លោក ដាំ សិទ្ធិ និពន្ធនាយកនៃកាសែតមនសិការខ្មែរ ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។ RFA file photo |
ដោយ ទេព សុរ៉ាវី RFA 2013-12-02
លោក ដាំ សិទ្ធិ មិនបានបំភ្លឺជុំវិញអត្ថបទដែលបានផ្សាយរួចហើយលើទំព័រកាសែតរបស់ខ្លួនទេ ហើយសំណុំរឿងរបស់លោក ដាំ សិទ្ធិ នេះ ត្រូវបានខាងក្រសួងការពារជាតិ ដាក់ពាក្យប្តឹងទៅតុលាការយោធា។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបញ្ជាក់ថា ករណីសំណុំរឿងលោក ដាំ សិទ្ធិ ត្រូវបានក្រសួងការពារជាតិដាក់ពាក្យបណ្ដឹងទៅតុលាការយោធា ពាក់ព័ន្ធនឹងការរិះគន់កងកម្លាំងប្រដាប់អាវុធ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី២ ខែធ្នូ ទីស្ដីការគណៈរដ្ឋមន្ត្រី អស់ភាពអំណត់រង់ចាំការឆ្លើយតបជាលិខិតលាយលក្ខណ៍អក្សរបំភ្លឺរបស់លោក ដាំ សិទ្ធិ ចាងហ្វាងកាសែត "មនសិការខ្មែរ" ទៀតហើយ។ ទីស្ដីការគណៈរដ្ឋមន្ត្រីបានទុកពេល ៣សប្ដាហ៍រួចហើយ ឲ្យចាងហ្វាងកាសែតរូបនេះ ពន្យល់និងបំភ្លឺជាលិខិតផ្លូវការចំពោះអត្ថបទដែលបានចុះផ្សាយលើទំព័រកាសែតរបស់ខ្លួន។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កាសែត "មនសិការខ្មែរ" បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញ ប្លន់យកជ័យជម្នះប្រជារាស្ត្រខ្មែរ។ ចំណងជើងនេះត្រូវបានលោក ដាំ សិទ្ធិ ដកស្រង់ចេញពីសម្ដីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យ ទូរទស្សន៍អូស្ត្រាលី ឈ្មោះ ស៊ី.ប៊ី.អិន (CBN)។
លោក ផៃ ស៊ីផាន ជាអនុប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកព័ត៌មានសមរភូមិ និងផលប្រយោជន៍ការពារជាតិនៃទីស្ដីការគណៈរដ្ឋមន្ត្រីដែរនោះ បញ្ជាក់ថា ករណីនេះមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ និងកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ ហើយរឿងនេះត្រូវស្ថិតក្នុងតុលាការយោធា៖ «រឿងនេះផុតពីដៃយើង ការិយាល័យយើងជូនទៅមេធាវីរបស់ក្រសួងការពារជាតិ ឬកងយោធពលខេមរភូមិន្ទ ដែលធ្វើការជាមួយតុលាការសឹកដែលស្វែងរកព័ត៌មាននេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅរសៀលថ្ងៃទី២ ខែធ្នូ ដោយលោកបានបិទទូរស័ព្ទ។ លោក ន័យ ថុល ប្រធានតុលាការយោធា ក៏មិនអាចទាក់ទងបានដែរ។
លោក ដាំ សិទ្ធិ ចាងហ្វាងកាសែត "មនសិការខ្មែរ" និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ដែលមិនចូលរួមរដ្ឋសភា ចាត់ទុកការដាក់ពាក្យបណ្ដឹងប្រឆាំងលោកទៅតុលាការយោធាជារឿងខុសច្បាប់។
លោកបញ្ជាក់ថា លោកបានបញ្ជូនខ្សែអាត់សំឡេងរបស់លោក កឹម សុខា ដែលបានសម្ភាសន៍ជាមួយទូរទស្សន៍អូស្ត្រាលី ទៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ ដើម្បីផ្ទៀងផ្ទាត់ជាមួយអត្ថបទដែលលោកបានចុះផ្សាយ។ ប៉ុន្តែខាងគណៈរដ្ឋមន្ត្រីនៅតែទាមទារឲ្យមានការបំភ្លឺតាមលិខិតពីរឿងនោះទៀត។
លោកគិតថា នេះជាការគំរាមកំហែងថ្មីដល់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកដែលហ៊ានរិះគន់ទង្វើខុសច្បាប់របស់អ្នកកាន់អំណាច៖ «យកលេសមួយដើម្បីជាការគំរាមកំហែងដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មានមនសិការ ខ្មែរដែលគេធ្លាប់ធ្វើរាប់ឆ្នាំមកហើយនេះ ជាការគំរាមកំហែងមួយបែបថ្មីមួយទៀត»។
ជុំវិញបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ការដាក់បណ្ដឹងប្ដឹងចាងហ្វាងកាសែត "មនសិការខ្មែរ" ទៅតុលាការយោធាជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែលោក ដាំ សិទ្ធិ ជាជនស៊ីវិល៖ «ទាក់ទងរឿងបរិហារកេរ្តិ៍ក៏ដោយ រឿងសន្តិសុខជាតិក៏ដោយ ដោយសារលោក ដាំ សិទ្ធិ គាត់ជាជនស៊ីវិល ហើយជាអ្នកសារព័ត៌មាន អ៊ីចឹងមិនគួរទាក់ទងជាមួយតុលាការយោធាទេ ហើយខ្ញុំមើលទៅការប្រើប្រាស់តុលាការយោធានៅពេលនេះ ចំពោះខ្ញុំគឺមិនត្រឹមត្រូវទេ»។
លោក ដាំ សិទ្ធិ អាចនឹងជាប់ចោទពីបទបរិហារកេរ្តិ៍ ឬបើធ្ងន់លោកអាចជាប់ពាក់ព័ន្ធពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ លោកក៏ធ្លាប់ជាប់ពន្ធនាគារ និងរងការគំរាមកំហែងជាច្រើនលើកពីមន្ត្រីរដ្ឋាភិបាលក្នុងការចុះផ្សាយរឿងអាស្រូវរបស់មន្ត្រីទាំងនោះនៅក្នុងទំព័រកាសែត។
អ្នកកាសែតម្នាក់ដែលបម្រើការពារឲ្យកាសែតមួយនេះ គឺលោក ឃឹម សំបូរ និងកូនប្រុស ក៏ត្រូវបានឃាតកបាញ់សម្លាប់នៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលសង្ស័យថា បានសរសេរអត្ថបទរិះគន់រដ្ឋាភិបាល ហើយមិនទាន់ត្រូវបានអាជ្ញាធររកឃាតកពិតឃើញនៅឡើយ៕
8 comments:
All Khmer people knew that Hun Sen used the force to stole election,Phay Siphan can't hide this event. And Hun Sen him self said before election,if CPP lost election,it will have civil war.who make the war? CNRP has no troop.It's Hun Sen ,why Phay Siphan don't bring Hun Sen to the court too? This just the trick of some high rank in Phnom Penh,look like magic game.Because they destroyed Khmer too much,look at the forest. How many hectare they destroy ? They corrupt too much,now some high rank became millionaire and billionaire from corruption.They don't want Khmer soldiers at the border jeer or jealous with them,so they just create the story to turn the face of Khmer soldiers to this story,look like they protect the honor of Khmer soldiers.The Khmer soldiers at borders they sacrifice the blood,the life to protect Khmer country,they are very poor,but Hun Sen and his group at Phnom Penh,try to corrupt and became millionaire and billionaire behind the back of poor Khmer soldiers. It's very bad leaders.
ចុះបើមិន ផ្លន់សន្លឹកឆ្នោតហេតុអ្វីបាន ជាជញ្ជូនទ័ពចុះឡើងធ្វើអី ? ប្តឹងគេកើត មិនចេះខ្មាស់គេមែន អាងតែខ្លួនមាន អំណាច គេគ្រប់គ្នាមើល ឃើញថាខ្លួនខូចហើយ តែចង់យកតុលាការខ្លួនមកជួយបិទបាំងថែមទៀត លួចហើយថាខ្លួនស្អាតស្អំណាស់ នេះហើយស្រុករបស់អាលេវខ្ញុំ
តុលាការយោធាជាតុលាការរបស់អ្នកណាដែរ ? យោធាស្រុកខ្មែរដូចយោធាប្រទេសជាច្រើនក្នុងពិភពលោកទេ ? ។ ឧទាហរណ៍ ដូចប្រទេសថៃ
ទេ ? យោធាប្រទេសថៃ មិនហ៊ានបង្រ្កាបបាតុ
ករ ឬ ប្រជាពលស្លូតត្រង់ដោយកាំភ្លើងដោយអាវុ
ធគ្រប់ធុន ដូចយោធាខ្មែរដែលនៅក្រោមកណ្តាប់
ដៃអំណាច របស់ពួកគណៈបក្សកុម្មុយនិស្តផ្តាច់
ការ ហ៊ុនសែនផ្ទាល់នោះទេ ។ យោធាប្រទេស
ផ្សេង ៗ សំរាប់ការបារប្រជាពលរដ្ឋ និង នគរ
គេ ឯយោធាប្រទេសខ្មែរភាគច្រើន សំរាប់តែ ការពារពួកចោរប្លន់ទឹកដី ពួកឈ្មួញទុច្ចរិតពួក
ឃាតករ គំរាមកំហែង និង បាញ់សម្លាប់ប្រជា
ពលរដ្ឋឯង ។
ពេលនេះ ទោះខុសច្បាប់ក៍ពួកវាធ្វើដែរ បញ្ជូន
ជនសីុវិលដែលហ៊ាននិយាយការពិតទៅតុលាការយោធាដើម្បីគំរានកំហែង ធ្វើបាប ដាក់ទណ្ខ
កម្ម និង ធ្វើទារុណកម្មយ៉ាងឃោឃៅ ព្រៃផ្សៃ
បង្ខំឆ្លើយចម្លើយទៅតាមការចង់បានរបស់ពួក
វា ។
សូមអង្គការសិទ្ធមនុស្សជាតិ និង អន្តរៈជាតិ
តាមដាន និង ធ្វើអន្តរាគមន៍ក្នុងរឿងហ្នឹងផង ដើម្បីយកភស្តុតាងឲបាន ហើយ ផ្តន្ទាទោសពួក
ព្រៃផ្សែនេះតាមច្បាប់ជាតិ និង អន្តរៈជាតិជាបន្ទាន់ កុំទុកឲពួកវារួចខ្លួនឲសោះ ។
Militairy not belong to thieves government,don't smart over the head of troups,you gay order them to done the wrong full of contitution and turn around to sue the press who talk the true?? this is you want to cover up?? this act reveal secret to shaw the people and the world who suspect last votes counts in Phnom Penh. KRANHUN EASAN
ក្រុមឃ្លំមើលសទ្ធិមនុស្សអន្តរះជាតិ គេបានចេញ
របាយការណ៍មានភស្តាងដាក់បង្ហាញឲ្យពិភព
លោកបានដឹងអំពីយោធាខ្មែរចេញទៅឃោសនា និងក្រោយពីការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មានចលត័កងទព័ទៀត
នៅទីក្រុងភ្នំពេញ និងនៅទីកន្លែងនានាដែល ភ្នែកនិងអន្តរះជាតិបង្ហាញ។ ប៉ុន្តែផ្លែកអីក្រុមកា
រងាក្រសួងទទួលបន្ទុកពត៌មានសមរភូមិនិងផល
ប្រយោជន៍ការពារជាតិខ្មែរទីស្តីការគណះរដ្ឋមន្រ្តី
មើលមិនឃើញអន្តរះជាតិចង្អុលបង្ហាញអំពើខុស ច្បាប់ជាតិ។ បែជាក្រសួងនេះមើលឃើញ សារ ពត៌ខ្មែរទៅវិញ។យើងសុំដល់ក្រសួងការពារជាតិខ្មែរ ចេះប្រើសុភវិនិច្ឆ័យខ្លះផង កុំឲ្យបរទេសគេ ដៀលថា៖ពូជខ្មែរជាពូជ អ្នកចំបាំង កាលបើគ្មាន ខ្មាំងសត្រូវច្បាំងត្រូវតែច្បាំងខ្មែរគ្នាឯងតទៅទៀត៕
let sue this guy for fabricated news
some people could be so irresponsible with what they write. gov't should sue them for trying to make cambodia look bad!
the government itself makes cambodia look bad!
Post a Comment