Monday, December 09, 2013
សភាស្នើក្រសួងមហាផ្ទៃចាត់វិធានការអ្នកប្រើស្លាកលេខរដ្ឋសភាផុតកំណត់
អគ្គលេខាធិការរដ្ឋសភាកម្ពុជា ស្នើឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះបុគ្គល ឬជនទាំងឡាយណាដែលបន្តប្រើស្លាកលេខរថយន្តរដ្ឋសភាដែលនិរាករណ៍ ឬផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។ ប៉ុន្តែសំណើនេះ ត្រូវសមាជិកសភាគណបក្សប្រឆាំងចាត់ទុកថា ជារឿងនយោបាយ។
ដោយ ដែន អយុធ្យា RFA 2013-12-09
លិខិតចុះថ្ងៃទី៦ ខែធ្នូ មានចុះហត្ថលេខា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យជួយមានវិធានការហាមឃាត់ចំពោះការប្រើស្លាកលេខរដ្ឋសភាផុតកំណត់ មានស្លាកលេខ រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤។
លោក ឡេង ប៉េងឡុង បានឲ្យដឹងក្នុងលិខិតផ្ញើជូនលោក ស ខេង ថា សព្វថ្ងៃនេះ សង្កេតឃើញថា មានបុគ្គលខ្លះបានបន្តប្រើប្រាស់ស្លាកលេខរដ្ឋសភាផុតកំណត់មាន រដ្ឋសភា១ ដល់រដ្ឋសភា៤ កំពុងធ្វើចរាចរណ៍តាមផ្លូវសាធារណៈ។
ផ្ដើមពីបញ្ហានេះ អគ្គលេខាធិការរដ្ឋសភា ស្នើក្រសួងមហាផ្ទៃ មានវិធានការបន្ទាន់ចំពោះការប្រើស្លាកលេខផុតកាលបរិច្ឆេទ និងត្រូវនាំជនប្រព្រឹត្តកំហុសទៅផ្ដន្ទាទោសតាមច្បាប់។ ប្រតិកម្មតបបញ្ហានេះ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី៩ ខែធ្នូ បានចាត់ទុកការលើកយកករណីប្រើស្លាកលេខរដ្ឋសភារបស់អគ្គលេខាធិការរដ្ឋសភាមកនិយាយពេលនេះ ថាជារឿងនយោបាយ។
លោកបន្តថា បើសិនបើរដ្ឋាភិបាល ឬអគ្គលេខាធិការរដ្ឋសភា ពិតជាចង់លុបបំបាត់ការប្រើស្លាកលេខរថយន្តឲ្យបានត្រឹមត្រូវ ត្រូវចាប់ផ្ដើមពីការប្រើប្រាស់ស្លាកលេខរដ្ឋ ឬប្រើស្លាកលេខខេមរភូមិន្ទជាដើម ដែលកំពុងធ្វើចរាចរណ៍អនាធិបតេយ្យឲ្យមានប្រសិទ្ធភាពវិញ៖ «ខ្ញុំថា វាមិនមែនជាករណីស្លាកផុតកំណត់អីទេ ប៉ុន្តែវាបង្កប់ន័យនយោបាយច្រើនជាង ពីព្រោះគាត់ធ្លាប់មានប្រសាសន៍ថា ស្លាកលេខឡានមានធ្វើចំនួន ១២៣ហើយ។ ប៉ុន្តែបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ យើងមិនទាន់ត្រូវការ»។
ត្រង់ចំណុចនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា ស្ថាប័ននេះបានរៀបចំផ្ដល់ស្លាកលេខរថយន្តរដ្ឋសភា ៥ ជូនតំណាងរាស្ត្រទាំង ១២៣រូប សម្រាប់ប្រើប្រាស់ផ្លូវការក្នុងអាណត្តិទី៥ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ រួចហើយ។ មន្ត្រីរូបនេះមានប្រសាសន៍ថា នឹងមិនទទួលខុសត្រូវចំពោះជនទាំងឡាយណាដែលបន្តប្រើប្រាស់ស្លាករថយន្តរដ្ឋសភាផុតកំណត់នោះទេ។
ទាក់ទិនបញ្ហានេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នឹងពិនិត្យលើសំណើរបស់អគ្គលេខាធិការរដ្ឋសភា ជុំវិញការប្រើប្រាស់ស្លាកសញ្ញារដ្ឋសភាផុតកំណត់នេះ។ ប៉ុន្តែលោកស្នើដល់អតីតអ្នកតំណាងរាស្ត្រ ឬក៏សមាជិកសភាទាំងឡាយ ពិសេសសមាជិកសភាបក្សប្រឆាំង ត្រូវចូលរួមសហការលើករណីប្រើស្លាកសញ្ញារដ្ឋសភាផុតកំណត់ឲ្យបានត្រឹមត្រូវ។
លោក ខៀវ សុភ័គ៖ «សំខាន់សភាគឺផ្ដល់ជូនតែសមាជិករដ្ឋសភាទេ ក្នុង ១អាណត្តិៗ គឺជាតំណាងរាស្ត្រ ហើយខ្ញុំគិតថា បើវាហួសអាណត្តិហើយគួរតែសមាជិកសភាដែលលោកមិនទាន់បានប្រកាសសុពលភាព ឬមិនទាន់បានស្បថ លោកមិនមែនជាសមាជិកសភានៅឡើយទេ ថ្វីត្បិតតែលោកជាប់ឆ្នោតមែន។ ប៉ុន្តែបើមិនទាន់បានស្បថចូលកាន់តំណែង គឺលោកមិនទាន់មានសិទ្ធិដើម្បីប្រើប្រាស់លេខរដ្ឋសភាទេ ហើយលេខរដ្ឋសភាចាស់គួរតែប្រគល់ជូនរដ្ឋសភាវិញ។ នេះបើតាមយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេ»។
បន្ថែមលើនេះ អគ្គលេខាធិការរដ្ឋសភាបានប្រកាសក្នុងលិខិតផ្ញើជូនក្រសួងមហាផ្ទៃ ដោយស្នើដល់សមាជិកសភា ឬអតីតសមាជិកសភាទាំងអស់របស់គណបក្សប្រឆាំង ត្រូវបញ្ឈប់ប្រើប្រាស់ស្លាកលេខរដ្ឋសភាផុតកំណត់ចាប់ពីរដ្ឋសភា១ ដល់រដ្ឋសភា៤ ជាបន្តទៀត ព្រោះស្ថាប័នរដ្ឋសភាមិនទទួលខុសត្រូវទេ។ ប៉ុន្តែសមាជិកគណបក្សប្រឆាំងប្រតិកម្មថា សេចក្ដីជូនដំណឹងនេះមានចរិតអុជអាល៕
Subscribe to:
Post Comments (Atom)
7 comments:
Rot Sophia=corrupted's thugs working place!...The place to make war against their own innocence citizens,the place where corruptors,nepotism,cronyism,favoritism,conflicts of interest,robbers,steallers,murderers,were working in to unjust enforce their rules against Khmers citizens.Want to joint Cpp? Your credential would be required to have all of these; you have to be a killer,robber,yuon slave,corruptor,PhD from Hanoi is a must!....
Kmenhwatt
Rainsy tooke 270000 $ in 2003 wasn't he.? Rainsy tooke millions by appointed new customers staff. Wasn't it true. ? Sy samramm took millions order cheap passport in 1996 . Righ.? And Sy samramm export the most forest cutting log. Timber during his economy administration. Wasn't it true.? Now you can clearly see rainsy is an absolute corrupt and real thug khmer cheater . Wasn't he .? mike
but,hun sen and his familly how much that they stol from cambodians?
Ah mike!
Its time to go to school to learn how to spell right,ah jongrai Yo! Your english is broken just like your ass-kisser's family that make living of Khmer people's bloods & sweats and tears!....
Kdamjor
Ah muy nis kor ott jez so'se deh,Its time to go to school.don't waste your time here!...
Ah Kdamjor ah kdet mi cham
Your english is just like your asshole's family too. Its time to go to school.don't waste your time here or get lost Ah roleay. Mike.
CNRP shout
Exchange trading ? Exchange trading ? Exchange trading ?
CPP asked that
55 get or not? 55 get or not? 55 get or not?
Although they themselves endeavor shouted Greater demonstrations or Greater protest chant , , , , , Greater demonstrations, Greater demonstrations meditation , Great strike meditation , knelt krabtoul right
ក្រោមល្អងធូលីព្រះបាទ , complained to the court or to take thumbprints UN appeals to make sky earthquake
Also the earth , yet they all turn themselves
Earth could not have 2 suns shines on the same earth .
Election's law ? Mathematic ? 50 +1 = 123/2 = 61.5 +1 = 62.5
Clearly lost and Refuse to lose
Remember Samdech Decho Hun Sen Suryavarman 1 come to rescue Cambodians Cambodia and the rich wait and tranquil ! ! !
Samdech is only a sun shines on earth ....
CHEY-YO ! Samdech Decho Hun Sen Suryavarman 1 angel of Cambodia ! ! !
Failed ! Khmer traitor defectors !
Failed foreign dogs ( ! ! )
Failure waste bottom ( ! ! )
Pi Anh
Gary Ung
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
គណបក្សសង្រ្គោះជាតិ ស្រែកថា
ដូរមិនដូរ? ដូរមិនដូរ? ដូរមិនដូរ?
គណបក្សប្រជាជនសួរវិញថា
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
បាន យីប៉ាយទំយើ (សង្គ្រោះជាតិខ្មែរ)
-មួយគ្រាន់នឹងជាន់ក-ដករោមក្លៀកអ្នកផ្កាប់មុខ
លេងអញ្ចឹងដែរ..ណា!
*ចង់ទារអី បានហ្នឹង !
*ចង់ទំពោកឆាជូរ បានទំពោកឆាជូរ
*ចង់ទំពោកអាំង បានទំពោកអាំង
*ចង់ក្តឆាខ្ញី បានក្តឆាខ្ញី
*ចង់ទារសាប់ បានសាប់
*ចង់ទារលុយ បានប្រាក់
*បាន....ម៉ាសេរី!
*អ្នកសង្គ្រោះកំពុងតែឆ្លៀតឱកាសរក $$$$$$
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Post a Comment