Wednesday, December 04, 2013

គណៈរដ្ឋមន្ត្រី៖ បក្ស​ប្រឆាំង​​ជា​ចោរ​បែរ​ស្រែក​ឲ្យ​គេ​ចាប់​ចោរ


មន្ត្រី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា មាន​អំពើ​ពុក​រលួយ​ក្នុង​គណបក្ស​ប្រឆាំង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​មួយ​នេះ។

ដោយ ម៉ម មុនីរតន៍ RFA 2013-12-04

នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ គេហទំព័រ​ឈ្មោះ​ថា "នារីរតនៈ" និង​កាសែត​ក្នុង​ស្រុក​មួយ​ឈ្មោះ "រស្មី​កម្ពុជា" បាន​ចុះ​ផ្សាយ​ថា មាន​មន្ត្រី​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទម្លាយ​អាថ៌កំបាំង​នៃ​អំពី​ពុករលួយ​ពាក់ព័ន្ធ​នឹង​លុយ​មូលនិធិ​សង្គ្រោះ​ជាតិ ជាង ១០​ម៉ឺន​ដុល្លារ ត្រូវ​បាត់បង់​ដោយ​ពុំ​មាន​មូលហេតុ។ ប៉ុន្តែ​ការ​ចេញ​ផ្សាយ​អត្ថបទ​នេះ​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា គឺ​ជា​ចេតនា​នយោបាយ​របស់​គណបក្ស​ម្ខាង​ទៀត ដើម្បី​បំបាក់​ស្មារតី និង​បំភាន់​ភ្នែក​ចំពោះ​អ្នក​គាំទ្រ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ។

ក្រោយ​ពី​អត្ថបទ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ទម្លាយ​ពី​អំពី​ពុករលួយ​ក្នុង​ជួរ​នៃ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាមៗ គេហទំព័រ​ឈ្មោះ​ថា នារី​រតនៈ ដែល​ត្រូវ​គេ​ដឹង​ថា គឺ​មាន​ប្រភព​ចេញ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​វាយ​ប្រហារ​យ៉ាង​ចាស់ដៃ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​មាន​អ្នក​អះអាង​ថា មាន​មន្ត្រី​ផ្ទៃ​ក្នុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទម្លាយ​ឯកសារ​ឲ្យ​ធ្លាក់​ដល់​ដៃ​អ្នក​កាសែត កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ធ្នូ ដើម​សប្ដាហ៍​នេះ។

អត្ថបទ​កម្រាស់​ពីរ​ទំព័រ​ដែល​មាន​លក្ខណៈ​បែប​អត្ថាធិប្បាយ ចុះ​ថ្ងៃ​ទី​៤ ខែ​ធ្នូ សរសេរ​ថា ថ្មីៗ​នេះ រឿងរ៉ាវ​អំពើ​ពុករលួយ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បែក​ធ្លាយ​ដោយសារ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ផ្ទៃ​ក្នុង​គណបក្ស​របស់​មន្ត្រី​ដែល​ទទួល​បន្ទុក​ថវិកា​របស់​បក្ស​បាន​យក​ទៅ​​ចាយវាយ ឬ​ប្រើប្រាស់​ជា​ប្រយោជន៍​បុគ្គល។
អត្ថបទ​ដែល​ដាក់​ចំណង​ជើង​ថា "ខ្លួន​ឯង​ជា​ចោរ​តែ​បែរ​ជា​ស្រែក​ឲ្យ​គេ​ចាប់​ចោរ​វិញ" បាន​សរសេរ​បែប​ចំអក​ដោយ​គេហទំព័រ​ឈ្មោះ​នារី​រតនៈ ថា គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ខ្លួន​គ្រោង​នឹង​ទម្លាយ​ពី​អំពើពុករលួយ និង​អត្រា​ការ​ប្រាក់​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ជំនួយ​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​កម្ពុជា ប្រាប់​ដល់​ប្រធាន IMF ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ អត្ថបទ​ដដែល​បន្ត​ការ​រិះគន់​​ថា វា​ជា​រឿង​ដែល​ប្លែក ព្រោះ​សូម្បី​ការ​គ្រប់គ្រង​ថវិកា​ក្នុង​គណបក្ស​ដ៏​តូច​មួយ​នេះ ក៏​មាន​អំពើ​ពុករលួយ​ដែរ​នោះ។

ប្រតិកម្ម​ទៅ​នឹង​បញ្ហា​នេះ អគ្គនាយក​ហិរញ្ញវត្ថុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដារ៉ា ចាត់​ទុក​ការ​ចេញ​អត្ថបទ​បែប​នេះ គឺ​ជា​ចេតនា​ក្នុង​រឿង​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ​ស្ថាប័ន​ទាំង​ពីរ គឺ​នារី​រតនៈ និង​កាសែត​រស្មី​កម្ពុជា ​គឺជា​ស្ថាប័ន​មាន​និន្នាការ​គាំទ្រ​គោលនយោបាយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ យ៉ាង​ណា​ក៏​ដោយ លោក​អះអាង​ថា ការ​រៀបចំ​ថវិកា​ដែល​បាន​ពី​សប្បុរសជន គឺ​ចាត់ចែង​ដោយ​តម្លាភាព និង​ត្រូវ​ឆ្លង​កាត់​គណៈកម្មការ​រួម​ជា​អ្នក​សម្រេច​តាម​ក្រោយ​ថែមទៀត។ ហេតុ​នេះ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ គឺ​មិន​អាច​ទៅ​រួច​ឡើយ។

លោក​បន្ត​ថា៖ «ការ​ចុះ​ហ្នឹង គឺ​គ្រាន់​តែ​​មិន​ដឹង​បាន​ព័ត៌មាន​ពី​ណា​មក ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ថ្នាក់​ដឹកនាំ អត់​ដែល​មាន​បញ្ហា​ប្រកែក​គ្នា ឬ​ក៏​ឈ្លោះ​គ្នា​ទាក់ទង​នឹង​រឿង​លុយ​ហ្នឹង​ផង អត់​ផង! ព្រោះ​យើង​បាន​ធ្វើ​ត្រឹមត្រូវ​ទាំង​អស់​គ្នា យើង​គ្រប់ ទាំង​ប្រើ​តាម​រយៈ​បច្ចេកទេស ឃ្វីកប៊ុក (Quick book) ទាំង​ការ​ចុះ​បញ្ជី​ផ្ទាល់ដៃ គឺ​យើង​មាន​លក្ខណៈ​គ្រប់គ្រាន់​ទាំង​អស់​នៅ​ក្នុង​បច្ចេកទេស​គណនេយ្យ​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ កាសែត​រស្មី​កម្ពុជា បាន​ចេញ​ផ្សាយ​ដោយ​ស្រង​សម្ដី​របស់​មន្ត្រី​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​ទម្លាយ​រឿង​បាត់​លុយ​ជាង ១០​ម៉ឺន​ដុល្លារ​ក្នុង​បក្ស​មួយ​នេះ។ កាសែត​បាន​សរសេរ​ទៀត​ថា ការ​លេច​ចេញ​ព័ត៌មាន​ពុករលួយ​នេះ ដោយសារ​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​កំពុង​ប្រឈម​មុខ​នឹង​ការ​រង្គោះរង្គើ។

ទោះ​ជា​បែប​ណា មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​របស់​បក្ស​សង្គ្រោះ​ជាតិ ព្យាយាម​មិន​បញ្ចេញ​​ពី​ចំណូល​និង​ចំណាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​គណៈ​អចិន្ត្រៃយ៍​ជា​មុន​សិន។ ម្យ៉ាង​ទៀត រឿង​នេះ​គេ​ចាត់​ទុក​ជា​ការ​សម្ងាត់​ផ្ទៃ​ក្នុង​បក្ស។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​បាន​ទម្លាយ​ឲ្យ​ដឹង​ខ្លះៗ​ថា គិត​ចាប់​ពី​ខែ​ឧសភា រហូត​ដល់​ខែ​ធ្នូ នេះ ចំណូល​ដែល​ទទួល​បាន​ពី​សប្បុរសជន​តាម​រយៈ​​មូលនិធិ​សង្គ្រោះ​ជាតិ បាន​ប្រហែល ៦០​ម៉ឺន​ដុល្លារ។ ចំណែក​ការ​ចំណាយ​ទៅ​វិញ គឺ​ប្រហាក់ប្រហែល​នឹង​ចំណូល​នេះ​ដែរ៕

5 comments:

Anonymous said...

many cpp high ranking are millionaire.
what in the world that they become millionaire ? how ? stealing ? robbing ?embezzlement ? cheating ? corruption ?
every time I land at the PNH airport,
they systematically robbed my family of at least $40 , they rob people's land
and so on, why don't you bark about that idiot, cpp's dogs!

Anonymous said...

Where would the CNRP find this kind of alleged fund to be corrupted within the party? From reaping Cambodia's national resources? Common on, be real. It is a laughing matter when someone raised the issue of corruption within a party that controls no resources. Get the fact straight, corruption occurs within the ruling regime, read the domestic and international reports. Whoever fabricated this kind of propaganda is less than amature, in many opinions. Sounded like the fabrication of Chheang Vun and Phay Siphan; and it also appears that they do not hold real jobs either besides being professional liars.

Anonymous said...

ប្រិយមិត្ត ! យល់យ៉ាងណា ?


បើកប្រាក់ ខែមុនធ្វើការ ឫ ធ្វើការ រួចទើបបើកប្រាក់ខែ ?


យកលុយមុន ទើបធ្វើមហាបាតុកម្ម ឫធ្វើមហាបាតុកម្ម រួចទើប យកលុយ ?

មុន ធ្វើមហាបាតុកម្ម មេដឹកនាំ គណបក្ស សង្រ្គោះជាតិ តែងមកក្រៅប្រទេសសិន
ទើបធ្វើមហាបាតុកម្ម ។


ដូច្នេះ ចំនួនទឹកប្រាក់ អាស្រ័យលទ្ធផល មហាបាតុកម្ម ឫ លទ្ធផល មហាបាតុកម្មអាស្រ័យចំនួនទឹកប្រាក់ ?

Anonymous said...

មែនហើយ ! ចោរស្រែកចាប់ចោរ ។ ពួកអា
ចោរ CPP លួចលក់ជាតិ លួចសម្បត្តិរដ្ឋទាំង
មូល លួច និង កេងប្រវ័ញប្រាក់កំចី លួចប្រាក់
ជំនួយគ្រប់ប្រភេទ ប្លន់ទ្រព្យសម្បត្តិ ដីធ្លីប្រជា
ពលរដ្ឋទូទាំងនគរ យកមកធ្វើមហាសេដ្ឋីគ្រប់ ៗ
គ្នាគ្មានសល់ក្បាលអាណាមួយ ។ មួយក្បាល ៗ
មានប្រាក់ មានវិមាន រដ្ឋយន្ត ដីធ្លី និង ទ្រព្យ
សម្បត្តិផ្សេងទៀតរាប់ភ្លេច រាប់មិនអស់ អាច
ដុតខ្មោចពួកវាបានជាច្រើនក្បាលបាន ។ ពេល
នេះនាំគ្នាធ្វើពុតជាស្រែកចោទអ្នកផ្សេងថាលួច
ប្រាក់អំណោយទៅវិញ ។

ក្នុងនាមជាអ្នកឈរសង្កេតមើលពីក្រៅយល់ឃើញ
ថា នេះគ្រាន់តែជានយោបាយ ឧបាយកល ​និង
កលល្បិចថោកទាប និង ពឹសពុលរបស់ពួកឆ្កែ
បំរើ បីសាចកុម្មុយនិស្តដើម្បីផ្តួលរំលំប្រជាប្រិយ
ភាពរបស់គណៈជំទាស់ប៉ុណ្ណោះ ។ នេះមិនមែន
គ្រាន់តែជាទម្លាប់ តែជាប្រពៃណីរបស់ពួកកុម្មយ
និស្តទៀតផង គ្មានអ្វីចម្លែកឡើយ


ជាពិសេស ម្ចាស់អំណោយសុទ្ធតែដឹងទាំងអស់ថា ក្នុងរយៈពេលជាង​ ៣០​ ឆ្នាំគន្លងមកនេះ អ្នក
ណាជាចោរ អ្នកណាជាអ្នកជា អ្នកណាល្អ អ្នក
ណាអាក្រក់ មិនចាំបាច់ពួកអាបីសាចកុម្មុនិស្ត
មកបំបែកបំបាក់ គ្មានបានប្រយោជន៍ឡើយ ។ យើងទាំងអស់គ្នាមានតែកំពុងធ្វើការផ្លាស់ប្តូរ
ទាមទារឲពួកអាជនក្បត់ជាតិឯងរាល់គ្នាចុះចេញពីតំណែងផង គ្មានពេលមកជឿពាក្យថោកទាប
អស់ទាំងហ្នឹងទេ ។ នាំគ្នាទៅស្លាប់ ទៅនរក
ទៅកុំនៅទើសមុខទើសមាត់ប្រជាពលរដ្ឋស្លូតត្រង់
ទៀត ។

Anonymous said...

គណៈរដ្ឋមន្ត្រី៖ បក្ស​ប្រឆាំង​​ជា​ចោរ​បែរ​ស្រែក​ឲ្យ​គេ​ចាប់​ចោរ
FOR THIS KHMER MUST UNDERSTAND THAT YOUN CAN TWIST THE SITUATION IN FRONT OF YOU. THEY STEAL YOU AND THEY SAID THAT YOU STEAL THEM, AND THEN WHO IS THE STEALER THOUGH?

THEY ARE THICK FACE. THEY DO NOT CARE ABOUT THE VALUE. FOR YOUN WHEN IT IS COOKED AT THE HEAD, THEY EAT THE HEAD; WHEN IT IS COOKED ON THE TAIL THEY THE TAIL.
THEY ARE CRUEL.