​បើ​ធ្ងន់​លោក​អាច​ជាប់​ពាក់ព័ន្ធ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ និង​រង​ការ​គំរាមកំហែង​ជា​ច្រើន​លើក​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​ផ្សាយ​រឿង​អាស្រូវ​របស់​មន្ត្រី​ទាំង​នោះ​នៅ​ក្នុង​ទំព័រ​កាសែត។

អ្នក​កាសែត​ម្នាក់​ដែល​បម្រើ​ការពារ​ឲ្យ​កាសែត​មួយ​នេះ គឺ​លោក ឃឹម សំបូរ និង​កូន​ប្រុស ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​សង្ស័យ​ថា បាន​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល ហើយ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃាតក​ពិត​ឃើញ​នៅ​ឡើយ៕

8 comments:

Anonymous said...

All Khmer people knew that Hun Sen used the force to stole election,Phay Siphan can't hide this event. And Hun Sen him self said before election,if CPP lost election,it will have civil war.who make the war? CNRP has no troop.It's Hun Sen ,why Phay Siphan don't bring Hun Sen to the court too? This just the trick of some high rank in Phnom Penh,look like magic game.Because they destroyed Khmer too much,look at the forest. How many hectare they destroy ? They corrupt too much,now some high rank became millionaire and billionaire from corruption.They don't want Khmer soldiers at the border jeer or jealous with them,so they just create the story to turn the face of Khmer soldiers to this story,look like they protect the honor of Khmer soldiers.The Khmer soldiers at borders they sacrifice the blood,the life to protect Khmer country,they are very poor,but Hun Sen and his group at Phnom Penh,try to corrupt and became millionaire and billionaire behind the back of poor Khmer soldiers. It's very bad leaders.

Anonymous said...

ចុះបើមិន ផ្លន់សន្លឹកឆ្នោតហេតុអ្វីបាន ជាជញ្ជូនទ័ពចុះឡើងធ្វើអី ? ប្តឹងគេកើត មិនចេះខ្មាស់គេមែន អាងតែខ្លួនមាន អំណាច គេគ្រប់គ្នាមើល ឃើញថាខ្លួនខូចហើយ តែចង់យកតុលាការខ្លួនមកជួយបិទបាំងថែមទៀត លួចហើយថាខ្លួនស្អាតស្អំណាស់ នេះហើយស្រុករបស់អាលេវខ្ញុំ

Anonymous said...

តុលាការយោធាជាតុលាការរបស់អ្នកណាដែរ ? យោធាស្រុកខ្មែរដូចយោធាប្រទេសជាច្រើនក្នុងពិភពលោកទេ ? ។ ឧទាហរណ៍ ដូចប្រទេសថៃ
ទេ ? យោធាប្រទេសថៃ មិនហ៊ានបង្រ្កាបបាតុ
ករ ឬ ប្រជាពលស្លូតត្រង់ដោយកាំភ្លើងដោយអាវុ
ធគ្រប់ធុន ដូចយោធាខ្មែរដែលនៅក្រោមកណ្តាប់
ដៃអំណាច របស់ពួកគណៈបក្សកុម្មុយនិស្តផ្តាច់
ការ ហ៊ុនសែនផ្ទាល់នោះទេ ។ យោធាប្រទេស
ផ្សេង ៗ សំរាប់ការបារប្រជាពលរដ្ឋ​ និង នគរ
គេ ឯយោធាប្រទេសខ្មែរភាគច្រើន សំរាប់តែ ការពារពួកចោរប្លន់ទឹកដី ពួកឈ្មួញទុច្ចរិតពួក
ឃាតករ គំរាមកំហែង និង បាញ់សម្លាប់ប្រជា
ពលរដ្ឋឯង ។

ពេលនេះ ទោះខុសច្បាប់ក៍ពួកវាធ្វើដែរ បញ្ជូន
ជនសីុវិលដែលហ៊ាននិយាយការពិតទៅតុលាការយោធាដើម្បីគំរានកំហែង ធ្វើបាប ​ដាក់ទណ្ខ
កម្ម និង ធ្វើទារុណកម្មយ៉ាងឃោឃៅ ព្រៃផ្សៃ
បង្ខំឆ្លើយចម្លើយទៅតាមការចង់បានរបស់ពួក
វា ។

សូមអង្គការសិទ្ធមនុស្សជាតិ និង អន្តរៈជាតិ
តាមដាន និង ធ្វើអន្តរាគមន៍ក្នុងរឿងហ្នឹងផង ដើម្បីយកភស្តុតាងឲបាន ហើយ ផ្តន្ទាទោសពួក
ព្រៃផ្សែនេះតាមច្បាប់ជាតិ និង អន្តរៈជាតិ​ជាបន្ទាន់ កុំទុកឲពួកវារួចខ្លួនឲសោះ ។


Anonymous said...

Militairy not belong to thieves government,don't smart over the head of troups,you gay order them to done the wrong full of contitution and turn around to sue the press who talk the true?? this is you want to cover up?? this act reveal secret to shaw the people and the world who suspect last votes counts in Phnom Penh. KRANHUN EASAN

Anonymous said...

ក្រុមឃ្លំមើលសទ្ធិមនុស្សអន្តរះជាតិ គេបានចេញ
របាយការណ៍មានភស្តាងដាក់បង្ហាញឲ្យពិភព
លោកបានដឹងអំពីយោធាខ្មែរចេញទៅឃោសនា និងក្រោយពីការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មានចលត័កងទព័ទៀត
នៅទីក្រុងភ្នំពេញ និងនៅទីកន្លែងនានាដែល ភ្នែកនិងអន្តរះជាតិបង្ហាញ។ ប៉ុន្តែផ្លែកអីក្រុមកា
រងាក្រសួងទទួលបន្ទុកពត៌មានសមរភូមិនិងផល
ប្រយោជន៍ការពារជាតិខ្មែរទីស្តីការគណះរដ្ឋមន្រ្តី
មើលមិនឃើញអន្តរះជាតិចង្អុលបង្ហាញអំពើខុស ច្បាប់ជាតិ។ បែជាក្រសួងនេះមើលឃើញ សារ ពត៌ខ្មែរទៅវិញ។យើងសុំដល់ក្រសួងការពារជាតិខ្មែរ ចេះប្រើសុភវិនិច្ឆ័យខ្លះផង កុំឲ្យបរទេសគេ ដៀលថា៖ពូជខ្មែរជាពូជ អ្នកចំបាំង កាលបើគ្មាន ខ្មាំងសត្រូវច្បាំងត្រូវតែច្បាំងខ្មែរគ្នាឯងតទៅទៀត៕

Anonymous said...

let sue this guy for fabricated news

Anonymous said...

some people could be so irresponsible with what they write. gov't should sue them for trying to make cambodia look bad!

Anonymous said...

the government itself makes cambodia look bad!